ព្រះយេស៊ូ ត្រាស់ហៅសិស្សទាំងដប់ពីររូប មកជួបជុំគ្នា,
ហើយ ទ្រង់ ប្រទានឫទ្ធានុភាព, ប្រទានអំណាច អោយគេ បណ្ដេញអារក្សទាំងអស់
និងមើលជំងឺផ្សេងៗ អោយបានជា។ ព្រះអង្គ ចាត់គេអោយចេញទៅប្រកាស អំពីព្រះរាជ្យ របស់ព្រះជាម្ចាស់, ព្រមទាំង មើលអ្នកជំងឺ អោយបានជាផង។ ទ្រង់ មានព្រះបន្ទូលទៅគេ ថា៖ «ពេលអ្នករាល់គ្នា ចេញដំណើរទៅ, កុំយកអ្វី ទៅជាមួយឡើយ,
ទោះបី ដំបងក្ដី, ថង់យាមក្ដី, ចំណីអាហារ, ឬប្រាក់កាសក្ដី,
ហើយ ក៏មិនត្រូវយក អាវពីរបន្លាស់ទៅដែរ។ បើអ្នករាល់គ្នា ចូលផ្ទះណា, ចូរស្នាក់នៅផ្ទះនោះ, រហូត ដល់ពេលអ្នករាល់គ្នា ចេញពីស្រុកនោះទៅ។ បើភូមិណា គេមិនព្រម
ទទួលអ្នករាល់គ្នា, ចូរចេញពីភូមិនោះទៅ,
ទាំងរលាស់ធូលីដី ចេញពីជើងអ្នករាល់គ្នាផង,
ទុកជាសញ្ញាព្រមានគេ។»
ពួកសិស្សនាំគ្នាចេញទៅ, ធ្វើដំណើរ ពីភូមិមួយ ទៅភូមិមួយ, ទាំងផ្សព្វផ្សាយដំណឹងល្អ និងមើលអ្នកជំងឺ គ្រប់កន្លែង អោយបានជាផង។
ព្រះបាទហេរ៉ូដ នឹកឆ្ងល់ អំពី ព្រះយេស៊ូ
ពួកសិស្សនាំគ្នាចេញទៅ, ធ្វើដំណើរ ពីភូមិមួយ ទៅភូមិមួយ, ទាំងផ្សព្វផ្សាយដំណឹងល្អ និងមើលអ្នកជំងឺ គ្រប់កន្លែង អោយបានជាផង។
ព្រះបាទហេរ៉ូដ នឹកឆ្ងល់ អំពី ព្រះយេស៊ូ
កាលព្រះបាទហេរ៉ូដ
ជាស្ដេចអនុរាជ ជ្រាបហេតុការណ៍ទាំងនោះហើយ,
ទ្រង់ មិនដឹងជាត្រូវគិតយ៉ាងណា, ដ្បិតមានអ្នកខ្លះ និយាយថា, «លោកយ៉ូហាន បាទីស្ដ បានរស់ឡើងវិញហើយ។» អ្នកខ្លះទៀត និយាយ
ថា «ព្យាការីអេលីយ៉ា បានបង្ហាញខ្លួន អោយគេឃើញ,» ហើយ អ្នកខ្លះទៀត និយាយថា, «មានព្យាការីមួយរូប ពីសម័យបុរាណ បានរស់ឡើងវិញ។»
រីឯ ព្រះបាទហេរ៉ូដ មានរាជឱង្ការថា៖ «យើង បានអោយគេកាត់ក យ៉ូហាន ស្លាប់បាត់ទៅហើយ, ចុះបុរស ដែលគេនិយាយ ថាបានធ្វើការអស្ចារ្យទាំងនោះ ជានរណា?»
ព្រះបាទហេរ៉ូដ មានបំណង ចង់ជួបព្រះយេស៊ូ។
ព្រះបាទហេរ៉ូដ មានបំណង ចង់ជួបព្រះយេស៊ូ។
ព្រះយេស៊ូ ប្រទាននំបុ័ង អោយមនុស្ស ប្រាំពាន់នាក់
សាវ័កនាំគ្នា វិលត្រឡប់មកវិញ, រៀបរាប់ ទូលព្រះយេស៊ូ
នូវគ្រប់កិច្ចការទាំងអស់ ដែលគេបានធ្វើ។
ព្រះអង្គ នាំគេចេញដាច់ឡែក ពីមហាជន, តម្រង់ទៅភូមិមួយ ឈ្មោះបេតសៃដា, តែមហាជនដឹង ក៏នាំគ្នាទៅតាមព្រះអង្គ។ ព្រះយេស៊ូ ទទួលពួកគេ,
ហើយ មានព្រះបន្ទូល អំពី ព្រះរាជ្យ របស់ព្រះជាម្ចាស់ អោយគេស្ដាប់,
ព្រមទាំងប្រោស អ្នកជំងឺ អោយបានជាផង។
ដល់ថ្ងៃជិតលិច, សិស្សទាំងដប់ពីររូប ចូលទៅទូលព្រះអង្គថា៖ «សូមព្រះអង្គ ប្រាប់អោយបណ្ដាជនចេញ ទៅរកម្ហូបអាហារ, រកកន្លែងស្នាក់តាមផ្ទះ តាមភូមិជិតៗនេះទៅ, ព្រោះទីនេះ ស្ងាត់ណាស់។»
ព្រះយេស៊ូ មានព្រះបន្ទូលតបវិញ ថា៖ «ចូរអ្នករាល់គ្នា យកម្ហូបអាហារ អោយគេបរិភោគទៅ។»
ពួកសិស្ស ទូលព្រះអង្គថា៖ «យើងខ្ញុំ មាននំបុ័ងតែប្រាំដុំ និងត្រីងៀត ពីរកន្ទុយប៉ុណ្ណោះ។ ធ្វើម្ដេច នឹងគ្រាន់, មានតែទៅទិញ អាហារ សំរាប់ ប្រជាជនទាំងនេះ។»
នៅទីនោះ មានមនុស្សប្រុស ប្រមាណប្រាំពាន់នាក់។ ព្រះយេស៊ូ មានព្រះបន្ទូល ទៅកាន់សិស្សថា៖ «ចូរអ្នករាល់គ្នា ប្រាប់គេអោយអង្គុយចុះ ជាក្រុមៗ ក្នុងមួយក្រុមហាសិបនាក់។»
ពួកសិស្ស ក៏ធ្វើតាម, គឺប្រាប់គេអោយអង្គុយចុះ ទាំងអស់គ្នា។ ព្រះយេស៊ូ យកនំបុ័ង ទាំងប្រាំដុំ និងត្រីពីរកន្ទុយនោះ មកកាន់, ទ្រង់ងើបព្រះភក្ត្រឡើងលើ សរសើរតម្កើងព្រះជាម្ចាស់, ហើយ កាច់ប្រទានអោយសិស្ស ដើម្បីអោយគេចែកបណ្ដាជនបរិភោគ។ គេបានបរិភោគ ឆ្អែតគ្រប់ៗគ្នា, រួចប្រមូលនំបុ័ង ដែលនៅសល់ បានពេញដប់ពីរល្អី។
លោកពេត្រុស ប្រកាសថា ព្រះយេស៊ូ ជាព្រះគ្រិស្ដ

ថ្ងៃមួយ
ពេលព្រះយេស៊ូ នៅអធិស្ឋានដាច់ឡែកពីបណ្ដាជន,
ពួកសិស្ស ក៏នៅជាមួយព្រះអង្គដែរ។ ព្រះអង្គ មានព្រះបន្ទូល សួរគេថា៖
«តើមហាជនទាំងឡាយថា ខ្ញុំជានរណា?»
ពួកសិស្ស ទូលឆ្លើយ ថា៖ «អ្នកខ្លះថា លោកគ្រូ ជាលោកយ៉ូហាន បាទីស្ដ, អ្នកខ្លះថា លោក ជាព្យាការីអេលីយ៉ា, ហើយ អ្នកខ្លះទៀតថា លោកជា ព្យាការីមួយរូប ពីសម័យបុរាណ ដែលរស់ឡើងវិញ។»
ព្រះយេស៊ូ សួរទៀតថា៖ «ចុះអ្នករាល់គ្នាវិញ, តើអ្នករាល់គ្នាថា ខ្ញុំជានរណាដែរ?»
លោកពេត្រុស ទូលព្រះអង្គថា៖ «លោក ជាព្រះគ្រិស្ដ ដែលព្រះជាម្ចាស់ ចាត់អោយមក។»
ព្រះយេស៊ូ ក៏ហាមប្រាមគេ មិនអោយនិយាយប្រាប់អ្នកណា ជាដាច់ខាត។
ព្រះអង្គ មានព្រះបន្ទូលទៀតថា៖ «បុត្រមនុស្ស ត្រូវរងទុក្ខវេទនាយ៉ាងខ្លាំង។ ពួកព្រឹទ្ធាចារ្យ, ពួកនាយកបូជាចារ្យ, ពួកអាចារ្យ នឹងបោះបង់លោកចោល, ថែមទាំងសម្លាប់លោកទៀតផង។ ប៉ុន្តែ បីថ្ងៃក្រោយមក, លោក នឹងរស់ឡើងវិញ។»
បន្ទាប់មក ព្រះយេស៊ូ មានព្រះបន្ទូល ទៅគេទាំងអស់គ្នាថា៖ «បើអ្នកណា ចង់មកតាមក្រោយខ្ញុំ ត្រូវលះបង់ខ្លួនឯងចោល, ត្រូវលីឈើឆ្កាង របស់ខ្លួនរៀងរាល់ថ្ងៃ, ហើយមកតាមខ្ញុំចុះ, ដ្បិតអ្នកណា ចង់បានរួចជីវិត, អ្នកនោះ នឹងបាត់បង់ជីវិតពុំខាន។ ប៉ុន្តែ អ្នកណាបាត់បង់ជីវិតព្រោះតែខ្ញុំ អ្នកនោះនឹងបានរួចជីវិតវិញ។ បើមនុស្សម្នាក់ បានពិភពលោកទាំងមូល មកធ្វើជាសម្បត្តិរបស់ខ្លួន តែត្រូវស្លាប់បាត់បង់ជីវិត, នោះ មានប្រយោជន៍អ្វី។ បើអ្នកណា ខ្មាសអៀន, មិនហ៊ានទទួលស្គាល់ខ្ញុំ, មិនហ៊ានទទួលពាក្យរបស់ខ្ញុំទេ, លុះដល់បុត្រមនុស្សយាងមក ប្រកបដោយសិរីរុងរឿងរបស់ព្រះអង្គ, ព្រមទាំងសិរីរុងរឿងរបស់ព្រះបិតា និងរបស់ទេវតាដ៏វិសុទ្ធ, ទ្រង់ ក៏នឹងខ្មាសអៀន, មិនហ៊ានទទួលស្គាល់ អ្នកនោះវិញដែរ។ ប្រាកដមែន ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថា, មនុស្សខ្លះ ដែលនៅទីនេះ នឹងមិនស្លាប់ទេ មុនបានឃើញព្រះរាជ្យរបស់ព្រះជាម្ចាស់។»
សិរីរុងរឿង របស់ ព្រះយេស៊ូ

ប្រមាណជាប្រាំបីថ្ងៃ ក្រោយពីព្រះយេស៊ូ មានព្រះបន្ទូលទាំងនោះមក,
ព្រះអង្គ នាំលោកពេត្រុស, លោកយ៉ូហាន, និងលោកយ៉ាកុប ឡើងទៅលើភ្នំ
ដើម្បីអធិស្ឋាន។ ពេលកំពុងអធិស្ឋាន
ស្រាប់តែព្រះភក្ត្ររបស់ព្រះអង្គ ប្រែជាមានរស្មី,
ហើយព្រះពស្ដ្ររបស់ព្រះអង្គ ត្រឡប់ជាមានពណ៌សត្រចះត្រចង់។ ពេលនោះ មានបុរសពីរនាក់, គឺលោកម៉ូសេ និងព្យាការីអេលីយ៉ា, សន្ទនា ជាមួយព្រះយេស៊ូ។ លោកទាំងពីរ លេចមក ប្រកបដោយសិរីរុងរឿង, ហើយ មានប្រសាសន៍ អំពីដំណើរ ដែលព្រះអង្គ ត្រូវសោយទិវង្គត នៅក្រុងយេរូសាឡឹម។ លោកពេត្រុស
