Saturday, May 12, 2012

OP-ED:សេចក្តីសម្ភាសរបស់​​​​​អ្នកស្រីម៊ូ​សុកហួ​ជាមួយ CambodiaWatch-Australia (ភាគ​​ទី២)

CambodiaWatch-Australia (សំនួរទី៤)

តើគណះបក្សសមរង្សីមានគំរោងបង្កើនបេក្ខជន​បោះឆ្នោតនិង​ទទួលបានកៅអីប៉ុន្មាន​ដែរ​នៅពេលបោះឆ្នោតសាកលនាឆ្នាំ២០១៣?

អ្នកស្រី​​​​ម៊ូ​សុកហួ​(ចំលើយ​ទី៤)

យើងនឹងមើលលិទ្ធផល​ការ​បោះឆ្នោតឃុំ​សង្កាត់​ក្នុង៤២​ថ្ងៃទៀត។​លិទ្ធផលហ្នឹង​នឹងបង្ហាញ
យើងត្រៀមយុទ្ធសាស្ត្រ​អ្វីទៀត។
ទោះបីយ៉ាងណាក៏យើងនឹងត្រៀមលក្ខណះសំរាប់២០១៣ឈានទៅដល់២០១៨​ទៀត។
យើងសង្ឃឹមថានឹងមានឡើងក្នុងការបោះឆ្នោតឃុំសង្កាត់២០១២។យើងត្រូវស្ទាបស្ទង់មើលថា
តើហេតុអ្វីវាឡើងដល់ប៉ុណ្ណឹង!ហើយបានយុទ្ធសាស្ត្រយើងទៅមុខទៀត។យុទ្ធសាស្ត្រយើងមិនសូវ
ប្តូរច្រើនទេ,គឺនិយាយដដែលៗដូចយើងសន្សំបា្រក់អីញ្ជឹង។យើងឈ្នះបើសិនបោះឆ្នោតដោយ
សេរីនិងយុត្តិធម៍។យើងជឿជាក់ថាលោកប្រធាននឹងអញ្ជើញទៅស្រុកវិញពីនេះដល់២០១៣។
បើសិនមិនបើកផ្លូវឲ្យលោកប្រធានចូលស្រុកយើងត្រូវត្រៀមដែរ។ដូច្នេះយើងត្រូវ lobby រឿងហ្នឹងឲ្យ
ម៉ែនទែន។យើងមិនអាចទុកដល់ដង្ហើមចុងក្រោយទើបយើងស្រែក។ 
គោលនយោបាយរដ្ឋាភិបាលអូស្ត្រាលីគឺគេជួយរដ្ឋាភិបាលហ៊ុនសែនខ្លាំងណាស់។ដូច្នេះចំណុច
ខ្លាំងរបស់យើងគឺប្រជាធិបតេយ្យហើយពួកហ្នឹងមិនអាចដោះពីយើងបានទេ។គេនិយាយអំពី
នយោបាយដោះដូរDiplomacy។តែយើងថាអ្វីៗត្រូវយកមកដាក់លើតុ។
ខ្ញុំសូមឲ្យយើងបង្កើតឲ្យមានពិភាក្សាក្នុងប្រជាធិបតេយ្យបានច្រើននៅក្នុងសហគមន៏អូស្ត្រាលី
និងអង្ការក្រៅរដ្ឋាភិបាល។ទើបពួករដ្ឋាភិបាលគេយកចិត្រទុកដាក់។
ឥឡូវOXFARM-Australia កំពុងធ្វើយុទ្ធនាការមួយសំរាប់ប្រទេសដែលបាត់បង់ព្រៃឈើនិងដីធ្លី
ក្នុងនោះមានប្រទេសខ្មែរហើយនិងរឿងទំនប់ទន្លេមេគ្គង។ពីព្រោះតែរឿងហ្នឹងទាក់ទងដល់
ប្រទេសអូស្ត្រាលី។ដូច្នេះយើងត្រូវLobby​ពួកហ្នឹងឲ្យគេជួយយើងចូលMediaពីព្រោះMedia​ជួយយើង
ច្រើន។ថ្ងៃណាមួយគេនឹងធ្វើសិក្ខាសាលា(conference)ហើយយើងត្រូវចូលរួមជាមួយគេ។
មិនដឹងយកទៅណាអស់រឿងឯកសារទាក់ទងបរិដ្ឋាននៃប្រទេសកម្ពុជាដូចជារឿងទន្លេមេគ្គង,
ការកាប់ព្រៃឈើ។ល។យើងគួរចាប់ផ្តើមconferenceហ្នឹងទៅឬមួយថតរឿងNatural​Resources។
មិន​បាច់តែនិយាយតែរឿងនយោបាយទេ។

CambodiaWatch-Australia (សំនួរទី៥)

តើគណះបក្សសមរង្សីមានគំរោងបង្កើតក្រុមយុវជនប្រជាធិបតេយ្យដើម្បីស្នងដំណែងពីសមាជិកសភានៅអនាគត?
ក្នុងអត្ថបទកាសែតមួយបាននិយាយថាគ្មានតំណាងរាស្ត្រអាយុក្រោម៣០សោះ។

No comments: