RFA Photo/Keo Nimol
ដោយ ម៉ម មុនីរតន៍
2012-07-01
សេចក្តីសម្រេចរួមលើកិច្ចប្រជុំលើកទី២ នៃក្រុមការងាររួមកម្ពុជា-ថៃ ៣ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១២ នៅភ្នំពេញ ត្រូវបានកំណត់ថា ភាគីទាំងពីរនឹងពិភាក្សាអំពីផែនការដោះមីនរួមគ្នាមុននឹងឈានដល់ការកែសម្រួលកងទ័ពចេញពីតំបន់គ្មានយោធាបណ្ដោះអាសន្ន។
ក្រុមអ្នកឃ្លាំមើលការវិវត្តស្ថានការណ៍សង្គមបានហៅសេចក្ដីសម្រេចលើគោលការណ៍ដោះមីនរួមរបស់ក្រុមការងារនៃកិច្ចការព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារខ្មែរនោះ ថាធ្វើឲ្យកម្ពុជា ចាញ់ប្រៀបប្រទេសថៃ។ ក្រុមអ្នកឃ្លាំមើលបានហៅយន្តការនេះថា នឹងជាមធ្យោបាយមួយធ្វើឲ្យប្រទេសថៃ អាចមានសិទ្ធិគ្រប់គ្រងប្រាសាទព្រះវិហាររួមគ្នានៅពេលខាងមុខបាន។
លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យ។ លោកគិតថា អ្វីដែលភាគីថៃ អូសបន្លាយពេលវេលាក្នុងការបញ្ចប់ជម្លោះតាមផ្លូវយោធា និងព្រងើយកន្តើយក្នុងអនុវត្តសាលដីការបស់ ICJ នេះ ក៏ព្រោះតែរដ្ឋាភិបាលទីក្រុងបាងកក ព្យាយាមចិញ្ចឹមចិត្តក្នុងរូបភាពដើម្បីអាចមានលទ្ធភាពគ្រប់គ្រងរួមគ្នានៅតំបន់ប្រាសាទព្រះវិហារ។
លោកបណ្ឌិត ឡៅ ម៉ុងហៃ៖ «ការកាន់កាប់នៅហ្នឹងនៅតែអ៊ីចឹង ទៅតំបន់ដែលគេត្រូវឲ្យដកកងទ័ពចេញហ្នឹង។ ដូច្នេះខ្ញុំថា នេះជាកលល្បិចរបស់ថៃ ដើម្បីចេះតែពន្យារចរចាៗ រួចចេះតែប្រកាសប្រកូកប្រកាសថា យើងត្រូវគោរពអនុវត្តសាលដីកា។ ខ្ញុំអត់ជឿទេជាកលល្បិចពន្យារៗ ហើយប្រហែលជាអត់មានឆន្ទៈ»។
បញ្ហាការសំរួលកងទ័ពរបស់ប្រទេសទាំងពីរ គឺកម្ពុជា-ថៃ ចេញពីតំបន់គ្មានយោធាបណ្តោះអាសន្ន ដែលកំណត់ដោយតុលាការយុត្តិធម៌អន្តរជាតិ (ICJ) នៅតែជាប្រធានបទស្មុគស្មាញ និងក្តៅគគុកនៅឡើយ បើទោះជាអំណាចនៃសាលដីកាបង្គាប់នេះមានរយៈពេលជិត ១ឆ្នាំមកហើយក្តី។
កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១១ តុលាការយុត្តិធម៌អន្តរជាតិ បានចេញបទបញ្ជាមួយដោយកំណត់ឲ្យភាគគីទាំងពីរដែលមានជម្លោះការគ្រប់គ្រង់តំបន់ប្រាសាទព្រះវិហារ ត្រូវដកទ័ពចេញពីដីទំហំជាង ១៧គីឡូម៉ែត្រការ៉េ ដើម្បីសង្គ្រោះប្រាសាទព្រះវិហារ។ ការសម្រេចនេះធ្វើឡើងបន្ទាប់ពីមានពាក្យបណ្តឹងរបស់កម្ពុជា ស្នើឲ្យតុលាការកំពូលនេះ បកស្រាយឡើងវិញនូវសាលដីកាឆ្នាំ១៩៦២ ដែលកាត់ក្តីឲ្យកម្ពុជា ទទួលបានការគ្រប់គ្រងប្រាសាទព្រះវិហារ។
ជម្លោះយោធានៅតាមបន្ទាត់ព្រំដែនដែលនៅតែបន្តអូសបន្លាយអស់រយៈពេលជិត ៥ឆ្នាំមកនេះ ក្រុមអ្នកវិភាគគិតថា ដោយសារតែនយោបាយរបស់កម្ពុជា នៅមានភាពទន់ជ្រាយនៅឡើយ និងចាញ់ប្រៀបនយោបាយថៃ។
