Saturday, June 09, 2012

ខ្មែរ​អាមេរិកាំង​គ្រោង​ធ្វើ​បាតុកម្ម​នៅ​វ៉ាស៊ីនតោន​ប្រឆាំង​លោក​ហោ ណាំហុង


ដោយ មឿង ទុម 2012-06-09

ពលរដ្ឋ​ខ្មែរ​អាមេរិក​រស់​នៅ​តំបន់​ជុំវិញ​រដ្ឋធានី វ៉ាស៊ីនតោន (Washington D.C) គ្រោង​ជួប​ជុំ​គ្នា​ធ្វើ​បាតុកម្ម នៅ​ថ្ងៃ​អង្គារ ទី​១២ ខែ​មិថុនា ដើម្បី​ប្រឆាំង​នឹង​ដំណើរ​ទស្សនកិច្ច​របស់​លោក ហោ ណាំហុង រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស នៅ​សហរដ្ឋអាមេរិក។

លោក ហោ ណាំហុង គ្រោង​នឹង​ជួប​មន្ត្រី​ការ​បរទេស​សហរដ្ឋអាមេរិក សមាជិក​ព្រឹទ្ធសភា និង​ជំនួយ​ការ​ប្រធានាធិបតី​សហរដ្ឋអាមេរិក ប៉ុន្តែ​នៅ​មិន​ទាន់​មាន​ព័ត៌មាន​លំអិត​ពី​ប្រធាន​បទ ដែល​នឹង​លើក​មក​ពិភាក្សា​គ្នា​នោះ​ទេ។

តំណាង​ក្រុម​អ្នក​រៀប​ចំ​បាតុកម្ម លោក ម៉ៃឃើល ដួង (Micheal Duong) មាន​ប្រសាសន៍​ថា ពួក​គាត់​នឹង​ដឹក​នាំ​ប្រតិភូ​ចំនួន ១០​រូប ទៅ​ជួប​ជំនួយ​ការ​នៃ​រដ្ឋលេខាធិការ​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍ ដើម្បី​ជំទាស់​នឹង​វត្តមាន​លោក ហោ ណាំហុង។ លោក​បន្ត​ថា ការ​តវ៉ា​នេះ ដើម្បី​សម្ដែង​ការ​មិន​ពេញ​ចិត្ត​ចំពោះ​រដ្ឋាភិបាល ពី​ការ​រំលោភ​សិទ្ធិ​មនុស្ស។

លោក ម៉ៃឃើល ដួង៖ «វត្តមាន​របស់ ហោ ណាំហុង ដែល​ជា​អតីត​ខ្មែរ​ក្រហម និង​ជា​អតីត​មេ​គុក​បឹងត្របែក បាន​ធ្វើ​ឲ្យ​ខ្មែរ​អាមេរិកាំង មិន​សប្បាយ​ចិត្ត រួម​គ្នា​គ្រោង​ធ្វើ​បាតុកម្ម និង​ជួប​អនុរដ្ឋលេខាធិការ​នៃ​ក្រសួង​ការ​បរទេស​សហរដ្ឋអាមេរិក។ នៅ​ថ្ងៃ​ទី​១២ ខាង​មុខ​នេះ យើង​មាន ២​កម្ម​វិធី ទី​១ នៅ​ពេល​ព្រឹក ជំនួយ​ការ​នៃ​រដ្ឋ​លេខាធិការ​ក្រសួង​ការ​បរទេស (Assistant of Secretary of State) គាត់​នឹង​ជួប​គណៈប្រតិភូ​របស់​យើង​មួយ​ចំនួន។ យើង​មាន​ភស្តុតាង​ជា​ច្រើន បង្ហាញ​ទៅ​ក្រសួង​ការ​បរទេស អំពី​ទង្វើ​របស់​រដ្ឋាភិបាល​ដែល​រំលោភ​សិទ្ធិ​មនុស្ស និង​សម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធ​តុលាការ។ល។»

លោក ម៉ៃឃើល ដួង បាន​ឲ្យ​ដឹង​បន្ថែម​ថា បន្ទាប់​ពី​ជួប​នឹង​មន្ត្រី​ក្រសួង​ការ​បរទេស​រួច​ហើយ បាតុករ​នឹង​រួម​គ្នា​ធ្វើ​បាតុកម្ម​អហិង្សា​នៅ​មុខ​ក្រសួង​ការ​បរទេស។

លោក ម៉ៃឃើល ដួង៖ «យើង​ធ្វើ​បាតុកម្ម​នៅ​មុខ​ការិយាល័យ​ក្រសួង​ការ​ បរទេស នៅ​លើ​ផ្លូវ ២២ និង ស៊ី។ យើង​នឹង​ទៅ​ជួប​ជុំ ខ្មែរ​មក​ពី​តំបន់​ផ្សេង​ក៏​មក​ជួប​ជុំ​ដែរ ដើម្បី​ទាម​ទារ​ជួយ​ការពារ​សិទ្ធិ​របស់​ប្រជាពលរដ្ឋ ដូច​ជា​អ្នក​នៅ​តំបន់​បឹង​កក់ និង​បុរី​កីឡា ជា​ដើម ដែល​រាជរដ្ឋាភិបាល ហ៊ុន សែន ប្លន់​យក​ដី​គេ ហើយ​ចាប់​គេ​ដាក់​គុក​ទៀត។ នេះ​ជា​ទង្វើ​អមនុស្សធម៌ និង​យុង​ឃ្នង បន្ទាប់​ពី​របប​ខ្មែរ​ក្រហម»

ក្រសួង​ការ​បរទេស​កម្ពុជា កាល​ពី​ថ្ងៃ​សុក្រ ម្សិលមិញ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន បាន​ឲ្យ​ដឹង​ថា លោក ហោ ណាំហុង ក្នុង​ឋានៈ​ជា​ប្រធាន​អាស៊ាន​សម្រាប់​ឆ្នាំ​២០១២ នឹង​ជួប​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​សហរដ្ឋអាមេរិក លោក​ស្រី ហីលឡារី ក្លីនតុន(Hillary Clinton) និង​មន្ត្រី​អាមេរិក​មួយ​ចំនួន​ទៀត។

សេចក្តី​ប្រកាស​ព័ត៌មាន មិន​បាន​បញ្ជាក់​លំអិត​ពី​ដំណើរ​ទស្សនកិច្ច​នោះ​ទេ។ លោក គុជ ច័ន្ទលី ជា​អ្នក​វិភាគ​ឯករាជ្យ​នៅ​រដ្ឋ​ម៉ារីឡិន (Maryland) ដែល​នឹង​ចូល​រួម​តវ៉ា​វត្តមាន លោក ហោ ណាំហុង មាន​ប្រសាសន៍​ថា សហរដ្ឋអាមេរិក​ចង់​ឃើញ​នូវ​ជំហរ​របស់​ពលរដ្ឋ​អាមេរិកាំង ថា​តើ​ពួក​គេ​យល់​យ៉ាង​ណា ចំពោះ​ការ​គ្រប់​គ្រង​កម្ពុជា របស់​រដ្ឋាភិបាល លោក ហ៊ុន សែន។

លោក គុជ ច័ន្ទលី៖ «យើង​មិន​ស្វាគមន៍​វត្តមាន​របស់​លោក ហោ ណាំហុង មក​សហរដ្ឋអាមេរិក​នេះ​ទេ។ យើង​មិន​ចង់​ឲ្យ​អតីត​មេ​ខ្មែរ​ក្រហម មក​ជួប​មន្ត្រី​ក្រសួង​ការ​បរទេស​អាមេរិក​ទេ។ ព្រោះ​វា​អាច​មាន​ឥទ្ធិពល​លើ​គោល​នយោបាយ​អន្តរជាតិ​របស់​សហរដ្ឋ​អាមេរិក ទៅ​ខាង​ប្រទេស​ខ្មែរ​យើង។ ដូច្នេះ​ហើយ បើ​មាន​ខ្មែរ​យើង​នៅ​ទី​នេះ រួប​រួម​គ្នា​បង្ហាញ​នូវ​ជំហរ​មិន​គាំទ្រ​តំណាង​រដ្ឋាភិបាល​ខ្មែរ​នៅ​ ភ្នំពេញ​នោះ សហរដ្ឋ​អាមេរិក​គេ​នឹង​រៀប​ចំ​គោល​នយោបាយ​អន្តរជាតិ​របស់​គេ​ចំពោះ​ខ្មែរ អាស្រ័យ​ទៅ​តាម​ជំហរ​នយោបាយ​របស់​ខ្មែរ​អាមេរិកាំង​នៅ​សហរដ្ឋ​អាមេរិក​នេះ​ ដែរ»

ក្រៅ​ពី​ជួប​នឹង​មន្ត្រី​សំខាន់ៗ​របស់​សហរដ្ឋ​អាមេរិក លោក ហោ ណាំហុង ក៏​គ្រោង​នឹង​ថ្លែង​សន្ទរកថា​ស្តី​អំពី​ការ​អភិវឌ្ឍ​នៅ​កម្ពុជា និង​ទំនាក់​ទំនង​សហរដ្ឋ​អាមេរិក នៅ​មជ្ឈ​មណ្ឌល​យុទ្ធសាស្ត្រ​អន្តរជាតិ នៅ​រដ្ឋធានី​វ៉ាស៊ីនតោន៕

8 comments:

Anonymous said...

ឈ្មោះ វាសរសេរបែបនេះ បានត្រូវ

ម៉ាច្គ កុល (ច ជើង គ) ឬក៏ហៅវាថា អា ម៉ាច្គ (Mike) ទៅបានហើយ។

Anonymous said...

ការពិតទៅអាមេរិក គួរតែសង្រ្គោះពលរដ្ឋខ្មែរឱ្យចាក
ផុតរបបផ្ដាច់ការហ៊ុនសែន ដែលបាននិងកំពុងព្យា
យាមសម្លាប់ជាតិខ្លួន លើកដម្កើងជាតិសាសន៍ដទៃ។

Anonymous said...

សូមខ្មែរទូទាំងសហរដ្ឋអាមេរិក និង ពិភពលោក
ក្រោកឈរឡើងធ្វើបាតុកម្មគ្រប់និន្នាការនយោ-
បាយរបស់ជនផ្ដាច់ការនៅភ្នំពេញ។
*ត្រូវទាក់ទងខ្មែរពីកន្លែងទៅកន្លែងមួយទៀត។
*ក្រុមនិមួយត្រូវទទួលខុសត្រូវ ក្នុងការជួយគ្នា
ទៅវិញទៅមក។
*បំពេញភារកិច្ចឲ្យបានគត់មត់ល្អ។
សូមឲ្យការធ្វើបាតុកម្ម ដែលបានធ្វើឡើងនេះ
ឲ្យបានសុខសាន្ត និង ជោគជ័យ!

Anonymous said...

Ah Hor Mam Lhong is Ah Kantorb's name.

Ah Hor Mam Lhong is Ah Kantorb.

Our Country is Cambodia.

So Cambodia is under Ah kantorb's control.

Ah Kwack,

You still have one eye. Why you cannot see that ?
You go straight to hell when you ngorp Taihorng.

Anonymous said...

ថ្វីត្បិតតែកាយខ្ញុំនៅឯនាយម្ខាង តែចិត្តខ្ញុំសូម
ចូលរួមចំណែកជាមួយបងប្អូនខ្មែរអាមេរិកនៅ
ឯទីក្រុងវ៉ាស៊ិនតោន ដើម្បីរួមធ្វើបាតុកម្មប្រឆាំង
វត្តមានហោណាំហុងមកកាន់អាមេរិកនាសប្តាហ៍
ក្រោយ ដោយថ្កោលទោសយ៉ាងធ្ងន់ស្ដីពីការ
រំលោភសិទ្ធិមកលើប្រជាពលរដ្ឋខ្មែរ ដូចមាន
តំបន់បឹងកក់ បុរីកីឡាជាដើម...។
បរាជ័យទាំងស្រុងគម្រោងឈ្លានពានរបស់បន
ហាណូយដើម្បីលេបបំបាត់កម្ពុជា!
ជ័យោវីរភាពដ៏អង់អាចក្លាហាននៃកម្លាំងរួបរួម
នៃពលរដ្ឋខ្មែរគ្រប់ទីឋានតំបន់៕

Anonymous said...

Mike(Miachael) is a good kid/young man!

At naturalization, the name Mike(Michael) was suggested while keeping his last name as "Duong" for simplicity and there are advantages to anglicize the first name here in America, among other things Americans are not that patient to learn to pronounce the first name like that of Mike - "Sovanraingsey/សុវណ្ណរង្សី"!

Mike had a heart transplant and must be taking all kinds of medications on a daily basis for the rest of his life in order to survive...

Yet, he has the courage to think and care about other Khmers back home and his homeland Cambodia...that's probably why he is doing what he has been doing...

If one cannot give him credit, why does one want to tear him apart with all kinds of allegations and insinuations???

Yes, Mike was born, raised an brought up in Khmer-Krom family in Phnom Penh. He is not Vietnamese/(Yuon) as one has alluded to.

If one cannot help him to help others, please do not destroy one Khmer like Mike!!!

Anonymous said...

raised and brought up***

Anonymous said...

4:39 AM
Khmer-American near DC should join. Show this Yuon-Cong Hor Nam Hong that we are not stopping our voice to reclaim our land.
Michael Duong is a kid? I am 34, and I was born in KID Camp -don't know much about Cambodia until recently I started to hear about Yuon did to Khmers. I am scared of deportation, really. But my parents got US citizenship and I was automatically US citizen.

Thanks man.