ដោយ. ឆាំ ឆានី ២៤ កក្កដា ២០១២
អ្នកតំណាងរាស្រ្តគណបក្ស សម រង្ស៊ីចុះជួយអន្តរាគមន៍ដល់កម្មកររោងចក្រ តៃណាន ដែលកងកម្លាំងប្រដាប់អាវុធចម្រុះរបស់រដ្ឋាភិបាលក្រុងភ្នំពេញ បង្ក្រាបដោយហឹង្សានៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១២ នេះ ខណះពេលដែរកម្មករនិងមន្ត្រីសហជីពដឹកនាំដោយលោក រ៉ុង ឈុន បន្តរធ្វើកូដកម្មទាមទារឲ្យភាគីរោងចក្រនិងក្រសួងពាក់ពន្ឋ័អនុវត្តន៍តាមច្បាប់ការងារ ដែលតម្រូវឲ្យភាគីរោងចក្រត្រូវតែផ្តល់នូវប្រាក់អត្ថប្រយោជន៍ផ្សេងៗ ជូនកម្មករ ។
ពត៍មានចុងក្រោយស្តីពីការបង្រ្កាបនេះ បានធ្វើឲ្យកម្មករ២០នាក់ រងរបួស ក្នុងនោះលោក រ៉ុង ឈុន ក៏របួសផងដែរ ។ សូមបញ្ជាក់ថាកូដកម្មរបស់រោងចក្រតៃណាន បានធ្វើឡើងអស់រយះពេលមួយខែហើយ ដើម្បីទាមទារឲ្យថៅរោងចក្រដោះស្រាយជូនកម្មករចំនួន៥ចំណុចរួមមាន៖ ១-សុំឱ្យក្រុមហ៊ុនធ្វើការទូរទាត់នូវអត្ថប្រយោជន៍ផ្សេងៗ តាមច្បាប់ ស្ដីពីការងារ ដោយក្រុមហ៊ុនបានប្ដូរឈ្មោះរោងចក្រ ចំនួន ១៣៥ ដុល្លារ ក្នុងមួយឆ្នាំ។ ២-សុំឱ្យក្រុមហ៊ុនផ្ដល់សោហ៊ុយធ្វើដំណើរ និងថ្លៃស្នាក់នៅឱ្យបាន ១៥ ដុល្លារ ក្នុងមួយខែៗ។ ៣-សុំឱ្យក្រុមហ៊ុនដំឡើងប្រាក់ថ្លៃទឹកដោះគោឱ្យបាន ១៥ ដុល្លារ ក្នុងមួយខែៗ។ ៤-សុំឱ្យក្រុមហ៊ុនឡើងប្រាក់រង្វាន់ទៀងទាត់ ឱ្យបាន ១៥ ដុល្លារ ក្នុងមួយខែៗ និងទី៥-សុំឱ្យក្រុមហ៊ុនកុំយកប្រាក់មុខតំណែង និងបច្ចេកទេសយកមកកាត់ទូទាត់ នៅពេលកម្មករ-កម្មការិនី និងថ្នាក់ដឹកនាំសុំច្បាប់ចាប់ពីបីថ្ងៃឡើងទៅ៕

No comments:
Post a Comment