Monday, July 09, 2012

Cambodia debt to the US - An answer by US ambassador William E. Todd

បំណុល​កម្ពុជា និង​និមិត្តរូប​អាមេរិក​

ថ្ងៃទី 8 កក្កដា 2012
Cambodia Express News

ដោយ: លោក William E. Todd ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​

ភ្នំពេញ: ​ខ្ញុំ​សូម​អរគុណ​ចំពោះ​អស់លោកអ្នក​ទាំងអស់​ដែល​បានផ្តល់​មតិ​ឆ្លើយតប និង​សំណួរ​ល្អៗ ដែល​ខ្ញុំ​បាន ទទួល​បន្ទាប់ពី​ការចុះផ្សាយ​ខ្ទង់​សារព័ត៌មាន “​សួរ​ឯកអគ្គរដ្ឋទូត​” របស់ខ្ញុំ​កាលពី​សប្តាហ៍​មុន​។

​ខ្ញុំ​មាន​ក្តីរំភើប​ដោយមាន​ប្រជាជន​កម្ពុជា​ជាច្រើន​មានការ​ចាប់អារម្មណ៍​ចង់​ធ្វើការ​ពិភាក្សា​ជាមួយ​ខ្ញុំ ហើយ​ខ្ញុំ​សង្ឃឹមថា នឹង​បន្ត​ទទួលបាន​សំណួរ​ពី​លោកអ្នក​តាមរយៈ​អ៊ីម៉េល AskAMBToddPP@state.gov ។​

​សំណួរ​មួយ​ក្នុងចំណោម​សំណួរ​ដែល​ខ្ញុំ​បានទទួល​ញឹកញាប់​គឺថា “​តើ​សហរដ្ឋអាមេរិក​នឹង​គិត​យ៉ាងដូចម្តេច​ចំពោះ​បំណុល​ដែល​ប្រទេស​កម្ពុជា​ជំពាក់​? ។ មាន​មនុស្ស​ជាច្រើន​អ្នក​បាន​សរសេរ​ប្រាប់​ខ្ញុំ​ថា ការ​លុប​បំណុល ចោល​អាចជួយ​ប្រទេស​កម្ពុជា​បាន​ច្រើន ឬថា សហរដ្ឋអាមេរិក​មិនអាច​បង្ខំ​អោយ​រដ្ឋាភិបាល​បច្ចុប្បន្ន​ទទួលខុសត្រូវ​ចំពោះ​បំណុល​នេះ​ទេ ពីព្រោះ​រដ្ឋាភិបាល​មុន​ជា​អ្នក​ខ្ចីប្រាក់​នោះ​។​


​ពិតមែន​ហើយ នេះ​ជា​សំណួរ​ដែល​ពិបាក​ឆ្លើយ​។ សហរដ្ឋអាមេរិក និង​ប្រទេស​កម្ពុ​ជាមាន​ទស្សនៈ​ខុសគ្នា​លើ​បញ្ហា​នេះ តែ​ខ្ញុំ​ជឿថា តាមរយៈ​ការពិភាក្សាគ្នា​ទាំងអស់​របស់​យើង យើង​កំពុង​ខិត​កៀក​ទៅរក​ដំណោះស្រាយ មួយ​។ នេះ​ពិតជា​ប្រភេទ​នៃ​បញ្ហា​ដែល​ខ្ញុំ​រីករាយ​ចង់អោយ​យើង​មានការ​ពិភាក្សាគ្នា​ដោយ​បើកចំហ និង​ដោយស្មោះ ត្រង់​។​

​ស្ទើរតែ​គ្រប់​ប្រទេស​ទាំងអស់​នៅលើ​ពិភពលោក ទទួលស្គាល់​ការទទួលខុសត្រូវ​រប​ស់​ខ្លួន ក្រោម​ច្បាប់ អន្តរជាតិ ក្នុងការ​សងបំណុល​ដែល​រដ្ឋាភិបាល​មុន​ជំពាក់​។ បើ​ប្រទេស​ទាំងឡាយ​រំពឹង​អោយមាន​ការ​លុប​បំណុល ដោយសារ​តែមាន​ការប្តូ​រ​រដ្ឋាភិបាល​នោះ ប្រព័ន្ធ​កម្ចី​អន្តរជាតិ​ទាំងមូល​នឹងត្រូវ​រលំរលាយ​។ បើ​អ្នកផ្តល់​កម្ចី​មិន​ទទួល បានការ​ធានាថា​នឹង​ទទួលបាន​សំណង​មកវិញ​ទេនោះ គេ​នឹង​ឈប់​ផ្តល់​លុយ​កម្ចី​។ ទាំងអស់នេះ​មានន័យថា ប្រទេស​កម្ពុជា​មានការ​ទទួលខុសត្រូវ​ចំពោះ​បំណុល​របស់ខ្លួន​ជាមួយ​សហរដ្ឋអាមេរិក​។
​តែដោយសារ​តែ​ខ្លួន​មិនបាន សងបំណុល​របស់ខ្លួន ប្រទេស​កម្ពុជា​មិនអាច​ទទួលបាន​កម្ចី​ពី​ទីផ្សា​ឥណទាន​ធម្មតា (normal credit markets) ដូច​ប្រទេស​ដទៃ​ភាគច្រើន​បានឡើយ ដើម្បី​យកមក​កសាង​ហេដ្ឋារចនាសម្ព័ន្ធ ដូចជា​ផ្លូវ មន្ទីរពេទ្យ និង​បណ្តាញ​ខ្សែ ភ្លើង​ថ្មីៗ​ជាដើម​។​

