Mu Sochua discussing issues during door-to-door visits |
ក្នុងរយះពេលទស្សនះកិច្ចរបស់អ្នកស្រីម៊ូសុកហួ (តំណាងគណះបក្សសមរង្សី) កាលពីពាក់
កណ្តាលខែមេសា២០១២កន្លងទៅ នៅប្រទេសអូស្ត្រាលី ក្រុម CambodiaWatch-Australia មានកិតិ្តយសបានចូលរួមសំណេះសំណាលជាមួយអ្នកស្រី។
យើងបានលើកយកសំនួរនិងបញ្ហាជាច្រើនមកចោតសួរអ្នកស្រីសុកហួហើយខ្លឹមសារនៃកិច្ច
សម្ភាស(ភាគទី១)មានដូចតទៅ។
CambodiaWatch-Australia (សំនួរទី១)
គណះបក្សសមរង្សីជាគណះបក្សប្រឆាំងមួយនៅប្រទេសកម្ពុជាហើយជាច្រើនឆ្នាំហើយបាន
តស៊ូនិងប្រយុទ្ធយ៉ាងលំបាកលំបិនលើឆាកនយោបាយដើម្បីគ្រប់គ្រងនិងកាន់កាប់ជារដ្ឋភិបាលកម្ពុជា។
តើអ្នកស្រីអាចពន្យល់ទៅពលរដ្ឋខ្មែរនិងអ្នកគាំទ្រទាំងប៉ុន្នានដែលចង់ឃើញការផ្លាស់ប្តូរនៅប្រទេសកម្ពុជា
តែមានការអស់សង្ឃឹមដោយការផ្លាស់ប្តូរនោះយឺតហើយមិនអាចកើតមានឡើងក្នុងពេលអនាគត
ឆាប់នេះ?
អ្នកស្រីម៊ូសុកហួ(ចំលើយទី១)
ផ្ទុយ
ទៅវិញទេខ្ញុំយល់ថាពលរដ្ឋមិនដែលអស់សង្ឃឹមទេ។តែយើងត្រូវ
យល់ទីកនែ្លងដែលយើងចូលប្រយុទ្ឋ។ទីធ្លាដែលយើងចូលប្រយុទ្ឋ
ដើម្បីប្រជាធិបតេយ្យជាទីកនែ្លងដែលចង្អៀតណាស់។
ពីព្រោះយើង
ឃើញថាយើងផ្លាស់ប្តូររបប។មិនមែនផ្លាស់ប្តូរអ្នកដឹកនាំទេគឺ
ផ្លាស់ប្តូរពីរបបកុម្មុយនិសទៅប្រជាធិបតេយ្យពិតបា្រកដ។យើង
យល់ថាគណបក្សសព្វថ្ងៃគេប្ដូរឈ្មោះ។យើងត្រូវមើលឲ្យជ្រៅតើ
ប្រវត្ត័គេមកពីណា?បើយើងជីគឬសគលពីប្រវត្ត័គេនិងអ្នកដឹកនាំ
ទាំងប៉ុន្មានតើមានការផ្លាស់ប្តូរទេអ្នកទាំងអស់នោះមកពីណា?នេះជា
មនោគមវិជ្ជាកុម្មុយនិសដ៏វែងឆ្ងាយដ៏ជ្រាលជ្រៅរហូតដល់មានការពាក់ពន្ឋ័ដល់ខ្មែរក្រហម។នេះជាការពិត។
No comments:
Post a Comment