និងមិត្តភក្ដិរបស់លោក សម្រាន្ដលង់លក់។ លុះភ្ញាក់ឡើង
គេឃើញសិរីរុងរឿង របស់ព្រះយេស៊ូ
និងឃើញ លោកទាំងពីរ ឈរជាមួយព្រះអង្គ។ កាលលោកម៉ូសេ
និងព្យាការីអេលីយ៉ា កំពុងតែចាកចេញ ពីព្រះយេស៊ូទៅ,
លោកពេត្រុស ទូលព្រះអង្គថា៖ «ព្រះគ្រូ,
យើងខ្ញុំ បាននៅទីនេះ ប្រសើរណាស់។ យើងខ្ញុំ នឹងសង់ជំរកបី,
គឺមួយសំរាប់ព្រះគ្រូ, មួយសំរាប់លោកម៉ូសេ,
និងមួយទៀតសំរាប់ព្យាការីអេលីយ៉ា។» (លោកពេត្រុស មានប្រសាសន៍ ទាំងពុំដឹងថាខ្លួននិយាយអ្វីឡើយ។)
កាលលោកពេត្រុស កំពុងតែមានប្រសាសន៍ ស្រាប់តែមានពពក មកគ្របបាំងគេទាំងអស់គ្នា, ធ្វើអោយសិស្ស ភ័យខ្លាច ក្រៃលែង ដោយមានពពក មកគ្របបាំងដូច្នេះ។ មានព្រះសូរសៀង បន្លឺពីក្នុងពពកមក ថា៖ «ព្រះអង្គនេះ ជាបុត្រ ដែលយើង បានជ្រើសរើស។ ចូរស្ដាប់ ព្រះអង្គចុះ។»
បន្ទាប់ពីបានឮព្រះសូរសៀងនេះហើយ, គេ ឃើញតែព្រះយេស៊ូ មួយព្រះអង្គប៉ុណ្ណោះ។ នៅគ្រានោះ, សិស្ស ឥតបាននិយាយ អំពីហេតុការណ៍ ដែលគេបានឃើញ ប្រាប់អ្នកណាសោះឡើយ។
ព្រះយេស៊ូ ដេញវិញ្ញាណអាក្រក់ ចេញពីក្មេងម្នាក់
នៅថ្ងៃបន្ទាប់ ព្រះយេស៊ូ យាងចុះពីលើភ្នំ ជាមួយសិស្ស មកវិញ។ ពេលនោះ មានបណ្ដាជន យ៉ាងច្រើន មករកព្រះអង្គ។ មានបុរសម្នាក់ ស្រែកពីកណ្ដាល ចំណោមបណ្ដាជន មកថា៖ «លោកគ្រូអើយ! សូមមេត្តា ប្រោសប្រណី ដល់កូនប្រុសខ្ញុំប្របាទផង,
ព្រោះខ្ញុំប្របាទ មានកូនតែមួយនេះគត់។ ពេលវិញ្ញាណអាក្រក់
ចូលម្ដងៗ, កូនប្រុសខ្ញុំ ស្រែក, រើបំរះ ប្រកាច់ ប្រកិន, បែកពពុះមាត់។
លុះធ្វើបាបកូនខ្ញុំយ៉ាងធ្ងន់ហើយ, វិញ្ញាណអាក្រក់ ក៏ចេញទៅ,
ទុកអោយកូនខ្ញុំប្របាទ នៅគ្រាំគ្រា។ ខ្ញុំប្របាទ បានអង្វរសិស្សរបស់លោក អោយដេញវិញ្ញាណ អាក្រក់នោះដែរ, ប៉ុន្តែ គេ មិនអាចដេញវាចេញបានសោះ។»
ព្រះយេស៊ូ មានព្រះបន្ទូលតប ថា៖ «នែ៎, ពួកមនុស្សអាក្រក់ មិនព្រមជឿអើយ! តើត្រូវអោយខ្ញុំ ទ្រាំនៅជាមួយអ្នករាល់គ្នា ដល់ពេលណាទៀត? ចូរនាំកូនរបស់អ្នក មកណេះមើល៍។»
ពេលក្មេងនោះ ដើរចូលមកជិតព្រះយេស៊ូ ស្រាប់តែអារក្ស ផ្ដួលក្មេងនោះ ធ្វើអោយប្រកាច់ប្រកិនយ៉ាងខ្លាំង។ ព្រះយេស៊ូ មានព្រះបន្ទូល គំរាមទៅវិញ្ញាណអាក្រក់។ ព្រះអង្គ ប្រោសក្មេងនោះអោយបានជា, ហើយ ប្រគល់ទៅអោយឪពុកវិញ។ មនុស្សគ្រប់គ្នា ស្ងើចអំពីមហិទ្ធិឫទ្ធិ ដ៏ខ្លាំងពូកែ របស់ព្រះជាម្ចាស់។
