ទីកន្លែងប្រជុំជំនួបអាស៊ាននៅភ្នំពេញ - ASEAN meeting venue (RFI/Siv Channa) |
សៅរ៍ 07 កក្កដា 2012
ដោយ ប៉ែន បូណា
Radio France Internationale
មោទនភាពនេះគ្រាន់តែជា គ្រឿងកំដរចិត្តមួយប៉ុណ្ណោះ ប្រសិនបើគេក្រឡេកមើលទៅមុខពីព្រោះ កម្ពុជាពេលនេះ កំពុងស្ថិតនៅដាច់ឆ្ងាយពីគេយ៉ាងខ្លាំងចាប់ពីចុងសប្តាហ៍នេះរហូតដល់ថ្ងៃទី១៣កក្កដា រាជធានីភ្នំពេញកំពុងរៀបចំទទួលកិច្ចប្រជុំ ថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន វេទិកាអាស៊ីបូព៌ា និងកិច្ចប្រជុំផ្សេងៗមួយចំនួនទៀត។ ពីទីក្រុងខ្មោចស្ងាត់ជ្រងំ មកជាទីណាត់ជួបរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ មកពីបណ្តាប្រទេសជិតខាង និងក្នុងពិភពលោក គឺជារបត់នយោបាយដ៏សំខាន់ដែលគួរជាទីមោទនភាព។ ប៉ុន្តែ នៅលើទិដ្ឋភាពមួយជ្រុងទៀត កម្ពុជាជាប្រទេសក្រីក្រជាងគេយ៉ាងខ្លាំងនៅឡើយ។ តើមានកិច្ចការចំពោះមុខអ្វីខ្លះដែលរដ្ឋាភិបាល និងប្រជាពលរដ្ឋកម្ពុជាត្រូវបំពេញដើម្បីតាមឲ្យទាន់គេឯងក្នុងតំបន់?
ចាប់តាំងពីថ្ងៃម្សិលមិញមក យន្តហោះដែលដឹកថ្នាក់ដឹកនាំសំខាន់ៗក្នុងបណ្តាប្រទេសអាស៊ាន និងពីបណ្តាប្រទេសធំៗផ្សេងទៀតរាប់ទាំងមហាអំណាចអាមេរិកាំងផងបានបើកតម្រង់មកចុះចតនៅទីក្រុងភ្នំពេញសាជាថ្មីម្តងទៀត។ ឥស្សរជនទាំងនោះបានមកជួបជុំគ្នាក្នុងរាជធានីរបស់កម្ពុជា ដើម្បីចូលរួមព្រឹត្តិការណ៍អន្តរជាតិដ៏សំខាន់ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នោះគឺកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៤៥,វេទិកាតំបន់អាស៊ាន កិច្ចប្រជុំកំពូលថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ីបូព៌ា និងកិច្ចប្រជុំមួយចំនួនទៀត។
នៅខែវិច្ឆិកាខាងមុខ ព្រឹត្តិការណ៍ដ៏សំខាន់ជាងនេះក៏នឹងកើតឡើងនៅទីក្រុងភ្នំពេញដែរ នោះគឺប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលអាស៊ានទាំង១០ រួមទាំងប្រមុខដឹកនាំកំពូលនៃប្រទេសមហាអំណាចជាច្រើននឹងមកជួបជុំគ្នាម្តងទៀតក្នុងក្របខ័ណ្ឌកិច្ចប្រជុំកំពូលអាស៊ាន។ ព្រឹត្តិការណ៍ទាំងនេះបានធ្វើឲ្យភ្នំពេញពោរពេញដោយសកម្មភាពរស់រវើក និងកំពុងបណ្តែតខ្លួននៅលើឆាកអន្តរជាតិ។ បើគេក្រឡេកថយក្រោយទៅមើលអតីតកាលកាលពីជាង៣០ឆ្នាំមុន គេស្ទើរតែមិនជឿថាភ្នំពេញអាចមានថ្ងៃនេះឡើយ។ នេះគឺជាចំណុចមោទនភាពដែលមិនអាចប្រកែកបាន។
ប៉ុន្តែ មោទនភាពនេះគ្រាន់តែជាគ្រឿងកំដរចិត្តមួយប៉ុណ្ណោះ ប្រសិនបើគេក្រឡេកមើលទៅមុខពីព្រោះ កម្ពុជាពេលនេះ កំពុងស្ថិតនៅដាច់ឆ្ងាយពីគេយ៉ាងខ្លាំង។ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខអាស៊ាននឹងប្រែក្លាយជាទៅជាសហគមន៍មួយ វាសនាតែមួយ និងសេដ្ឋកិច្ចតែមួយ។ ប៉ុន្តែ តើកម្ពុជាបានត្រៀមលក្ខណៈសម្បត្តិគ្រប់គ្រាន់ហើយឬនៅ ក្នុងការប្រកួតប្រជែងជាមួយប្រទេសផ្សេងទៀត ដើម្បីទាញយកផលចំណេញពីនយោបាយបើកចំហរបស់អង្គការតំបន់ និងពិភពលោក? សំណួរនេះច្បាស់ជានឹងធ្វើឲ្យអ្នកឆ្លើយល្វីងមុខជាក់ជាមិនខាន។ ល្វីងមុខ ដ្បិតកម្ពុជាហាក់នៅមិនទាន់មានចំណុចខ្លាំងក្នុងការទាញផលប្រយោជន៍ពីសមាគមអាស៊ានបានសមស្របនៅឡើយ។
ធនធានមនុស្សមិនសូវមានគុណភាពប្រព័ន្ធច្បាប់ និងយុត្តិធម៌ទន់ខ្សោយ ពលរដ្ឋជាច្រើនស្ថិតក្នុងស្ថានភាពក្រីក្រ រីឯប្រព័ន្ធសេដ្ឋកិច្ចជាតិ និងសង្គមក៏នៅមិនទាន់មានលំនឹងពិតប្រាកដដែរ។ ក្នុងស្ថានភាពដែលប្រទេសមានគម្លាតយ៉ាងឆ្ងាយពីគេបែបនេះ តើកម្ពុជាមានលទ្ធភាពអ្វីទៅប្រកួតប្រជែងជាមួយប្រទេសក្នុងតំបន់? ដូច្នេះ នៅមានចំណុចប្រឈមចំពោះមុខច្រើនណាស់ដែលរដ្ឋាភិបាល និងប្រជាពលរដ្ឋខ្មែរខ្លួនឯងត្រូវខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីរត់ឲ្យទាន់គេឯងនៅក្នុងតំបន់ និងក្នុងពិភពលោក។ ការកែតម្រូវស្ថានការណ៍មួយចំនួន គឺជារឿងចាំបាច់ ប៉ុន្តែ វាក៏មិនមែនជារឿងដែលអាចធ្វើបានដោយស្រួល និងក្នុងរយៈពេលខ្លីនោះដែរ។
ជាក់ស្តែង ការពង្រឹងធនធានមនុស្សឲ្យមានគុណភាពអាចប្រកួតប្រជែងជាមួយប្រទេសជិតខាងដែលជាកត្តាដ៏ចាំបាច់បំផុតនោះ មិនអាចនឹងធ្វើបានក្នុងរយៈពេលតែមួយឆ្នាំ ឬពីរឆ្នាំបានឡើយ។ ទោះជាយ៉ាងណា មានកិច្ចការខ្លះអាចកែតម្រូវបានភ្លាមៗ និងជាបណ្តើរៗបានប្រសិនបើគ្រប់គ្នាដឹងខ្លួន និងខិតខំរត់ឲ្យបានស្រុះគ្នានោះ។ រដ្ឋាភិបាលជាអ្នកដឹងច្បាស់ជាងគេថាគួរធ្វើអ្វីខ្លះនៅក្នុងដំណាក់កាលត្រៀមខ្លួននេះ។ ជាការពិត ការសម្លឹងថយក្រោយអាចឲ្យយើងមានមោទនភាពដែលអាចដើរមកដល់ចំណុចនេះ ប៉ុន្តែ បើសម្លឹងទៅមុខវិញ វានឹងធ្វើឲ្យយើងត្រូវខិតខំថែមទៀត ពីព្រោះតែយើងនៅដាច់ឆ្ងាយពីគេនៅឡើយ។ សរុបមក ពេលនេះប្រហែលមិនមែនជាពេលវេលាដែលត្រូវឈ្លោះគ្នាដណ្តើមគុណសម្បត្តិទេ តែជាពេលវេលាដែលត្រូវរត់ទៅមុខ ដើម្បីឲ្យទាន់គេឯងសិន។ បើមិនដូច្នោះទេ មោទនភាពរបស់យើងនឹងមានតែសម្បកក្រៅតែប៉ុណ្ណោះ៕
7 comments:
អ្នកដែលមានដុល្លារចាយគេមាន
មោទនភាពខ្លាំងណាស់ ចំពោះអ្នក
រើសអេតចាយ អ្នកត្រូវបានគេបណ្ដេញ
និងឈូសឆាយ លុបផ្ទះសម្បែងនិងជីវិត
កម្មករ កសិករ សព្វថ្ងៃនេះពិតជាឆ្អែត
ចិត្តជាងមោទនភាព ។ ឯអាមេដឹកនាំ
ដែលធំលើគំនរសម្រាមនេះនិងបនបរិវារ
អាម៉ីអាថោង គេចងក្រវាត់ក ឈរញញឹម
ស្ញេញស្ទើរស្ងួតជើងធ្មេញចាំអបអរសាទរ
យកចិត្តមេចំកួតខ្វាក់នេះ ពួកបនក៏ខ្វាក់ដូច
គ្នា មិនឃើញទុក្ខវេទនាជាតិឯង ឃើញតែ
ខ្ពង់ខ្ពស់លើអំបែងក្បាលនិងខ្នងរាស្ត្រក្រខ្សត់
ពួកឲ្យដីទឹកទៅយួនសុទ្ធតែអ្នកស្នេហាជាតិ
អ្នកការពារទឹកដីជាអ្នកក្បត់ជាតិ ហ្នឹងហើយ
បនអារំលាយស្រុក សប្បាយទៅ ពួកឯង
មិនមែនមានជីវិតអមតៈទេ ងាប់ទៅគ្មានបាន
ស្ពាយស្អីយកទៅបានទាល់តែសោះ ប្រឹងទៅ
អារលាយទាំងមេនិងបរិវារក្បត់ ។
This building is like chinese museum.
ខ្ញុំសូមទទួលស្គាល់ចំណុចសំខាន់ជាក់ស្ដែងដែលអ្នកបញ្ចេញយោបល់ 12:33 AM បានថ្លែង។ ចំណុចនេះគួរត្រូវបានចាប់អារម្មណ៍ និង ដោះស្រាយដោយអភិបាលគ្រប់គ្រងជាបន្ទាន់។
គតិបណ្ឌិតនៃកូនខ្មែរ
ពេលណាទៅទើប អា បូណា ចេះនិយាយនឹង
សរសេរខ្មែរ បានត្រឹមត្រូវ???
ស្រុកខ្មែរជាស្រុកល្អតែមើល តែមិនល្អស៊ី។
បើគេរៀបចំទទួលភ្ញៀវវឹញគឺគេចាយលុយដូច
ក្រដាស ផ្កាភ្ញីស្រស់ៗតែផ្កានោះវឹញទឹញពីយួន
ទាំងអស់។ទីក្រុងដ៏ស្រស់ប្រឹមប្រីយតែសម្រាមគរត្រឹមចង្កេះ ខ្លិនស្អុយស្ទើទប់មិនបាន។
មនុស្សឈរនោមគ្មានខ្មាស់អៀនតាមទីសាធារណ។ល។ទាហ៊ានប៉ូលីសយាមកាមពេលមានភ្ញៀវធំៗគឺសុទ្ធតែមានប្រាក់បន្ថែម មេបើកលុយ
មកមេស៊ីដាច់ឯកូនៗស៊ីអាច់។ផ្ទះវីឡាតូចមួយក៏
បង្កើតបានជាមហាវិទ្យាល័យបានដែរ។
សិស្សចេញពីសាលារាប់មឺននាក់ក្នុង១ឆ្នាំតែរកការងារធ្វើគ្មាន។វត្ថុធាតុដើមមានគគោក
តែត្រូវបរទេសជឹតខាងសំរាញ់យកអស់។ប្រទេសមិនចេះផលឹតអ្វីសោះសូម្បីតែឈើចាក់ធ្មញក៏នាំចូលដែរ។រដ្ឋមន្រ្តីពាណឹច្ចកម្មអត់ចេះធ្វើអ្វីសោះ ក្រៅតែពីកាប់ឈើលក់ យកឈើប្រណឹតឆ្នៃជាគ្រឿងតុទូយកទៅតាំងនៅបរទេសឲ្យគេទឹញ ខំផលឹតអង្ករតែគ្មានទីផ្សារ ប្រពន្ធកុង្សីនោះមានត្បូងច្រើនពេកក៏បង្គាប់ប្តី
ឲ្យរៀបចំតាំងពិពណ៏បើកផ្សារត្បូងនៅទី
ក្រុងភ្នំពេញ។មានម្តងនោះប្រពន្ធកុង្សីនោះមកលេងស្រុកអាមេរីក គាត់ដាក់គ្រឿងអលង្គការ៧ឈុតតម្លៃរាប់សែនដុល្លាតែត្រូវគយឃាត់ឲ្យសំរាកនៅប៉ុសគយអស់១យប់ធំទំរាំចេញរួច។
គាត់បំរុងយកគំរូនេះមករកម៉ូយនៅហូលីហ្វូត។
ឃើញទេគាត់ធ្វើកុង្សីពានឹច្ចតែគាត់មិនដែលដើរ
រកទីផ្សារឲ្យខ្មែរអ្នកតូចតាចទេ។
អស្ចារ្យ។នេះហើយស្រុកខ្មែរអាច់ឆារយះ។
នេះហើយ....PHLER LVEA !
Samay ah Xen ចុយម្រាយ !
នេះហើយ....នគរ PHLER LVEA !
តែវាជា នគរសម្រាមទៅវឹញសោះ !
Samay អា Xen ចុយម្រាយ !
Post a Comment