បំណុលកម្ពុជា និងនិមិត្តរូបអាមេរិក
ថ្ងៃទី 8 កក្កដា 2012
Cambodia Express News
ដោយ: លោក William E. Todd ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា
ភ្នំពេញ: ខ្ញុំសូមអរគុណចំពោះអស់លោកអ្នកទាំងអស់ដែលបានផ្តល់មតិឆ្លើយតប និងសំណួរល្អៗ ដែលខ្ញុំបាន ទទួលបន្ទាប់ពីការចុះផ្សាយខ្ទង់សារព័ត៌មាន “សួរឯកអគ្គរដ្ឋទូត” របស់ខ្ញុំកាលពីសប្តាហ៍មុន។
ខ្ញុំមានក្តីរំភើបដោយមានប្រជាជនកម្ពុជាជាច្រើនមានការចាប់អារម្មណ៍ចង់ធ្វើការពិភាក្សាជាមួយខ្ញុំ ហើយខ្ញុំសង្ឃឹមថា នឹងបន្តទទួលបានសំណួរពីលោកអ្នកតាមរយៈអ៊ីម៉េល AskAMBToddPP@state.gov ។
សំណួរមួយក្នុងចំណោមសំណួរដែលខ្ញុំបានទទួលញឹកញាប់គឺថា “តើសហរដ្ឋអាមេរិកនឹងគិតយ៉ាងដូចម្តេចចំពោះបំណុលដែលប្រទេសកម្ពុជាជំពាក់?” ។ មានមនុស្សជាច្រើនអ្នកបានសរសេរប្រាប់ខ្ញុំថា ការលុបបំណុល ចោលអាចជួយប្រទេសកម្ពុជាបានច្រើន ឬថា សហរដ្ឋអាមេរិកមិនអាចបង្ខំអោយរដ្ឋាភិបាលបច្ចុប្បន្នទទួលខុសត្រូវចំពោះបំណុលនេះទេ ពីព្រោះរដ្ឋាភិបាលមុនជាអ្នកខ្ចីប្រាក់នោះ។
ពិតមែនហើយ នេះជាសំណួរដែលពិបាកឆ្លើយ។ សហរដ្ឋអាមេរិក និងប្រទេសកម្ពុជាមានទស្សនៈខុសគ្នាលើបញ្ហានេះ តែខ្ញុំជឿថា តាមរយៈការពិភាក្សាគ្នាទាំងអស់របស់យើង យើងកំពុងខិតកៀកទៅរកដំណោះស្រាយ មួយ។ នេះពិតជាប្រភេទនៃបញ្ហាដែលខ្ញុំរីករាយចង់អោយយើងមានការពិភាក្សាគ្នាដោយបើកចំហ និងដោយស្មោះ ត្រង់។
ស្ទើរតែគ្រប់ប្រទេសទាំងអស់នៅលើពិភពលោក ទទួលស្គាល់ការទទួលខុសត្រូវរបស់ខ្លួន ក្រោមច្បាប់ អន្តរជាតិ ក្នុងការសងបំណុលដែលរដ្ឋាភិបាលមុនជំពាក់។ បើប្រទេសទាំងឡាយរំពឹងអោយមានការលុបបំណុល ដោយសារតែមានការប្តូររដ្ឋាភិបាលនោះ ប្រព័ន្ធកម្ចីអន្តរជាតិទាំងមូលនឹងត្រូវរលំរលាយ។ បើអ្នកផ្តល់កម្ចីមិនទទួល បានការធានាថានឹងទទួលបានសំណងមកវិញទេនោះ គេនឹងឈប់ផ្តល់លុយកម្ចី។ ទាំងអស់នេះមានន័យថា ប្រទេសកម្ពុជាមានការទទួលខុសត្រូវចំពោះបំណុលរបស់ខ្លួនជាមួយសហរដ្ឋអាមេរិក។
តែដោយសារតែខ្លួនមិនបាន សងបំណុលរបស់ខ្លួន ប្រទេសកម្ពុជាមិនអាចទទួលបានកម្ចីពីទីផ្សាឥណទានធម្មតា (normal credit markets) ដូចប្រទេសដទៃភាគច្រើនបានឡើយ ដើម្បីយកមកកសាងហេដ្ឋារចនាសម្ព័ន្ធ ដូចជាផ្លូវ មន្ទីរពេទ្យ និងបណ្តាញខ្សែ ភ្លើងថ្មីៗជាដើម។
លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និងលោកស្រី Clinton រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក ពិភាក្សា ពីបំណុល របស់ប្រទេសកម្ពុជា ពេលជួបគ្នាម្តងៗ ហើយសហរដ្ឋអាមេរិកបានបញ្ជូនទីប្រឹក្សា និងអ្នកជំនាញអោយមកធ្វើការជាមួយប្រទេសកម្ពុជា ដើម្បីរៀបចំផែនការ សំរាប់ដើរទៅមុខ។
យើងបានធ្វើសំណើមួយចំនួន ដែលយើងគិតថា អាចដោះស្រាយបញ្ហានេះបានក្នុងលក្ខណៈសមស្របសំរាប់ប្រទេសយើងទាំងពីរ តែអ្វីៗអាស្រ័យលើប្រទេសកម្ពុជាក្នុងការទទួលខុសត្រូវចំពោះអ្វីដែលខ្លួនជំពាក់។
សំណួរទី ២ ដែលខ្ញុំនឹងឆ្លើយនៅថ្ងៃនេះគឺ “ហេតុអ្វីក៏សហរដ្ឋអាមេរិកជ្រើសរើសយកសត្វឥន្ទ្រីគ្មានរោម ក្បាល (bald eagle) ជានិមិត្តរូបសំរាប់សហរដ្ឋអាមេរិក?” នៅឆ្នាំ ១៧៨២ សភាសហរដ្ឋអាមេរិកបានជ្រើសរើស យកសត្វឥន្ទ្រីគ្មានរោមក្បាល ធ្វើជានិមិត្តរូបសហរដ្ឋអាមេរិក ដោយសារវាមានសម្រស់ខ្លាំង អានុភាពខ្លាំង អាយុវែង ហើយសត្វនេះមានដើមកំនើតនៅប្រទេសយើង។
សហរដ្ឋអាមេរិកឈរនៅលើមូលដ្ឋាននៃគុណតំលៃនៃសិទ្ធិ សេរីភាពហើយឥន្ទ្រីអាមេរិកគឺជានិមិត្តរូបដ៏អស្ចារ្យមួយនៃលក្ខណៈទាំងនេះ។
បច្ចុប្បន្ននេះ យើងអាចឃើញសត្វឥន្ទ្រីនៅលើត្រាផ្លូវការភាគច្រើនរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដូចជា ត្រារបស់ប្រធានាធិបតីជាដើម។ អ្វីមួយដែលខ្ញុំយល់ឃើញគួរអោយចាប់អារម្មណ៍គឺថា សត្វឥន្ទ្រីនេះតាមធម្មតាមាន ព្រួញចំនួន ១៣ នៅក្រញាំជើងខាងឆ្វេងរបស់វា ។
នេះគឺជានិមិត្តរូបនៃទឹកដី (រដ្ឋ) ចំនួន ១៣ ដែលពីដំបូង បាន ធ្វើការតស៊ូដើម្បីឯករាជ្យសំរាប់សហរដ្ឋអាមេរិក ហើយនៅក្រញាំជើងខាងស្តាំរបស់វា មានមែកឈើអូលីវជានិមិត្តរូប នៃសន្តិភាព។ ក្បាលរបស់ឥន្ទ្រីតែងតែបែរទៅរកមែកអូលីវនោះ ដែលជាការបង្ហាញថា សហរដ្ឋអាមេរិកចង់បាន សន្តិភាព។
មានមនុស្សជាច្រើនអ្នកទៀត ក៏បានសួរផងដែរពីផ្នែកផ្សេងៗនៃទង់ជាតិសហរដ្ឋអាមេរិកតំណាងអ្វី។ រាប់ ឆ្នាំមកនេះ ទង់ជាតិសហរដ្ឋអាមេរិកមានការប្រែប្រួលជាបន្តបន្ទាប់។ តាំងពីឆ្នាំ ១៧៧៧ មក វាត្រូវបានកែប្រែជា ផ្លូវការចំនួន២៦ ដងមកហើយ។
ឆ្នូតផ្តេកពណ៌ក្រហម និងសចំនួន ១៣ តំណាងអោយរដ្ឋចំនួន ១៣ ដំបូងដែល ជាអ្នកបង្កើតសហរដ្ឋអាមេរិក។ ផ្កាយពណ៌សចំនួន ៥០ តំណាងអោយរដ្ឋបច្ចុប្បន្ននិមួយៗ។ រាល់ពេលយើង បញ្ចូលរដ្ឋថ្មីមួយ យើងត្រូវបន្ថែមផ្កាយមួយទៀត! វាក៏មានអត្ថន័យផងដែរស្តីពីពណ៌នៅលើទង់ជាតិនេះ។ ពណ៌ស តំណាងអោយភាពបរិសុទ្ធ និងភាពស្មោះត្រង់។
