Saturday, July 07, 2012

ច្របាច់កចិនលៀនអណ្តាតខ្មែរ យួនច្របាច់កឆ្កែ លៀនអណ្តាតអ្នកស្រុក - Electricity price increases in Cambodia to pay off Vietnamese debt



កម្ពុជា​គ្រោង​ដំឡើង​ថ្លៃ​អគ្គិសនី​ដើម្បី​សង​បំណុល​វៀតណាម

2012-07-05
ដោយ សុខ សេរី
RFA

មន្ត្រី​ជាន់​ខ្ពស់​នៃ​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល បាន​បញ្ជាក់​ជា​ថ្មី​ថា ទីក្រុង​ភ្នំពេញ និង​ខេត្ត​ដទៃ​ទៀត មិន​អាច​គេច​ផុត​ពី​ការ​ដំឡើង​ថ្លៃ​ចរន្ត​អគ្គិសនី​បាន​ឡើយ លើក​លែង​តែ​ខេត្ត​បាត់ដំបង មួយ ដែល​មិន​ប៉ះពាល់ គឺ​ដោយ​សារ​ខេត្ត​នេះ​បាន​ទិញ​ចរន្ត​អគ្គិសនី​ពី​ប្រទេស​ថៃ

រដ្ឋលេខាធិការ​នៃ​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល លោក អ៊ិត ប្រាង (ឆ្វេង) នៅ​ក្នុង​កិច្ច​ប្រជុំ​ក្រុម​ការងារ​ទី៩ នៅ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ កាល​ពី​ថ្ងៃ​ទី​៤ ខែ​កក្កដា ឆ្នាំ​២០១២។

រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល លោក អ៊ិត ប្រាង បាន​មាន​ប្រសាសន៍​ថា ក្រសួង​នេះ​បាន​អនុញ្ញាតិ​ឲ្យ​អគ្គិសនី​កម្ពុជា (EDC) ដំឡើង​ថ្លៃ​ចរន្ត​អគ្គិសនី​នៅ​ទីក្រុង​ភ្នំពេញ និង​ខេត្ត​មួយ​ចំនួន​ទៀត នា​ពេល​ឆាប់ៗ​នេះ ដើម្បី​ប្រមូល​ថវិកា​សង​បំណុល​ចំនួន ៦​លាន​ដុល្លារ​អាមេរិក ដែល​អគ្គិសនី​កម្ពុជា បាន​ជំពាក់​វៀតណាម កន្លង​មក

ភាគី​វៀតណាម បាន​ផ្ញើ​លិខិត​មក​ទាម​ទារ​ប្រាក់​បំណុល​នោះ តាំង​ពី​ខែ​មករា ឆ្នាំ​២០១២ កន្លង​មក​នេះ ប៉ុន្តែ​នៅ​មិន​ទាន់​បាន​សង​នៅ​ឡើយ


បំណុល​ដែល​វៀតណាម កំពុង​ទាម​ទារ​នោះ គឺ​ដោយ​សារ​តែ​អគ្គិសនី​កម្ពុជា បាន​ទិញ​ចរន្ត​អគ្គិសនី​ពី​ប្រទេស​វៀតណាម ដើម្បី​ផ្គត់ផ្គង់​ការ​ប្រើប្រាស់​នៅ​កម្ពុជា ដែល​ខ្វះ​ខាត​អគ្គិសនី។

តម្លៃ​ថ្មី​នៃ​ចរន្ត​អគ្គិសនី​នោះ មន្ត្រី​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល មិន​បាន​ប្រាប់​ឲ្យ​ដឹង​ជា​មុន​ទេ រីឯ​ថ្ងៃ​ចាប់​ផ្ដើម​ដំឡើង​ថ្លៃ​ចរន្ត​អគ្គិសនី​នោះ ក៏​មិន​ត្រូវ​បាន​ប្រាប់​ឲ្យ​ដឹង​ដែរ ដោយ​សារ​តែ​មន្ត្រី​រូប​នោះ​បាន​ចាត់​ទុក​ថា ស្ថិត​នៅ​ជា​ការ​សម្ងាត់​នៅ​ឡើយ។

