Monday, July 16, 2012

«ឥឡូវ​នេះ សូម​ព្រះករុណា​ ទូល​សួរ​ ព្រះអម្ចាស់​សិន។» -- “First seek the counsel of the Lord.”


 
 
ព្រះបាទ​យ៉ូសាផាត​ ចង​ស្ពានមេត្រី​ នឹង​ព្រះបាទ​អហាប់ 
 
ព្រះបាទ​យ៉ូសាផាត​ មាន​ទ្រព្យ​សម្បត្តិ និង​កិត្តិយស​ យ៉ាង​ច្រើន។  ស្ដេច​ បាន​ចង​ស្ពានមេត្រី​ នឹង​ព្រះបាទ​អហាប់ តាម​ចំណង​អាពាហ៍ពិពាហ៍​។  ប៉ុន្មាន ​ឆ្នាំ​ក្រោយ​មក, ព្រះបាទ​យ៉ូសាផាត​ យាង​ទៅ​សួរ​សុខ​ទុក្ខ​ ព្រះបាទ​អហាប់ នៅ​ក្រុង​សាម៉ារី។  ពេល​នោះ ព្រះបាទ​អហាប់ ​រៀបចំ​ចៀម និង​គោ​មួយ​ចំនួន​ធំ ដើម្បី​ទទួល ​ព្រះបាទ​យ៉ូសាផាត និង​អស់​អ្នក ​ដែល​អម​ដំណើរ​ស្ដេច។  ព្រះបាទ​អហាប់​ ក៏​បាន​បបួល ​ព្រះបាទ​យ៉ូសាផាត ឡើង​ទៅ​វាយ​យក ​ក្រុង​រ៉ាម៉ូត ក្នុង​ស្រុក​កាឡាដ។  ព្រះបាទ​អហាប់, ជា​ស្ដេច​ស្រុក​អ៊ីស្រាអែល, មាន​រាជឱង្ការ​ទៅ​កាន់ ​ព្រះបាទ​យ៉ូសាផាត​ ថា៖ «តើ​ព្រះករុណា​ សព្វ​ព្រះហឫទ័យ យាង​ទៅច្បាំង​ក្រុង​រ៉ាម៉ូត នៅ​ស្រុក​កាឡាដ​ ជា​មួយ​ទូលបង្គំ​ ឬ​ទេ?»  
 
ព្រះបាទ​យ៉ូសាផាត​ តប​វិញ​ថា៖ «ទូលបង្គំ ​ក៏​ដូច​ព្រះករុណា, ប្រជារាស្ត្រ ​របស់​ទូលបង្គំ ​ក៏​ដូច​ជា​ប្រជារាស្ត្រ ​របស់​ព្រះករុណា។ យើង​ នឹង​ទៅ​ច្បាំង ​រួម​ជា​មួយ​ ព្រះករុណា​ដែរ។»  
 
ពួក​អ្នក​ប្រកប​របរ​ជា​ព្យាការី​ប្រកាស​អំពី​ជ័យជំនះ 
 
ព្រះបាទ​យ៉ូសាផាត​ ទូល​ទៀត​ថា៖ «ឥឡូវ​នេះ សូម​ព្រះករុណា​ ទូល​សួរ​ ព្រះអម្ចាស់​សិន។» 
 
ស្ដេច​អ៊ីស្រាអែល ​កោះ​ហៅ​ព្យាការី ​ចំនួន​បួន​រយ​នាក់​មក, ហើយ ​សួរ​ពួក​គេ ​ថា៖ «តើ​ពួក​យើង ​ត្រូវ​ចេញ​ទៅ ​វាយ​យក​ ក្រុង​រ៉ាម៉ូត​ នៅ​ស្រុក​កាឡាដ ឬ​មិន​ត្រូវ​ទៅ?»
 
ពួក​គេ​ទូល​ថា៖ «សូម​ព្រះករុណា​ យាង​ទៅ​ចុះ។  ព្រះជាម្ចាស់ ​នឹង​ប្រគល់​ក្រុង​នោះ មក​ក្នុង​កណ្ដាប់​ដៃ ​របស់ ​ព្រះករុណា ​មិន​ខាន។»
ព្រះបាទ​យ៉ូសាផាត​ មាន​រាជឱង្ការ​ សួរ​ថា៖ «តើ​នៅ​ទី​នេះ​ គ្មាន​ព្យាការី ​របស់​ព្រះអម្ចាស់ ដែល​យើង​អាច​ទូល​សួរ​ព្រះអង្គ​ ទេ​ឬ?» 
 
 ស្ដេច​ស្រុក​អ៊ីស្រាអែល ​ទូល​ព្រះបាទ​យ៉ូសាផាត​ ថា៖ «នៅ​មាន​មនុស្ស​ម្នាក់​ទៀត​ ដែល​អាច​ទូល​សួរ​ព្រះអម្ចាស់​បាន, តែ​ទូលបង្គំ​ស្ អប់​អ្នក​នោះ​ណាស់, ព្រោះ​គាត់​ មិន​ដែល​ទាយ​ពី​ការ​ល្អ ​អោយ​ទូលបង្គំ​ទេ, គឺ​គាត់​ទាយ​តែ​ពី​ការ​អាក្រក់​ប៉ុណ្ណោះ។  អ្នក​នោះ​ ឈ្មោះ​មីកាយ៉ា, ជា​កូន​ របស់​លោក​យីមឡា។»
 
ព្រះបាទ​យ៉ូសាផាត​ មាន​រាជឱង្ការ ​ថា៖ «សូម​ព្រះករុណា​ កុំ​មាន​រាជឱង្ការ ​បែប​នេះ​ឡើយ។»
 
ស្ដេច​ស្រុក​អ៊ីស្រាអែល ​ក៏​ហៅ​មហាតលិក​មក, ហើយ​មាន​រាជឱង្ការ​ ថា៖ «ចូរ​ទៅ​ហៅ​លោក​
មីកាយ៉ា, ជា​កូន ​របស់ ​លោក​យីមឡា​ មក​ជា​ប្រញាប់។»
 
ស្ដេច​ស្រុក​អ៊ីស្រាអែល និង​ព្រះបាទ​យ៉ូសាផាត, ជា​ស្ដេច​ស្រុក​យូដា, ស្លៀក​ពាក់​យ៉ាង​រុងរឿង, គង់​លើ​បល្ល័ង្ក​រៀងៗ​ខ្លួន, គង់​ត្រង់​ព្រលាន ​ដែល​នៅ​ទល់​មុខ​ទ្វារ​ ក្រុង​សាម៉ារី។  ព្យាការី​ទាំង​អស់​ នាំ​គ្នា​ទស្សន៍ ទាយ​ថ្វាយ​ស្ដេច។  លោក​សេដេគា​, ជា​កូន​ របស់ ​លោក​ក្នាណា,​ ធ្វើ​ស្នែង​ដែក​, ហើយ​ពោល​ថា៖ «ព្រះអម្ចាស់​ មាន​ព្រះបន្ទូល ​ដូច​ត​ទៅ, "ដោយ​ស្នែង​ដែក​ទាំង​នេះ, អ្នក​ នឹង​វាយ​កងទ័ព​ស៊ីរី ​អោយ​វិនាស​សូន្យ។"»
 
ព្យាការី​ទាំង​អស់ ​ក៏​ទស្សន៍ទាយ​ បែប​នោះ​ដែរ។  ពួក​គេ​ ទូល​ស្ដេច​ ថា៖ «សូម​ព្រះករុណា​ យាង​ទៅ​វាយ​យក​ ក្រុង​រ៉ាម៉ូត នៅ​ស្រុក​កាឡាដ​ចុះ, ព្រះករុណា​ មុខ​ជា​ទទួល​ជ័យជំនះ​មិន​ខាន។  ព្រះអម្ចាស់​ ប្រគល់​ក្រុង​នោះ​ មក​ក្នុង​កណ្ដាប់​ដៃ ​របស់ ​ព្រះករុណា​ហើយ។» 
 
ព្យាការី​មីកាយ៉ា​ ប្រកាស​ប្រាប់​ ពី​បរាជ័យ 
 
មហាតលិក ​ដែល​ស្ដេច​ចាត់ ​អោយ​ទៅ​តាម​ហៅ ​លោក​មីកាយ៉ា បាន​ប្រាប់​លោក​ថា៖ «ព្យាការី​ ទាំង​អស់​ សុទ្ធ​តែ​ទស្សន៍ទាយ ​ការ​ល្អ​ព្រម​គ្នា ថ្វាយ​ព្រះរាជា, ដូច្នេះ សូម​លោក ​ទាយ​ការ​ល្អ​ ថ្វាយ​ព្រះរាជា​ ដូច​គេ​ដែរ​ទៅ។»
 
លោក​មីកាយ៉ា ​ឆ្លើយ​ថា៖ «ខ្ញុំ​សូម​ជំរាប​លោក ​ក្នុង​នាម​ព្រះអម្ចាស់ ​ដែល​មាន​ព្រះជន្ម​គង់​នៅ​ថា, ព្រះ​របស់​ខ្ញុំ​ មាន​ព្រះបន្ទូល​មក​ខ្ញុំ​យ៉ាង​ណា, ខ្ញុំ​ នឹង​ប្រកាស​យ៉ាង​នោះ។»
 
ពេល​លោក ​មក​ដល់, ព្រះរាជា​ មាន​រាជឱង្ការ ​មក​កាន់​លោក​ថា៖ «មីកាយ៉ា​អើយ, តើ​ពួក​យើង​ ត្រូវ​ចេញ​ទៅ ​វាយ​យក​ ក្រុង​រ៉ាម៉ូត នៅ​ស្រុក​កាឡាដ ឬ​មិន​ត្រូវ​ទៅ?»
 
លោក​មីកាយ៉ា ​ទូល​ថា៖ «សូម​ព្រះករុណា​ទាំង​ពីរ​ យាង​ទៅ​ចុះ។  ព្រះករុណា​ មុខ​ជា​ទទួល​ជ័យជំនះ​ មិន​ខាន។  ព្រះអម្ចាស់ ​ប្រគល់​ក្រុង​នោះ មក​ក្នុង​កណ្ដាប់​ដៃ​ របស់ ​ព្រះករុណា​ហើយ​តើ។»
 
ប៉ុន្តែ ស្ដេច ​មាន​រាជឱង្ការ​ មក​លោក​វិញ​ថា៖ «តើ​យើង​ ត្រូវ​ប្រាប់​អ្នក​ប៉ុន្មាន​ដង​ទៀត​ថា អោយ​អ្នក​និយាយ​ តែ​ការ​ពិត ​ប្រាប់​យើង ​ក្នុង​នាម​ព្រះអម្ចាស់
 
លោក​មីកាយ៉ា​ ទូល​ថា៖  «ទូលបង្គំ​ បាន​ឃើញ​ ពល​ទាហាន​អ៊ីស្រាអែល ទាំង​មូល​បាក់​ទ័ព, រត់​ខ្ចាត់ខ្ចាយ, ​នៅ​លើ​ភ្នំ។  ពួក​គេ ​ប្រៀប​ដូច​ជា​ហ្វូង​ចៀម ដែល​គ្មាន​នរណា​ឃ្វាល។  ព្រះអម្ចាស់​ មាន​ព្រះបន្ទូល​ថា, "អ្នក​ទាំង​នោះ ​គ្មាន​មេ​ដឹក​នាំ​ទេ។  ចូរ​អោយ​ពួក​គេ ​ត្រឡប់​ទៅ​ផ្ទះ ​រៀងៗ​ខ្លួន
ដោយ​សុខសាន្ត​ចុះ។»
 