ពណ៌ក្រហមតំណាងអោយភាពរឹងមាំ និងភាពក្លាហាន។ ចុង ក្រោយ ពណ៌ខៀវដែលជាពណ៌នៃមេដឹកនាំ បញ្ជាក់ពីភាពប្រុងប្រយ័ត្ន ការព្យាយាម និងយុត្តិធម៌។
សូមអរគុណណាស់ចំពោះសំណួររបស់លោកអ្នក។ សូមបន្តធ្វើការទាក់ទងមកខ្ញុំតាមអ៊ីម៉េល AskAMBToddPP@state.gov ។ ខ្ញុំរង់ចាំសំណួររបស់លោកអ្នកដោយរីករាយ ៕
Subscribe to:
Post Comments (Atom)
10 comments:
រដ្ឋកម្ពុជាត្រូវបញ្ចូល កម្ពុជាជារដ្ឋទី ៥១ របស់
សហរដ្ឋអាមេរិកនោះ ទើបខ្មែររួចផុតក្រញាំដៃ
សៀមនិងយួន។ ដូច្នេះ ស.រ.អា ត្រូវការរដ្ឋ
ខ្មែរបន្ថែមទៀត បើរាស្ត្រខ្មែរយល់ព្រម។
សូមឲ្យខ្មែរគ្រប់រូបយល់ស្របទៅ!
មិនគួរខ្មែរមានគំនិតបែបនេះសោះ
Dear KI Media,
I read and write Khmer, but the above article did not
even show any Khmer caracters, just small rectangles.
When a situation like this happens, would you please
have it translated into English.
I am sure other readers appreciate it too
We thank you
yes i a gree let do it ,do like hong kong 50 years
from me vancouver,bc.canada
យល់ព្រម @9:50 AM
yes !!!......ខ្មែរគ្រប់រូបគួរមានគំនិតបែបនេះ !
បើខ្មែរ អាចអោយ អាមេរិក គ្រប់គ្រង ប្រទេសខ្មែរ ពិតជាសម្បូរសប្បាយ ដូច រដ្ឋ ហាវ៉ៃ ហើយ
-I know Hun SEN not agree with that idea because they sign to buy and sale each other since 1979 to Hanoy now they start to kill khmer from 75 up to now.
យោបល់ ៩.៥៧ អេអឹមល្អប្រសើរផុតលេខ។
យើងមើលប្រទេសថៃ គេរស់ស្រួលសុខក្សេម
ក្សាន្តដោយសារគេសុខចិត្តខ្ញុំកញ្ជះអ្នកមាននៅ
បានសាច់ស៊ី បើយើងខ្ញុំកញ្ជះអាយួន ឬចិន
នោះយើងត្រូវស៊ីជញ្ជក់អង្កាមឆ្អឹង។ខ្ញុំយល់ព្រម
ធ្វើខ្ញុំអាមេរិកចុះ៕
9:50 AM not 9:57Am.
The U.S is the one who started the B52 on Cambo and they were the one who destroyed khmers people/country and they are the one who should compensate to the khmer people and country and that, they should not involve in the southeast asian wars in the first place. Now they are making fun of us and our nation as nothing they had done is wrong, I just can't wait for the judgement day to come and cast all the wicked one down to hell really.
Post a Comment