ដោយ សុ ជីវី 2012-06-09
ប្រមុខរដ្ឋាភិបាលកម្ពុជា និងវៀតណាម គ្រោងនឹងជួបគ្នានៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១២ នៅចំណុចបង្គោលព្រំដែនលេខ ៣១៤។ ការជួបគ្នានោះ គឺដើម្បីសម្ពោធទទួលស្គាល់បង្គោលព្រំដែនចុងក្រោយមួយនេះ។ នាយករដ្ឋមន្ត្រីវៀតណាមលោក ង្វៀន តាន់យ៉ុង (Nguyen Tan Dung) (ឆ្វេង) មកធ្វើទស្សនកិច្ចនៅកម្ពុជា កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១០។ ទទួលស្វាគមន៍ដោយនាយករដ្ឋមន្រ្តីកម្ពុជាលោក ហ៊ុន សែន នៅឯវិមានសន្តិភាព
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកនាយករដ្ឋមន្ត្រីវៀតណាម ង្វៀន តាន់យុង (Nguyen Tan Dung) គ្រោងនឹងជួបគ្នា ដើម្បីសម្ពោធបង្គោលព្រំដែនចុងក្រោយលេខ ៣១៤ ដែលស្ថិតនៅតាមបណ្ដោយព្រំដែនក្នុងខេត្តកំពត ជាប់នឹងខេត្តហាទៀង (Ha Tien) ប្រទេសវៀតណាម។
លោកទេសរដ្ឋមន្ត្រី វ៉ា គីមហុង ទទួលបន្ទុកកិច្ចការព្រំដែនរបស់រាជរដ្ឋាភិបាលកម្ពុជា មានប្រសាសន៍ថា មកដល់ពេលនេះ ការបោះបង្គោលព្រំដែនរួមរវាងប្រទេសទាំងពីរ កម្ពុជា វៀតណាម មិនទាន់បានបញ្ចប់នៅឡើយ គឺទើបបោះបានចំនួនជាង ២០០បង្គោល។ លោកបញ្ជាក់ថា បង្គោលលេខ ៣១៤ គឺជាបង្គោលព្រំខណ្ឌសីមា ដែនគោកចុងក្រោយបង្អស់ និងជាចំណុចខណ្ឌចែកព្រំដែនទឹក និងព្រំដែនសមុទ្រ។
លោកទេសរដ្ឋមន្ត្រី វ៉ា គីមហុង បានបន្តថា ការបោះបង្គោលព្រំដែនគោក រវាងកម្ពុជា និងវៀតណាម គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០១២ នេះ ប៉ុន្តែដោយសារបញ្ហាមួយចំនួន ដែលត្រូវភាគីទាំង២ ចរចាអោយភាគីទាំងពីរ អាចទទួលយកបាន ទាំងបញ្ហាទីតាំងបង្គោល និងបញ្ហាបច្ចេកទេស។ លោកថា ការចំណាយពេលវេលាច្រើនសម្រាប់ការបោះបង្គោលនេះ គឺបញ្ជាក់ថា ការបោះពុំមែនងាយស្រួល ឬក៏អាចអោយប្រទេសណាមួយរំលោភយកទឹកដី ដូចការចោទប្រកាន់នាពេលកន្លងមកឡើយ។
ប្រធានសមាគមន៍គ្រូបង្រៀនកម្ពុជា ឯករាជ្យ លោក រ៉ុង ឈុន យល់ថា ការប្រញាប់ប្រញាល់សម្ពោធបង្គោលព្រំដែនចុងក្រោយ នៅខណៈព្រំដែនដទៃទៀតនៅមិនទាន់បោះចប់សព្វគ្រប់នោះ គឺជាការព្យាយាមបិទបាំងការពិត ដែលកម្ពុជា នឹងត្រូវបាត់បង់ទឹកដី ដោយសារតែការបោះបង្គោលព្រំដែនរវាងប្រទេសទាំង២ ដែលលោកហៅថា មានភាពមិនប្រក្រតី។
បន្ទាប់ពីពិធីសម្ពោធបង្គោលព្រំដែនចុងក្រោយរវាងកម្ពុជា និងវៀតណាម រួច លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកនាយករដ្ឋមន្ត្រីវៀតណាម នឹងចូលរួមក្នុងសន្និសីទរួមគ្នា នៅខេត្តឆ្នេរសមុទ្ររបស់វៀតណាម ដើម្បីទាក់ទាញអ្នកវិនិយោគរវាងកម្ពុជា និងវៀតណាម៕
4 comments:
ប្រជាពលរដ្ឋខ្មែរ ចងចាំជានិច្ច ចំពោះការធានា
អះអាងរបស់ហ៊ុនសែន ថាទោះជាយ៉ាងណាសូម
ការពារ មិនឱ្យបាត់បាត់ដីមួយចង្អាម បានទៅអា
ខាងកើត និងអាខាងលិច តើសំដីរបស់ហ៊ុនសែន
អាចយកជាការបានដែរទេ?
Khmer - Please note in 2013 CPP will use their MPs to ratify Cambodia new map. There is a leaked that the new map will be about 10-25% smaller then current map that recognizes by the UN. Those province that lost the most are Mondulkiri, Rattanakiri and Kampong Cham. The new size of Cambodia map about 172,000sk plus.
This is a concern for every khmer who should stand up to protect our land.
Each Khmer has called to perform your duty as khmer citizen.
Where is our GOD DAMNED KING SIHANOUK the great great great grandson CHEY CHETHA II ?
If we look back to the early 60's the agreement of GOD DAMNED KING SIHANOUK and YUON VIETCONG .
So very sad for our nation
Where is our GOD DAMNED KING SIHANOUK the great great great grandson CHEY CHETHA II ?
If we look back to the early 60's the agreement of GOD DAMNED KING SIHANOUK and YUON VIETCONG .
So very sad for our nation
Post a Comment