ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ នៅថ្ងៃទី៣ មិថុនា អ្នកអង្កេតការមួយចំនួនបានឲ្យដឹងថា មានអ្នកបោះឆ្នោតមួយចំនួនបាត់ឈ្មោះ ហើយនៅការិយាល័យខ្លះមានចំនួនជនជាតិវៀតណាមបានចូលរួមបោះឆ្នោតនេះ ផងដែរ។
អ្នកអង្កេតការ និងជាបេក្ខជនលេខរៀងទី១ នៃគណបក្ស សម រង្ស៊ី លោក លួន ធី បានឲ្យដឹងថានៅមណ្ឌលលេខ ១១១៧ នៅភូមិបឹងលើ ស្រុកលើកដែក ខេត្តកណ្ដាល មានជនជាតិវៀតណាមប្រមាណជា ៤០នាក់ បានទៅបោះឆ្នោតនៅទីនោះ។
លោក ធី សំគាល់ថា អ្នកទាំងនោះជាវៀតណាម ដោយឈ្មោះ និងការនិយាយខ្មែរមិនច្បាស់ជាដើម ប៉ុន្តែលោកបញ្ជាក់ថា អ្នកទាំងនោះមានឯកសារគ្រប់គ្រាន់ ដែលត្រូវបានគេអនុញ្ញាតឲ្យបោះឆ្នោតបាន។
ខ្ញុំថា គាត់យួន ព្រោះត្រកូលគាត់ សុទ្ធតែ គ្វៀង យាំង ទាំងអស់។ កាលមុន គាត់មានទំរង់ ១០១៨ ហើយដល់ក្រោយមកមេឃុំ ហើយនិងស្មៀនគេធ្វើឲ្យបានទាំងអស់ ហើយដល់គេមកបោះខ្ញុំតវ៉ាទៅ គេថា គេមាន សំណុំបែបបទ អត្តសញ្ញាណ សម្រាប់បោះឆ្នោត អញ្ចឹងគេឲ្យបោះ។
ទោះជាយ៉ាងនេះក្ដី ប្រធានការិយាល័យនៅមណ្ឌល ១១១៧ អ្នកស្រី ស៊ីឡេង ចន្ទ័សុខា បានឲ្យដឹងថា នៅមណ្ឌលមានអ្នកបោះឆ្នោតចំនួន ៥៥១នាក់ ក្នុងនោះអ្នកស្រីអង្កេតឃើញមានជនជាតិវៀតណាម បានចូលរួមបោះឆ្នោតដែរ ដោយសារតែមានឯកសារគ្រប់គ្រាន់ ដោយអ្នកស្រីបញ្ជាក់ថា នេះមិនមែនជាលើកទី១ទេ ដែលមានជនជាតិវៀតណាមបានចូលរួមបោះឆ្នោតនេះ។
អ្នកដែលមានឈ្មោះបោះឆ្នោតនៅការិយាល័យរបស់ខ្ញុំហ្នឹង គឺមានវៀតណាមមួយចំនួន។ ខ្ញុំគ្រាន់តែជាអ្នករៀបចំនៅក្នុងការិយាល័យបោះឆ្នោតទេ រឿងអ្វីៗផ្សេង គឺស្ថិតលើគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតទេ។ ខ្ញុំអត់ដឹងថា កាលណាអ្នកណាដែលមកបោះ មានសំណុំឯកសារត្រឹមត្រូវ ច្បាស់លាស់ មានអត្តសញ្ញាណប័ណ្ណ មានឯកសារគ្រប់គ្រាន់ គឺខ្ញុំឲ្យគាត់ចូលបោះ។
អគ្គលេខាធិការជាតិរៀបចំការបោះឆ្នោត លោក ទេព នីថា មានប្រសាសន៍ថា ការបោះឆ្នោត គឺសម្រាប់ជនជាតិខ្មែរ គឺជាអ្នកបោះឆ្នោត ហើយអត់មានវៀតណាមណាមកបោះឆ្នោតទេ ដោយលោកបញ្ជាក់ថា ដើម្បីបោះឆ្នោតបាន គឺត្រូវមានឈ្មោះក្នុងបញ្ជីបោះឆ្នោត និងមានអត្តសញ្ញាណប័ណ្ណ ឬក៏ឯកសារបញ្ជាក់អត្តសញ្ញាណដើម្បីបោះឆ្នោត។
លោក ទេព នីថា មានប្រសាសន៍បន្ថែមទៀតថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងចុះឈ្មោះក្នុងបញ្ជីបោះឆ្នោត ឲ្យជនណាម្នាក់ បើសិនជននោះមានលក្ខខណ្ឌគ្រប់គ្រាន់ ហើយជននោះគឺត្រូវបានអនុញ្ញាតឲ្យបោះឆ្នោតនៅពេលដែលមានឯកសារ គ្រប់គ្រាន់ នៅពេលបោះឆ្នោត។
លោក ទេព នីថា៖ «អ្នកដែលមានឯកសារជាជនជាតិខ្មែរ គឺចង់និយាយថាគាត់មានឯកសារដែលបញ្ជាក់ថាគាត់ជាជនជាតិខ្មែរ ហើយមានឈ្មោះក្នុងបញ្ជីបោះឆ្នោត និងត្រូវមានឯកសារនៅក្នុងបញ្ជីបោះឆ្នោតទៀត។ អញ្ចឹង ក្នុងករណីដែលមានជនបរទេសមកបោះឆ្នោត ដោយពុំមានឯកសារអីត្រឹមត្រូវ គឺខុសច្បាប់ ព្រោះថា គ.ជ.ប អនុវត្តន៍តាមច្បាប់ និង គ.ជ.ប ពុំមានសមត្ថកិច្ចនឹងចេញឯកសារបញ្ជាក់សញ្ជាតិឲ្យអ្នកណាម្នាក់ទេ។ កាលណាគេមានឯកសារត្រឹមត្រូវហើយ យើងនឹងចុះឈ្មោះឲ្យ មានឯកសារត្រឹមត្រូវហើយ គឺអនុញ្ញាតិឲ្យបោះឆ្នោត»។
ទោះជាយ៉ាងណាក៏ដោយ នៅទូទាំងប្រទេសមានឃុំ-សង្កាត់ ចំនួន ១.៦៣៣ និងមានចំនួនអ្នកបោះឆ្នោត ជាង ៩លាននាក់ និងមានការិយាល័យបោះឆ្នោត ១៨.១០៧ការិយាល័យ នៅទូទាំងប្រទេសកម្ពុជា៕
2 comments:
CPP = Cambodia Phuckup Party
អា ហ៊ុន សែនជាចោរនៅកំពង់ចាម ដូច្នេះ វាចេះ
ល្បិចលួចខ្លាំងណាស់ អានេះរាស្ត្រខ្មែរត្រូវតែដាក់
ថ្នាំខ្លាំងដូចអា ហ្កាដាហ្វី និង អាមុយបារ៉ាក់ ទើប
សមនឹងអំពើនេះ។
បើចង់ចាប់ចោរ ត្រូវយកចោរចាប់ចោរ។
Post a Comment