ព្រះយេស៊ូ មានព្រះបន្ទូល អំពីព្រះអង្គ សោយទិវង្គត

នៅពេលមនុស្សគ្រប់ៗគ្នា កំពុងកោតស្ញប់ស្ញែង
នឹងការទាំងប៉ុន្មាន ដែលព្រះអង្គបានធ្វើ,
ព្រះយេស៊ូ មានព្រះបន្ទូល ទៅពួកសិស្ស ថា៖ «ចូរត្រងត្រាប់ស្ដាប់
ពាក្យទាំងនេះ, ហើយ ចងចាំទុកក្នុងចិត្ត,
គឺបុត្រមនុស្ស នឹងត្រូវគេបញ្ជូន ទៅក្នុងកណ្ដាប់ដៃ របស់មនុស្សលោក
ជាមិនខាន។»
ពួកសិស្ស ពុំបានយល់ ព្រះបន្ទូលនេះទេ ព្រោះព្រះជាម្ចាស់ មិនទាន់សំដែងអត្ថន័យ អោយគេយល់។ ប៉ុន្តែ ពួកគេ មិនហ៊ានទូលសួរ ព្រះអង្គ អំពីរឿងនេះឡើយ។
អ្នក ដែលធំ ជាងគេ
ពួកសិស្ស ពុំបានយល់ ព្រះបន្ទូលនេះទេ ព្រោះព្រះជាម្ចាស់ មិនទាន់សំដែងអត្ថន័យ អោយគេយល់។ ប៉ុន្តែ ពួកគេ មិនហ៊ានទូលសួរ ព្រះអង្គ អំពីរឿងនេះឡើយ។
អ្នក ដែលធំ ជាងគេ
ខណៈនោះ ពួកសិស្ស ជជែកគ្នា, ចង់ដឹងថា ក្នុងចំណោមពួកគេ នរណាធំជាងគេ។ ព្រះយេស៊ូ ឈ្វេងយល់គំនិតរបស់គេ ក៏យកក្មេងម្នាក់ មកអោយឈរក្បែរព្រះអង្គ, រួចមានព្រះបន្ទូល ទៅគេថា៖ «អ្នកណា ទទួលក្មេងនេះ ក្នុងនាមខ្ញុំ
ក៏ដូចជាបានទទួលខ្ញុំដែរ, ហើយអ្នកណា ទទួលខ្ញុំ
ក៏ដូចជាបានទទួលព្រះអង្គ ដែលបានចាត់ខ្ញុំ អោយមកនោះដែរ,
ដ្បិត អ្នកណា មានឋានៈទាបជាងគេ ក្នុងចំណោមអ្នករាល់គ្នា, គឺអ្នកនោះហើយ ជាអ្នកធំជាងគេ។»
អ្នកណា មិនជំទាស់ នឹងយើង, អ្នកនោះ ជាពួកយើង
អ្នកណា មិនជំទាស់ នឹងយើង, អ្នកនោះ ជាពួកយើង
លោកយ៉ូហាន ទូលព្រះអង្គ ថា៖ «ព្រះគ្រូ, យើងខ្ញុំ បានឃើញបុរសម្នាក់ ដេញអារក្ស ក្នុងនាមព្រះគ្រូ។ យើងខ្ញុំ បានឃាត់គាត់
ព្រោះគាត់ មិនមកតាមព្រះគ្រូដូចយើងខ្ញុំ។»
ព្រះយេស៊ូ មានព្រះបន្ទូល ទៅគាត់វិញថា៖ «កុំឃាត់គេអី
ដ្បិតអ្នកណាមិនជំទាស់នឹងអ្នករាល់គ្នា
អ្នកនោះនៅខាងអ្នករាល់គ្នាហើយ។»
ព្រះយេស៊ូ យាងកាត់ ភូមិសាសន៍សាម៉ារី
លុះជិតដល់ថ្ងៃកំណត់ ដែលព្រះយេស៊ូ ត្រូវយាងចាកចេញ ពីលោកនេះទៅ, ព្រះអង្គ សំរេចព្រះហឫទ័យ យាងទៅក្រុងយេរូសាឡឹម។ ព្រះអង្គ បានចាត់អ្នកខ្លះ អោយទៅមុន។ អ្នកទាំងនោះ ចេញដំណើរ ទៅដល់ភូមិមួយ របស់អ្នកស្រុកសាម៉ារី, ដើម្បីរៀបចំកន្លែង ថ្វាយព្រះអង្គ។ ប៉ុន្តែ អ្នកស្រុក ពុំព្រមទទួលព្រះអង្គ អោយស្នាក់ឡើយ, ព្រោះព្រះអង្គ យាងឆ្ពោះទៅ ក្រុងយេរូសាឡឹម។ ពេលសិស្សពីរនាក់, គឺលោកយ៉ាកុប និងលោកយ៉ូហាន, ឃើញដូច្នោះ ក៏ទូលព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់, តើព្រះអង្គ សព្វព្រះហឫទ័យ អោយយើងខ្ញុំ ហៅរន្ទះភ្លើង មកកំទេចអ្នកទាំងនេះ ឬ?» ព្រះយេស៊ូ បែរទៅរកគេ, ហើយ ស្ដីបន្ទោសគេយ៉ាងខ្លាំង។ បន្ទាប់មក ព្រះអង្គ យាងឆ្ពោះទៅកាន់ភូមិមួយផ្សេងទៀត ជាមួយសិស្ស។

