ចិននឹងជួយ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស ដើម្បីពង្រឹង សមត្ថភាព ក្នុងការផ្សព្វផ្សាយ ព័ត៌មាន |
Wednesday, 27 June 2012
ដោយ: អេង គឹមជាង
DAP-news
ភ្នំពេញ៖ ក្នុងជំនួបពិភាក្សា ដែលធ្វើឡើងរវាង គណៈប្រតិភូ នៃអង្គភាពព័ត៌មាន និង ប្រតិកម្មរហ័ស (PRU) ជាមួយលោក Hong Liang អគ្គនាយករង ក្រសួងការបរទេស នៃសាធារណរដ្ឋ ប្រជាមានិត ចិន ដែលមានរយៈពេលមួយម៉ោង ប្រព្រឹត្តឡើងនៅក្នុងទឹកដីចិននាពេលកន្លងមកនោះ ចិនសន្យា នឹងជួយអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស ដើម្បីពង្រឹងសមត្ថភាព ក្នុងការផ្សព្វផ្សាយព័ត៌មាន។
យោងតាមគេហទំព័រ របស់ទីស្តីការគណៈរដ្ឋមន្រ្តីបានឲ្យដឹងថា ក្នុងជំនួបពិភាក្សាមួយ ធ្វើឡើង កាល ពីថ្ងៃទី១៨ ខែមិថុនា រវាងគណៈប្រតិភូ នៃអង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស ជាមួយចិននោះ គឺ ភាគីចិននឹងសន្យាគាំទ្រ ជួយអង្គភាពព័ត៌មាន និង ប្រតិកម្មរហ័ស ពង្រឹងសមត្ថភាព របស់ខ្លួន ក្នុងការងារផ្សព្វផ្សាយ និងប្រតិកម្មមិនថាតាមរយៈប្រព័ន្ធផ្សព្វផ្សាយធម្មតា ឬតាមរយៈប្រព័ន្ធ ផ្សព្វផ្សាយសង្គម ដែលកំពុងតែរីកដុះដាល នោះទេ ហើយក៏ដើម្បីធ្វើឱ្យមាន តុល្យភាពរវាង សេចក្តី រាយការណ៍ព័ត៌មាន បទវិភាគនានារបស់ ប្រទេសអភិវឌ្ឍន៍ និងបទវិភាគនានា នៃប្រទេស កំពុង អភិវឌ្ឍន៍ ដូចជាប្រទេសកម្ពុជា និងចិនជាដើម។
គណៈប្រតិភូអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស ត្រូវបានទទួលស្វាគមន៍ យ៉ាងកក់ក្តៅពីសំណាក់ លោក Wang Chen រដ្ឋមន្រ្តីនៃក្រុមប្រឹក្សា រដ្ឋទទួលបន្ទុកស្ថាប័នព័ត៌មាន (SCIO) ដែលសវនាការ នេះ បាន ប្រព្រឹត្តទៅក្នុងបរិយាកាសប្រកបដោយអត្ថន័យ និងជាមិត្តភាព ក្នុងក្រប ខណ្ឌនៃការ ពង្រឹង កិច្ចសហ ប្រតិបត្តិការរវាង PRU និង SCIO ក្នុងវិស័យព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ។
ប្រធានអង្គភាពព័ត៌មាន និង ប្រតិកម្មរហ័ស និងរដ្ឋមន្រ្តីនៃ SCIO បានផ្លាស់ប្តូរទស្សនៈយោបល់ ស្តីអំពីបញ្ហាប្រឈមដែលកម្ពុជា - ចិន កំពុងជួប ប្រទះក្នុងការបង្ហាញនូវ ការពិតនៃប្រទេសរៀងៗខ្លួន គុណ តម្លៃជាទីស្រលាញ់ដ៏ជ្រៀលជ្រៅ របស់ប្រជាជនទាំងពីរ និងអាទិភាពនៃរដ្ឋាភិបាលទាំងពីរ ចំពោះពិភពលោក ដែលត្រូវបានគ្របដណ្តប់ដោយសារព័ត៌មាន និងការផ្សាយបរទេស។
