KI-Media loves to hear from you, and we're giving you a bullhorn. We just ask that you keep things civil. Please leave out personal attacks, do not use profanity, ethnic or racial slurs, or take shots at anyone's sexual orientation or religion. We thank you for your cooperation!
1 comment:
(១)ចុះទឹកក្រពើ រត់ឡើងទៅលើ
ត្រូវជួបហ្វូងខ្លា រឿងនេះខ្មែរស្លាប់
វាល់លានខ្លោចផ្សារ តើគឺដោយសារ
ហេតុការណ៍ដូចម្ដេច?
(២)និយាយដោយខ្លី លុនណុលអប្រិយ
ប្រើទ័ពជាល្បិច យន្តហោះយោធា
ថាច្បាំងកំទេច យៀកកុងឲ្យខ្ទេច
ពីទឹកដីខ្មែរ។
(៣)អាមីចទ្រុងជ្រូក ហោះហើរបើកគូថ
ទម្លាក់សុទ្ធតែ គ្រាប់បែកគ្រាប់ភ្លើង
ដុតភូមិស្ថានខ្មែរ បាញ់រះឥតល្ហែ
លើប្រជាជន។
(៤)សីហនុបានលេស ហៅខ្មែរឲ្យវេស
គេចពីណុលលុន ចូលព្រៃម៉ាកគី
មានខៀវសំផុន រួមមិត្តយួនយុន
រង់ចាំទទួល។
(៥)ធើប៉ាក់ដេវាត់ ពីមានទៅអត់
ពីឈរទៅដួល ពីសទៅខ្មៅ
ខ្លៅអាងកាច់មួល ខ្មែរណាប្រែប្រួល
ត្បូងចបបាត់ខ្លួន។
(៦)នេះហើយដែលថា ក្រពើនិងខ្លា
ចែកវេនខ្ជាប់ខ្ជួន សម្លាប់រាស្រ្តខ្មែរ
វាល់លានផ្ទួនៗ ទុកដីឲ្យយួន
ដាំដើមកៅស៊ូ។
(៧)ក្រពើនិងខ្លា ខ្មែរអើយចាំណា!
ដូចជាប្រើសទ្រូ ទ្វារពីរមុខក្រោយ
ដាក់តាមទឹកហូរ ឡើងចុះមូលមូរ
ចូលជាប់ដៃខ្មាំង។
(៨)ត្រូវស្គាល់ឲ្យពិត មេកើយសុច្ចរិត
សំរិតសំរាំង បានស្គាល់ច្បាស់ហើយ
ប្រមូលកម្លាំង កូនខ្មែរទូទាំង
ប្រទេសការពារ។
(៩)ទ្រូខ្មាំងច្រើនណាស់ បណ្ដោយបញ្ជ្រាស់
ពាសពេញលោកា គេដាក់ទាក់ខ្មែរ
គ្រប់ពេលវេលា ឲ្យចូលដៃវា
ជាប់រើមិនរួច។
(១០)លលកស្រុកយំ ស្រែកហៅប្រជុំ
សម្លេងក្រលួច ឲ្យលលកព្រៃ
អាណិតព្រឺព្រួច មានចិត្តប៉ងគួច
ជួយយកអាសារ។
(១១)មិនស្គាល់អន្ទាក់ ព្រានប្រើជាធ្នាក់
លបលួចលាក់ការណ៍ ក៏ហើរចុះទៅ
ត្រូវព្រានប្រហារ ចាប់ចងគ្រប់គ្នា
ទុកជាចំណី។
(១២)ចាំទេកាលនុះ សីហនុស្រែកព្រុះ
សម្លេងសំដី វិទ្យុប៉េកាំង
ពិរោះពេកក្រៃ ឲ្យខ្មែរចូលព្រៃ
រួមដៃនិងយួន។
(១៣)ខ្មែរទាំងនគរ ជឿថាស្ដេចល្អ
គ្មានចិត្តគុំគួន សុខចិត្តចុះចូល
ដោយមិនដឹងខ្លួន គេលេងបិតពួន
នាំធ្លាក់រណ្ដៅ។
(១៤)រណ្ដៅមរណៈ វាល់លានខ្មែរធ្លាក់
ព្រោះស្ដេចកម្លៅ ធ្វើនយោបាយ
បន្សល់ទុកនៅ ប្រវត្តិអាស្រូវ
ពេញសកលលោក។
(១៥)ឈ្មោះនរោត្តម សីហនុនេះចំ
ជាស្ដេចស្មោកគ្រោក ដឹកនាំជាតិខ្មែរ
បន្ទាបបន្ថោក បង្ហិនបង្ហោច
ទឹកដីដូនតា។
(១៦)កំចាត់កំចាយ ដេញខ្មែរឲ្យឆ្ងាយ
ភៀសខ្លួនអសារ បង់បាត់ភូមិស្រុក
ដីស្រែចំការ ព្រាត់ប្រាសអនាថា
និរទេសកជន។
(១៧)ខ្មែរជាម្ចាស់ស្រុក វិលសួរសុខទុក្ខ
រកប្ដីប្រពន្ធ តែច្បាប់ពួកវា
បង្វែរកែកុន ថាអនិកជន
អស់សិទ្ធិ៍ជាតិខ្មែរ។
(១៨)លក់ដីលក់កោះ លក់គ្មានស្រណោះ
កេរ្តិ៍ពីឪ៉ម៉ែ លក់ព្រៃលក់ភ្នំ
អណ្ដូងថ្មរ៉ែ ផ្លន់ចំការស្រែ
លក់គ្មានដេញថ្លៃ។
(១៩)យកលុយធ្វើវាំង ធ្វើវត្តបិតបាំង
សូកទិញវិន័យ សូត្រជយន្តោ
ឲ្យពរឲ្យជ័យ ពួកបក្សប្រល័យ
ជាតិខ្មែរវាល់លាន។
(២០)សង្ឍណាដែលល្អ ស្គាល់វិន័យធម៌
មិនហ៊ានបំពាន ព្រះពុទ្ធោវាទ
បង្ហាត់បង្រៀន ឲ្យស្គាល់បុណ្យទាន
ស្គាល់បាបនរក។
(២១)កុំជយន្តោ ឲ្យបក្សក្រុមចោរ
លួចទ្រព្យខ្មែរលក់ កោះព្រៃដីរ៉ែ
បរទេសពង្វក់ បូមបារជញ្ជក់
ឈាមសេដ្ឋកិច្ចជាតិ។
(២២)ខ្មែរស្លាប់វាល់លាន សង្ឃគួរទ្រង់ញាណ
សាកសួរគ្រួញាតិ ស្គាល់ឃើញឃាតករ
ហើយបិតភ្នែកឆ្លៀត សូត្រជយន្តោទៀត
ព្រោះស្ដាយដង្វាយ។
(២៣)អាក្រក់និងល្អ ពណ៌ខ្មៅនិងស
ពិតនិងក្លែងក្លាយ មិនដូចគ្នាទេ
សូមស្ដាប់បរិយាយ ខ្មែរផងទាំងឡាយ
ជាជនរងគ្រោះ។
(២៤)ឃាតករវាមាន អំណាចធនធាន
ទិញច្បាប់ទិញយស ទិញអ្នកកាសែត
សរសេរប្រែឈ្មោះ (កាំងគ្ហេចអៀវ)សោះ
ហៅ(ឌុច)កែខៃ។
(២៥) ឆ្អឹងខ្មែរបីលាន សង្ឃគួរទ្រង់ញាណ
ស្រណោះអាល័យ បង្សុកូលជូនជាតិ
ដែលបានក្សិណក្ស័យ ដោយសារស្នាដៃ
ស្ដេចខ្មែរក្រហម។
(២៦) សូមឆ្នាំរោងថ្មី ដាស់ខ្មែរប្រុសស្រី
កុំឲ្យចុះញ៉ម អយុត្តិធម៌
ដែលជាដើមចម ឲ្យជាតិស្គាំងស្គម
រលាយបាត់បង់។
(២៧) សូមឲ្យឆ្នាំរោង ប្រាប់ខ្មែរឲ្យតោង
កាន់យកផ្លូវត្រង់ ដូចពន្លឺថ្ងៃ
រស្មីផូរផង់ បង្ហាញដម្រង់
មគ្គុទេសន៍ជាតិល្អ។
(២៨) ជូនពរឆ្នាំថ្មី បងប្អូនប្រុសស្រី
ក្នុងក្រៅនគរ បានសុខសួស្ដី
សេរីបវរ មានមុខរបរ
ចម្រើនខ្ពង់ខ្ពស់។
(២៩) នយោបាយខ្មែរ គឺយើងត្រូវតែ
និយាយដោយស្មោះ ប្រាប់ទៅញាតិមិត្ត
ការពិតទាំងអស់ កុំបីឡេះឡស់
លាក់លាមសើចលេង។
(៣០) នយោបាយខ្មាំង គឺវារារាំង
បំបិតសម្លេង ភាសាទៀងត្រង់
វាកាច់បែរឆ្វេង ឲ្យខ្មែរវង្វេង
វិលវល់សង្ស័យ។
(៣១) អាខ្វាក់ភ្នែកម្ខាង ក្រុមអាជើងកាង
អាងបាញ់ប្រល័យ បំបាត់ភស្តុតាង
ផ្គាប់ចិត្តសេដ្ឋី លក់រ៉ែដីព្រៃ
សម្បត្តិធម្មជាតិ។
(៣២) អាបក្សប្រឆាំង កាលបានតែងតាំង
អំណាចឈ្លបឆ្លៀត កាប់បំផ្លាញព្រៃ
ឈើខ្មែរថែមទៀត លួចលក់បាំងញាតិ
មិនឲ្យបែកការណ៍។
(៣៣) អាស្ដាំអាឆ្វេង វានាំគ្នាលេង
ល្បែងវ៉ៃប្រហារ បង្កើតចលាចល
តាមបទបញ្ជា ដើម្បីការពារ
ស្ដេចមេឃាតករ។
(៣៤) ព្រោះសាលាក្តី ខ្មែរក្រហមថ្មី
រកយុត្តិធម៌ ឲ្យខ្មែររងគ្រោះ
ទូរទាំងនគរ សង្ឃឹមត្រេកអរ
ស្វែងរកការពិត។
(៣៥) តែក្រុមពួកវា យកជើងមករា
រាំងដោយទុច្ចរិត តាមគ្រប់រូបភាព
វិច្ជេតកម្មគិត គូរវាសគំនិត
ផ្ចាញ់ផ្ចាលជាតិខ្មែរ។
ប៉ារីស៍អធ្រាតទី៣០មេសា២០១២
ក្រុមកវីខ្មែរ
Post a Comment