Sunday, June 03, 2012

ជន​ជាតិ​វៀតណាម​ប្រមាណ​៤០​នាក់​បោះ​ឆ្នោត​នៅ​ស្រុក​លើកដែក

ដោយ អាន ស៊ីថាវ 2012-06-03
ការ​បោះ​ឆ្នោត​ជ្រើស​រើស​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ នៅ​ថ្ងៃ​ទី​៣ មិថុនា អ្នក​អង្កេត​ការ​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា មាន​អ្នក​បោះ​ឆ្នោត​មួយ​ចំនួន​បាត់​ឈ្មោះ ហើយ​នៅ​ការិយាល័យ​ខ្លះ​មាន​ចំនួន​ជន​ជាតិ​វៀតណាម​បាន​ចូល​រួម​បោះ​ឆ្នោត​នេះ ​ផង​ដែរ។

អ្នក​អង្កេត​ការ និង​ជា​បេក្ខជន​លេខ​រៀង​ទី​១ នៃ​គណបក្ស សម រង្ស៊ី លោក លួន ធី បាន​ឲ្យ​ដឹង​ថា​នៅ​មណ្ឌល​លេខ ១១១៧ នៅ​ភូមិ​បឹងលើ ស្រុក​លើកដែក ខេត្ត​កណ្ដាល មាន​ជន​ជាតិ​វៀតណាម​ប្រមាណ​ជា ៤០​នាក់ បាន​ទៅ​បោះ​ឆ្នោត​នៅ​ទី​នោះ។

លោក ធី សំគាល់​ថា អ្នក​ទាំង​នោះ​ជា​វៀតណាម ដោយ​ឈ្មោះ និង​ការ​និយាយ​ខ្មែរ​មិន​ច្បាស់​ជា​ដើម ប៉ុន្តែ​លោក​បញ្ជាក់​ថា អ្នក​ទាំង​នោះ​មាន​ឯកសារ​គ្រប់​គ្រាន់ ដែល​ត្រូវ​បាន​គេ​អនុញ្ញាត​ឲ្យ​បោះ​ឆ្នោត​បាន។

ខ្ញុំ​ថា គាត់​យួន ព្រោះ​ត្រកូល​គាត់ សុទ្ធ​តែ គ្វៀង យាំង ទាំង​អស់។ កាល​មុន គាត់​មាន​ទំរង់ ១០១៨ ហើយ​ដល់​ក្រោយ​មក​មេឃុំ ហើយ​និង​ស្មៀន​គេ​ធ្វើ​ឲ្យ​បាន​ទាំង​អស់ ហើយ​ដល់​គេ​មក​បោះ​ខ្ញុំ​តវ៉ា​ទៅ គេ​ថា គេ​មាន សំណុំ​បែប​បទ អត្តសញ្ញាណ សម្រាប់​បោះ​ឆ្នោត អញ្ចឹង​គេ​ឲ្យ​បោះ។

ទោះ​ជា​យ៉ាង​នេះ​ក្ដី ប្រធាន​ការិយាល័យ​នៅ​មណ្ឌល ១១១៧ អ្នក​ស្រី ស៊ីឡេង ចន្ទ័សុខា បាន​ឲ្យ​ដឹង​ថា នៅ​មណ្ឌល​មាន​អ្នក​បោះ​ឆ្នោត​ចំនួន ៥៥១​នាក់ ក្នុង​នោះ​អ្នក​ស្រី​អង្កេត​ឃើញ​មាន​ជន​ជាតិ​វៀតណាម បាន​ចូល​រួម​បោះ​ឆ្នោត​ដែរ ដោយ​សារ​តែ​មាន​ឯកសារ​គ្រប់គ្រាន់ ដោយ​អ្នក​ស្រី​បញ្ជាក់​ថា នេះ​មិន​មែន​ជា​លើក​ទី​១​ទេ ដែល​មាន​ជន​ជាតិ​វៀតណាម​បាន​ចូល​រួម​បោះ​ឆ្នោត​នេះ។