លោក ស្វាយ ស៊ីថា បានសំដែងនូវការអបអរ សាទរចំពោះមិត្តភាពដ៏យូរអង្វែង និងកាន់តែរឹងមាំ ដោយផ្អែកលើផលប្រយោជន៍ និងការគោរពទៅវិញ ទៅមករវាងចិន និងកម្ពុជា ហើយឯកឧត្តម ក៏បានសង្កត់ធ្ងន់អំពីតម្រូវការជាបន្ទាន់ឱ្យមានទំនាក់ ទំនង និងកិច្ចសហប្រតិបត្តិការ ស៊ីជម្រៅជាង មុននៅក្នុងវិស័យព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ដើម្បីជាមធ្យោបាយដ៏ត្រឹមត្រូវ និងទូលំទូលាយក្នុង ការកាត់បន្ថយឥទ្ធិពលអវិជ្ជមាន នៃការផ្សព្វ ផ្សាយ របស់បរទេស នៃការផ្តល់ព័ត៌មាន ខុស និងការ ផ្តល់ព័ត៌មានមិនត្រឹមត្រូវអំពីគោលនយោបាយរបស់រដ្ឋាភិបាល ក៏ដូចជាការចោទ ប្រកាន់ នានា របស់បរទេសដែលត្រូវបានធ្វើឡើងមកលើកម្ពុជា និងចិន ហើយនិងដើម្បីប្រាប់ទៅ ពិភពលោក អំពីការពិត គុណតម្លៃ និងអទិភាពជាក់ស្តែង នៃព្រះរាជាណាចក្រកម្ពុជា និងសាធារណ រដ្ឋប្រជា មានិតចិន។
លោក Hong Liang បានបញ្ជាក់ យ៉ាងច្បាស់ថា ប្រជាជនកម្ពុជាគឺជា មិត្តដ៏ល្អ និងជាអ្នកជិតខាង ដ៏ល្អ ចំពោះ ប្រជាជនចិន ហើយដោយ សារប្រជាជន ចិនគាំទ្រយ៉ាងខ្លាំងក្លា ដល់ប្រជាជនកម្ពុជា នោះ រដ្ឋាភិបាលចិននឹងនៅតែមានសិទ្ធិស្របច្បាប់ ដើម្បីជួយដល់រដ្ឋា ភិបាលកម្ពុជា ដែលដឹក នាំដោយ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលត្រូវបានជ្រើសរើស ដោយប្រជាជនកម្ពុជា តាមរយៈ ដំណើរការបោះឆ្នោត ដោយសេរីនិងប្រជាធិបតេយ្យ៕
3 comments:
I like kadeng chen kmuoy better.
នៅឯប្រទេសខ្មែរសព្វថ្ងៃមានពួកអាក្បត់ជាតិលក់
ក្បាលធ្វើកញ្ជះយួន ដូចជា ៖
អាសយ សុភាព, អាជុំ កុសល,
អាទិត្យសុធា, អាផៃ ស៊ីផាន, អា កុយ គួង,
អាស៊ុត ឌឺណា, អាអេង ឆៃអៀង, អាកែវ រ៉េមី ជាដើម ។ល។
ឯនៅក្រៅប្រទេស សព្វថ្ងៃមានពួកអាក្បត់ជាតិលក់
ក្បាលធ្វើកញ្ជះយួន ដូចជា ៖
អាជា សារុន, Ah Ou Sovann, Mi Mates Magarett,
Ah Yin Sarun, Ah Krourch Vann Chan, Ah Sem Sovann, Mi Sisowat Socheata, Ah Lach Bunrith, Ah Var Mony, Mi So Sakhun, Ah Mun Bora, Ah IM Song IM, Ah Heng Song , Ah Ok Tota Yuth, Ah Mel Morn , Ah Heng Pisal, Ah Hem Heng, Ah Sear Kosal....etc..
ពួកអាកញ្ជះអស់នេះគង់មានថ្ងៃយួនឱ្យអា ហ៊ុន សែន ចាប់ស្ងោរមិនដាក់ទឹកទេ...!
WELCOME TO ÑÂM̀B́ƠĐỈÂ!!!
C̉ÂM ƠṆ SÂṂĐÊC̀H́ ĐÊC̀H́Ơ HŨỲŃH SÀŃḤ!
THANK YOU SAMDECH DECHO HUN SEN!
The Lost Ñgừýêṇ
Post a Comment