លក្ខណសម្បត្តិ របស់ អ្នក ដែលចង់តាម ព្រះយេស៊ូ
កាលព្រះយេស៊ូ កំពុងយាងតាមផ្លូវ ជាមួយសិស្ស មានបុរសម្នាក់ ទូលព្រះអង្គថា៖ «ខ្ញុំប្របាទ សុខចិត្តទៅតាមលោក, ទោះបីលោកអញ្ជើញទៅទីណាក៏ដោយ។»
ព្រះយេស៊ូ មានព្រះបន្ទូល តបទៅគាត់វិញ ថា៖ «សត្វកញ្ជ្រោង មានរូងរបស់វា, បក្សាបក្សី ក៏មានសំបុករបស់វាដែរ, ប៉ុន្តែ បុត្រមនុស្ស គ្មានទីជំរកសំរាកសោះឡើយ។»
ព្រះអង្គ មានព្រះបន្ទូល ទៅម្នាក់ទៀតថា៖ «សុំអញ្ជើញ មកតាមខ្ញុំ។»
ប៉ុន្តែ អ្នកនោះ ទូលព្រះអង្គ ថា៖ «សូមលោក មេត្តាអនុញ្ញាត អោយខ្ញុំប្របាទ ទៅបញ្ចុះសពឪពុកសិន។»
ព្រះយេស៊ូ មានព្រះបន្ទូល តបទៅគាត់វិញ ថា៖ «ទុកអោយមនុស្សស្លាប់ បញ្ចុះសពគ្នាគេចុះ។ រីឯ អ្នកវិញ, ចូរទៅផ្សាយដំណឹង អំពីព្រះរាជ្យ របស់ព្រះជាម្ចាស់។»
មានម្នាក់ទៀត ទូល ព្រះអង្គថា៖ «លោកម្ចាស់, ខ្ញុំប្របាទ សុខចិត្តទៅតាមលោកដែរ, ប៉ុន្តែ សូមអនុញ្ញាត អោយខ្ញុំប្របាទ ទៅជំរាបលាក្រុមគ្រួសារសិន។»
ព្រះយេស៊ូមាន ព្រះបន្ទូលទៅគាត់វិញ ថា៖ «អ្នកណា កាន់នង្គ័ល ហើយបែរជាងាកមើលក្រោយ, អ្នកនោះ គ្មានសារប្រយោជន៍អ្វី ដល់ព្រះរាជ្យ របស់ព្រះជាម្ចាស់ឡើយ។»
Jesus Sends Out the Twelve
When Jesus had called the Twelve together, he gave them power and authority to drive out all demons and to cure diseases, 2 and he sent them out to proclaim the kingdom of God and to heal the sick. 3 He told them: “Take nothing for the journey—no staff, no bag, no bread, no money, no extra shirt. 4 Whatever house you enter, stay there until you leave that town. 5 If people do not welcome you, leave their town and shake the dust off your feet as a testimony against them.” 6 So they set out and went from village to village, proclaiming the good news and healing people everywhere.
Jesus Feeds the Five Thousand