​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និង​លោកស្រី Clinton រដ្ឋមន្ត្រី​ក្រសួងការបរទេស​សហរដ្ឋអាមេរិក ពិភាក្សា ពី​បំណុល របស់​ប្រទេស​កម្ពុជា ពេល​ជួបគ្នា​ម្តងៗ ហើយ​សហរដ្ឋអាមេរិក​បាន​បញ្ជូន​ទីប្រឹក្សា និង​អ្នកជំនាញ​អោយមក​ធ្វើការ​ជាមួយ​ប្រទេស​កម្ពុជា ដើម្បី​រៀបចំ​ផែនការ សំរាប់​ដើរទៅ​មុខ​។

​យើង​បាន​ធ្វើសំណើ​មួយចំនួន ដែល​យើង​គិតថា អាច​ដោះស្រាយ​បញ្ហា​នេះ​បាន​ក្នុង​លក្ខណៈ​សមស្រប​សំរាប់​ប្រទេស​យើង​ទាំងពីរ តែ​អ្វីៗ​អាស្រ័យ​លើ​ប្រទេស​កម្ពុជា​ក្នុងការ​ទទួលខុសត្រូវ​ចំពោះ​អ្វីដែល​ខ្លួន​ជំពាក់​។​

​សំណួរ​ទី ២ ដែល​ខ្ញុំ​នឹង​ឆ្លើយ​នៅថ្ងៃនេះ​គឺ “​ហេតុអ្វី​ក៏​សហរដ្ឋអាមេរិក​ជ្រើស​រើសយក​សត្វ​ឥន្ទ្រី​គ្មាន​រោម ក្បាល (bald eagle) ជា​និមិត្តរូប​សំរាប់​សហរដ្ឋអាមេរិក​?” នៅ​ឆ្នាំ ១៧៨២ សភា​សហរដ្ឋអាមេរិក​បានជ្រើសរើស យក​សត្វ​ឥន្ទ្រី​គ្មាន​រោម​ក្បាល ធ្វើជា​និមិត្តរូប​សហរដ្ឋអាមេរិក ដោយសារ​វា​មាន​សម្រស់​ខ្លាំង អានុភាព​ខ្លាំង អាយុ​វែង ហើយ​សត្វ​នេះ​មាន​ដើមកំនើត​នៅ​ប្រទេស​យើង​។

​សហរដ្ឋអាមេរិក​ឈរ​នៅលើ​មូលដ្ឋាន​នៃ​គុណ​តំលៃ​នៃ​សិទ្ធិ សេរីភាព​ហើយ​ឥន្ទ្រី​អាមេរិក​គឺជា​និមិត្តរូប​ដ៏​អស្ចារ្យ​មួយ​នៃលក្ខណៈ​ទាំងនេះ​។​

​បច្ចុប្បន្ននេះ យើង​អាច​ឃើញ​សត្វ​ឥន្ទ្រី​នៅលើ​ត្រា​ផ្លូវការ​ភាគច្រើន​របស់​រដ្ឋាភិបាល​សហរដ្ឋអាមេរិក ដូចជា ត្រា​របស់​ប្រធានាធិបតី​ជាដើម​។ អ្វីមួយ​ដែល​ខ្ញុំ​យល់ឃើញ​គួរអោយ​ចាប់អារម្មណ៍​គឺថា សត្វ​ឥន្ទ្រី​នេះ​តាម​ធម្មតា​មាន ព្រួញ​ចំនួន ១៣ នៅ​ក្រញាំ​ជើង​ខាងឆ្វេង​របស់​វា ។

​នេះ​គឺជា​និមិត្តរូប​នៃ​ទឹកដី (​រដ្ឋ​) ចំនួន ១៣ ដែល​ពីដំបូង បាន ធ្វើ​ការតស៊ូ​ដើម្បី​ឯករាជ្យ​សំរាប់​សហរដ្ឋអាមេរិក ហើយ​នៅ​ក្រញាំ​ជើង​ខាងស្តាំ​របស់​វា មាន​មែកឈើ​អូ​លីវ​ជា​និមិត្តរូប នៃ​សន្តិភាព​។ ក្បាល​របស់​ឥន្ទ្រី​តែងតែ​បែរ​ទៅរក​មែក​អូ​លីវ​នោះ ដែល​ជាការ​បង្ហាញថា សហរដ្ឋអាមេរិក​ចង់​បាន សន្តិភាព​។​

