យោងតាមលិខិតរបស់សហជីពសេរីកម្មករលេខ120 ចុះថ្ងៃទី29 ខែមិថុនា 2012
បានសុំពិភាក្សាលើចំនុចមួយចំនួនដែលកម្មករ-កម្មការិនីនៃក្រុមហ៊ុនអឹម វ៉េ
ខេត្តកំពុងឆ្នាំងស្នើមក
សហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជាជួយដោះស្រាយមាន 1.
ប្រាក់ធ្វើដំណើរ និង ស្នាក់នៅចំនួន10$ 2.
សុំប្រាក់រង្វាន់ទៀងទាត់3$បន្ថែមលើប្រាក់7$ 3. សុំប្រាក់8000 រៀល
សំរាប់ធ្វើការថ្ងៃអាទិត្យ 3. សុំរក្សាប្រាក់សហការ2$
សម្រាប់ធ្វើការថែមម៉ោងនៅថ្ងៃចន្ទ័ ដល់ សុក្រ។
នៅថ្ងៃទី16ខែមិថុនា ឆ្នាំ2012
ក្រុមហ៊ុនបានយល់ព្រមពិភាក្សាលើចំនុចមួយចំនួន
ប៉ុន្តែការចរចាមិនបានទទួលទ្ធផលអ្វីទេហើយការចរចាក្រុមហ៊ុនបានពន្យាពេលសុំពីរខែ
ចំពោះ ចំនុចទី1និងទី2 ឯចំនុចទី3និង4ក្រុមហ៊ុនសុំមួយសប្តាហ៍។
រាល់ចំនុចការចរចាខាងលើមិនបានផលធ្វើឲ្យកម្មករមិនសុខចិត្តរងចាំពេលវេលារបស់ក្រុមហ៊ុនក៏នាំគ្នាមិនធ្វើការ
ហើយទាមទារឲ្យក្រុមហ៊ុនផ្តល់នូវអ្វីដែលពួកគេចង់បានមិនថា
តិចឬច្រើនទេឲ្យតែក្រុមហ៊ុនឲ្យ។
រាល់ការទទូចទាមទាររបស់កម្មករគឺបានស្នើមកសហជីពសេរីកម្មករមកចូលជួយដោះស្រាយម្តងទៀតនៅថ្ងែស្អែក
ហើយសហជីពសេរីកម្មករនឹងចូល ខ្លួនដោះស្រាយទៅតាមសំណើរបស់កម្មករដែលបានស្នើមក
និងមានជំនឿទុកចិត្តមកលើ សហជីពសេរីកម្មករផងដែរ។
ព័ត៌មានបន្ថែមសូមទំនាក់ទំនង
លោក ម៉ាន់ សេងហាក់ 012 935 496 មន្ត្រីសហជីពសេរីកម្មករ
អ្នកស្រីជួបសំអុល 092 971 352
----
Free Trade Union of Workers of the Kingdom of Cambodia (FTUWKC)
Social Justice is the Foundation of Peace
Address: House No.16A, Street 360, Sangkat Boeung Keng Kang 3,
Khan Chamkar Mon, Phnom Penh
Tel/Fax: +855 0 23 216 870
Mobile: +855 0 12 941 308
http://www.ftuw.org/ http://ftuwkc.webs.com/
Tuesday, June 19, 2012
Subscribe to:
Post Comments (Atom)
No comments:
Post a Comment