10 When the apostles returned, they reported to Jesus what they had done. Then he took them with him and they withdrew by themselves to a town called Bethsaida, 11 but the crowds learned about it and followed him. He welcomed them and spoke to them about the kingdom of God, and healed those who needed healing.
12 Late in the afternoon the Twelve came to him and said, “Send the crowd away so they can go to the surrounding villages and countryside and find food and lodging, because we are in a remote place here.”
13 He replied, “You give them something to eat.”
They answered, “We have only five loaves of bread and two fish—unless we go and buy food for all this crowd.” 14 (About five thousand men were there.)
But he said to his disciples, “Have them sit down in groups of about fifty each.” 15 The disciples did so, and everyone sat down. 16 Taking the five loaves and the two fish and looking up to heaven, he gave thanks and broke them. Then he gave them to the disciples to distribute to the people. 17 They all ate and were satisfied, and the disciples picked up twelve basketfuls of broken pieces that were left over.
Peter Declares That Jesus Is the Messiah
18 Once when Jesus was praying in private and his disciples were with him, he asked them, “Who do the crowds say I am?”
19 They replied, “Some say John the Baptist; others say Elijah; and still others, that one of the prophets of long ago has come back to life.”
20 “But what about you?” he asked. “Who do you say I am?”
Peter answered, “God’s Messiah.”
Jesus Predicts His Death
21 Jesus strictly warned them not to tell this to anyone. 22 And he said, “The Son of Man must suffer many things and be rejected by the elders, the chief priests and the teachers of the law, and he must be killed and on the third day be raised to life.”
