ដោយ សុជីវី 2012-06-05
អ្នកភូមិបឹងកក់ ប្រមាណ ៥០នាក់ ដែលមានទាំងកុមារជាច្រើននាក់ផង បានជួបប្រជុំគ្នានៅខាងមុខព្រះបរមរាជវាំងនៅព្រឹកថ្ងៃអង្គារទី៥ ខែមិថុនា។ ក្មេងៗជាច្រើននាក់បានលុតជង្គង់ ស្រែកទ្រហោយំនៅខាងមុខព្រះបរមរាជវាំង។ អ្នកភូមិបឹងកក់ និងក្មេងៗកូនរបស់ពួកគេ លុតជង្គង់ស្រែកទ្រហោយំ នៅមុខព្រះបរមរាជវាំងទាំងកណ្ដាលថ្ងៃក្ដៅ ទាមទារអោយជួយម្ដាយពួកគេឲ្យមានសេរីភាព កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១២។
ពួកគេស្នើសុំអន្តរាគមន៍ពីព្រះមហាក្សត្រ អោយជួយដោះលែងម្ដាយរបស់ពួកគេ ដែលជាតំណាងអ្នកភូមិបឹងកក់ ១៥នាក់ និងកំពុងជាប់ឃុំនៅពន្ធនាគារព្រៃស នោះ អោយមានសេរីភាពមកវិញ។ បើទោះជាបែបណា ញត្តិរបស់អ្នកភូមិបឹងកក់ពុំត្រូវមន្ត្រីព្រះបរមរាជវាំង ចេញមកទទួលឡើយ។
អ្នកភូមិបឹងកក់ និងកូនៗរបស់ពួកគេ ខកចិត្ត នៅពេលដែលមន្ត្រីព្រះបរមរាជវាំងពុំបានទទួលយកញត្តិស្នើសុំ អន្តរាគមន៍ដោះលែងតំណាងពួកគេទាំង ១៥នាក់។ តំណាងអ្នកភូមិបឹងកក់ អ្នកស្រី យ៉ម បុប្ផា មានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មាននៅខាងមុខព្រះបរមរាជវាំងថា អ្នកស្រីមានចម្ងល់ក្នុងចិត្ត និងសោកស្ដាយនៅពេលដែលមន្ត្រីព្រះបរមរាជវាំងព្រងើយកន្តើយ ពុំយកចិត្តទុកដាក់ចំពោះការដង្ហោយហៅរកជំនួយពីសំណាក់ក្រុមអ្នក ភូមិ ជាពិសេស គឺក្មេងៗតូចៗ។
ក្មេងៗកូនអ្នកភូមិបឹងកក់ បានលុតជង្គង់ស្រែកទ្រហោយំ នៅខាងមុខព្រះបរមរាជវាំងទាំងកណ្ដាលថ្ងៃក្ដៅ ទាមទារអោយជួយម្ដាយពួកគេឲ្យមានសេរីភាព។
ទោះបីជាពួកគេយំយែកយ៉ាងណា គេបានទទួលបានការឆ្លើយតបពីមន្ត្រីនគរបាលដែលការពារសន្តិសុខនៅ ខាងមុខព្រះបរមរាជវាំង ថា គេនឹងទាក់ទងទៅមន្ត្រីនៅខុទ្ទកាល័យព្រះបរមរាជវាំង ប្រសិនបើអ្នកបឹងកក់ យល់ព្រមរំសាយការតវ៉ា។
ញត្តិរបស់ប្រជាពលរដ្ឋបឹងកក់ បានលើកឡើងថា សុំឲ្យព្រះមហាក្សត្រ មេត្តាប្រោសព្រះរាជទានអន្តរាគមន៍ទៅក្រសួងយុត្តិធម៌ ដើម្បីជួយពួកគេទាំងអស់គ្នាជាកូនចៅនៅតំបន់បឹងកក់ ចំនួន ១៥នាក់ ដែលត្រូវបានចាប់ខ្លួន និងដាក់ពន្ធនាគារទាំងអយុត្តិធម៌ ឲ្យមានការដោះលែងបានទៅជួបជុំក្រុមគ្រួសារ និងមានសេរីភាពឡើងវិញ។
