Wednesday, July 04, 2012

រ៉ុង ឈុន ៖ ការចាប់ខ្លួនខ្ញុំមិនសំខាន់ទេ រឿងដែលសំខាន់គឺភាគីរោងចក្រនិងក្រសួងពាក់ពន្ធ័ត្រូវដោះស្រាយជូនកម្មករតាមលក្ឋន្ឋ័ការងារ

Rong Chhun speaking at Tai Yang factory (PPP)

ដោយ. ឆាំ ឆានី ០៤ កក្កដា ២០១២
កូដកម្មបិទផ្លូវជាតិលេខបួនជាង៥ម៉ោងនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១២ របស់កម្មករ​រោងចក្រ​កាត់ដេរ តៃ​យៀន ប្រមាណ ៤.០០០ នាក់ ត្រូវបាន​រំសាយបន្ទាប់ពី​មានការ​សន្យា​ពី​មន្ត្រី​ក្រសួង​ការងារ លោក​អនុរដ្ឋលេខាធិការ សាត សាមុត ។ ​

លោក រ៉ុង ឈុន ប្រធាន​សហព័ន្ធ​សហជីព​កម្ពុជា បានឲ្យដឹងតាមទូរសព្ទ័មកថា កម្មករបានដកថយមក​ធ្វើកូដកម្មនៅមុខរោងចក្រវិញ បន្ទាប់ពីមានការសន្យានេះ ព្រោះកម្មករក៏មិនចង់ទៅធ្វើកូដកម្ម​បិទផ្លូវ​ជាតិនោះទេ តែនេះបណ្តាលមកពីភាគីរោងចក្របានចាក់លំឡេងរំពងរំខានដល់ការជួបជុំរបស់កម្មករ ។
លោកមានប្រសាសន៍ថា សហជីពនិងកម្មកររង់ចាំមើលដំណោះស្រាយ តែបើ​មិនមាន​ដំណោះស្រាយ​ជា​ផ្លូវការ លោក​នឹង​ដឹកនាំ​កម្មករ​ដើរ​ហែរ​ក្បួន​ចូល​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃស្អែក​។​


ឆ្លើយតបនិងសំនួរស្តីពីការប៉ុនប៉ងចាប់ខ្លួនលោក ពីសំណាក់អាជ្ញាធរប៉ូលីសស្រុកអង្គស្នួល និងប៉ូលីស​ខេត្ត​​កណ្តាល លោក រ៉ុង ឈុន បានបញ្ជាក់ថា ការចាប់ខ្លួនលោកមិនសំខាន់ទេ រឿងដែលសំខាន់​គឺភាគីរោងចក្រនិងក្រសួងពាក់ពន្ធ័ត្រូវដោះស្រាយជូនកម្មករតាមលក្ឋន្ឋ័ការងារ ។

លោក បន្ថែមថា នៅ​ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០១២ លោក​នឹង​ដឹកនាំ​កម្មករ​ដើរ​ហែ​ក្បួន ចេញពី​រោងចក្រ​កាត់ដេរ តៃ​យៀន ទៅកាន់ ការិយាល័យ ផ្ទះ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ស្ថានទូត​អាមេរិក និង​សហគមន៍​អឺរ៉ុប ដើម្បី​ស្វែងរក​អន្តរាគមន៍​៕

No comments: