Sunday, July 08, 2012

Cambodia: A pride shrouded in problems - កម្ពុជា៖ មោទនភាព​ដែល​ស្រោប​បញ្ហា​ប្រឈម​ជាច្រើន

ទីកន្លែង​ប្រជុំ​​​ជំនួបអាស៊ាន​នៅភ្នំពេញ - ASEAN meeting venue (RFI/Siv Channa)


សៅរ៍ 07 កក្កដា 2012
ដោយ ប៉ែន បូណា
Radio France Internationale
មោទនភាព​នេះ​គ្រាន់តែ​ជា ​គ្រឿង​កំដរ​ចិត្ត​មួយ​ប៉ុណ្ណោះ ប្រសិនបើ​គេ​ក្រឡេក​មើល​ទៅ​មុខ​ពីព្រោះ កម្ពុជា​ពេលនេះ កំពុង​ស្ថិតនៅ​ដាច់​ឆ្ងាយ​ពី​គេ​យ៉ាង​ខ្លាំង
ចាប់ពី​ចុង​សប្តាហ៍​នេះ​រហូតដល់​ថ្ងៃទី១៣កក្កដា រាជធានី​ភ្នំពេញ​កំពុង​រៀបចំ​ទទួល​កិច្ចប្រជុំ ថ្នាក់​រដ្ឋមន្ត្រីការបរទេស​អាស៊ាន វេទិកា​អាស៊ី​បូព៌ា និង​កិច្ចប្រជុំផ្សេងៗមួយចំនួនទៀត។ ពី​ទីក្រុង​ខ្មោច​ស្ងាត់ជ្រងំ មក​ជាទី​ណាត់ជួប​រប​ស់​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ មកពី​បណ្តា​ប្រទេស​ជិត​ខាង និង​ក្នុង​ពិភពលោក គឺជា​របត់​នយោបាយ​ដ៏​សំខាន់​ដែល​គួរ​ជាទី​មោទនភាព។ ប៉ុន្តែ នៅលើ​ទិដ្ឋភាព​មួយ​ជ្រុង​ទៀត កម្ពុជា​ជា​ប្រទេស​ក្រីក្រ​ជាងគេ​យ៉ាងខ្លាំង​នៅឡើយ។ តើ​មាន​កិច្ចការ​ចំពោះមុខ​អ្វីខ្លះ​ដែល​រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​កម្ពុជា​ត្រូវបំពេញ​ដើម្បី​តាម​ឲ្យ​ទាន់​គេឯង​ក្នុង​តំបន់?

ចាប់តាំងពី​ថ្ងៃ​ម្សិលមិញ​មក យន្តហោះ​ដែល​ដឹក​ថ្នាក់ដឹកនាំសំខាន់ៗក្នុង​បណ្តា​ប្រទេស​អាស៊ាន និង​ពី​បណ្តា​ប្រទេសធំៗផ្សេងទៀត​រាប់ទាំង​មហាអំណាច​អាមេរិកាំង​ផង​បាន​បើក​តម្រង់​មក​ចុះចត​នៅ​ទីក្រុង​ភ្នំពេញ​សា​ជា​ថ្មី​​ម្តងទៀត។ ឥស្សរជន​ទាំងនោះ​បានមក​ជួបជុំគ្នា​ក្នុង​រាជធានី​របស់​កម្ពុជា​ ដើម្បី​ចូលរួម​ព្រឹត្តិការណ៍​អន្តរជាតិ​ដ៏​សំខាន់​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ នោះ​គឺ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​លើក​ទី៤៥,វេទិកា​តំបន់​អាស៊ាន កិច្ចប្រជុំ​កំពូល​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស​អាស៊ី​បូព៌ា និង​កិច្ចប្រជុំ​មួយ​ចំនួន​ទៀត។


នៅ​ខែ​វិច្ឆិកា​ខាងមុខ ព្រឹត្តិការណ៍​ដ៏​សំខាន់​ជាង​នេះ​ក៏​នឹង​កើតឡើង​នៅ​ទីក្រុង​ភ្នំពេញ​ដែរ នោះ​គឺ​ប្រមុខ​រដ្ឋ និង​ប្រមុខ​រដ្ឋាភិបាល​អាស៊ាន​ទាំង​១០ រួមទាំង​ប្រមុខ​ដឹកនាំ​កំពូល​នៃ​ប្រទេស​មហាអំណាច​ជាច្រើន​នឹង​មកជួប​ជុំគ្នា​ម្តង​ទៀត​ក្នុង​ក្របខ័ណ្ឌ​កិច្ចប្រជុំ​កំពូល​អាស៊ាន។ ព្រឹត្តិការណ៍​ទាំងនេះ​បានធ្វើ​ឲ្យ​ភ្នំពេញ​ពោរពេញ​ដោយ​សកម្មភាព​រស់​រវើក និង​កំពុង​បណ្តែត​ខ្លួន​នៅលើ​ឆាក​អន្តរជាតិ។ បើ​គេ​ក្រឡេក​ថយក្រោយ​ទៅ​មើល​អតីតកាល​កាលពី​ជាង​៣០​ឆ្នាំ​មុន គេ​ស្ទើរតែ​មិន​ជឿ​ថា​ភ្នំពេញ​អាច​មាន​ថ្ងៃ​នេះ​ឡើយ។ នេះ​គឺជា​ចំណុច​មោទនភាព​ដែល​មិនអាច​ប្រកែក​បាន។
ប៉ុន្តែ មោទនភាព​នេះ​គ្រាន់តែ​ជា​គ្រឿង​កំដរ​ចិត្ត​មួយ​ប៉ុណ្ណោះ ប្រសិនបើ​គេ​ក្រឡេក​មើល​ទៅ​មុខ​ពីព្រោះ កម្ពុជា​ពេលនេះ កំពុង​ស្ថិតនៅ​ដាច់​ឆ្ងាយ​ពី​គេ​យ៉ាង​ខ្លាំង។ នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​អាស៊ាន​នឹង​ប្រែក្លាយជា​ទៅជា​សហគមន៍​មួយ វាសនា​តែ​មួយ និង​សេដ្ឋកិច្ច​តែ​មួយ។ ប៉ុន្តែ តើ​កម្ពុជា​បាន​ត្រៀម​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ហើយ​ឬ​នៅ ក្នុង​ការប្រកួតប្រជែង​ជាមួយ​ប្រទេស​ផ្សេង​ទៀត​ ដើម្បី​ទាញយក​ផលចំណេញ​ពី​នយោបាយ​បើក​ចំហ​របស់​អង្គការ​តំបន់ និង​ពិភពលោក? សំណួរ​នេះ​ច្បាស់​ជា​នឹង​ធ្វើ​ឲ្យ​អ្នក​ឆ្លើយ​ល្វីង​មុខ​ជាក់​ជា​មិន​ខាន។ ល្វីង​មុខ​ ដ្បិត​កម្ពុជា​ហាក់​នៅ​មិនទាន់​មាន​ចំណុច​ខ្លាំង​ក្នុង​ការ​ទាញ​ផលប្រយោជន៍​ពី​សមាគម​អាស៊ាន​បាន​សមស្រប​នៅ​ឡើយ។

ធនធាន​មនុស្ស​មិនសូវ​មាន​គុណភាព​ប្រព័ន្ធ​ច្បាប់ និង​យុត្តិធម៌​ទន់ខ្សោយ ពលរដ្ឋ​ជាច្រើន​ស្ថិត​ក្នុង​ស្ថានភាព​ក្រីក្រ រីឯ​ប្រព័ន្ធ​សេដ្ឋកិច្ច​ជាតិ និង​សង្គម​ក៏​នៅ​មិន​ទាន់​មាន​លំនឹង​ពិតប្រាកដ​ដែរ។ ក្នុង​ស្ថានភាព​ដែល​ប្រទេស​មាន​គម្លាត​យ៉ាង​ឆ្ងាយ​ពី​គេ​បែប​នេះ តើ​កម្ពុជា​មាន​លទ្ធភាព​អ្វី​ទៅ​ប្រកួតប្រជែង​ជាមួយ​ប្រទេស​ក្នុង​តំបន់? ដូច្នេះ នៅមាន​ចំណុច​ប្រឈម​ចំពោះមុខ​ច្រើន​ណាស់​ដែល​រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​ខ្មែរ​ខ្លួនឯង​ត្រូវ​ខិតខំ​ប្រឹងប្រែង​បន្ថែម​ទៀត​ ដើម្បី​រត់​ឲ្យ​ទាន់​គេ​ឯង​នៅក្នុង​តំបន់ និង​ក្នុង​ពិភពលោក។ ការ​កែតម្រូវ​ស្ថានការណ៍​មួយ​ចំនួន​ គឺ​ជា​រឿង​ចាំបាច់ ប៉ុន្តែ វា​ក៏​មិនមែន​ជា​រឿង​ដែល​អាច​ធ្វើ​បាន​ដោយ​ស្រួល និង​ក្នុង​រយៈពេល​ខ្លី​នោះ​ដែរ។

ជាក់ស្តែង ការពង្រឹង​ធនធាន​មនុស្ស​ឲ្យ​មាន​គុណភាព​អាច​ប្រកួតប្រជែង​ជាមួយ​ប្រទេស​ជិត​ខាង​ដែលជា​កត្តា​ដ៏​ចាំបាច់​បំផុត​នោះ​ មិនអាច​នឹងធ្វើ​បាន​ក្នុង​រយៈពេល​តែមួយ​ឆ្នាំ​ ឬ​ពីរ​ឆ្នាំ​បាន​ឡើយ។ ទោះជា​យ៉ាងណា មាន​កិច្ចការ​ខ្លះ​អាច​កែតម្រូវ​បាន​ភ្លាមៗ និង​ជា​បណ្តើរៗ​បាន​ប្រសិនបើ​គ្រប់គ្នា​ដឹង​ខ្លួន និង​ខិតខំ​រត់​ឲ្យ​បាន​ស្រុះ​គ្នា​នោះ។ រដ្ឋាភិបាល​ជា​អ្នក​ដឹង​ច្បាស់​ជាង​គេ​ថា​គួរ​ធ្វើ​អ្វីខ្លះ​នៅក្នុង​ដំណាក់កាល​ត្រៀមខ្លួន​នេះ។ ជាការ​ពិត ការ​សម្លឹង​ថយ​ក្រោយ​អាច​ឲ្យ​យើង​មាន​មោទនភាព​ដែល​អាច​ដើរ​មកដល់​ចំណុច​នេះ ប៉ុន្តែ បើ​សម្លឹង​ទៅមុខ​វិញ វា​នឹង​ធ្វើ​ឲ្យ​យើង​ត្រូវខិតខំ​ថែម​ទៀត​ ពីព្រោះ​តែ​យើង​នៅ​ដាច់​ឆ្ងាយ​ពី​គេ​នៅ​ឡើយ។ សរុប​មក ពេល​នេះ​ប្រហែល​មិនមែន​ជា​ពេលវេលា​ដែល​ត្រូវ​ឈ្លោះ​គ្នា​ដណ្តើម​គុណសម្បត្តិ​ទេ តែ​ជា​ពេលវេលា​ដែល​ត្រូវ​រត់​ទៅមុខ​ ដើម្បី​ឲ្យ​ទាន់​គេ​ឯង​សិន។ បើ​មិន​ដូច្នោះ​ទេ មោទនភាព​របស់​យើង​នឹង​មាន​តែ​សម្បក​ក្រៅ​តែ​ប៉ុណ្ណោះ៕

7 comments:

Anonymous said...

អ្នកដែលមានដុល្លារចាយគេមាន
មោទនភាពខ្លាំងណាស់ ចំពោះអ្នក
រើសអេតចាយ អ្នកត្រូវបានគេបណ្ដេញ
និងឈូសឆាយ លុបផ្ទះសម្បែងនិងជីវិត
កម្មករ កសិករ សព្វថ្ងៃនេះពិតជាឆ្អែត
ចិត្តជាងមោទនភាព ។ ឯអាមេដឹកនាំ
ដែលធំលើគំនរសម្រាមនេះនិងបនបរិវារ
អាម៉ីអាថោង គេចងក្រវាត់ក ឈរញញឹម
ស្ញេញស្ទើរស្ងួតជើងធ្មេញចាំអបអរសាទរ
យកចិត្តមេចំកួតខ្វាក់នេះ ពួកបនក៏ខ្វាក់ដូច
គ្នា មិនឃើញទុក្ខវេទនាជាតិឯង ឃើញតែ
ខ្ពង់ខ្ពស់លើអំបែងក្បាលនិងខ្នងរាស្ត្រក្រខ្សត់
ពួកឲ្យដីទឹកទៅយួនសុទ្ធតែអ្នកស្នេហាជាតិ
អ្នកការពារទឹកដីជាអ្នកក្បត់ជាតិ ហ្នឹងហើយ
បនអារំលាយស្រុក សប្បាយទៅ ពួកឯង
មិនមែនមានជីវិតអមតៈទេ ងាប់ទៅគ្មានបាន
ស្ពាយស្អីយកទៅបានទាល់តែសោះ ប្រឹងទៅ
អារលាយទាំងមេនិងបរិវារក្បត់ ។

Anonymous said...

This building is like chinese museum.

Anonymous said...

ខ្ញុំសូមទទួលស្គាល់ចំណុចសំខាន់ជាក់ស្ដែងដែលអ្នកបញ្ចេញយោបល់ 12:33 AM បានថ្លែង។ ចំណុចនេះគួរត្រូវបានចាប់អារម្មណ៍ និង ដោះស្រាយដោយអភិបាលគ្រប់គ្រងជាបន្ទាន់។

គតិបណ្ឌិតនៃកូនខ្មែរ

Anonymous said...

ពេលណាទៅទើប អា បូណា ចេះនិយាយនឹង
សរសេរខ្មែរ បានត្រឹមត្រូវ???

Anonymous said...

ស្រុកខ្មែរជាស្រុកល្អតែមើល តែមិនល្អស៊ី។
បើគេរៀបចំទទួលភ្ញៀវវឹញគឺគេចាយលុយដូច
ក្រដាស ផ្កាភ្ញីស្រស់ៗតែផ្កានោះវឹញទឹញពីយួន
ទាំងអស់។ទីក្រុងដ៏ស្រស់ប្រឹមប្រីយតែសម្រាមគរត្រឹមចង្កេះ ខ្លិនស្អុយស្ទើទប់មិនបាន។
មនុស្សឈរនោមគ្មានខ្មាស់អៀនតាមទីសាធារណ។ល។ទាហ៊ានប៉ូលីសយាមកាមពេលមានភ្ញៀវធំៗគឺសុទ្ធតែមានប្រាក់បន្ថែម មេបើកលុយ
មកមេស៊ីដាច់ឯកូនៗស៊ីអាច់។ផ្ទះវីឡាតូចមួយក៏
បង្កើតបានជាមហាវិទ្យាល័យបានដែរ។
សិស្សចេញពីសាលារាប់មឺននាក់ក្នុង១ឆ្នាំតែរកការងារធ្វើគ្មាន។វត្ថុធាតុដើមមានគគោក
តែត្រូវបរទេសជឹតខាងសំរាញ់យកអស់។ប្រទេសមិនចេះផលឹតអ្វីសោះសូម្បីតែឈើចាក់ធ្មញក៏នាំចូលដែរ។រដ្ឋមន្រ្តីពាណឹច្ចកម្មអត់ចេះធ្វើអ្វីសោះ ក្រៅតែពីកាប់ឈើលក់ យកឈើប្រណឹតឆ្នៃជាគ្រឿងតុទូ​យកទៅតាំងនៅបរទេសឲ្យគេទឹញ ខំផលឹតអង្ករតែគ្មានទីផ្សារ ប្រពន្ធកុង្សីនោះមានត្បូងច្រើនពេកក៏បង្គាប់ប្តី
ឲ្យរៀបចំតាំងពិពណ៏បើកផ្សារត្បូងនៅទី
ក្រុងភ្នំពេញ។មានម្តងនោះប្រពន្ធកុង្សីនោះមកលេងស្រុកអាមេរីក គាត់ដាក់គ្រឿងអលង្គការ៧ឈុតតម្លៃរាប់សែនដុល្លាតែត្រូវគយឃាត់ឲ្យសំរាកនៅប៉ុសគយអស់១យប់ធំទំរាំចេញរួច។
គាត់បំរុងយកគំរូនេះមករកម៉ូយនៅហូលីហ្វូត។
ឃើញទេគាត់ធ្វើកុង្សីពានឹច្ចតែគាត់មិនដែលដើរ
រកទីផ្សារឲ្យខ្មែរអ្នកតូចតាចទេ។
អស្ចារ្យ។នេះហើយស្រុកខ្មែរអាច់ឆារយះ។

Anonymous said...

នេះហើយ....PHLER LVEA !
Samay ah Xen ចុយម្រាយ !

Anonymous said...

នេះហើយ....នគរ PHLER LVEA !
តែវាជា នគរសម្រាមទៅវឹញសោះ !
Samay អា Xen ចុយម្រាយ !