ស្ដេច​ស្រុក​អ៊ីស្រាអែល ​មាន​រាជឱង្ការ​ ទៅ​កាន់​ ព្រះបាទ​យ៉ូសាផាត ​ថា៖ «ទូលបង្គំ​ បាន​ទូល​ព្រះករុណា​ហើយ​ថា, គាត់​ មិន​ដែល​ទាយ​ពី​ការ​ល្អ ​អោយ​ទូលបង្គំ​ទេ, គឺ​ទាយ​តែ​ពី​ការ​អាក្រក់​ប៉ុណ្ណោះ។» 
 
លោក​មីកាយ៉ា​ ទូល​ថា៖ «ពិត​មែន​ហើយ, ដូច្នេះ សូម​សណ្ដាប់​ ព្រះបន្ទូល ​របស់ ព្រះអម្ចាស់។ ទូលបង្គំ ​ឃើញ​ព្រះអម្ចាស់​ គង់​លើ​រាជ​បល្ល័ង្ក, ហើយ​ មាន​កងពល ​នៃ​ស្ថាន​បរមសុខ​ទាំង​មូល ឈរ​គាល់​ព្រះអង្គ ​ទាំង​ឆ្វេង​ ទាំង​ស្ដាំ​ផង។  ព្រះអម្ចាស់​ មាន​ព្រះបន្ទូល ​ថា, “តើ​អ្នក​ណា​ ចង់​ល្បួង​អហាប់, ជា​ស្ដេច​ស្រុក​អ៊ីស្រាអែល, អោយ​ទៅ​ច្បាំង​យក ​ក្រុង​រ៉ាម៉ូត ​នៃ​ស្រុក​កាឡាដ ដើម្បី​អោយ​អហាប់​ ដួល​ស្លាប់​នៅ​ទី​នោះ?”
 
«អ្នក​ខ្លះ​ ពោល​យ៉ាង​នេះ, អ្នក​ខ្លះ ​ពោល​យ៉ាង​នោះ។  ពេល​នោះ មាន​វិញ្ញាណ​មួយ ​ចេញ​មក​, ឈរ​នៅ​ចំពោះ​ ព្រះភក្ត្រ​ព្រះអម្ចាស់, ហើយ​ទូល​ថា “ទូលបង្គំ ​នឹង​ទៅ​ល្បួង។”
 
«ព្រះអម្ចាស់​ មាន​ព្រះបន្ទូល​ សួរ​ថា “តើ​អ្នក ​ធ្វើ​ដូច​ម្ដេច?”
 
«វិញ្ញាណ​នោះ​ ទូល​ថា “ទូលបង្គំ​ នឹង​បណ្ដាល​ចិត្ត​ព្យាការី​ទាំង​អស់ ​របស់​ស្ដេច អោយ​ពោល​តែ​ពាក្យ​ភូត​កុហក។”
 
«ព្រះអម្ចាស់​ មាន​ព្រះបន្ទូល​ថា, “នេះ​ ជា​មធ្យោបាយ ​ដ៏​ប្រសើរ​ សំរាប់​ល្បួង​គេ។  ដូច្នេះ ចូរ​ទៅ​ធ្វើ​ចុះ។”
 
«ឥឡូវ​នេះ ព្រះអម្ចាស់​ ដាក់​វិញ្ញាណ​ភូត​កុហក ក្នុង​មាត់​ព្យាការី​ទាំង​អស់ ​របស់​ព្រះករុណា, ដ្បិត​ព្រះអម្ចាស់​ បាន​សំរេច​ដាក់​ទោស​ ព្រះករុណា ​អោយ​រង​ទុក្ខ​វេទនា​ហើយ។»
 
ពេល​នោះ លោក​សេដេគា, ជា​កូន ​របស់ ​លោក​ក្នាណា​, ចូល​មក​ជិត, ហើយ​ ទះ​កំផ្លៀង ​លោក​មីកាយ៉ា, ទាំង​ពោល​ថា៖ «តើ​ព្រះវិញ្ញាណ ​របស់​ព្រះអម្ចាស់, ​ចេញ​ពី​ខ្លួន​ខ្ញុំ, មក​និយាយ​ ជា​មួយ​អ្នក​ តាម​ផ្លូវ​ណា?»
 
