Saturday, June 09, 2012

កម្ពុជា វៀតណាម គ្រោង​សម្ពោធ​បង្គោល​ព្រំដែន​លេខ ៣១៤

ដោយ សុ ជីវី 2012-06-09
ប្រមុខ​រដ្ឋាភិបាល​កម្ពុជា និង​វៀតណាម គ្រោង​នឹង​ជួប​គ្នា​នៅ​ថ្ងៃ​ទី​២៤ ខែ​មិថុនា ឆ្នាំ​២០១២ នៅ​ចំណុច​បង្គោល​ព្រំដែន​លេខ ៣១៤។ ការ​ជួប​គ្នា​នោះ គឺ​ដើម្បី​សម្ពោធ​ទទួល​ស្គាល់​បង្គោល​ព្រំដែន​ចុង​ក្រោយ​មួយ​នេះ។ នាយក​រដ្ឋ​មន្ត្រី​វៀតណាម​លោក ង្វៀន តាន់​យ៉ុង (Nguyen Tan Dung) (ឆ្វេង) មក​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា កាល​ពី​ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា ឆ្នាំ​២០១០។ ទទួល​ស្វាគមន៍​ដោយ​នាយក​រដ្ឋ​មន្រ្តី​កម្ពុជា​លោក ហ៊ុន សែន នៅ​ឯ​វិមាន​សន្តិភាព

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក​នាយក​រដ្ឋមន្ត្រី​វៀតណាម ង្វៀន តាន់យុង (Nguyen Tan Dung) គ្រោង​នឹង​ជួប​គ្នា ដើម្បី​សម្ពោធ​បង្គោល​ព្រំដែន​ចុង​ក្រោយ​លេខ ៣១៤ ដែល​ស្ថិត​នៅ​តាម​បណ្ដោយ​ព្រំដែន​ក្នុង​ខេត្ត​កំពត ជាប់​នឹង​ខេត្ត​ហាទៀង (Ha Tien) ប្រទេស​វៀតណាម។

លោក​ទេសរដ្ឋមន្ត្រី វ៉ា គីមហុង ទទួល​បន្ទុក​កិច្ចការ​ព្រំដែន​របស់​រាជរដ្ឋាភិបាល​កម្ពុជា មាន​ប្រសាសន៍​ថា មក​ដល់​ពេល​នេះ ការ​បោះ​បង្គោល​ព្រំដែន​រួម​រវាង​ប្រទេស​ទាំង​ពីរ កម្ពុជា វៀតណាម មិន​ទាន់​បាន​បញ្ចប់​នៅ​ឡើយ គឺ​ទើប​បោះ​បាន​ចំនួន​ជាង ២០០​បង្គោល។ លោក​បញ្ជាក់​ថា បង្គោល​លេខ ៣១៤ គឺ​ជា​បង្គោល​ព្រំ​ខណ្ឌ​សីមា ដែន​គោក​ចុង​ក្រោយ​បង្អស់ និង​ជា​ចំណុច​ខណ្ឌ​ចែក​ព្រំដែន​ទឹក និង​ព្រំដែន​សមុទ្រ។

លោក​ទេសរដ្ឋមន្ត្រី វ៉ា គីមហុង បាន​បន្ត​ថា ការ​បោះ​បង្គោល​ព្រំដែន​គោក រវាង​កម្ពុជា និង​វៀតណាម គ្រោង​នឹង​បញ្ចប់​នៅ​ចុង​ឆ្នាំ​២០១២ នេះ ប៉ុន្តែ​ដោយ​សារ​បញ្ហា​មួយ​ចំនួន ដែល​ត្រូវ​ភាគី​ទាំង​២ ចរចា​អោយ​ភាគី​ទាំង​ពីរ អាច​ទទួល​យក​បាន ទាំង​បញ្ហា​ទីតាំង​បង្គោល និង​បញ្ហា​បច្ចេកទេស។ លោក​ថា ការ​ចំណាយ​ពេល​វេលា​ច្រើន​សម្រាប់​ការ​បោះ​បង្គោល​នេះ គឺ​បញ្ជាក់​ថា ការ​បោះ​ពុំ​មែន​ងាយ​ស្រួល ឬ​ក៏​អាច​អោយ​ប្រទេស​ណា​មួយ​រំលោភ​យក​ទឹក​ដី ដូច​ការ​ចោទ​ប្រកាន់​នា​ពេល​កន្លង​មក​ឡើយ។

ប្រធាន​សមាគមន៍​គ្រូ​បង្រៀន​កម្ពុជា ឯករាជ្យ លោក រ៉ុង ឈុន យល់​ថា ការ​ប្រញាប់​ប្រញាល់​សម្ពោធ​បង្គោល​ព្រំដែន​ចុង​ក្រោយ នៅ​ខណៈ​ព្រំដែន​ដទៃ​ទៀត​នៅ​មិន​ទាន់​បោះ​ចប់​សព្វ​គ្រប់​នោះ គឺ​ជា​ការ​ព្យាយាម​បិទ​បាំង​ការ​ពិត ដែល​កម្ពុជា នឹង​ត្រូវ​បាត់​បង់​ទឹក​ដី ដោយ​សារ​តែ​ការ​បោះ​បង្គោល​ព្រំ​ដែន​រវាង​ប្រទេស​ទាំង​២ ដែល​លោក​ហៅ​ថា មាន​ភាព​មិន​ប្រក្រតី។

បន្ទាប់​ពី​ពិធី​សម្ពោធ​បង្គោល​ព្រំដែន​ចុង​ក្រោយ​រវាង​កម្ពុជា និង​វៀតណាម រួច លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក​នាយក​រដ្ឋមន្ត្រី​វៀតណាម នឹង​ចូលរួម​ក្នុង​សន្និសីទ​រួម​គ្នា នៅ​ខេត្ត​ឆ្នេរ​សមុទ្រ​របស់​វៀតណាម ដើម្បី​ទាក់​ទាញ​អ្នក​វិនិយោគ​រវាង​កម្ពុ​ជា និង​វៀតណាម៕

4 comments:

Anonymous said...

ប្រជាពលរដ្ឋខ្មែរ ចងចាំជានិច្ច ចំពោះការធានា
អះអាងរបស់ហ៊ុនសែន ថាទោះជាយ៉ាងណាសូម
ការពារ មិនឱ្យបាត់បាត់ដីមួយចង្អាម បានទៅអា
ខាងកើត និងអាខាងលិច តើសំដីរបស់ហ៊ុនសែន
អាចយកជាការបានដែរទេ?

Anonymous said...

Khmer - Please note in 2013 CPP will use their MPs to ratify Cambodia new map. There is a leaked that the new map will be about 10-25% smaller then current map that recognizes by the UN. Those province that lost the most are Mondulkiri, Rattanakiri and Kampong Cham. The new size of Cambodia map about 172,000sk plus.
This is a concern for every khmer who should stand up to protect our land.
Each Khmer has called to perform your duty as khmer citizen.

Anonymous said...

Where is our GOD DAMNED KING SIHANOUK the great great great grandson CHEY CHETHA II ?
If we look back to the early 60's the agreement of GOD DAMNED KING SIHANOUK and YUON VIETCONG .
So very sad for our nation

Anonymous said...

Where is our GOD DAMNED KING SIHANOUK the great great great grandson CHEY CHETHA II ?
If we look back to the early 60's the agreement of GOD DAMNED KING SIHANOUK and YUON VIETCONG .
So very sad for our nation