កម្មកររោងចក្រកាត់ដេរ តៃ ណាន ដាក់ញត្តិ ទៅស្ថានទូតអាមេរិក នៅព្រឹកថ្ងៃចន្ទ
(ថ្ងៃទី 20 កក្កដា 2012, ម៉ោង 09:39:AM) | ដោយ: រតនា
ភ្នំពេញ: តំណាងកម្មករ នៃរោងចក្រ តៃ ណាន ( អតីតរោងចក្រ តៃ យៀនទី១ ទី២ និងខេមវែល ) នឹងជួបជុំដាក់ញត្តិជូនឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកនៅកម្ពុជា នាព្រឹកថ្ងៃចន្ទ ទី២៣កក្កដា ឆ្នាំ២០១២។
ក្នុងលិខិតចុះ ថ្ងៃទី១៩កក្កដា ឆ្នាំ២០១២ របស់សហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន ដាក់ទៅកាន់សាលារាជធានីភ្នំពេញ បង្ហាញថា កម្មករ កម្មការិនីនៃរោងចក្រ តៃណាន ( អតីតរោងចក្រ តៃ យៀនទី១ ទី២ និងខេមវែល ) ស្ថិតនៅទីតាំងភូមិត្នោតមួយដើម ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល បានធ្វើការតវ៉ាអស់រយៈពេល ៤សប្ដាហ៍ ចាប់ពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១២ រហូតមកដល់ថ្ងៃនេះ មិនទាន់ទទួលបានដំណោះស្រាយពីរោងចក្រនៅឡើយទេ។ លិខិតដដែល បង្ហាញថា "ឥឡូវនេះ តំណាងកម្មករ កម្មការិនី យ៉ាងតិចចំនួន ១៥០នាក់ នឹងយកញត្តិដាក់ជូនឯកឧត្តមអគ្គរដ្ឋទូតសហរដ្ឋអាមេរិកនៅកម្ពុជា ឱ្យជួយអន្តរាគមន៍ ពីព្រោះអ្នកបញ្ជាទិញនៃរោងចក្រ តៃ ណាន គឺនៅសហរដ្ឋអាមេរិក"។ លោករ៉ុង ឈុន បានបញ្ជាក់ថា ការដាក់ញត្តិនោះនឹងប្រព្រឹត្តទៅ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១២ វេលាម៉ោង ៨ និង ៣០នាទីព្រឹក នៅមុខស្ថានទូតអាមេរិក ជិតវត្តភ្នំ។ មិនទាន់មានប្រតិកម្មបែបណាពីសាលារាជធានីភ្នំពេញនៅឡើយទេ។ ក៏ប៉ុន្តែកាលពីតំណាងកម្មកររោងចក្រតៃណាន បានយកញត្តិទៅដាក់នៅខុទ្ទកាល័យសម្តេចហ៊ុនសែន កាលពីថ្ងៃទី១១កក្កដា ឆ្នាំ២០១២ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះ បង្ក្រាប វាយ និងចាប់ខ្លួនក្មួយរបស់លោករ៉ុង ឈុន ដែលជាតំណាងសហជីពកម្មករ ឃុំខ្លួនអស់ជាច្រើនម៉ោង មុននឹងដោះលែងមកវិញ៕ S

3 comments:
អាមេរិក លែងមានខ្វល់ពីប្រជាពលរដ្ឋខ្មែរទៀត
ហើយ បើសិនជាហ៊ុនសែបែរងាកត្រឡប់ទៅ
ចាប់ដៃជាមួយចិន។បើ ឪ យើងនៅមានហឫទ័យ
អាណិតស្រឡាញ់ប្រទេសជាតិមែន ចិនមុខតែ
ការពារកម្ពុជាឱ្យចាកផុតពីមហិច្ឆិតាដ៏ឃោរឃៅ
របស់បនហាណូយក្នុងគោលបំណងលឹបទឹកដី
កម្ពុជាបំបាត់ពូជសាសន៍ខ្មែរ៕
LE DOC THO told his girlfriend Bun Rany before his death, "if ones do harm to our Son Manet,then you tell Sen to kill them" If Sen denies you inform Hanoi right away." Le Doc Tho..
Thank you for your info.
But, please make your statements creditable.
Post a Comment