លោក​មីកាយ៉ា ​ឆ្លើយ​ថា៖ «ថ្ងៃ​ ដែល​អ្នក​រត់​ទៅ​ពួន, នៅ​បន្ទប់​ ខាង​ក្នុង​ផ្ទះ ​របស់​អ្នក, នោះ​ អ្នក​គង់​តែ​ដឹង​ទេ។»
 
ស្ដេច​ស្រុក​អ៊ីស្រាអែល ​មាន​រាជឱង្ការ​ ថា៖ «ចូរ​ចាប់ ​លោក​មីកាយ៉ា, នាំ​យក​ទៅ​ប្រគល់ ​អោយ​លោក​អាំម៉ូន, ជា​ចៅហ្វាយ​ក្រុង, និង​សម្ដេច​យ៉ូអាស, ជា​បុត្រ ​របស់​យើង ​ទៅ,  រួច ​ប្រាប់​គេ​ថា, “ព្រះករុណា​ បញ្ជា​អោយ​យក​មនុស្ស​នេះ​ ទៅ​ដាក់​គុក, ហើយ ​ផ្ដល់​នំបុ័ង និង​ទឹក ​បន្តិចបន្តួច​ប៉ុណ្ណោះ, រហូត​ដល់​ថ្ងៃ​ព្រះករុណា​ វិល​មក​ពី​ច្បាំង​វិញ ដោយ​សុខសាន្ត។”»
 
លោក​មីកាយ៉ា ​ទូល​ថា៖ «ប្រសិន​បើ​ ព្រះករុណា​ ពិត​ជា​យាង​ត្រឡប់​មក​វិញ ដោយ​សុខសាន្ត​មែន, នោះ បាន​សេចក្ដី​ថា, ព្រះអម្ចាស់ ​ពុំ​មាន​ព្រះបន្ទូល ​តាម​រយៈ​ទូលបង្គំ​ទេ។» បន្ទាប់​មក លោក​ពោល​ទៀត​ថា៖ «ប្រជាជន​ទាំង​អស់​គ្នា, ចូរ​ស្ដាប់​ចុះ!» 
 
ព្រះបាទ​អហាប់ ​សោយ​ទិវង្គត ​ក្នុង​សមរភូមិ 
 
ស្ដេច​ស្រុក​អ៊ីស្រាអែល និង​ព្រះបាទ​យ៉ូសាផាត, ជា​ស្ដេច​ស្រុក​យូដា, នាំ​គ្នា​យាង​ឆ្ពោះ​ទៅ ក្រុង​រ៉ាម៉ូត ក្នុង​ស្រុក​កាឡាដ។  ស្ដេច​ស្រុក​អ៊ីស្រាអែល ​មាន​រាជឱង្ការ​ ទៅ​កាន់ ​ព្រះបាទ​យ៉ូសាផាត​ ថា៖ «ទូលបង្គំ ​នឹង​ក្លែង​ខ្លួន ជា​ពល​ទាហាន, រីឯ ​ព្រះករុណា​វិញ, សូម​ទ្រង់​ ព្រះភូសា​យ៉ាង​រុងរឿង​ចុះ។» ដូច្នេះ ស្ដេច​ស្រុក​អ៊ីស្រាអែល​ ក៏​បាន​ក្លែង​ខ្លួន​ ជា​ពល​ទាហាន, រួច ​ស្ដេច​ទាំង​ពីរ ​យាង​ចេញ​ទៅ​ច្បាំង។
 
