Sunday, July 01, 2012

សង្គម​ស៊ីវិល៖ គម្រោង​ដោះ​មីន​រួម​អាច​ធ្វើ​ឲ្យ​ខ្មែរ-​ថៃ​គ្រប់គ្រង​ប្រាសាទ​ព្រះវិហារ​រួម (ដឹកនាំចូលចិត្តដាក់អន្ទាក់សម្លាប់ជាតិខ្លួនឯង)


RFA Photo/Keo Nimol


ប្រាសាទ​ព្រះវិហារ​ខ្មែរ នៅ​លើ​កំពូល​ភ្នំ​ដងរែក​ នៃ​ខេត្ត​ព្រះវិហារ។
2012-07-01
សេច​ក្តី​សម្រេច​រួម​លើ​កិច្ច​ប្រ​ជុំ​លើក​ទី​២ នៃ​ក្រុម​ការងារ​រួម​កម្ពុជា-​ថៃ ៣​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​២៦ ដល់​ថ្ងៃ​ទី​២៨ ខែ​មិថុនា ឆ្នាំ​២០១២ នៅ​ភ្នំពេញ ត្រូវ​បាន​កំណត់​ថា ភាគី​ទាំង​ពីរ​នឹង​ពិភាក្សា​អំពី​ផែន​ការ​ដោះ​មីន​រួម​គ្នា​មុន​នឹង​ឈាន​ដល់​ការ​កែ​សម្រួល​កង​ទ័ព​ចេញ​ពី​តំបន់​គ្មាន​យោធា​បណ្ដោះអាសន្ន។
ក្រុម​អ្នក​ឃ្លាំ​មើល​ការ​វិវត្ត​ស្ថានការណ៍​សង្គម​​បាន​ហៅ​សេចក្ដី​សម្រេច​លើ​គោលការណ៍​ដោះ​មីន​រួម​របស់​ក្រុម​ការងារ​នៃ​កិច្ច​ការ​ព្រំដែន​កម្ពុជា​-ថៃ​ នៅ​តំបន់​ប្រាសាទ​ព្រះវិហារ​ខ្មែរ​នោះ ថា​ធ្វើ​ឲ្យ​កម្ពុជា ចាញ់​ប្រៀប​ប្រទេស​ថៃ។ ក្រុម​អ្នក​ឃ្លាំ​មើល​បាន​ហៅ​យន្តការ​នេះ​ថា នឹង​ជា​មធ្យោ​បាយ​មួយ​​ធ្វើ​ឲ្យ​ប្រទេស​ថៃ អាច​មាន​សិទ្ធិ​គ្រប់​គ្រង​ប្រាសាទ​ព្រះវិហារ​រួម​គ្នា​នៅ​ពេល​ខាង​មុខ​បាន។

