គណបក្សសម រង្ស៊ី ហែក្បួន ធ្វើយុទ្ធនាការ ឃោសនា រកសំឡេងឆ្នោត សម្រាប់ការ បោះឆ្នោត ឃុំសង្កាត់ ដែលបានឈានចូល មកដល់ថ្ងៃ ទី២ហើយ ថ្ងៃសៅរ៍នេះ RFI/Siv Channa |
19/05/2012
ដោយ គី សុខលីម
Radio France Internationale
ថ្ងៃសៅរ៍ទី១៩ខែឧសភានេះគឺជាថ្ងៃទី២នៃការឃោសនាបោះឆ្នោតឃុំសង្កាត់ដែលមានរយៈពេល១៥ថ្ងៃ។ រហូតមកដល់ថ្ងៃទី២នេះ អង្គការសង្កេតការណ៍បោះឆ្នោតនិងគណបក្សនយោបាយដែលបានចុះឃោសនាបានអះអាងដូចគ្នាថាបរិយាកាសឃោសនាបានប្រព្រឹត្តទៅដោយគ្មានការរំខាន។ ប៉ុន្តែអ្វីដែលជាការកត់សម្គាល់គឺថា មានការប្រើប្រាស់ធនធានទ្រព្យសម្បត្តិនិងធនធានមនុស្សរបស់រដ្ឋដើម្បីធ្វើការឃោសនា។ ហើយនេះគឺវាផ្ទុយទៅនឹងច្បាប់របស់រដ្ឋ។
ការឃោសនារកសំឡេងឆ្នោតសម្រាប់ការបោះឆ្នោតឃុំសង្កាត់បានឈានចូលមកដល់ថ្ងៃទី២ហើយនៅថ្ងៃសៅរ៍នេះ។ លោក គល់ បញ្ញា នាយកប្រតិបត្តិនៃអង្គការសង្កេតការណ៍បោះឆ្នោត Comfrel បានបញ្ជាក់ប្រាប់តាមទូរស័ព្ទនៅថ្ងៃសៅរ៍ទី១៩ឧសភានេះថា រហូតមកដល់ពេលនេះ លោកពុំទាន់មានរបាយការណ៍ពីអំពើហិង្សានយោបាយនៅឡើយទេ។ ស្ថានភាពឃោសនាបានប្រព្រឹត្តិឡើងក្រោមបរិយាកាសល្អប្រសើរ។
ចាប់តាំងពីម្សិលមិញមក គណបក្សចំនួន១០បានចាប់ផ្តើមដង្ហែក្បួនឃោសនាតាមផ្លូវនានាក្នុងទីក្រុងភ្នំពេញនិងតាមបណ្តាខេត្តទូទាំងប្រទេសកម្ពុជា។
លោក កឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្សបានថ្លែងប្រាប់ថា លោកផ្ទាល់នៅថ្ងៃសៅរ៍នេះបានចុះជួបជាមួយសកម្មជនរបស់លោកនៅក្នុងខេត្តកំពង់ចាម។ ចាប់តាំងពីថ្ងៃម្សិញមិញរហូតមកដល់ថ្ងៃសៅរ៍នេះ គណបក្សសិទ្ធិមនុស្សមិនមានបញ្ហាក្នុងការឃោសនាទេ។ អ្វីៗបានប្រព្រឹត្តិទៅដោយគ្មានការរំខាន។នេះគឺជាការបញ្ជាក់របស់លោក កឹម សុខា ពីខេត្តកំពង់ចាម។
លោក ប៉ែន សង្ហាអ្នកនាំពាក្យគណបក្សនរោត្តមរណឫទ្ធិបាននិយាយប្រាប់នៅថ្ងៃសៅរ៍នេះដែរថាដំណើការឃោសនារបស់គណបក្សគណបក្សនរោត្តមរណឫទ្ធិមិនមានបញ្ហាអ្វីទាំងអស់។ មិនមានការរំខានអ្វីទេ។នៅថ្ងៃសៅរ៍នេះព្រះអង្គម្ចាស់ នរោត្តមរណឫទ្ធិ បានយាងចុះឃោសនារកសំឡេងឆ្នោតនៅក្នុងខេត្តព្រៃវែង។
លោកគល់ បញ្ញា នាយកប្រតិបត្តិនៃអង្គការសង្កេតការណ៍បោះឆ្នោ Comfrel បានបញ្ជាក់ទៀតថា បរិយាកាសឃោសនាទូទៅនៅថ្ងៃទី២នេះមិនមានបញ្ហាអ្វីទេ។ ប៉ុន្តែ អ្វីដែលជាការកត់សម្គាល់គឺថា«មានការប្រើប្រាស់ធនធានទ្រព្យសម្បត្តិរបស់រដ្ឋដូចជារថយន្តនិងធនធានមនុស្សរបស់រដ្ឋក្នុងការឃោសនារកសំឡេងឆ្នោត។ ទង្វើនេះ គឺវាប្រាសចាកទៅនឹងច្បាប់មន្ត្រីរាជការរបស់រដ្ឋ»។
លោក បញ្ញា មិនបានបញ្ជាក់អោយច្បាស់ថា គណបក្សណាជាអ្នកប្រើប្រាស់ធនធានរបស់រដ្ឋទាំងអស់នោះទេប៉ុន្តែលោកចង់សំដៅទៅកាន់មន្រ្តីសមាជិកគណបក្សកាន់អំណាចសព្វថ្ងៃនេះ។ លោក គល់ បញ្ញា បានពន្យល់ប្រាប់ថា ក្រុមប្រឹក្សាឃុំសង្កាត់ ស្រុកខណ្ឌ ខេត្តក្រុង សមាជិករដ្ឋសភា ព្រឹទ្ធសភា និងសមាជិករាជរដ្ឋាភិបាលមានសិទ្ធិចូលរួមការឃោសនាបោះឆ្នោតបានប៉ុន្តែមន្ត្រីរាជការរបស់រដ្ឋមិនអាចចូលរួមបានទេ៕
2 comments:
These lady so beautiful but not brain gonna slave SRP free!
The leader who is staying in two
terms in power is a dictator.So ah
Hun Sen is dictator and a Vietnam slave.
ទោះបី រាស្ត្រខ្មែរបោះឆ្នោតជូន សម រង្ស៊ី ទូទាំង
ប្រទេស តែ គ ជ ប ជាអ្នករាប់សន្លឹកឆ្នោតជូន
អា ហ៊ុន សែន និង យួន។
Post a Comment