Monday, May 21, 2012

In celebration of LOVE -- បទ​ចំរៀង ​របស់ ​ព្រះបាទ​សាឡូម៉ូន ៦


 
 
មិត្ត
 
ស្ត្រី​ដែល​មាន​រូប​ឆោម​ល្អ​ដាច់​គេ​អើយ,
តើ​ម្ចាស់​ចិត្ត ​របស់​នាង​ ទៅ​ទី​ណា?
តើ​គាត់​ តម្រង់​ទៅ​ទិស​ណា?
យើង​ស្វែង​រក​គាត់​ ជា​មួយ​នាង​ដែរ។
 
 ស្រី
 
ម្ចាស់​ចិត្ត​ របស់​ខ្ញុំ​ បាន​ចុះ​ទៅ​
ក្នុងសួន​ឧទ្យាន ​របស់​គាត់, ​
ឆ្ពោះ​ទៅ​ថ្នាល ដែល​មាន​ពេញ 
​ដោយ​ផ្កា​សាយ​គន្ធពិដោរ។
គាត់​ទៅ​ឃ្វាល​ហ្វូង​សត្វ​ របស់​គាត់,
ព្រម​ទាំង​បេះ​ផ្កា​ក្រវាន់​ផង។
ម្ចាស់​ចិត្ត​ របស់​ខ្ញុំ ​ជា​គូ​ស្នេហ៍​ របស់​ខ្ញុំ,
ហើយ​ ខ្ញុំ ​ក៏​ជា​គូ​ស្នេហ៍​ របស់​គាត់​ដែរ។
គាត់​ឃ្វាល​ហ្វូង​សត្វ​ នៅ​តាម​ដើម​ក្រវាន់។ 
 
 ប្រុស
 
ម្ចាស់​ចិត្ត​បង​អើយ, អូន​ស្អាត​ណាស់,
គឺ​ស្អាត ​ដូច​ក្រុង​ធើសា,
ស្រស់​ ដូច​ក្រុង​យេរូសាឡឹម, 
ហើយ​ អូន​ ដូច​ហ្វូងតារា​ គួរ​អោយ​ស្ញប់ស្ញែង។
ចូរ​កុំ​សម្លឹង​មើល​មក​បង​ដូច្នេះ,
ដ្បិត​កែវ​ភ្នែក ​របស់​អូន ​ធ្វើ​អោយ​បង​ភាំង​ស្មារតី,
សក់ ​របស់​អូន ​មាន​ពណ៌​ខ្មៅ​ ដូច​ហ្វូង​ពពែ
ចុះ​ពី​ភ្នំ ​នៅ​ស្រុក​កាឡាត។
ធ្មេញ​ របស់​អូន ​មាន​ពណ៌​ស
ដូច​ហ្វូង​ចៀម​ ដែល​ឡើង​ពី​អណ្ដូង​ទឹក​មក​វិញ។
វា​សុទ្ធ​តែ​មាន​គូ​របស់​វា,
ហើយ ​គ្មាន​ណា​មួយ​ នៅ​ឯកោ​ឡើយ។
នៅ​ពី​ក្រោយ​ស្បៃ, ថ្ពាល់​ របស់​អូន ​
ក្រហម​ស្រស់​ ដូច​ផ្លែ​ទទឹម។
ស្ដេច​មាន ​មហេសី​ ហុកសិប​នាក់,
មាន​ស្រី​ស្នំ ​ប៉ែតសិប​នាក់,
ព្រម​ទាំង​យុវនារី​ឯ​ទៀតៗ​ ច្រើន​ឥត​គណនា។
ក៏ ​ប៉ុន្តែ ចំពោះ​បង​វិញ,
មាន​តែ​អូន​មួយ​ប៉ុណ្ណោះ​ ដែល​ជា​គូ​កំណាន់​ចិត្ត។
អូន​ល្អ​ឥត​ខ្ចោះ។
អូន​ជា​កូន​តែ​មួយ​គត់ ​របស់​ម្ដាយ,
ជា​កូន​សម្លាញ់​ចិត្ត ​របស់​ម្ដាយ។
ពួក​យុវនារី ​ឃើញ​នាង ក៏​ពោល​ថា, 
នាង​ជា​ស្ត្រី ​ប្រកប​ដោយ​សុភមង្គល។
ពួក​មហេសី និង​ពួក​ស្រី​ស្នំ
ក៏​កោត​សរសើរ​នាង​ដែរ។
 