តម្លៃ​ចរន្ត​អគ្គិសនី​នៅ​ទីក្រុង​ភ្នំពេញ បច្ចុប្បន្ន មាន​តម្លៃ​ខុស​គ្នា​តិច ឬ​ច្រើន ទៅ​តាម​ចំនួន​ប្រើ​ប្រាស់​អគ្គិសនី ក្នុង​នោះ​មាន​តម្លៃ ៣៥០​រៀល​ក្នុង​មួយ​គីឡូវ៉ាត់​ម៉ោង តម្លៃ ៥៥០​រៀល​ក្នុង​មួយ​គីឡូវ៉ាត់​ម៉ោង និង​តម្លៃ ៧៥០​រៀល​ក្នុង​មួយ​គីឡូវ៉ាត់​ម៉ោង។ នៅ​តាម​ខេត្ត​ដទៃ គឺ​មាន​តម្លៃ​ចាប់​ពី ១.២០០​រៀល ឡើង​ទៅ ក្នុង​មួយ​គីឡូវ៉ាត់​ម៉ោង។

រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល លោក អ៊ិត ប្រាង បាន​មាន​ប្រសាសន៍​បញ្ជាក់​នៅ​ក្នុង​កិច្ច​ប្រជុំ​ក្រុម​ការងារ​ទី​៩ របស់​រដ្ឋាភិបាល​នៅ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ កាល​ពី​ថ្ងៃ​ទី​៤ ខែ​កក្កដា ឆ្នាំ​២០១២ ថា គ្មាន​ថ្ងៃ​ដែល​អគ្គិសនី​កម្ពុជា អាច​បញ្ចុះ​ថ្លៃ​ចរន្ត​អគ្គិសនី​បាន​ឡើយ នៅ​ថ្ងៃ​អនាគត៖ «វៀតណាម គេ​ឡើង ៣០% ហើយ​យើង​ទិញ​ពី​វៀតណាម ១៣០ ឥឡូវ​ឡើង​ដល់ ១៧០។ អីចឹង នឹង​ឡើង​ហើយ គ្មាន​សង្ឃឹម​ថា​ថ្ងៃ​ណា​មួយ​នឹង​ភ្លើង​ចុះ អត់​សង្ឃឹម​ទេ ពីព្រោះ​និន្នាការ​នេះ ជា​និន្នាការ​សាកល ឡើង​ទាំង​អស់​គ្នា។ នៅ​កម្ពុជា​នេះ ប្រព័ន្ធ​របស់​កម្ពុជា​នៅ​សល់​ប្រើ​ប្រេង​ហ្នឹង វា​ពាក់​កណ្ដាល។ ខំ​ធ្វើ​វារីអគ្គិសនី​មួយ ថា​បាន​ថោក​បន្តិច ក៏​ប៉ុន្តែ​បូក​ទៅ​គឺ​ទប់​មិន​ឲ្យ​ឡើង​ថ្លៃ​ខ្លាំង​ពេក​ប៉ុណ្ណឹង។ ប៉ុន្តែ​ចាប់​ផ្ដើម​ឡើង​ហើយ ថៃ​ឡើង​ប្រហែល​ជា​ជាង ១០% ប៉ុន្តែ​វៀតណាម ឡើង ៣០%»។

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក ច័ន្ទ សារុន បាន​មាន​ប្រសាសន៍​រិះគន់​ថា ចរន្ត​អគ្គិសនី​នៅ​ភ្នំពេញ ដាច់​ញឹកញាប់ និង​បន្ត​ឡើង​ថ្លៃ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ និង​អ្នក​ប្រើ​ប្រាស់​ចរន្ត​អគ្គិសនី ជួប​ការ​លំបាក៖ «បើ​និយាយ​ទាំង​អស់​ហ្នឹង សុទ្ធ​តែ​ឡើង​ថ្លៃ​បាន​ទាំង​អស់ ប៉ុន្តែ​ស្រូវ​របស់​ខ្ញុំ​លក់​វិញ វា​មិន​ឡើង​សោះ។ ស្រូវ​របស់​ខ្ញុំ​នេះ លក់​ទៅ​វិញ​មាន​តែ​ចុះ​ថ្លៃ»។