ស្ដេច​ស្រុក​ស៊ីរី ​ចេញ​, បញ្ជា ​ដល់​មេ​បញ្ជាការ​កង​រទេះ​ចំបាំង ​ថា៖ «មិន​បាច់​ប្រយុទ្ធ​ នឹង​ពល​ទាហាន ឬ​នាយ​ទាហាន​ឡើយ។  ចូរ​ប្រយុទ្ធ​ តែ​នឹង​ស្ដេច​ស្រុក​អ៊ីស្រាអែល​ប៉ុណ្ណោះ។»  កាល​មេ​បញ្ជាការ​រទេះ​ចំបាំង​ទាំង​នោះ ​ឃើញ​ព្រះបាទ​យ៉ូសាផាត, ពួក​គេ ​ពោល​ថា, “នុ៎ះ ស្ដេច​អ៊ីស្រាអែល។”  ពួក​គេ​ ក៏​ឡោមព័ទ្ធ ដើម្បី​វាយ​ប្រហារ​ស្ដេច។ ប៉ុន្តែ ពេល​ព្រះបាទ​យ៉ូសាផាត ​ស្រែក​ឡើង, ព្រះអម្ចាស់ ​យាង​មក​ជួយ​ស្ដេច, ដោយ​ធ្វើ​អោយ​មេទ័ព​ទាំង​នោះ​ ចេញ​ឆ្ងាយ ​ពី​ស្ដេច។  ពេលពួក​មេ​បញ្ជាការ​រទេះ​ចំបាំង ​ដឹង​ថា មិន​មែន​ជា​ស្ដេច​ស្រុក​អ៊ីស្រាអែល​ទេ, ពួក​គេ​ ក៏​ឈប់​ដេញ​តាម។
 
ប៉ុន្តែ មាន​ទាហាន​ស៊ីរី​ម្នាក់ យឹត​ធ្នូ​, បាញ់​ព្រាវ​ទៅ, ត្រូវ​ចំ​ស្ដេច​ស្រុក​អ៊ីស្រាអែល​ ត្រង់​ចន្លោះ​អាវក្រោះ។  ស្ដេច​ មាន​រាជឱង្ការ ​ទៅ​កាន់​អ្នក​បរ​រាជរថ​ ថា៖ «ចូរ​បក​ក្រោយ, នាំ​យើង​ ចេញ​ពី​សមរភូមិ​ភ្លាម, ព្រោះ​យើង ​ត្រូវ​របួស​ហើយ។»   នៅ​ថ្ងៃ​នោះ ការ​ប្រយុទ្ធ​ មាន​សភាព​ធ្ងន់ធ្ងរ​ កាន់​តែ​ខ្លាំង​ឡើង, គេ​ ពុំ​អាច​នាំ​ស្ដេច​អ៊ីស្រាអែល​ ចេញ​ពី​សមរភូមិ ​បាន​ឡើយ។  ដូច្នេះ ស្ដេច​ស្ថិត​នៅ​ក្នុង​រាជរថ ​រហូត​ដល់​ល្ងាច, ហើយ​ស្ដេច​ ក៏​សោយ​ទិវង្គត ​នៅ​ពេល​ថ្ងៃ​លិច។ 
 
 

Micaiah Prophesies Against Ahab 

 

Now Jehoshaphat had great wealth and honor, and he allied himself with Ahab by marriage. Some years later he went down to see Ahab in Samaria. Ahab slaughtered many sheep and cattle for him and the people with him and urged him to attack Ramoth Gilead. Ahab king of Israel asked Jehoshaphat king of Judah, “Will you go with me against Ramoth Gilead?”

Jehoshaphat replied, “I am as you are, and my people as your people; we will join you in the war.” But Jehoshaphat also said to the king of Israel, “First seek the counsel of the Lord.”

So the king of Israel brought together the prophets—four hundred men—and asked them, “Shall we go to war against Ramoth Gilead, or shall I not?”

“Go,” they answered, “for God will give it into the king’s hand.”

But Jehoshaphat asked, “Is there no longer a prophet of the Lord here whom we can inquire of?”