អ្នក​ដែល​មាន​ឈ្មោះ​បោះ​ឆ្នោត​នៅ​ការិយាល័យ​របស់​ខ្ញុំ​ហ្នឹង គឺ​មាន​វៀតណាម​មួយ​ចំនួន។ ខ្ញុំ​គ្រាន់​តែ​ជា​អ្នក​រៀប​ចំ​នៅ​ក្នុង​ការិយាល័យ​បោះ​ឆ្នោត​ទេ រឿង​អ្វីៗ​ផ្សេង គឺ​ស្ថិត​លើ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ទេ។ ខ្ញុំ​អត់​ដឹង​ថា កាល​ណា​អ្នក​ណា​ដែល​មក​បោះ មាន​សំណុំ​ឯកសារ​ត្រឹម​ត្រូវ ច្បាស់​លាស់ មាន​អត្តសញ្ញាណ​ប័ណ្ណ មាន​ឯកសារ​គ្រប់​គ្រាន់ គឺ​ខ្ញុំ​ឲ្យ​គាត់​ចូល​បោះ។

អគ្គលេខាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត លោក ទេព នីថា មាន​ប្រសាសន៍​ថា ការ​បោះ​ឆ្នោត គឺ​សម្រាប់​ជន​ជាតិ​ខ្មែរ គឺ​ជា​អ្នក​បោះ​ឆ្នោត ហើយ​អត់​មាន​វៀតណាម​ណា​មក​បោះ​ឆ្នោត​ទេ ដោយ​លោក​បញ្ជាក់​ថា ដើម្បី​បោះ​ឆ្នោត​បាន គឺ​ត្រូវ​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត និង​មាន​អត្តសញ្ញាណ​ប័ណ្ណ ឬ​ក៏​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​ដើម្បី​បោះ​ឆ្នោត។

លោក ទេព នីថា មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) នឹង​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត ឲ្យ​ជន​ណា​ម្នាក់ បើ​សិន​ជន​នោះ​មាន​លក្ខខណ្ឌ​គ្រប់​គ្រាន់ ហើយ​ជន​នោះ​គឺ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​បោះ​ឆ្នោត​នៅ​ពេល​ដែល​មាន​ឯកសារ​ គ្រប់​គ្រាន់ នៅ​ពេល​បោះ​ឆ្នោត។

លោក ទេព នីថា៖ «អ្នក​ដែល​មាន​ឯកសារ​ជា​ជន​ជាតិ​ខ្មែរ គឺ​ចង់​និយាយ​ថា​គាត់​មាន​ឯកសារ​ដែល​បញ្ជាក់​ថា​គាត់​ជា​ជនជាតិ​ខ្មែរ ហើយ​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត និង​ត្រូវ​មាន​ឯកសារ​នៅ​ក្នុង​បញ្ជី​បោះ​ឆ្នោត​ទៀត។ អញ្ចឹង ក្នុង​ករណី​ដែល​មាន​ជន​បរទេស​មក​បោះ​ឆ្នោត ដោយ​ពុំ​មាន​ឯកសារ​អី​ត្រឹម​ត្រូវ គឺ​ខុស​ច្បាប់ ព្រោះ​ថា គ.ជ.ប អនុវត្តន៍​តាម​ច្បាប់ និង គ.ជ.ប ពុំ​មាន​សមត្ថកិច្ច​នឹង​ចេញ​ឯកសារ​បញ្ជាក់​សញ្ជាតិ​ឲ្យ​អ្នក​ណា​ម្នាក់​ទេ។ កាល​ណា​គេ​មាន​ឯកសារ​ត្រឹមត្រូវ​ហើយ យើង​នឹង​ចុះ​ឈ្មោះ​ឲ្យ មាន​ឯកសារ​ត្រឹម​ត្រូវ​ហើយ គឺ​អនុញ្ញាតិ​ឲ្យ​បោះ​ឆ្នោត»

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ នៅ​ទូទាំង​ប្រទេស​មាន​ឃុំ-សង្កាត់ ចំនួន ១.៦៣៣ និង​មាន​ចំនួន​អ្នក​បោះ​ឆ្នោត ជាង ៩​លាន​នាក់ និង​មាន​ការិយាល័យ​បោះ​ឆ្នោត ១៨.១០៧​ការិយាល័យ នៅ​ទូទាំង​ប្រទេស​កម្ពុជា៕

2 comments:

Anonymous said...

CPP = Cambodia Phuckup Party

Anonymous said...

អា ហ៊ុន សែនជាចោរនៅកំពង់ចាម ដូច្នេះ វាចេះ
ល្បិចលួចខ្លាំងណាស់ អានេះរាស្ត្រខ្មែរត្រូវតែដាក់
ថ្នាំខ្លាំងដូចអា ហ្កាដាហ្វី និង អាមុយបារ៉ាក់ ទើប
សមនឹងអំពើនេះ។
បើចង់ចាប់ចោរ ត្រូវយកចោរចាប់ចោរ។