Friday, June 29, 2012

ឯកអគ្គរដ្ឋទូត​ស.រ.អា​ថ្មី​លើក​បញ្ហា​បិទ​ការ​ផ្សាយ​វិទ្យុ RFA និង VOA

RFA/Hum Chamrouen
ដោយ ហ៊ុំ ចំរើន 2012-06-29

ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា លោក វីល្លៀម ថត (William Todd) បាន​ជួប​ពិភាក្សា​ទ្វេភាគី​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ ហើយ​បាន​លើក​អំពី​ការ​បិទ​វិទ្យុ​អាស៊ីសេរី (RFA) និង​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក (VOA) មិន​ឲ្យ​ផ្សាយ​ក្នុង​ពេល​បោះ​ឆ្នោត​ឃុំ​សង្កាត់​កាល​ពី​ថ្ងៃ​ទី​២ ទី​៣ មិថុនា កន្លង​ទៅ។ ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សហរដ្ឋ​អាមេរិក លោក វីល្លៀម ថត (William Todd) (ឆ្វេង) ជួប​ពិភាក្សា​ទ្វេភាគី​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​កម្ពុជា លោក ខៀវ កាញារីទ្ធ កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មិថុនា ឆ្នាំ​២០១២។ នៅ​ក្នុង​ជំនួប​រយៈ​ពេល​ជិត ៣០​នាទី រវាង​លោក ខៀវ កាញារីទ្ធ និង​ឯកអគ្គរដ្ឋទូត​ថ្មី នៅ​ឯ​ក្រសួង​​ព័ត៌មាន​កម្ពុជា កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មិថុនា ឆ្នាំ​២០១២ នេះ គឺ​ដើម្បី​សំដែង​ការ​គួរសម​ផង និង​ដើម្បីរឹត​ចំណង​ទាក់​ទង​រវាង​កម្ពុជា និង​សហរដ្ឋអាមេរិក ឲ្យ​កាន់​តែល្អ​ថែម​ទៀត​ផង។ ទន្ទឹម​នឹង​នេះ​ដែរ លោក វីល្លៀម ថត បាន​លើក​ឡើង​នូវ​សំណួរ​មួយ​ចំនួន​ ជា​ពិសេស​គឺ​បញ្ហា​ការ​បិទ​មិន​ឲ្យ​ចាក់​ផ្សាយ​កម្មវិធី​របស់​វិទ្យុ​ អាស៊ីសេរី និង​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក ចំនួន ២​ថ្ងៃ​នោះ។ ទាក់ទង​ទៅ​នឹង​សំណួរ​នេះ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​កម្ពុជា គឺ​លោក ខៀវ កាញារីទ្ធ មាន​ប្រសាសន៍​ថា វិទ្យុ​អាស៊ីសេរី និង​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក អាច​ផ្សាយ​តាម​រលក​ធាតុអាកាស អេអឹម (AM) បាន​ប៉ុន្តែ​បិទ​ចំពោះ​ការ​ផ្សាយ​បន្ត​របស់​វិទ្យុ អេហ្វអឹម (FM) ក្នុង​ស្រុក​ប៉ុណ្ណោះ។ លោក​រដ្ឋមន្ត្រី​បន្ត​ថា ការ​បិទ​មិន​ឲ្យ​ផ្សាយ​បន្ត​ចំនួន ២​ថ្ងៃ​នេះ គឺ​ដើម្បី​រក្សា​ឲ្យ​មាន​ភាព​ស្ងប់ស្ងាត់ និង​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​លោក​បាន​សម្រេច​ចិត្ត​ជ្រើសរើស​អ្នក​ដឹក​នាំ​ របស់​ខ្លួន​នៅ​ថ្ងៃ​បោះ​ឆ្នោត។ លោក​រដ្ឋមន្ត្រី​បន្ថែម​ថា ក្នុង ៣៦៥​ថ្ងៃ គឺ​លោក​សុំ​តែ​ចំនួន ២​ថ្ងៃ​ប៉ុណ្ណោះ ដើម្បី​កុំ​ឲ្យ​មាន​ការ​ចាក់​ផ្សាយ​របស់​វិទ្យុ​អាស៊ីសេរី និង​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក ក្រៅ​ពី​នោះ​វិទ្យុ​អន្តរជាតិ​ទាំង​ពីរ​នេះ អាច​ចាក់​ផ្សាយ​បន្ត​ដូច​ដើម​ឡើង​វិញ​បាន គឺ​បន្ទាប់​ពី​ម៉ោង​៥ នៃ​ថ្ងៃ​ចុង​ក្រោយ​នៃ​ការ​បោះឆ្នោត​នោះ។ តែ​យ៉ាង​ណា​ក៏ដោយ លោក​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក នៅ​តែ​បន្ត​មាន​ចម្ងល់​ទៅ​លើ​បញ្ហា​នេះ​នៅ​ឡើយ។ ក្នុង​ន័យ​នេះ​បញ្ជាក់​ឲ្យ​ឃើញ​ថា សហរដ្ឋ​អាមេរិក​មាន​ការ​សោកស្ដាយ និង​ទទូច​ចង់​ឲ្យ​វិទ្យុ​២​នេះ ដំណើរ​ការ​ផ្សាយ​បន្ត​តាម​វិទ្យុ​ក្នុង​ស្រុក​ឲ្យ​បាន​ជា​ប្រចាំ និង​កុំ​ឲ្យ​មាន​ការ​រអាក់រអួល​ដោយ​ប្រការ​ណា​មួយ​នោះ៕

8 comments:

Anonymous said...

everywhere we go, there are still a lot of works to be done. if it were easy, everybody could've done that, really!

Anonymous said...

we all need challenge in life and work. that's part of life, isn't? stop whining, just do it, really.

Anonymous said...

How could a Viet slave drunken fool like this KanhaRith or however his name is written or pronounced be sitting down and talking about anything about Cambodia with any Ambassador for that matter???

Anonymous said...

One question goes to this Viet slave @11:27 and first 11:28 PM - when will you fucking die and leave KI-Media alone???

កាលណាបាន អា ចុយម្រ៉ាយ ឯង ងាប់???

Anonymous said...

Please keep tightening the screw on this loose-screw Hun Sen and his regime in Phnom Penh, please, please???

Anonymous said...

that's why khmer ancestors carved the story of the sea of milk on the wall of angkor wat, it educated the world about the chaotic, turbulent world we live in everyday e.g. struggle with good and evil to create the elixir or peace, prosperity, etc... i told you, khmer race of angkor civilization can see in advance into the future and they made prediction a thousands of years ago about how they saw the world we are living in, all chaotic, turmoi, etc, but there is hope at the end, though. there are still a lot of work to be done, really. the churning of the sea of milk is a famous khmer astronomer's prediction you see. it is one of khmer great contribution to our world of humanity, really, beside the stone temples, etc, of course. so, don't say khmer civilization did not leave some contribution to our world of humanity, ok. get educated, please.

Anonymous said...

អ្នកណាមួយគ្មានព្រលឹងខ្មែរ ក្នុងសំនេរខេអាយ
មេឌីយ៉ានោះ គឺទុកជាយួន ហើយក៏ទុកជាគូបដិបក្ស
សម្រាប់ឆ្លើយឆ្លងពាក្យសម្ដី បើអត់ពីពួកនេះ
ក៏អផ្សុកមាត់ដែរ។
បើវាចាញ់ វាដកខ្លួនចេញ។ ហើយមានអ្នកផ្សេង
មកទៀត អ្នកសំនេរយោបល់វាត់វាទៀត។

Anonymous said...

What a dumb Khiev Khanharith. He can't answer the question but telling the the US just to shut down the radio for only 2 days. He has no capacity to be in ministry information.