Saturday, July 21, 2012

ក្រុមប៉ូលីសកំពុងតែត្រៀមខ្លួនវាយកម្មកររោងចក្រតៃយាន?

កម្មករ​រោងចក្រ​កាត់ដេរ តៃ ណាន ដាក់​ញត្តិ ទៅ​ស្ថានទូត​អាមេរិក នៅ​ព្រឹក​ថ្ងៃ​ចន្ទ​




(ថ្ងៃទី 20 កក្កដា 2012, ម៉ោង 09:39:AM) | ដោយ: រតនា
ភ្នំពេញ: តំណាង​កម្មករ នៃ​រោងចក្រ តៃ ណាន ( អតីត​រោងចក្រ តៃ យៀ​នទី​១ ទី​២ និង​ខេ​ម​វែល ) នឹង​ជួបជុំដាក់​ញត្តិ​ជូន​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិកនៅ​កម្ពុជា នា​ព្រឹក​ថ្ងៃ​ចន្ទ ទី​២៣​កក្កដា ឆ្នាំ​២០១២​។​
ក្នុង​លិខិត​ចុះ​ ថ្ងៃ​ទី​១៩​កក្កដា ឆ្នាំ​២០១២ របស់​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន ដាក់​ទៅ​កាន់​សាលា​រាជធានី​ភ្នំពេញ បង្ហាញថា កម្មករ កម្មការិនីនៃ​រោងចក្រ តៃ​ណាន ( អតីត​រោងចក្រ តៃ យៀ​នទី​១ ទី​២ និង​ខេ​ម​វែល ) ស្ថិតនៅ​ទីតាំង​ភូមិ​ត្នោត​មួ​យ​ដើម ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល បាន​ធ្វើ​ការតវ៉ា​អស់​រយៈពេល ៤​សប្ដាហ៍ ចាប់ពី​ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០១២ រហូតមកដល់​ថ្ងៃនេះ មិនទាន់​ទទួលបាន​ដំណោះស្រាយពី​រោងចក្រ​នៅឡើយ​ទេ​។​ លិខិត​ដដែល​ បង្ហាញថា "​ឥឡូវនេះ តំណាង​កម្មករ កម្មការិនី យ៉ាងតិច​ចំនួន ១៥០​នាក់ នឹង​យក​ញត្តិ​ដាក់ជូន​ឯកឧត្តម​អគ្គរដ្ឋទូត​សហរដ្ឋអាមេរិកនៅ​កម្ពុជា ឱ្យ​ជួយ​អន្តរាគមន៍ ពីព្រោះ​អ្នកបញ្ជា​ទិញ​នៃ​រោងចក្រ តៃ ណាន គឺ​នៅ​សហរដ្ឋអាមេរិក​"​។​ លោក​រ៉ុង​ ឈុន បានបញ្ជាក់​ថា ការដាក់​ញត្តិ​នោះនឹង​ប្រព្រឹត្តទៅ នៅ​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០១២ វេលា​ម៉ោង ៨ និង ៣០​នាទី​ព្រឹក នៅមុខ​ស្ថានទូត​អាមេរិក ជិត​វត្តភ្នំ​។​ មិនទាន់​មាន​ប្រតិកម្ម​បែបណា​ពី​សាលា​រាជធានី​ភ្នំពេញនៅឡើយ​ទេ​។ ក៏​ប៉ុន្តែ​កាលពី​តំណាង​កម្មករ​រោងចក្រ​តៃណាន បាន​យក​ញត្តិ​ទៅ​ដាក់​នៅ​ខុទ្ទកាល័យ​សម្តេច​ហ៊ុន​សែន កាលពី​ថ្ងៃ​ទី​១១​កក្កដា ឆ្នាំ​២០១២ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ បង្ក្រាប វាយ និង​ចាប់ខ្លួន​ក្មួយ​របស់​លោក​រ៉ុង ​ឈុន ដែល​ជា​តំណាង​សហជីព​កម្មករ ឃុំ​ខ្លួន​អស់​ជាច្រើន​ម៉ោង មុន​នឹង​ដោះ​លែង​មកវិញ​៕​ S

3 comments:

Anonymous said...

អាមេរិក លែងមានខ្វល់ពីប្រជាពលរដ្ឋខ្មែរទៀត
ហើយ បើសិនជាហ៊ុនសែបែរងាកត្រឡប់ទៅ
ចាប់ដៃជាមួយចិន។បើ ឪ យើងនៅមានហឫទ័យ
អាណិតស្រឡាញ់ប្រទេសជាតិមែន ចិនមុខតែ
ការពារកម្ពុជាឱ្យចាកផុតពីមហិច្ឆិតាដ៏ឃោរឃៅ
របស់បនហាណូយក្នុងគោលបំណងលឹបទឹកដី
កម្ពុជាបំបាត់ពូជសាសន៍ខ្មែរ៕

Anonymous said...

LE DOC THO told his girlfriend Bun Rany before his death, "if ones do harm to our Son Manet,then you tell Sen to kill them" If Sen denies you inform Hanoi right away." Le Doc Tho..

Anonymous said...

Thank you for your info.
But, please make your statements creditable.