វិទ្យុអាស៊ីសេរី នៅមិនទាន់អាចសុំការអធិប្បាយពីមន្ត្រីនៅខុទ្ទកាល័យព្រះមហាក្សត្របានទេ នៅថ្ងៃទី៥ ខែមិថុនា។
មន្ត្រីនៃក្រុមការងារពិសេសសិទ្ធិលំនៅឋាន លោក ណើប លី មានប្រសាសន៍ថា មន្ត្រីព្រះបរមរាជវាំងគួរតែយល់ព្រមទទួលយកញត្តិរបស់អ្នកភូមិបឹង កក់ ដោយហេតុថា ព្រះមហាក្សត្រ ព្រះអង្គ ក៏មានតួនាទីដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋ។
មន្ត្រីមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ លោក មឿង តុលា មានប្រសាសន៍ថា រដ្ឋាភិបាលមិនគួរឲ្យបញ្ហានេះនៅល្អក់កករទៀតទេ គួរតែដោះលែងអ្នកភូមិបឹងកក់ ទាំង ១៥នាក់ និងពិចារណាលើដំណោះស្រាយដី ១២,៤៤ ហិកតារ នៅបឹងកក់។ លោក បន្តថា កុមារនៅតំបន់បឹងកក់អាចប្រឈមនឹងជំងឺផ្លូវចិត្តធ្ងន់ធ្ងរ ប្រសិនបើពួកគេនៅតែបន្តរស់នៅក្នុងស្ថានភាពដូចពេលបច្ចុប្បន្ន។
ស្ត្រីជាអ្នកភូមិបឹងកក់ចំនួន ១៣នាក់ត្រូវបានកងកម្លាំងអាជ្ញាធរចាប់កាលពីថ្ងៃទី២២ ឧសភា និងត្រូវកាត់អោយមានទោស ២ឆ្នាំកន្លះម្នាក់ ពីបទរំលោភកាន់កាប់ដោយខុសច្បាប់លើអចលនវត្ថុរបស់នីតិបុគ្គល សាធារណៈ និងបទប្រឆាំងអាជ្ញាធរសាធារណៈ ដោយមានស្ថានទម្ងន់ទោស។ ចំណែកតំណាងពីរនាក់ទៀត ក៏ត្រូវចាប់ខ្លួន នៅមុខតុលាការក្រុងភ្នំពេញ ក្នុងពេលរៀបចំឯកសារធ្វើសក្ខីកម្មអោយតំណាង ១៣នាក់ កាលពីថ្ងៃទី២៦ ខែឧសភា។ នៅពេលដែលគ្មានម្ដាយរស់នៅជាមួយ ក្រុមក្មេងៗ កូនអ្នកបឹងកក់ តែងចូលរួមការតវ៉ាអោយមានការដោះលែងម្ដាយគេ ដើម្បីអោយក្រុមគ្រួសារពួកគេមាន ភាពកក់ក្តៅឡើងវិញ៕
4 comments:
អាស្តេចចម្កួតលួង! បើមិនអាចម៍ទេ ចុះចេញទៅ។
the pathetic king worth less than a dead pawn.
u all chicken brain.
not that he wants to be king but Viet and Sen must use him being king.
Sen and viet can eliminate king anytime.
មួយៗជាទីស្រឡាញ់ ការឈឺចាប់របស់ក្មួយវាជា
របស់ពួដែរ។សេចក្ដីព្យាយាម យើងទាំងអស់គ្នា
នឹងបានសម្រេច បង្កើននូវសេចក្ដីក្លាហានឱ្យដល់
កំរឹត។ពូសូមលើកដៃបួងសួងដល់វត្ថុស័ក្កសិទ្ធិក្នុង
និងគុណព្រះពុទ្ធព្រះធម៌ព្រះសង្ឃសូមប្រទាននូវ
យុត្តិធម៌ដល់ក្មួយៗជាទីស្រឡាញ់ក្នុងពេលដ៏ឆាប់
ខាងមុខ។គ្មានសាសន៍ណាស្រលាញ់ខ្មែរជាងខ្មែរ
ស្រឡាញ់ខ្មែរទេ!
1:38 AM
Post a Comment