ដោយ ហ៊ុំ ចំរើន 2012-06-29
ឯកអគ្គរដ្ឋទូតថ្មីនៃសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា លោក វីល្លៀម ថត (William Todd) បានជួបពិភាក្សាទ្វេភាគីជាមួយរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ ហើយបានលើកអំពីការបិទវិទ្យុអាស៊ីសេរី (RFA) និងវិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) មិនឲ្យផ្សាយក្នុងពេលបោះឆ្នោតឃុំសង្កាត់កាលពីថ្ងៃទី២ ទី៣ មិថុនា កន្លងទៅ។ ឯកអគ្គរដ្ឋទូតថ្មីនៃសហរដ្ឋអាមេរិក លោក វីល្លៀម ថត (William Todd) (ឆ្វេង) ជួបពិភាក្សាទ្វេភាគីជាមួយរដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា លោក ខៀវ កាញារីទ្ធ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១២។ នៅក្នុងជំនួបរយៈពេលជិត ៣០នាទី រវាងលោក ខៀវ កាញារីទ្ធ និងឯកអគ្គរដ្ឋទូតថ្មី នៅឯក្រសួងព័ត៌មានកម្ពុជា កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១២ នេះ គឺដើម្បីសំដែងការគួរសមផង និងដើម្បីរឹតចំណងទាក់ទងរវាងកម្ពុជា និងសហរដ្ឋអាមេរិក ឲ្យកាន់តែល្អថែមទៀតផង។ ទន្ទឹមនឹងនេះដែរ លោក វីល្លៀម ថត បានលើកឡើងនូវសំណួរមួយចំនួន ជាពិសេសគឺបញ្ហាការបិទមិនឲ្យចាក់ផ្សាយកម្មវិធីរបស់វិទ្យុ អាស៊ីសេរី និងវិទ្យុសំឡេងសហរដ្ឋអាមេរិក ចំនួន ២ថ្ងៃនោះ។ ទាក់ទងទៅនឹងសំណួរនេះ រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា គឺលោក ខៀវ កាញារីទ្ធ មានប្រសាសន៍ថា វិទ្យុអាស៊ីសេរី និងវិទ្យុសំឡេងសហរដ្ឋអាមេរិក អាចផ្សាយតាមរលកធាតុអាកាស អេអឹម (AM) បានប៉ុន្តែបិទចំពោះការផ្សាយបន្តរបស់វិទ្យុ អេហ្វអឹម (FM) ក្នុងស្រុកប៉ុណ្ណោះ។ លោករដ្ឋមន្ត្រីបន្តថា ការបិទមិនឲ្យផ្សាយបន្តចំនួន ២ថ្ងៃនេះ គឺដើម្បីរក្សាឲ្យមានភាពស្ងប់ស្ងាត់ និងដើម្បីឲ្យប្រជាពលរដ្ឋលោកបានសម្រេចចិត្តជ្រើសរើសអ្នកដឹកនាំ របស់ខ្លួននៅថ្ងៃបោះឆ្នោត។ លោករដ្ឋមន្ត្រីបន្ថែមថា ក្នុង ៣៦៥ថ្ងៃ គឺលោកសុំតែចំនួន ២ថ្ងៃប៉ុណ្ណោះ ដើម្បីកុំឲ្យមានការចាក់ផ្សាយរបស់វិទ្យុអាស៊ីសេរី និងវិទ្យុសំឡេងសហរដ្ឋអាមេរិក ក្រៅពីនោះវិទ្យុអន្តរជាតិទាំងពីរនេះ អាចចាក់ផ្សាយបន្តដូចដើមឡើងវិញបាន គឺបន្ទាប់ពីម៉ោង៥ នៃថ្ងៃចុងក្រោយនៃការបោះឆ្នោតនោះ។ តែយ៉ាងណាក៏ដោយ លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក នៅតែបន្តមានចម្ងល់ទៅលើបញ្ហានេះនៅឡើយ។ ក្នុងន័យនេះបញ្ជាក់ឲ្យឃើញថា សហរដ្ឋអាមេរិកមានការសោកស្ដាយ និងទទូចចង់ឲ្យវិទ្យុ២នេះ ដំណើរការផ្សាយបន្តតាមវិទ្យុក្នុងស្រុកឲ្យបានជាប្រចាំ និងកុំឲ្យមានការរអាក់រអួលដោយប្រការណាមួយនោះ៕
8 comments:
everywhere we go, there are still a lot of works to be done. if it were easy, everybody could've done that, really!
we all need challenge in life and work. that's part of life, isn't? stop whining, just do it, really.
How could a Viet slave drunken fool like this KanhaRith or however his name is written or pronounced be sitting down and talking about anything about Cambodia with any Ambassador for that matter???
One question goes to this Viet slave @11:27 and first 11:28 PM - when will you fucking die and leave KI-Media alone???
កាលណាបាន អា ចុយម្រ៉ាយ ឯង ងាប់???
Please keep tightening the screw on this loose-screw Hun Sen and his regime in Phnom Penh, please, please???
that's why khmer ancestors carved the story of the sea of milk on the wall of angkor wat, it educated the world about the chaotic, turbulent world we live in everyday e.g. struggle with good and evil to create the elixir or peace, prosperity, etc... i told you, khmer race of angkor civilization can see in advance into the future and they made prediction a thousands of years ago about how they saw the world we are living in, all chaotic, turmoi, etc, but there is hope at the end, though. there are still a lot of work to be done, really. the churning of the sea of milk is a famous khmer astronomer's prediction you see. it is one of khmer great contribution to our world of humanity, really, beside the stone temples, etc, of course. so, don't say khmer civilization did not leave some contribution to our world of humanity, ok. get educated, please.
អ្នកណាមួយគ្មានព្រលឹងខ្មែរ ក្នុងសំនេរខេអាយ
មេឌីយ៉ានោះ គឺទុកជាយួន ហើយក៏ទុកជាគូបដិបក្ស
សម្រាប់ឆ្លើយឆ្លងពាក្យសម្ដី បើអត់ពីពួកនេះ
ក៏អផ្សុកមាត់ដែរ។
បើវាចាញ់ វាដកខ្លួនចេញ។ ហើយមានអ្នកផ្សេង
មកទៀត អ្នកសំនេរយោបល់វាត់វាទៀត។
What a dumb Khiev Khanharith. He can't answer the question but telling the the US just to shut down the radio for only 2 days. He has no capacity to be in ministry information.
Post a Comment