Tuesday, July 24, 2012

រ៉ុង ឈុន និងកម្មករ១០នាក់រងរបួសក្នុងពេលអាជ្ញាធរប៉ូលីសបង្រ្កាបកូដកម្មនៅរោងចក្រតៃយាន

លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា ជួបកម្មករធ្វើកូដកម្ម

ដោយ.ឆាំ ឆានី ២៤ កក្កដា ឆ្នាំ២០១២
ព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១២ អាជ្ញាធរប៉ូលីសស្រុកអង្គស្នួលប្រមាណជិត១០០នាក់ បានចុះ​មក​បង្ក្រាប កម្មកររោងចក្រតៃយាន​ដែលបានធ្វើកូដកម្មជិតមួយខែ (ថ្ងៃទី២៥ មិថុនា ដល់ ២៤ កក្កដា ២០១២)​ដើម្បីទាមទារឲ្យថៅកែរោងចក្រដោះស្រាយតាមលក្ខន្ឋ័ការងារ ។
ក្នុងការបង្រ្កាបនេះអាជ្ញាធរប៉ូលីសបានធ្វើឲ្យលោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា និង​ជា​អ្នក​​ដឹកនាំកូដកម្មរងរបួសជើងស្តាំ និងកម្មករ១០នាក់ទៀតក៏រងរបួសដែរ ។
លោក រ៉ុង ឈុន បានមានប្រសាសន៍ពីកន្លែងកើតហេតុមកថា នៅពេលដែលប៉ូលីសចុះមកបង្ក្រាប​កម្មករ​ដែលកំពុងធ្វើកូដកម្មនៅមុខរោងចក្រតៃយាន បានធ្វើឲ្យកម្មករដែលកំពុងធ្វើការនៅខាងក្នុងរោង ចក្រនាំគ្នាចេញមកក្រៅដើម្បីជួយដល់កម្មករដែលត្រូវប៉ូលីសបង្រ្កាប ។ ក្នុងពេលជាមួយគ្នានោះដែរ អធិការងរខេត្តកណ្តាលក៏បានទូរសព្ទ័មកគំរាមថានិងចាប់ខ្លួនលោក ( រ៉ុង ឈុន ) បើសិនជាមិន​បញ្ឈធ្វើ​កូដកម្មទេ ។
លោក រ៉ុង ឈុន បានបន្ថែមថា បើសិនជាថៅកែរោងចក្រ និងក្រសួងពាក់ពន្ឋ័នាំគ្នាអនុវត្តន៍តាម​ច្បាប់​ការងារនោះ ​កម្មករក៏មិនធ្វើកូដកម្មដែរ ។ ជាងនេះទៀតទាំងភាគីរោងចក្រ ក្រសួងពាក់ពន្ឋ័ និងថៅកែ​រោងគួតែព្យាយាមរកដំណោះស្រាយជូនកម្មករ បើចង់ឲ្យកម្មករឈប់ធ្វើកូដកម្ម ។ ផ្ទុយទៅវិញបើមក​គំរាមកំហែង និងទិញទឹកចិត្តកម្មករជាថ្នូរនៃការងារបញ្ឈប់កូដកម្មនោះ គឺជារឿងខុសច្បាប់ហើយក៏មិន​អាចទប់ស្កាត់កូដកម្ម បាតុកម្មបានដែរ ៕

4 comments:

Anonymous said...

វាសមមុខអារ៉ុងឈុនហើយ វាយកលុយកម្មករយូរហើយ ស៊ីឆ្ងាញ់ដេកស្រួល ឥលូវគួរត្រូវក្បាលខ្លះហើយ

Anonymous said...

Cher trou de cul qui a fait des commentaires inutile ci-dessus.

Je pense que si on ne comprend rien dans cette affaire de société toute entière. On la ferme.

Anonymous said...

this guy rong chhung, he is trouble maker, hit him harder..

he was not doing his job as teacher union, instead of, he made trouble for all garments factory,

sooner, khmer peoples will out of job ,if he continues this stupid action

Anonymous said...

Do any bloggers above have relatives
in Cambodia and go to Cambodia or not?
If they have,they should know life
as workers in Cambodia.
Their monthly salary are $61.00
per month.
Many of them come from the countryside.They are sharing houses
with amongst themselves;the rent
is $15 to $20 per month and about
food send back home to their moms
and children.

Think first before typing.