អ្នកស្រី ហ៊ីលឡារី គ្លិនតុន មកចូលរួមប្រជុំអាស៊ាននៅកម្ពុជាសប្ដាហ៍ក្រោយ
រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក លោកស្រី ហ៊ីលឡារី គ្លិនតុន (Hillary Clinton) ធ្វើសន្និសីទកាសែតនៅឯក្រសួងការបរទេស ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១០។
ដោយ សុខ សេរី 2012-07-06
ការិយាល័យអ្នកនាំពាក្យ នៃក្រសួងការបរទេសសហរដ្ឋអាមេរិក បានប្រកាសថា រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក អ្នកស្រី ហ៊ីលឡារី គ្លិនតុន (Hillary Clinton) នឹងមកដល់ប្រទេសកម្ពុជា នៅថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១២ សប្ដាហ៍ក្រោយនេះ។ នៅក្នុងអំឡុងពេលមកទស្សនកិច្ចនោះ អ្នកស្រី ហ៊ីលឡារី គ្លិនតុន នឹងចូលរួមក្នុងកិច្ចប្រជុំតំបន់ អាស៊ាន (Asean) និងជួបពិភាក្សាទ្វេភាគីជាមួយមន្ត្រីជាន់ខ្ពស់កម្ពុជា។ កិច្ចប្រជុំតំបន់ អាស៊ាន នោះ គឺរាប់ទាំងវេទិកាតំបន់ អាស៊ាន កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេស និងសន្និសីទថ្នាក់រដ្ឋមន្ត្រីរបស់ អាស៊ាន និងសហរដ្ឋអាមេរិក។ អ្នកស្រី ហ៊ីលឡារី គ្លិនតុន នឹងធ្វើជាសហប្រធានកិច្ចប្រជុំស្តីពី គំនិតផ្ដួចផ្ដើមមេគង្គក្រោម ព្រមទាំងធ្វើជាប្រធាន នៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីស្តីពីមិត្តភាព នៃទន្លេមេគង្គក្រោម។ សេចក្តីប្រកាសព័ត៌មានក៏បានឲ្យដឹងទៀតថា ក្រោយពីស្នាក់នៅភ្នំពេញ អ្នកស្រី ហ៊ីលឡារី គ្លិនតុន នឹងធ្វើដំណើរទៅខេត្តសៀមរាប ទឹកដីអង្គរ និងដឹកនាំគណៈប្រតិភូ អ្នកជំនួញអាមេរិកកាំងដ៏ធំមួយមកប្រទេសកម្ពុជា ដើម្បីចូលរួមក្នុងវេទិកាជំនួញរវាង អាស៊ាន និងសហរដ្ឋអាមេរិក។ សេចក្តីប្រកាសព័ត៌មានក៏បានបញ្ជាក់ថា ដំណើរមកទស្សនកិច្ចរបស់អ្នកស្រី ហ៊ីលឡារី គ្លិនតុន មកកម្ពុជា នៅសប្ដាហ៍ក្រោយនេះ គឺជាផ្នែកមួយនៃដំណើរទស្សនកិច្ចទៅកាន់ប្រទេសជាច្រើនដូចជា ប្រទេសបារាំង (France) ប្រទេសជប៉ុន (Japan) ប្រទេសម៉ុងហ្គោលី (Mongolia) វៀតណាម (Vietnam) ឡាវ (Lao) អេហ្ស៊ីប (Egypt) និងប្រទេសអ៊ីស្រាអែល (Israel)៕
1 comment:
ពួកកញ្ជៈយួននៅភ្នំពេញយើងត្រូវតែដូរចេញ! ពួកនេះជាពួកទមិឡឥតសាសនា!
Post a Comment