លោក សុខ ទូច បណ្ឌិតវិទ្យាសាស្រ្តនយោបាយ។ លោកចាត់ទុកថា យន្តការដោះមីនរួមនេះគឺជាផ្នែកមួយដែលអាចធ្វើឲ្យកម្ពុជា និងថៃ មានសិទ្ធិគ្រប់គ្រងតំបន់ប្រាសាទព្រះវិហាររួមគ្នាបាននៅពេលខាងមុខ។
លោកគិតថា អ្វីដែលកម្ពុជា កំពុងតែធ្វើដំណើរនេះ នឹងធ្វើឲ្យភាគីថៃ ចំណេញបានដោយមិនបាច់ប្រឹង៖ «ហើយយើងបែរជាដោះមីនរួមគ្នា។ មានន័យថាម៉េច? មានន័យថា យើងចង់អភិវឌ្ឍន៍ព្រះវិហារហ្នឹងជាមួយ ហើយអ៊ីចឹងបានន័យថា ថៃក៏ចូលរួមជាម្ចាស់នៅកន្លែងហ្នឹងដែរ។ កន្លែងហ្នឹងយើងត្រូវតែពិនិត្យថា ថៃធ្វើអីក៏ដោយគឺទាញយកផលចំណេញពីយើង ពីព្រោះថៃ ធ្វើនំអត់ម្សៅ ចាញ់ឈ្នះថៃអត់មានបាត់បង់ទេ តែបើខ្មែរចាញ់ខ្មែរបាត់បង់»។
ក៏ប៉ុន្តែលោក នាង ផាត នាយឧត្តមសេនីយ៍ និងជារដ្ឋលេខាធិការក្រសួងការពារជាតិ និងជាសហប្រធានក្រុមការងាររួមខាងកម្ពុជា បានបញ្ជាក់ជំហរក្រោយកិច្ចប្រជុំបិទទ្វាររយៈពេល ៣ថ្ងៃថា ការដោះមីននេះគឺជាមធ្យោបាយមួយដែលអាចធ្វើឲ្យស្ថានភាពតាន់តឹងត្រូវកាត់បន្ថយមុននឹងឈានដល់ចំណុចកែសម្រួលកងទ័ពតាមអំណាចសាលដីការបស់តុលាការកំពូល ICJនិងពង្រាយក្រុមអ្នកសង្កេតការណ៍។
លោក នាង ផាត៖ «ការកែសម្រួលកងទ័ពនឹងត្រូវអនុវត្តក្នុងកំឡុង ៣០ថ្ងៃ ក្រោយពេលដែលការឯកភាពរបស់ក្រុមជំនាញដោះមីន ទាំងស៊ីម៉ាក់ និងស៊ីម៉ាក់ បានដោះមីនក្នុងតំបន់ដែលមានអំណោយផលសម្រាប់ការកែសម្រួលកងទ័ពបណ្តោះអាសន្ន ហើយព្រមព្រៀងគ្នានូវភាគីទាំងពីរ»។
ស្របពេលគ្នានេះដែរ កាសែត ឌឹ ណេសិន (The Nation) របស់ថៃ បានចេញផ្សាយភ្លាមៗក្រោយពីកិច្ចប្រជុំរវាងភាគីកម្ពុជា-ថៃ បានបញ្ចប់នៅភ្នំពេញ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១២ បានស្រង់សម្ដីរបស់នាយឧត្ដមសេនីយ៍ លោក វូរ៉ាពុង សាងកានេត្រា (Worapong Sanganetra) នាយសេនាធិការចម្រុះនៃកងទ័ពភូមិន្ទថៃថា ជំនួបរយៈពេល ៣ថ្ងៃនៅភ្នំពេញ ភាគីទាំងពីរពុំបានពិភាក្សានោះទេពាក់ព័ន្ធទៅនឹងការកែសំរួលកងទ័ពទៅតាមស្មារតីនៃសាលដីការបស់ ICJក្រៅពីមធ្យោបាយដោះមីនរួមគ្នានៅតំបន់មានជម្លោះនោះ។
បើយ៉ាងនេះក្តី ក្រុមអ្នកវិភាគបញ្ហាសង្គមគិតថា ក្រុមអ្នកសង្កេតការណ៍របស់ឥណ្ឌូនេស៊ី ហាក់ពុំមានឥទ្ធិពលរបស់ខ្លួនទៅហើយ ក្នុងការត្រួតពិនិត្យនៅតំបន់ដែលមានជម្លោះ។
លោក ឈាង វណ្ណារិទ្ធ នាយកវិទ្យាស្ថានសំរាប់កិច្ចសហប្រតិបត្តិការ និងសន្តិភាព។ លោកគិតថា អ្វីដែលជម្លោះនៅតែបន្តអូសបន្លាយរហូតដល់ពេលបច្ចុប្បន្ននេះ ក៏ព្រោះតែកម្ពុជា មានសមត្ថភាពតិចតួចក្នុងការគ្រប់គ្រងដៃគូនៅគ្រារដ្ឋាភិបាលទីក្រុងបាងកក ប្រើប្រាសតំបន់ព្រះវិហារ ជាវេទិកានយោបាយរបស់ខ្លួន។
លោកបន្តថា៖ «ច្បាស់ហើយ គឺជានយោបាយរបស់ថៃ ក្នុងការពន្យារពេល ហើយកម្ពុជាយើង និយាយឲ្យចំទៅ វាមិនដឹងធ្វើអីកើតដែរ ទៅបង្ខំថៃទៅអនុវត្តសាលក្រមក៏វាយ៉ាប់។ និយាយឲ្យចំអាហ្នឹងដូច... ជាមួយថៃ ដើរតាមចង្វាក់ថៃដែរ»។
ក្រុមអ្នកវិភាគបញ្ហាសង្គមគិតថា អ្វីដែលធ្វើឲ្យនយោបាយរបស់កម្ពុជា នៅមានកំរិត ឬថានៅតែបន្តរតតាមក្រោយរដ្ឋាភិបាលទីក្រុងបាងកកនោះ ក៏ព្រោះតែកម្ពុជា ចង់រក្សាទំនាក់ទំនងល្អឲ្យនាយករដ្ឋមន្ត្រីថៃ បច្ចុប្បន្ន គឺអ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត់ (Yingluck Shinawatra)។ ភាពខុសគ្នានេះសង្គមស៊ីវិលបង្ហាញជំហរថា កម្ពុជាមានប្រៀបទាំងផ្លូវច្បាប់ និងភូមិសាស្រ្តនយោបាយលើឆាកអន្តរជាតិ។តែថា ភាពយឺតយ៉ាវក្នុងការចាត់វិធានការឲ្យមានប្រសិទ្ធភាពនេះ គឺជាផ្នែកមួយអាចធ្វើឲ្យតំបន់ប្រាសាទព្រះវិហារនឹងក្លាយជាតំបន់គ្រប់គ្រងរួម ឬថាជាជម្លោះដ៏រ៉ាំរ៉ៃ ខណៈរដ្ឋាភិបាលថៃ កំពុងព្យាយាមធ្វើនំអត់ម្សៅជាមួយកម្ពុជា៕
5 comments:
Pourk ah chkeh kancheah yourn never learn what's the benefit of the country. If anyone flatter them give them some girls to fuck before talk they willing to give up everything. Khmer will have nothing left if pourk ah kancheah youn stay in power too long.
Pourk ah chkeh kancheah yourn never learn what's the benefit of the country. If anyone flatter them give them some girls to fuck before talk they willing to give up everything. Khmer will have nothing left if pourk ah kancheah youn stay in power too long.
Well! What do you expect from AH HUN SEN Vietcong slave! The hallmark of AH HUN SEN Vietcong slave is that he likes to do things just to show off, to show that he is tough, and to show that he can do where others fail especially in dealing with Cambodian enemies by giving in to their demand.
AH Neang Phat confused himself with three separated issues! The world court order, the withdrawal of troop, and demining around the temple!
The art of negotiation is not to negotiate!
Tech teat Thailand kor jea robos
Yuon dae.
នយោបាយដោះស្រាយនៃបណ្ឌិតខ្មែរសព្វថ្ងៃអំពីព្រះវិហារ បានខ្លាយទៅជារឿងនយោបាយខ្មែរ
ដើរពីក្រោយសៀមជានិច្ច នេះហើយគំនិតខ្មែរកញ្ចះយួនដឹកនាំប្រទេសជាតិដោយបក្សប្រជាជន មាន
ហ៊ុន សែន ហៅ អាខ្វាក់ ជាអ្នកដឹកនាំ ។។
Post a Comment