លោក កឹម សុខា នឹងធ្វើដំណើរទៅជួប លោក សម រង្ស៊ី នៅសហរដ្ឋអាមេរិក ថ្ងៃស្អែកនេះ
Monday, 30 July 2012
ដោយៈ ឃួន វាយោ
DAP-News
Synopsis: During a meeting between the SRP and the HRP on 30 July 2012 at the SRP headquarters, Kem Sokha, HRP president, indicated that he will travel tomorrow to meet Sam Rainsy in the US. The goal of their trip is to meet officials in leading countries such as the US, Australia, Canada, the UN, the EU and Japan to ask them (1) to push the Phnom Penh regime to reform the National Election Committee (NEC) and (2) to request the UN, the US etc… to pressure Phnom Penh so that opposition leader Sam Rainsy could return back to Cambodia to participate in the upcoming general election.
ភ្នំពេញ៖ មេដឹកនាំគណបក្សប្រឆាំងសិទ្ធិមនុស្ស លោក កឹម សុខា នឹងធ្វើដំណើរទៅជួប មេដឹកនាំគណបក្ស ប្រឆាំង សម រង្ស៊ី នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១២ ដើម្បីពិភាក្សា ការងារមួយចំនួនរវាងគណបក្សទាំងពីរ។
ថ្លែងក្នុងជំនួបរវាងមន្រ្តីជាន់ខ្ពស់គណបក្សសិទ្ធិមនុស្ស និងសមរង្ស៊ី ព្រមទាំងសកម្មជនមកពីតាមបណ្តា ខេត្តនានា ប្រមាណជា ៤០០នាក់ នៅព្រឹកថ្ងៃចន្ទ ទី៣០ ខែកក្កដា នៅទីស្នាក់ការកណ្តាល គណបក្ស សិទ្ធិមនុស្ស លោក កឹម សុខា មេដឹកនាំគណបក្សសិទ្ធិមនុស្ស បានលើកឡើងថា រូបលោកនឹងធ្វើដំណើរ ទៅ ជួបលោក សម រង្ស៊ី នៅសហរដ្ឋអាមេរិកនៅថ្ងៃស្អែកនេះ ហើយការធ្វើដំណើរទៅសហរដ្ឋអាមេរិក លើកនេះ គឺក្នុងគោលបំណងជួប ជាមួយបណ្តា ថ្នាក់ដឹកនាំធំៗ របស់សហរដ្ឋអាមេរិក អូស្ត្រាលី កាណាដា អង្គការសហប្រជាជាតិ សហ គមន៍អ៊ឺរ៉ុប និងជប៉ុនផងដែរ ដើម្បីឲ្យពួកគេជួយជំរុញរាជរដ្ឋាភិបាលកម្ពុជា ឲ្យមានការ ផ្លាស់ប្តូរ គណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោតដែលហៅកាត់ថា គ.ជ.ប និងគោល បំណង មួយ ទៀតនោះ គឺស្នើឲ្យសហគមន៍អន្តរជាតិ ដែលមាន អាមេរិកជាដើមនោះ ដាក់គំនាបមកលើរាជរដ្ឋាភិបាលកម្ពុជា ដើម្បីឲ្យលោក សម រង្ស៊ី បានចូលមកកាន់ប្រទេស កម្ពុជាវិញ និងដើម្បីបានចូលរួមការបោះឆ្នោត នាពេលខាងមុខដខ្លីនេះ៕
2 comments:
for international put pressure on cambodia, that real ash you know ash it is a use less politician
Lonol government was mistaken without seeking advice from ex.
US opposition. So this time at your journey to United State you must meet both Mitt Romeney and the Precident for their assistance.
Post a Comment