លោក​បណ្ឌិត ឡៅ ម៉ុងហៃ អ្នក​វិភាគ​ឯករាជ្យ។ លោក​គិត​ថា អ្វី​ដែល​ភាគី​ថៃ អូស​បន្លាយ​ពេល​វេលា​ក្នុង​ការ​បញ្ចប់​ជម្លោះ​តាម​ផ្លូវ​យោធា និង​ព្រងើយ​កន្តើយ​ក្នុង​អនុវត្ត​សាលដីកា​របស់ ICJ នេះ ក៏​ព្រោះ​តែ​រដ្ឋាភិបាល​ទីក្រុង​បាង​កក ព្យាយាម​ចិញ្ចឹម​ចិត្ត​ក្នុង​រូប​ភាព​ដើម្បី​អាច​មាន​លទ្ធភាព​គ្រប់គ្រង​រួម​គ្នា​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ។
លោក​បណ្ឌិត ឡៅ ម៉ុងហៃ៖ «ការ​កាន់​កាប់​នៅ​ហ្នឹង​នៅ​តែ​អ៊ីចឹង ទៅ​តំបន់​ដែល​គេ​ត្រូវ​ឲ្យ​ដក​កង​ទ័ព​ចេញ​ហ្នឹង។ ដូច្នេះ​ខ្ញុំ​ថា នេះ​ជា​កលល្បិច​របស់​ថៃ ដើម្បី​ចេះ​តែ​ពន្យារ​ចរចាៗ រួច​ចេះ​តែ​ប្រកាស​ប្រកូក​ប្រកាស​ថា យើង​ត្រូវ​គោរព​អនុវត្ត​សាលដីកា។ ខ្ញុំ​អត់​ជឿ​ទេ​ជា​កលល្បិច​ពន្យារ​ៗ ហើយ​ប្រហែល​ជា​អត់​មាន​ឆន្ទៈ»
បញ្ហា​​ការ​សំរួល​​កង​ទ័ព​​របស់​ប្រទេស​ទាំង​ពីរ គឺ​កម្ពុជា-​ថៃ ចេញ​ពី​តំបន់​គ្មាន​យោធា​បណ្តោះ​អាសន្ន ដែល​កំណត់​ដោយ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) នៅ​តែ​ជា​​ប្រធានបទ​ស្មុគស្មាញ និង​ក្តៅ​គគុក​នៅ​ឡើយ បើ​ទោះ​ជា​អំណាច​នៃ​សាលដីកា​បង្គាប់​នេះ​មាន​រយៈ​ពេល​ជិត ១​ឆ្នាំ​មក​ហើយ​ក្តី។
កាល​ពី​ថ្ងៃ​ទី​១១ ខែ​កក្កដា ឆ្នាំ​២០១១ តុលាការ​យុត្តិធម៌​អន្តរជាតិ បាន​ចេញ​បទបញ្ជា​មួយ​ដោយ​កំណត់​ឲ្យ​ភាគ​គី​ទាំង​ពីរ​ដែល​មាន​ជម្លោះ​ការ​គ្រប់​គ្រង់​តំបន់​ប្រាសាទ​ព្រះវិហារ ត្រូវ​ដក​ទ័ព​ចេញ​ពី​ដី​ទំហំ​ជាង ១៧​គីឡូម៉ែត្រ​ការ៉េ ដើម្បី​សង្គ្រោះ​ប្រាសាទ​ព្រះវិហារ។ ការ​​សម្រេច​នេះ​ធ្វើ​​ឡើង​​បន្ទា​ប់​​ពី​​​មាន​​ពាក្យ​​បណ្តឹង​​​របស់​​​កម្ពុជា ​ស្នើ​​ឲ្យ​​តុលាការ​​​កំពូល​នេះ បក​​ស្រាយ​​​ឡើង​​​វិញ​នូវ​សាលដីកា​ឆ្នាំ​១៩៦២ ដែល​កាត់​ក្តី​ឲ្យ​កម្ពុជា ទទួល​បាន​​ការ​គ្រប់គ្រង​ប្រាសាទ​​ព្រះវិហារ។
ជម្លោះ​យោធា​នៅ​តាម​បន្ទាត់​ព្រំដែន​ដែល​នៅ​តែ​បន្ត​អូស​បន្លាយ​អស់​រយៈ​ពេល​ជិត ៥​ឆ្នាំ​មក​​នេះ ក្រុម​អ្នក​វិភាគ​គិត​ថា ដោយ​សារ​តែ​នយោបាយ​របស់​កម្ពុជា នៅ​មាន​ភាព​ទន់​ជ្រាយ​នៅ​ឡើយ និង​ចាញ់​ប្រៀប​នយោបាយ​ថៃ។
លោក សុខ ទូច បណ្ឌិត​វិទ្យាសាស្រ្ត​នយោបាយ។ លោក​ចាត់​ទុក​ថា យន្តការ​ដោះ​មីន​រួម​នេះ​គឺ​ជា​ផ្នែក​មួយ​ដែល​អាច​ធ្វើ​ឲ្យ​កម្ពុជា និង​ថៃ មាន​សិទ្ធិ​គ្រប់​គ្រង​តំបន់​ប្រាសាទ​ព្រះវិហារ​រួម​គ្នា​បាន​នៅ​ពេល​ខាង​មុខ។
លោក​គិត​ថា អ្វី​ដែល​កម្ពុជា កំពុង​តែ​ធ្វើ​ដំណើរ​នេះ នឹង​ធ្វើ​ឲ្យ​​ភាគី​ថៃ ចំណេញ​បាន​ដោយ​មិន​បាច់​ប្រឹង៖ «ហើយ​យើង​បែរ​ជា​ដោះ​មីន​រួម​គ្នា។ មាន​ន័យ​ថា​ម៉េច? មាន​ន័យ​ថា យើង​ចង់​អភិវឌ្ឍន៍​ព្រះវិហារ​ហ្នឹង​ជាមួយ ហើយ​អ៊ីចឹង​បាន​​ន័យ​ថា ថៃ​ក៏​ចូល​រួម​ជា​ម្ចាស់​នៅ​កន្លែង​ហ្នឹង​ដែរ។ កន្លែង​ហ្នឹង​យើង​ត្រូវ​តែ​ពិនិត្យ​ថា ថៃ​ធ្វើ​អី​ក៏​ដោយ​គឺ​ទាញ​យក​ផល​ចំណេញ​ពី​យើង ពី​ព្រោះ​ថៃ ធ្វើ​នំ​អត់​ម្សៅ ចាញ់​ឈ្នះ​ថៃ​អត់​មាន​បាត់​បង់​ទេ តែ​បើ​ខ្មែរ​ចាញ់​ខ្មែរ​បាត់​បង់»
ក៏​ប៉ុន្តែ​លោក​ នាង ផាត ​នាយ​​ឧត្តមសេនីយ៍ និង​ជា​រដ្ឋលេខាធិការ​​ក្រសួង​​ការពារ​​ជាតិ និង​​ជា​​សហ​ប្រធាន​​ក្រុម​ការងារ​​រួម​ខាង​កម្ពុជា បាន​បញ្ជាក់​ជំហរ​ក្រោយ​កិច្ច​ប្រ​ជុំ​បិទ​ទ្វារ​រយៈ​ពេល ៣​ថ្ងៃ​ថា ការ​ដោះ​មីន​នេះ​គឺ​ជា​មធ្យោបាយ​មួយ​ដែល​អាច​ធ្វើ​ឲ្យ​ស្ថានភាព​តាន់​តឹង​ត្រូវ​កាត់​បន្ថយ​មុន​នឹង​ឈាន​ដល់​ចំណុច​កែ​សម្រួល​កង​ទ័ព​តាម​អំណាច​សាលដីកា​របស់​តុលាការ​កំពូល ICJនិង​ពង្រាយ​ក្រុម​អ្នក​សង្កេត​ការណ៍។
លោក នាង ផាត៖ «ការ​កែ​សម្រួល​កង​ទ័ព​នឹង​ត្រូវ​អនុវត្ត​​ក្នុង​កំឡុង ៣០​ថ្ងៃ ក្រោយ​ពេល​ដែល​ការ​ឯកភាព​របស់​ក្រុម​ជំនាញ​ដោះ​មីន ទាំង​ស៊ីម៉ាក់ និង​ស៊ីម៉ាក់ បាន​ដោះ​មីន​ក្នុង​តំបន់​ដែល​មាន​អំណោយ​ផល​សម្រាប់​ការ​កែ​សម្រួល​កង​ទ័ព​បណ្តោះ​អាសន្ន ហើយ​ព្រមព្រៀង​គ្នា​នូវ​ភាគី​ទាំង​ពីរ»
ស្រប​ពេល​គ្នា​នេះ​ដែរ កាសែត ឌឹ ណេសិន (The Nation) របស់​ថៃ បាន​ចេញ​ផ្សាយ​ភ្លាមៗ​ក្រោយ​ពី​កិច្ច​ប្រជុំ​រវាង​ភាគី​កម្ពុជា-​ថៃ បាន​បញ្ចប់​នៅ​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មិថុនា ឆ្នាំ​២០១២ បាន​ស្រង់​សម្ដី​របស់​នាយ​ឧត្ដមសេនីយ៍ លោក វូរ៉ាពុង សាងកានេត្រា (Worapong Sanganetra) នាយ​សេនាធិការ​ចម្រុះ​នៃ​កង​ទ័ព​ភូមិន្ទ​ថៃ​ថា ជំនួប​រយៈ​ពេល ៣​ថ្ងៃ​នៅ​ភ្នំពេញ ភាគី​ទាំង​ពីរ​ពុំ​បាន​ពិភាក្សា​នោះ​ទេ​ពាក់​ព័ន្ធ​ទៅ​នឹង​ការ​កែ​សំរួល​កង​ទ័ព​ទៅ​តាម​ស្មារតី​នៃ​សាលដីកា​របស់ ICJក្រៅ​ពី​មធ្យោបាយ​ដោះ​មីន​រួម​គ្នា​នៅ​តំបន់​មាន​ជម្លោះ​នោះ។
បើ​យ៉ាង​នេះ​ក្តី ក្រុម​អ្នក​វិភាគ​បញ្ហា​សង្គម​គិត​ថា ក្រុម​​អ្នក​សង្កេត​ការណ៍​របស់​ឥណ្ឌូនេស៊ី ហាក់​ពុំ​មាន​​ឥទ្ធិពល​របស់​ខ្លួន​ទៅ​ហើយ ក្នុង​ការ​ត្រួត​ពិនិត្យ​នៅ​តំបន់​ដែល​មាន​ជម្លោះ។
លោក ឈាង វណ្ណារិទ្ធ នាយក​វិទ្យាស្ថាន​សំរាប់​កិច្ច​សហ​ប្រតិបត្តិការ និង​សន្តិភាព។ លោក​គិត​ថា អ្វី​ដែល​ជម្លោះ​នៅ​តែ​បន្ត​អូស​បន្លាយ​រហូត​ដល់​ពេល​បច្ចុប្បន្ន​នេះ ក៏​ព្រោះ​តែ​កម្ពុជា មាន​សមត្ថភាព​តិចតួច​ក្នុង​ការ​គ្រប់​គ្រង​ដៃគូ​នៅ​គ្រា​រដ្ឋាភិបាល​ទីក្រុង​បាងកក ប្រើប្រាស​តំបន់​ព្រះវិហារ ជា​​វេទិកា​នយោបាយ​របស់​ខ្លួន។
លោក​បន្ត​ថា៖ «ច្បាស់​ហើយ គឺ​ជា​នយោបាយ​របស់​ថៃ ក្នុង​ការ​ពន្យារ​ពេល ហើយ​កម្ពុជា​យើង និយាយ​​ឲ្យ​ចំ​ទៅ វា​មិន​ដឹង​ធ្វើ​អី​កើត​ដែរ ទៅ​បង្ខំ​ថៃ​ទៅ​អនុវត្ត​សាលក្រម​ក៏​វា​យ៉ាប់។ និយាយ​ឲ្យ​ចំ​អាហ្នឹង​ដូច... ជា​មួយ​ថៃ ដើរ​តាម​ចង្វាក់​ថៃ​ដែរ»
ក្រុម​អ្នក​វិភាគ​បញ្ហា​សង្គម​គិត​ថា អ្វី​ដែល​ធ្វើ​ឲ្យ​នយោបាយ​របស់​កម្ពុជា នៅ​មាន​កំរិត ឬ​ថា​នៅ​តែ​បន្ត​រត​តាម​ក្រោយ​រដ្ឋាភិបាល​ទីក្រុង​បាង​កក​នោះ ក៏​ព្រោះ​តែ​កម្ពុជា ចង់​រក្សា​ទំនាក់​ទំនង​ល្អ​ឲ្យ​នាយក​រដ្ឋមន្ត្រី​ថៃ បច្ចុប្បន្ន គឺ​អ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត់ (Yingluck Shinawatra)។ ភាព​ខុស​គ្នា​នេះ​សង្គម​ស៊ីវិល​បង្ហាញ​ជំហរ​ថា កម្ពុជា​មាន​ប្រៀប​ទាំង​ផ្លូវ​ច្បាប់ និង​ភូមិសាស្រ្ត​នយោបាយ​លើ​ឆាក​អន្តរជាតិ។តែ​ថា ភាព​យឺត​យ៉ាវ​ក្នុង​ការ​ចាត់​វិធានការ​ឲ្យ​មាន​ប្រសិទ្ធភាព​នេះ គឺ​ជា​ផ្នែក​មួយ​អាច​ធ្វើ​ឲ្យ​​តំបន់​ប្រាសាទ​ព្រះវិហារ​នឹង​ក្លាយ​ជា​តំបន់​គ្រប់​គ្រង​រួម ឬ​ថា​ជា​ជម្លោះ​ដ៏​រ៉ាំរ៉ៃ ខណៈ​រដ្ឋាភិបាល​ថៃ កំពុង​ព្យាយាម​ធ្វើ​នំ​អត់​ម្សៅ​ជា​មួយ​កម្ពុជា៕


5 comments:

Anonymous said...

Pourk ah chkeh kancheah yourn never learn what's the benefit of the country. If anyone flatter them give them some girls to fuck before talk they willing to give up everything. Khmer will have nothing left if pourk ah kancheah youn stay in power too long.

Anonymous said...

Pourk ah chkeh kancheah yourn never learn what's the benefit of the country. If anyone flatter them give them some girls to fuck before talk they willing to give up everything. Khmer will have nothing left if pourk ah kancheah youn stay in power too long.

Anonymous said...

Well! What do you expect from AH HUN SEN Vietcong slave! The hallmark of AH HUN SEN Vietcong slave is that he likes to do things just to show off, to show that he is tough, and to show that he can do where others fail especially in dealing with Cambodian enemies by giving in to their demand.

AH Neang Phat confused himself with three separated issues! The world court order, the withdrawal of troop, and demining around the temple!

The art of negotiation is not to negotiate!

Anonymous said...

Tech teat Thailand kor jea robos
Yuon dae.

Anonymous said...

នយោបាយដោះស្រាយនៃបណ្ឌិតខ្មែរសព្វថ្ងៃអំពីព្រះវិហារ បានខ្លាយទៅជារឿងនយោបាយខ្មែរ
ដើរពីក្រោយសៀមជានិច្ច នេះហើយគំនិតខ្មែរកញ្ចះយួនដឹកនាំប្រទេសជាតិដោយបក្សប្រជាជន មាន
ហ៊ុន សែន ហៅ អាខ្វាក់ ជាអ្នកដឹកនាំ ។។