មិត្ត
 
តើ​ស្ត្រី​ ដែល​មាន​សម្ផស្ស ដូច​ពេល​អរុណរះ,
មាន​រូប​ឆោម​ល្អ​ ដូច​ព្រះច័ន្ទ,
មាន​ពន្លឺ​រស្មី ​ដូច​ព្រះអាទិត្យ,
ហើយ​ ដូច​ហ្វូងតារា​ គួរ​អោយ​ស្ញប់ស្ញែង​នេះ,
ជា​នរណា? 
 
ប្រុស
 
ខ្ញុំ​បាន​ចុះ​ទៅ​ចំការ​ ដែល​មាន​ដាំ​ដើម​ឈើ​ស៊ី​ផ្លែ
ដើម្បី​មើល​កូន​ឈើ ​ដែល​ទើប​នឹង​ដុះ,
មើល​ទំពាំងបាយជូរ ​ដែល​ទើប​នឹង​ពន្លក,
មើល​ដើម​ទទឹម ក្រែង​លោ​មាន​ផ្កា។
ខ្ញុំ​ភាន់ភាំង​ស្មារតី, ទោះ​បី​ ខ្ញុំ​ជា​អ្នក​ត្រកូល​ខ្ពស់​ក្ដី
ក៏​ខ្ញុំ​លែង​យល់​អ្វី​ទាំង​អស់។ 
  
 មិត្ត
 
ស្ត្រី​សាសន៍​ស៊ូឡាម​អើយ,
ចូរ​នាង​រាំ, ចូរ​នាង​រាំ 
ដើម្បី​អោយ​យើង ​គយគន់ ​មើល​នាង​ផង។
 
 ប្រុស
 
ហេតុ​អ្វី​ បាន​ជា​អ្នក​រាល់​គ្នា ​គយគន់​មើល
ស្ត្រី​សាសន៍​ស៊ូឡាម​នេះ,
តើ​ ចង់​អោយ​នាង ​ចូល​រួម​ក្នុង​ក្រុម​របាំ ទាំង​ពីរ​ពួក​ឬ?
 
 

Friends

Where has your beloved gone,
    most beautiful of women?
Which way did your beloved turn,
    that we may look for him with you?

She

My beloved has gone down to his garden,
    to the beds of spices,
to browse in the gardens
    and to gather lilies.
I am my beloved’s and my beloved is mine;
    he browses among the lilies.

He

You are as beautiful as Tirzah, my darling,
    as lovely as Jerusalem,
    as majestic as troops with banners.
Turn your eyes from me;
    they overwhelm me.
Your hair is like a flock of goats
    descending from Gilead.
Your teeth are like a flock of sheep
    coming up from the washing.
Each has its twin,
    not one of them is missing.
Your temples behind your veil
    are like the halves of a pomegranate.
Sixty queens there may be,
    and eighty concubines,
    and virgins beyond number;
but my dove, my perfect one, is unique,
    the only daughter of her mother,
    the favorite of the one who bore her.
The young women saw her and called her blessed;
    the queens and concubines praised her.

Friends

10 Who is this that appears like the dawn,
    fair as the moon, bright as the sun,
    majestic as the stars in procession?

He

11 I went down to the grove of nut trees
    to look at the new growth in the valley,
to see if the vines had budded
    or the pomegranates were in bloom.
12 Before I realized it,
    my desire set me among the royal chariots of my people.[a]

Friends

13 Come back, come back, O Shulammite;
    come back, come back, that we may gaze on you!

He

Why would you gaze on the Shulammite
    as on the dance of Mahanaim?



 

1 comment:

Anonymous said...

okay...