​មាន​មនុស្ស​ជាច្រើន​អ្នក​ទៀត ក៏បាន​សួរ​ផងដែរ​ពី​ផ្នែក​ផ្សេងៗ​នៃ​ទង់ជាតិ​សហរដ្ឋអាមេរិក​តំណាង​អ្វី​។ រាប់ ឆ្នាំ​មកនេះ ទង់ជាតិ​សហរដ្ឋអាមេរិក​មានកា​រ​ប្រែប្រួល​ជា​បន្តបន្ទាប់​។ តាំងពី​ឆ្នាំ ១៧៧៧ មក វា​ត្រូវបាន​កែប្រែ​ជា ផ្លូវការ​ចំនួន​២៦ ដង​មកហើយ​។

​ឆ្នូត​ផ្តេក​ពណ៌​ក្រហម និង​ស​ចំនួន ១៣ តំណាងអោយ​រដ្ឋ​ចំនួន ១៣ ដំបូង​ដែល ជា​អ្នកបង្កើត​សហរដ្ឋអាមេរិក​។ ផ្កាយ​ពណ៌​ស​ចំនួន ៥០ តំណាងអោយ​រដ្ឋ​បច្ចុប្បន្ន​និ​មួយៗ​។ រាល់ពេល​យើង បញ្ចូល​រដ្ឋ​ថ្មី​មួយ យើង​ត្រូវ​បន្ថែម​ផ្កាយ​មួយទៀត​! វា​ក៏មាន​អត្ថន័យ​ផងដែរ​ស្តីពី​ពណ៌​នៅលើ​ទង់ជាតិ​នេះ​។ ពណ៌​ស តំណាងអោយ​ភាព​បរិសុទ្ធ និង​ភាពស្មោះត្រង់​។

​ពណ៌​ក្រហម​តំណាងអោយ​ភាពរឹងមាំ និង​ភាពក្លាហាន​។ ចុង ក្រោយ ពណ៌​ខៀវ​ដែលជា​ពណ៌​នៃ​មេដឹកនាំ បញ្ជាក់​ពី​ភាព​ប្រុងប្រយ័ត្ន ការព្យាយាម និង​យុត្តិធម៌​។​

​សូម​អរគុណ​ណាស់​ចំពោះ​សំណួរ​របស់​លោកអ្នក​។ សូម​បន្តធ្វើ​ការទាក់ទង​មក​ខ្ញុំ​តាម​អ៊ីម៉េល AskAMBToddPP@state.gov ។ ខ្ញុំ​រង់ចាំ​សំណួរ​របស់លោក​អ្នក​ដោយ​រីករាយ ៕

10 comments:

Anonymous said...

រដ្ឋកម្ពុជាត្រូវបញ្ចូល កម្ពុជាជារដ្ឋទី ៥១ របស់
សហរដ្ឋអាមេរិកនោះ ទើបខ្មែររួចផុតក្រញាំដៃ
សៀមនិងយួន។ ដូច្នេះ ស.រ.អា ត្រូវការរដ្ឋ
ខ្មែរបន្ថែមទៀត បើរាស្ត្រខ្មែរយល់ព្រម។
សូមឲ្យខ្មែរគ្រប់រូបយល់ស្របទៅ!

Anonymous said...

មិនគួរខ្មែរមានគំនិតបែបនេះសោះ

Anonymous said...

Dear KI Media,

I read and write Khmer, but the above article did not
even show any Khmer caracters, just small rectangles.
When a situation like this happens, would you please
have it translated into English.
I am sure other readers appreciate it too
We thank you

Anonymous said...

yes i a gree let do it ,do like hong kong 50 years


from me vancouver,bc.canada

Anonymous said...

យល់ព្រម @9:50 AM
yes !!!......ខ្មែរគ្រប់រូបគួរមានគំនិតបែបនេះ !

Anonymous said...

បើខ្មែរ អាចអោយ អាមេរិក គ្រប់គ្រង ប្រទេសខ្មែរ ពិតជាសម្បូរសប្បាយ ដូច រដ្ឋ ហាវ៉ៃ ហើយ

Anonymous said...

-I know Hun SEN not agree with that idea because they sign to buy and sale each other since 1979 to Hanoy now they start to kill khmer from 75 up to now.

Anonymous said...

យោបល់ ៩.៥៧ អេអឹមល្អប្រសើរផុតលេខ។
យើងមើលប្រទេសថៃ គេរស់ស្រួលសុខក្សេម
ក្សាន្តដោយសារគេសុខចិត្តខ្ញុំកញ្ជះអ្នកមាននៅ
បានសាច់ស៊ី បើយើងខ្ញុំកញ្ជះអាយួន ឬចិន
នោះយើងត្រូវស៊ីជញ្ជក់អង្កាមឆ្អឹង។ខ្ញុំយល់ព្រម
ធ្វើខ្ញុំអាមេរិកចុះ៕

Anonymous said...

9:50 AM not 9:57Am.

Anonymous said...

The U.S is the one who started the B52 on Cambo and they were the one who destroyed khmers people/country and they are the one who should compensate to the khmer people and country and that, they should not involve in the southeast asian wars in the first place. Now they are making fun of us and our nation as nothing they had done is wrong, I just can't wait for the judgement day to come and cast all the wicked one down to hell really.