ទាក់​ទង​នឹង​បញ្ហា​ថ្លៃ​ចរន្ត​អគ្គិសនី​នេះ​ដែរ ប្រធាន​ក្រុមហ៊ុន ឡូរ៉ង់ (Loran) នាំ​ចេញ​អង្ករ លោក​ឧកញ៉ា លឹម ប៊ុនហេង បាន​មាន​ប្រសាសន៍​ថា តម្លៃ​ចរន្ត​អគ្គិសនី​នៅ​កម្ពុជា គឺ​ថ្លៃ​ជាង​ប្រទេស​ថៃ និង​វៀតណាម ធ្វើ​ឲ្យ​ការ​សម្ងួត​ស្រូវ និង​កែច្នៃ​អង្ករ ចំណាយ​ថវិកា​ច្រើន៖ «ខ្ញុំ​ប្រើ​សព្វ​ថ្ងៃ​នេះ បើ​ក្រោម ៨​ម៉ឺន​គីឡូវ៉ាត់​ម៉ោង ក្រុមហ៊ុន​ខ្ញុំ​ហ្នឹង ក្រោម ៨​ម៉ឺន​គីឡូវ៉ាត់​ម៉ោង នៅ​ក្នុង​តម្លៃ ៨៥០​រៀល​ក្នុង​មួយ​គីឡូវ៉ាត់។ បើ​ខ្ញុំ​បាន​ប្រើ​ដល់ ៨​ម៉ឺន​គីឡូវ៉ាត់​ម៉ោង មក​នៅ ៧៥០​រៀល​ក្នុង​មួយ​គីឡូវ៉ាត់។ កាល​ដែល​ខ្ញុំ​បាន​សុំ គឺ​សុំ​តម្លៃ ៦០០​រៀល​ក្នុង​មួយ​គីឡូវ៉ាត់ ប៉ុន្តែ​ក្រសួង​ថា អត់​បាន»។

ប្រទេស​កម្ពុជា បច្ចុប្បន្ន ត្រូវ​ការ​ទិញ​ចរន្ត​អគ្គិសនី ចំនួន ៤៥% ពី​ប្រទេស​ថៃ (Thailand) វៀតណាម (Vietnam) និង​ឡាវ (Lao) ដើម្បី​ផ្គត់ផ្គង់​ការ​ប្រើ​ប្រាស់​របស់​ប្រជាពលរដ្ឋ​ក្នុង​ស្រុក

ប្រទេស​កម្ពុជា​តែង​តែ​ខ្វះខាត​ចរន្ត​អគ្គិសនី​យ៉ាង​ខ្លាំង នៅ​រដូវ​ប្រាំង ប៉ុន្តែ​មិន​សូវ​ខ្វះខាត​ច្រើន​ទេ នៅ​រដូវ​វស្សា ដោយ​សារ​តែ​រោងចក្រ​វារីអគ្គិសនី ដែល​ដើរ​ដោយ​កម្លាំង​ទឹក អាច​ដំណើរ​ការ​ផលិត​ថាមពល​អគ្គិសនី​ប្រើ​ប្រាស់​បាន​ជា​បណ្ដើរៗ​ហើយ៕

7 comments:

Anonymous said...

Why logo an electricity company with Apsara woman?

Anonymous said...

It is not Apsara, It is a Khmer topless angle.
Apsara dress different even a crown is also different, and Apsara is also a topless being.

It is a business thing, and this "E.C" is in Cambodia, and it'd be improper to make Yuon Logo.

Anonymous said...

It is not Apsara, It is a Khmer topless angel.
Apsara dress different even a crown is also different, and Apsara is also a topless being.

It is a business thing, and this "E.C" is in Cambodia, and it'd be improper to make Yuon Logo.

Anonymous said...

Look into operational cost and investment cost, why you can not make profit when other countries could?????? Be transparent! Stope corruption.

Anonymous said...

@12:14 AM
It is not Apsara,
It is PREAH NEANG MAE-KHALA...
(Tep Thida reaksa Samoth).

Anonymous said...

Why AH HUN SEN Vietcong slave always pick the most destructive option for Cambodian people? Why?

Hey! Dirt poor Cambodian people need to eat! Obvious they can't eat the electricity and what the fuck for trying to force it down their throat? Fuck AH HUN SEN family and his corrupt government!

Cambodia has clean water but majority of Cambodian people can't afford it! Now they have the fucken electricity and they still can't afford it! How the fuck Cambodia is going to develop as a country? Any Vietcong slave can explain to me?

Anonymous said...

Ah Hun Xen mean chheam joir jea Yuon Vietcong .