23 Then he said to them all: “Whoever wants to be my disciple must deny themselves and take up their cross daily and follow me. 24 For whoever wants to save their life will lose it, but whoever loses their life for me will save it. 25 What good is it for someone to gain the whole world, and yet lose or forfeit their very self? 26 Whoever is ashamed of me and my words, the Son of Man will be ashamed of them when he comes in his glory and in the glory of the Father and of the holy angels.
27 “Truly I tell you, some who are standing here will not taste death before they see the kingdom of God.”
The Transfiguration
28 About eight days after Jesus said this, he took Peter, John and James with him and went up onto a mountain to pray. 29 As he was praying, the appearance of his face changed, and his clothes became as bright as a flash of lightning. 30 Two men, Moses and Elijah, appeared in glorious splendor, talking with Jesus. 31 They spoke about his departure,[a] which he was about to bring to fulfillment at Jerusalem. 32 Peter and his companions were very sleepy, but when they became fully awake, they saw his glory and the two men standing with him. 33 As the men were leaving Jesus, Peter said to him, “Master, it is good for us to be here. Let us put up three shelters—one for you, one for Moses and one for Elijah.” (He did not know what he was saying.)
34 While he was speaking, a cloud appeared and covered them, and they were afraid as they entered the cloud. 35 A voice came from the cloud, saying, “This is my Son, whom I have chosen; listen to him.” 36 When the voice had spoken, they found that Jesus was alone. The disciples kept this to themselves and did not tell anyone at that time what they had seen.
Jesus Heals a Demon-Possessed Boy
37 The next day, when they came down from the mountain, a large crowd met him. 38 A man in the crowd called out, “Teacher, I beg you to look at my son, for he is my only child. 39 A spirit seizes him and he suddenly screams; it throws him into convulsions so that he foams at the mouth. It scarcely ever leaves him and is destroying him. 40 I begged your disciples to drive it out, but they could not.”
41 “You unbelieving and perverse generation,” Jesus replied, “how long shall I stay with you and put up with you? Bring your son here.”
42 Even while the boy was coming, the demon threw him to the ground in a convulsion. But Jesus rebuked the impure spirit, healed the boy and gave him back to his father. 43 And they were all amazed at the greatness of God.
Jesus Predicts His Death a Second Time
While everyone was marveling at all that Jesus did, he said to his disciples, 44 “Listen carefully to what I am about to tell you: The Son of Man is going to be delivered into the hands of men.” 45 But they did not understand what this meant. It was hidden from them, so that they did not grasp it, and they were afraid to ask him about it.
46 An argument started among the disciples as to which of them would be the greatest. 47 Jesus, knowing their thoughts, took a little child and had him stand beside him. 48 Then he said to them, “Whoever welcomes this little child in my name welcomes me; and whoever welcomes me welcomes the one who sent me. For it is the one who is least among you all who is the greatest.”
49 “Master,” said John, “we saw someone driving out demons in your name and we tried to stop him, because he is not one of us.”
50 “Do not stop him,” Jesus said, “for whoever is not against you is for you.”
Samaritan Opposition
51 As the time approached for him to be taken up to heaven, Jesus resolutely set out for Jerusalem. 52 And he sent messengers on ahead, who went into a Samaritan village to get things ready for him; 53 but the people there did not welcome him, because he was heading for Jerusalem. 54 When the disciples James and John saw this, they asked, “Lord, do you want us to call fire down from heaven to destroy them[b]?” 55 But Jesus turned and rebuked them. 56 Then he and his disciples went to another village.
The Cost of Following Jesus
57 As they were walking along the road, a man said to him, “I will follow you wherever you go.”
58 Jesus replied, “Foxes have dens and birds have nests, but the Son of Man has no place to lay his head.”
59 He said to another man, “Follow me.”
But he replied, “Lord, first let me go and bury my father.”
60 Jesus said to him, “Let the dead bury their own dead, but you go and proclaim the kingdom of God.”
61 Still another said, “I will follow you, Lord; but first let me go back and say goodbye to my family.”
62 Jesus replied, “No one who puts a hand to the plow and looks back is fit for service in the kingdom of God.”
No comments:
Post a Comment