Monday, July 09, 2012

ចយឌឹកអើយ ដើមអំពិលហ៊ានហៅអុងឡឺង យួនៗ ពេញមាត់ផង! ប្រកាន់ពូជសាសន៏មែនទែន!!!

ខ្សឹបដាក់ ត្រចៀក ៖ រដូវហាមនេសាទ ត្រីសម្រុកនាំចូល ពីស្រុកយួន ជាពិសេស ត្រីឆ្ដោ ហាមឃាត់

Monday, 09 July 2012
ដោយ ៖ នាយខ្វែក
DAP news

ភ្នំពេញ ៖ ខណៈពេលនេះ ជារដូវបិទនេសាទ នៅលើទីផ្សារត្រី ចាប់ផ្ដើមឡើងថ្លៃ ព្រោះត្រីចិញ្ចឹមក្នុងស្រុក ផ្គត់ផ្គង់ទីផ្សារមិនគ្រប់គ្រាន់នោះ បានធ្វើឱ្យពួកឈ្មួញ និងមន្ដ្រីឃុបឃិតគ្នា អនុញ្ញាតឱ្យមានការនាំត្រីពីក្រៅ ប្រទេសយ៉ាងគំហុក ជាពិសេសត្រីដែលច្បាប់ហាមឃាត់ និងត្រីខូចគុណភាពតែម្ដង

សេចក្ដីរាយការណ៍ បានឱ្យដឹងថា ជារៀងរាល់ថ្ងៃ ក៏មានត្រី ដែលច្បាប់ហាមឃាត់មិនឱ្យនាំចូល ដូចជាប្រភេទត្រីឆ្ដោ ត្រីចាប យ៉ាងហោចណាស់ ក្នុងមួយថ្ងៃជិត ១០០តោនដែរ ត្រូវបានឈ្មួញលួចនាំចូលពីស្រុក យួន ក្រោមរូបភាពដឹកបន្លំជាមួយត្រីមានច្បាប់ និងបង់លុយឱ្យសមត្ថកិច្ចនៅតាមដងផ្លូវ។ ចំណែកត្រីខូចគុណ ភាព (ត្រីងាប់ក្លាស្សេមិនដិតដល់) ដូចជាត្រីកន្ដ្រប់ កន្ធរជាដើម ត្រូវបានឈ្មួញលួចនាំចូលពីប្រទេសថៃ យកមក ចែកចាយនៅតាមទីជនបទ ដោយដឹកបន្លំជាមួយត្រីកន្ធរ ដែលឈ្មួញបានច្បាប់អនុញ្ញាតនាំចូលពីថៃ យកទៅលក់ នៅប្រទេសវៀតណាម។


ប្រភពពីអ្នករកស៊ីត្រីបានឱ្យដឹងថា ទីផ្សារត្រីឆ្ដោត្រូវប៉ាន់ជាងគេ គឺឈ្មួញនាំចូលពីស្រុកយួន តាមច្រកភ្នំដិន ខេត្ដ តាកែវ ច្រកជ្រៃធំ និងច្រកក្អមសំណ ខេត្ដកណ្ដាល រួមទាំងច្រកបន្ទាយចក្រី ខេត្ដព្រៃវែងជាដើម ដោយឈ្មួញនាំ ចូលទាំងតាមផ្លូវគោក និងផ្លូវទឹក រួចហើយយកមកទម្លាក់នៅយឿត្រីច្បារអំពៅ រួមទាំងយឿត្រីគីឡូម៉ែត្រលេខ៩ និងយឿត្រីនៅព្រែកព្នៅ រួចហើយចែកចាយលក់ទៅតាមបណ្ដាផ្សារ ក្នុងក្រុងភ្នំពេញ និងតាមបណ្ដាខេត្ដ ស្រុក នៅក្បែរខាង ។

ដោយឡែកឈ្មួញ ដែលរកស៊ីនាំត្រីឆ្ដោចូល រួមមាន ឈ្មោះ ចែដាវ , យាយចន្ថា ចូលចិត្ដនាំចូល តាមច្រកបន្ទាយចក្រីឈ្មោះ ណាង ចូលចិត្ដនាំចូលតាមច្រកខេត្ដកណ្ដាល , ខេត្ដតាកែវ និងឈ្មួញឈ្មោះ វ៉ាន់, ចែខេង ចូលចិត្ដ នាំចូលតាមច្រកភ្នំដិន ដោយក្រុមឈ្មួញខាងលើនេះ គេដឹងថា មានទំនាក់ទំនងល្អជាមួយឧកញ៉ា ថៅកែរកស៊ីត្រី ធំៗ រួមទាំងមន្ដ្រីជលផលផងដែរ។

គេដឹងថា មន្ដ្រីជលផលនៅថ្នាក់អធិការដ្ឋានចតុមុខ និងមន្ដ្រីជលផលនៅខេត្ដកណ្ដាល មានពាក់ព័ន្ធខ្លាំងជាងគេ ជាមួយការអនុញ្ញាតឱ្យឈ្មួញនាំចូលត្រីខាងលើនេះ ព្រោះមានភាគហ៊ុនជាមួយគ្នាទៀតផង។

គេថា បើចង់រកភស្ដុតាងនៃបទល្មើសឃុបឃិតគ្នា អនុញ្ញាតឱ្យមានការនាំចូលត្រីឆ្ដោ ជា ប្រព័ន្ធខាងលើនេះ គឺមិន ពិបាកឡើយ ម៉ោង ៣ ដល់ម៉ោង៥ ទៀបភ្លឺ គេនាំគ្នាទៅ មើលនៅ យឿត្រីច្បារអំពៅ យឿត្រីគីឡូម៉ែត្រលេខ៩ យឿ ត្រីព្រែកព្នៅទៅ នឹងឃើញហើយ គឺត្រីឆ្ដោ​ រាប់សិបតោន ឈ្មួញដឹកយកមកដាក់លក់ទាំងរថយន្ដៗ សុទ្ធតែត្រីរស់ ទាំង អស់។ ប៉ុន្ដែគេថា បើចង់បង្ក្រាបករណីនេះ គឺមានតែប្រើសមត្ថកិច្ចផ្សេង ឬក៏ខាងអង្គភាពប្រឆាំងអំពើពុក រលួយទេ ទើបអាចបង្ក្រាបបាន បើសង្ឃឹមលើមន្ដ្រីជលផល គឺជាឆ្នាំងបាយរបស់គេទៅហើយ កុំរំពឹងថាចុះបង្ក្រាប ឱ្យសោះ។

អ្នកច្បាប់មួយរូបបានលើកឡើងថា បើច្បាប់ហាមឃាត់តែមន្ដ្រីជលផល នៅតែឃុបឃិតអនុញ្ញាតឱ្យនាំចូលដដែល បែបនេះ យកល្អគួរតែលុបបម្រាមចោល តែម្ដងទៅ ហើយអនុញ្ញាតច្បាប់ ឱ្យនាំចូលអាចរកចំណូលពន្ធចូលរដ្ឋ បានខ្លះ៕

No comments: