Friday, July 13, 2012
10 Women activists excluded from gov't gender equity forum: talk about gender discrimination
គោលនយោបាយ ស្តីពី សមភាពយេនឌ័រ មិនត្រូវបានអញ្ញាតឲ្យសកម្មជនស្ត្រី ១០ នាក់ ចូលរួមឡើយ
ថ្ងៃទី 12 កក្កដា 2012
ដោយ: លីនណា
Cambodia Express News
ភ្នំពេញ: សកម្មជនស្ត្រីចំនួន ១០នាក់ ដែលមកពីវិស័យផ្សេងគ្នា នៅកម្ពុជា បានស្វះស្វែង ដើម្បីចូលរួមក្នុងកិច្ចប្រជុំពិភាក្សាគោលនយោបាយស្តីពី សមភាពយេនឌ័រ និងការលើកកម្ពស់ភាពអង់អាចរបស់ស្ត្រី តែត្រូវបានហាមឃាត់ មិនឲ្យចូលរួមក្នុងកម្មវិធីនោះទេ ដោយសារតែមិនមានលិខិតអញ្ជើញ។
ដោយឡែកនៅថ្ងៃទី១៣ ខែក្កដា ឆ្នាំ២០១២ សកម្មជនស្ត្រីទាំង ១០នាក់នោះ នឹងជួបជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោកស្រី ហ៊ីលឡារី គ្លីនតុន នៅខេត្តសៀមរាប។ នេះបើតាមការឲ្យដឹងពីលោក ឃុន ថារ៉ូ មន្ត្រីសម្របសម្រួល នៃមជ្ឈមណ្ឌលអាមេរិកកាំង សម្រាប់សាមគ្គីភាពការងារ នៅល្ងាចថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១២។
កិច្ចប្រជុំខាងលើ ជាគំនិតផ្ដួចផ្ដើមដោយក្រសួងការបរទេសអាមេរិក និងក្រសួងកិច្ចការនារី នៃព្រះរាជាណាចក្រកម្ពុជា នៅក្រោមក្របខ័ណ្ឌ នៃគំនិតផ្តួចផ្តើម នៃប្រទេសទន្លេមេគង្គក្រោម (LMI) ដើម្បីលើកកម្ពស់ស្ត្រីនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ នៅខេត្តសៀមរាប ក្នុងសណ្ឋាគារសូហ្វីតែល ធ្វើឡើងនៅថ្ងៃទី១២-១៣ ខែកក្កដា ឆ្នាំ២០១២ ដោយនឹងមានការចូលរួមពីលោកស្រី ហ៊ីលឡា រីគ្លីនតុន រដ្ឋមន្ត្រីក្រសួងការបរទេស រដ្ឋមន្ត្រីក្រសួងកិច្ចការនារីប្រទេសកម្ពុជា ថៃ វៀតណាម និងប្រទេសភូមា និងមន្ត្រីដែលពាក់ព័ន្ធ។
លោក ឃុន ថារ៉ូ បាននិយាយថា ការដែលសកម្មជនស្ត្រីទាំង ១០នាក់ មិនត្រូវបានអនុញ្ញាតឲ្យចូលក្នុងកិច្ចប្រជុំពិភាក្សាគោលនយោបាយស្តីពី សមភាពយេនឌ័រ និងការលើកកម្ពស់ភាពអង់អាចរបស់ស្ត្រី កាលពីព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១២នៅសណ្ឋាគារ សូហ្វីតែល ក្នុងខេត្តសៀមរាប ដោយសារតែមានបញ្ហាបន្តិចបន្តួច ជាពិសេសទាក់ទងទៅនិងបញ្ហានយោបាយ។
លោក ឃុន ថារ៉ូ បានបញ្ជាក់ថា “បញ្ហាព្រឹកមិញ ពួកគាត់អត់អាចចូលរួមនៅក្នុងសិក្ខាសាលាមួយដែលរៀបចំ ដោយក្រសួងកិច្ចការនារី និងក្រសួងការបរទេសអាមេរិក នៅសណ្ឋាគារសូហ្វីតែល យើងអត់អាចចូលរួមបាន ដោយសារមានបញ្ហាតិចតួច មានបញ្ហាបច្ចេកទេស”។
លោក ឃុន ថារ៉ូ បាននិយាយទៀតថា សកម្មជនស្ត្រីទាំង ១០នាក់ និងលោកស្រី ហ៊ីលឡា រីគ្លីនតុន រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១២ នឹងមានជំនួបជាលក្ខណៈឯកជនតុមូល នៅសណ្ឋាគារ រ៉ាហ្វល់ វេលាម៉ោង ៤ល្ងាច។
លោកបានបញ្ជាក់ថា សកម្មជនស្ត្រីទាំង ១០នាក់ ដែលត្រូវជួបជាមួយលោកស្រីរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក នៅថ្ងៃទី១៣ ខែកកក្កដា ឆ្នាំ២០១២ គឺជាសកម្មជនដែលមកពីវិស័យផ្សេងៗដូចជា វិស័យកាត់ដេរ ទេសចរណ៍ សណ្ឋាគារ សំណង់ សកម្មជនមកពីសមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ(IDEA) កម្មករចំណាកស្រុក ដែលធ្វើការនៅប្រទេសម៉ាឡេស៊ី អតីតកម្មករនៅរោងចក្រកៅវ៉េ ដែលត្រូវបានគេបាញ់នៅក្នុងការធ្វើកូដកម្ម និងមានមេធាវីការពារកម្មករម្នាក់។
សូមជម្រាបថា កិច្ចពិភាក្សាគោលនយោបាយ ស្តីពី សមភាពយេនឌ័រ និងការលើកកម្ពស់ភាពអង់អាចរបស់ស្ត្រី គឺជាគំនិតផ្តួចផ្តើមរួមគ្នា ដោយក្រសួងការបរទេសអាមេរិក និងក្រសួងកិច្ចការនារីនៃព្រះរាជាណាចក្រកម្ពុជា និងសហរដ្ឋអាមេរិកនៅក្រោមក្របខណ្ឌនៃគំនិតផ្តួចផ្តើមនៃប្រទេសទន្លេមេគង្គក្រោម (LMI) ដើម្បីលើកកម្ពស់ស្ត្រីនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
កិច្ចពិភាក្សានេះ នឹងប្រារព្ធធ្វើឡើងនៅក្នុងខេត្តសៀមរាប ចាប់ពីថ្ងៃទី១២-១៣ ខែកក្កដា ដែលរួមមានសម័យប្រជុំធំៗជាច្រើន និងប្រធានបទទាក់ទងនឹងការលើកកម្ពស់ភាពអង់អាចរបស់ស្ត្រី នៅក្នុងវិស័យ សេដ្ឋកិច្ច ការចូលរួមរបស់ស្ត្រីនៅក្នុងវិស័យនយោបាយអំពើហិង្សាទាក់ទងយេនឌ័រ ភាពជាដៃគូរវាងវិស័យសាធារណៈ និងឯកជន សុខាភិបាល ហេឋារច្ចនាសម្ព័ន្ធ និងបរិស្ថាននៅក្នុងតំបន់។
សេចក្តីប្រកាស លើកឡើងថា អ្នកចូលរួមនៅក្នុងព្រឹត្តិការណ៍នោះ មានមន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាល និងតំណាងទីភ្នាក់ងារអភិវឌ្ឍន៍ទ្វេភាគី និងពហុភាគីនានា អ្នកដឹកនាំក្នុងវិស័យឯកជន អ្នកដឹកនាំក្នុងអង្គការស្ត្រី និងអ្នកតស៊ូមតិដើម្បីស្ត្រីនៃអង្គការសង្គមស៊ីវិលសំខាន់ៗ មកពីប្រទេសកម្ពុជា ប្រទេសថៃ ប្រទេសវៀតណាម ប្រទេសភូមា និងសហរដ្ឋអាមេរិក ប្រមាណជា ២០០នាក់។
សេចក្តីប្រកាស លើកឡើងថា កិច្ចពិភាក្សាគោលនយោបាយនេះ នឹងផ្តោតលើការចែករំលែកការអនុវត្តល្អៗ បង្ហាញអំពីការបង្កើត កម្មវិធីសំខាន់ៗនៅក្នុងតំបន់ កំណត់នូវកង្វះខាតនៃគោលនយោបាយ និងមូលនិធិ ព្រមទាំងធានាឲ្យមានការបន្តសហការគ្នា ក្នុងការលើកកម្ពស់ភាពអង់អាចរបស់ស្ត្រី និងកុមារី ព្រមទាំងស្ថានភាពរបស់ពួកគេ៕
Subscribe to:
Post Comments (Atom)
2 comments:
keep fighting for your rights, ladies! never give up! be brave, courageous, intelligent and educated, etc, ok! that's how you all can help to make a real, lasting difference for all in cambodia. it must start somewhere, somehow, really! it might as well start by ladies in cambodia for a change, really! god bless all khmer ladies out there. be strong, educated and thick skinned, that's how you all can overcome an life obstacle anywhere, really!
ជាការគួរខ្មាសបរទេសណាស់ដែលមីយួនអ៊ឹងគន្ថាផាវីវាយតម្លៃស្រីៗគ្នាវានិងជាតិខ្មែរមិនឲ្យចូលរួមនេះ។
មីភ្នែកតឹងដូចភ្នែកជ្រូកមុជមិនជ្រៅទៅមិនឆ្ងាយ
បានជារត់ចេញពីក្រុមស្តាចមន៍ទៅចូលក្រោមជើងក្រុមស្រីពាក់ដួន។
Post a Comment