ដោយ. ឆាំ ឆានី ០៧ កក្កដា ២០១២
នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១២នេះ លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា និងកម្មកររោងចក្រតៃយៀននៅតែបន្តរធ្វើកូដកម្មនៅខាងមុខរោងចក្រ ដើម្បីទាមទារឲ្យខាងភាគីរោងចក្រដោះស្រាយនូវការទាមទាររបស់កម្មករទាំង០៥ ចំណុចរួមមាន ៖ ១-សុំឱ្យក្រុមហ៊ុនធ្វើការទូទាត់នូវអត្ថប្រយោជន៍ផ្សេងៗ តាមច្បាប់ ស្ដីពីការងារ ដោយក្រុមហ៊ុនបានប្ដូរឈ្មោះរោងចក្រ ចំនួន ១៣៥ ដុល្លារ ក្នុងមួយឆ្នាំ។ ២-សុំឱ្យក្រុមហ៊ុនផ្ដល់សោហ៊ុយធ្វើដំណើរ និងថ្លៃស្នាក់នៅឱ្យបាន ១៥ ដុល្លារ ក្នុងមួយខែៗ។ ៣-សុំឱ្យក្រុមហ៊ុនដំឡើងប្រាក់ថ្លៃទឹកដោះគោឱ្យបាន ១៥ ដុល្លារ ក្នុងមួយខែៗ។ ៤-សុំឱ្យក្រុមហ៊ុនឡើងប្រាក់រង្វាន់ទៀងទាត់ ឱ្យបាន ១៥ ដុល្លារ ក្នុងមួយខែៗ និងទី៥-សុំឱ្យក្រុមហ៊ុនកុំយកប្រាក់មុខតំណែង និងបច្ចេកទេសយកមកកាត់ទូទាត់ នៅពេលកម្មករ-កម្មការិនី និងថ្នាក់ដឹកនាំសុំច្បាប់ចាប់ពីបីថ្ងៃឡើងទៅ ។
សូមបញ្ជាក់ថា កូដកម្មនេះបានធ្វើឡើងអស់រយះពេលជិតពីរសប្តាហ៍ហើយ តែនៅមិនទាន់មានដំណោះស្រាយទេ បើទោះជាក្រសួងការងារ ថៅកែរោងចក្រ មន្ត្រីសហជីព និងតំណាងកម្មករធ្លាប់បានជួបចរចារគ្នាចំនួនពីលើករួចមកហើយក្តី ។ ក្នុងថ្ងៃនេះដែរសហជីពនិងកម្មករក៏បាននាំគ្នាផ្តិតមេដៃ ដើម្បីធ្វើញត្តិដាក់ជូនលោក ហ៊ុន សែន សុំឲ្យមានដំណោះស្រាយជូនកម្មករតាមលក្ខន្ឋ័ការងារ ៕

No comments:
Post a Comment