ខ្សឹបដាក់ ត្រចៀក ៖ រដូវហាមនេសាទ ត្រីសម្រុកនាំចូល ពីស្រុកយួន ជាពិសេស ត្រីឆ្ដោ ហាមឃាត់
Monday, 09 July 2012
ដោយ ៖ នាយខ្វែក
DAP news
ភ្នំពេញ ៖ ខណៈពេលនេះ ជារដូវបិទនេសាទ នៅលើទីផ្សារត្រី ចាប់ផ្ដើមឡើងថ្លៃ ព្រោះត្រីចិញ្ចឹមក្នុងស្រុក ផ្គត់ផ្គង់ទីផ្សារមិនគ្រប់គ្រាន់នោះ បានធ្វើឱ្យពួកឈ្មួញ និងមន្ដ្រីឃុបឃិតគ្នា អនុញ្ញាតឱ្យមានការនាំត្រីពីក្រៅ ប្រទេសយ៉ាងគំហុក ជាពិសេសត្រីដែលច្បាប់ហាមឃាត់ និងត្រីខូចគុណភាពតែម្ដង។
សេចក្ដីរាយការណ៍ បានឱ្យដឹងថា ជារៀងរាល់ថ្ងៃ ក៏មានត្រី ដែលច្បាប់ហាមឃាត់មិនឱ្យនាំចូល ដូចជាប្រភេទត្រីឆ្ដោ ត្រីចាប យ៉ាងហោចណាស់ ក្នុងមួយថ្ងៃជិត ១០០តោនដែរ ត្រូវបានឈ្មួញលួចនាំចូលពីស្រុក យួន ក្រោមរូបភាពដឹកបន្លំជាមួយត្រីមានច្បាប់ និងបង់លុយឱ្យសមត្ថកិច្ចនៅតាមដងផ្លូវ។ ចំណែកត្រីខូចគុណ ភាព (ត្រីងាប់ក្លាស្សេមិនដិតដល់) ដូចជាត្រីកន្ដ្រប់ កន្ធរជាដើម ត្រូវបានឈ្មួញលួចនាំចូលពីប្រទេសថៃ យកមក ចែកចាយនៅតាមទីជនបទ ដោយដឹកបន្លំជាមួយត្រីកន្ធរ ដែលឈ្មួញបានច្បាប់អនុញ្ញាតនាំចូលពីថៃ យកទៅលក់ នៅប្រទេសវៀតណាម។
Showing posts with label Siem and Yuon. Show all posts
Showing posts with label Siem and Yuon. Show all posts
Monday, July 09, 2012
Sunday, January 08, 2012
ដើមអំពិលអរគុណវៀតណាម ដោយហៅ "យួនៗ" ចុកមាត់ - CPP mouthpiece DAP-news thanks Vietnam by calling it "Srok YUON": About time!
ខ្សឹបដាក់ត្រចៀកៈ “ហេង ស្ទឹងមានជ័យ” នៅតែមាន លទ្ធភាព នាំឈើគ្រញូង ទៅស្រុកយួន
Saturday, 07 January 2012
ដោយ ៖ នាយខ្វែក
DAP-news
ភ្នំពេញ ៖ រយៈពេលមួយខែពីរនេះ សកម្មភាពឈ្មួញរកស៊ីនាំឈើគ្រញូង យកទៅលក់ នៅស្រុកយួន ហាក់ដូចជារៀងស្បើយបន្ដិចហើយ។ ការស្បើយសកម្មភាពដឹកជញ្ជូនឈើ គ្រញូងមិនគគ្រឹកគគ្រេងដូចមុននេះ គេថាមិនមែនដោយសារតែ អាជ្ញាធរសមត្ថកិច្ចធ្វើការរឹត បន្ដឹង និងបង្ក្រាបមានប្រសិទ្ធភាពនោះទេ តាមពិតគឺដោយសារតែឈ្មួញពិបាករកទិញ ព្រោះ ឈើគ្រញូងឈ្មួញសម្រុកទិញ និងដឹកយកទៅលក់ នៅប្រទេសវៀតណាមប៉ុន្មានឆ្នាំមកនេះ ស្ទើរតែអស់ពីព្រៃទៅហើយ។ ខណៈឈើគ្រញូងខ្សត់ ឈ្មួញមួយចំនួន ក៏នាំគ្នាបោះបង់ចោល ហើយងៀកទៅប្រកបមុខ របរផ្សេងៗវិញ តែសម្រាប់ឈ្មួញឈើគ្រញូងម្នាក់ ដែលគេហៅថា “ហេង ស្ទឹងមានជ័យ”វិញ មិនបានបោះបង់មុខរបរនេះដូច “ហេង ទឹកសុទ្ធ” ឡើយ គឺ“ហេង ស្ទឹងមានជ័យ” នៅតែ ព្យាយាមរកស៊ីដដែល ព្រោះតែឈើគ្រញូងកាន់តែខ្សត់ រកស៊ីកាន់តែចំណេញ។
Labels:
DAP-news,
Siem and Yuon
Sunday, October 19, 2008
Sacrava's Political Cartoon: Our Best Friends
Cartoon by Sacrava (on the web at http://sacrava.blogspot.com)
Labels:
Political Cartoon,
Sacrava,
Siem and Yuon
Saturday, May 24, 2008
Political Cartoon: Two Hyenas & Cambodia
Labels:
Political Cartoon,
Sacrava,
Siem and Yuon
Subscribe to:
Comments (Atom)