The king of Israel answered Jehoshaphat, “There is still one prophet through whom we can inquire of the Lord, but I hate him because he never prophesies anything good about me, but always bad. He is Micaiah son of Imlah.”

“The king should not say such a thing,” Jehoshaphat replied.

So the king of Israel called one of his officials and said, “Bring Micaiah son of Imlah at once.”

Dressed in their royal robes, the king of Israel and Jehoshaphat king of Judah were sitting on their thrones at the threshing floor by the entrance of the gate of Samaria, with all the prophets prophesying before them. 10 Now Zedekiah son of Kenaanah had made iron horns, and he declared, “This is what the Lord says: ‘With these you will gore the Arameans until they are destroyed.’”

11 All the other prophets were prophesying the same thing. “Attack Ramoth Gilead and be victorious,” they said, “for the Lord will give it into the king’s hand.”

12 The messenger who had gone to summon Micaiah said to him, “Look, the other prophets without exception are predicting success for the king. Let your word agree with theirs, and speak favorably.”

13 But Micaiah said, “As surely as the Lord lives, I can tell him only what my God says.” 

14 When he arrived, the king asked him, “Micaiah, shall we go to war against Ramoth Gilead, or shall I not?”

“Attack and be victorious,” he answered, “for they will be given into your hand.”

15 The king said to him, “How many times must I make you swear to tell me nothing but the truth in the name of the Lord?”

16 Then Micaiah answered, “I saw all Israel scattered on the hills like sheep without a shepherd, and the Lord said, ‘These people have no master. Let each one go home in peace.’”

17 The king of Israel said to Jehoshaphat, “Didn’t I tell you that he never prophesies anything good about me, but only bad?”

18 Micaiah continued, “Therefore hear the word of the Lord: I saw the Lord sitting on his throne with all the multitudes of heaven standing on his right and on his left. 19 And the Lord said, ‘Who will entice Ahab king of Israel into attacking Ramoth Gilead and going to his death there?’

“One suggested this, and another that. 20 Finally, a spirit came forward, stood before the Lord and said, ‘I will entice him.’

“‘By what means?’ the Lord asked.

21 “‘I will go and be a deceiving spirit in the mouths of all his prophets,’ he said.

“‘You will succeed in enticing him,’ said the Lord. ‘Go and do it.’

22 “So now the Lord has put a deceiving spirit in the mouths of these prophets of yours. The Lord has decreed disaster for you.”

23 Then Zedekiah son of Kenaanah went up and slapped Micaiah in the face. “Which way did the spirit from[a] the Lord go when he went from me to speak to you?” he asked.

24 Micaiah replied, “You will find out on the day you go to hide in an inner room.”

25 The king of Israel then ordered, “Take Micaiah and send him back to Amon the ruler of the city and to Joash the king’s son, 26 and say, ‘This is what the king says: Put this fellow in prison and give him nothing but bread and water until I return safely.’”

27 Micaiah declared, “If you ever return safely, the Lord has not spoken through me.” Then he added, “Mark my words, all you people!”

Ahab Killed at Ramoth Gilead 

 

28 So the king of Israel and Jehoshaphat king of Judah went up to Ramoth Gilead. 29 The king of Israel said to Jehoshaphat, “I will enter the battle in disguise, but you wear your royal robes.” So the king of Israel disguised himself and went into battle.

30 Now the king of Aram had ordered his chariot commanders, “Do not fight with anyone, small or great, except the king of Israel.” 31 When the chariot commanders saw Jehoshaphat, they thought, “This is the king of Israel.” So they turned to attack him, but Jehoshaphat cried out, and the Lord helped him. God drew them away from him, 32 for when the chariot commanders saw that he was not the king of Israel, they stopped pursuing him.

33 But someone drew his bow at random and hit the king of Israel between the breastplate and the scale armor. The king told the chariot driver, “Wheel around and get me out of the fighting. I’ve been wounded.” 34 All day long the battle raged, and the king of Israel propped himself up in his chariot facing the Arameans until evening. Then at sunset he died.  
 
 

No comments: