សុខ ខេមរា វីអូអេ ខ្មែរ
VOA Khmer / 19 កក្កដា 2012
កម្ពុជា ហាក់ដូចជាហ៊ានប្រថុយនឹងការរិះគន់ជាអន្តរជាតិ និងពីប្លុកអាស៊ានដើម្បីធ្វើតាមបំណងប្រាថ្នា របស់ចិនដែលមិនចង់ឲ្យអាស៊ានមានសំឡេងតែមួយដើម្បីតវ៉ាជាមួយចិនរឿង ជម្លោះដែនទឹកត្រួតស៊ីគ្នា ភាគខាងត្បូងប្រទេសចិន។ កម្ពុជាដែលជាប្រធានអាស៊ានប្តូរវេនឆ្នាំនេះ ទុកចោលវៀតណាមដែល កម្ពុជាជារឿយៗចាត់ទុកថាជាមិត្តល្អនោះ ឲ្យអាក់អន់ចិត្តទាក់ទិននឹងជម្លោះដែនទឹកជាមួយចិន។
កម្ពុជា ធ្វើឲ្យខកខានក្នុងការដាក់បញ្ហានានារបស់វៀតណាមនិងប្រទេសសមាជិក អាស៊ានផ្សេងទៀត ក្នុងសេចក្តីថ្លែងការណ៍រួមរបស់អាស៊ានដែលចេញមិនរួច។ ក្រុមអ្នកវិភាគខ្លះនិយាយថាផលប្រយោជន៍ ជាតិជាកត្តាចម្បងធ្វើឲ្យកម្ពុជា បែរចេញពី វៀតណាមយ៉ាងច្បាស់លាស់នៅពេលនេះ ហើយចាប់យក ចិនជាមហាអំណាចដ៏ធំ ។
លោក ផាត់ កុសល អ្នកស្រាវជ្រាវតំបន់អាស៊ីនៃសាកលវិទ្យាល័យ Southern Californiaសហរដ្ឋ អាមេរិកបានកត់សម្គាល់ថាកម្ពុជាមិនបានធ្វើតាមជំហរវៀតណាមក្នុង កិច្ចប្រជុំអាស៊ានព្រោះកម្ពុជា ត្រូវការជំនួយពីចិនដើម្បីកាត់បន្ថយភាពក្រីក្រនិងគម្លាតសេដ្ឋកិច្ច របស់ខ្លួន។ បន្ថែមលើនេះ ចិនផ្តល់ ជំនួយគ្មានទាមទារអ្វីជាលក្ខខណ្ឌ។
«ខ្ញុំ គិតថាវាប៉ះពាល់មានការអាក់អន់ចិត្តប៉ុន្តែវាមិនដល់ថ្នាក់មាន ការបែកបាក់គ្នាទៅថ្ងៃក្រោយទេ ពីព្រោះ វៀតណាមគេដឹងថាកម្ពុជាមិនអាចធ្វើអ្វីបានទេ ពីព្រោះក្រោមសម្ពាធរបស់ចិនខ្លាំងណាស់ ដោយសារកម្ពុជាត្រូវការ ជំនួយដើម្បីដោះសា្រយបញ្ហាសេដ្ឋកិច្ច»។
លោក ផាត់ កុសល
ប្រទេស ចិនបានផ្តល់ជំនួយនិងកម្ចី១ពាន់លានដុល្លារក្នុងមួយឆ្នាំៗដល់ កម្ពុជា ហើយជាអ្នកវិនិយោគដ៏ ធំជាងគេសម្រាប់កម្ពុជាបន្ថែមពីលើចំណងមិត្តភាពដ៏ខ្លាំងក្លាសម្រាប់ ប្រទេសកម្ពុជា ដែលជាប្រទេស ក្រីក្រមួយក្នុងពិភពលោកដោយសារសង្គ្រាម៣ទសវត្សរ៍នេះ។
លោក ផាត់ កុសលបានបន្ថែមថា វៀតណាម ក៏ទំនងជាមានការយោគយល់កម្ពុជាដែរ ដោយសារកម្ពុជា មានសម្ពាធពីចិន ហើយកម្ពុជា ក៏មិនអាចដោះស្រាយអ្វីបានចំពោះជម្លោះប្រវត្តិសាស្ត្រចាប់ផ្តើមតាំង ពីឆ្នាំ១៩៥៨មកនោះ។
លោក Joel Brinkley សាស្រ្តាចារ្យផ្នែកសារព័ត៌មាននៅសកលវិទ្យាល័យ Stanford ហើយជាអ្នក និពន្ធ សៀវភៅបណ្តាសារបស់កម្ពុជា ឬ Cambodia’s Curse បានថ្លែងថានាយករដ្ឋមន្ត្រី ហ៊ុន សែន ពីដំបូងមកធ្លាប់មានការស្ម័គ្រស្មោះជាមួយប្រទេសវៀតណាមដែលបាន ផ្តល់អំណាចដល់លោក ក្រោយពេលបរាជ័យរបបខ្មែរក្រហម។ តែលោកកត់សម្គាល់ពីការកែប្រែជំហររបស់លោក ហ៊ុន សែន ងាកទៅប្រទេសចិនដែលជាប្រទេសផ្តល់ជំនួយនិងវិនិយោគដ៍ធំវិញ។
«គាត់នៅតែរក្សាសម្ព័ន្ធភាពជាមួយប្រទេសដែលផ្តល់ថវិការយ៉ាងច្រើនជាជាងប្រទេសដែលបាន ដាក់គាត់ឲ្យកាន់អំណាច»។
អ្នកវិភាគម្នាក់ក្នុងប្រទេសកម្ពុជាបានថ្លែងក្នុងលក្ខខណ្ឌពុំឲ្យបញ្ចេញឈ្មោះ
ដោយចាត់ ទុកថាជារឿង រសើបអាចមានការធ្វើទុក្ខបុកម្នេញក្នុងការនិយាយជាចំហរនោះអះអាងថា កម្ពុជានិង វៀតណាមមាន ទំនាក់ទំនងជ្រាលជ្រៅណាស់ដែលពិបាកឲ្យគេជឿថា រដ្ឋាភិបាលរបស់លោក ហ៊ុន សែនព្រលែងដៃពី វៀតណាមបានដោយងាយងាយឬដោយគ្មានការយល់ព្រម ពីវៀតណាម។
តែចំពោះលោក Brad Adams នាយកអង្គការសិទ្ធិមនុស្ស Human Rights Watch ប្រចាំ តំបន់អាស៊ី មិនជឿថាមានជាប់ពាក់ព័ន្ធនឹងប្រយោជន៍ជាតិចំពោះការផ្លាស់ប្តូរជំហរ របស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនទៅរកចិន។
«លោកហ៊ុន សែនកំពុងបង្ហាញថាគាត់កំពុងបង្កើតសម្ព័ន្ធភាពជាមួយអ្នកណាដែលផ្តល់ ផលប្រយោជន៍ ដល់គាត់ដ៏ធំធេង។ ខ្ញុំមិនគិតថាគាត់បង្កើតសម្ព័ន្ធភាព ហើយគិតពីប្រយោជន៍ជាតិជាធំទេ។ ខ្ញុំគិតថា វាជារឿងផលប្រយោជន៍នយោបាយនិងផលប្រយោជន៍ផ្ទាល់ខ្លួនរបស់គាត់ជាធំ»។
លោក ថ្លែងយ៉ាងដូច្នេះបន្ទាប់ពីកិច្ចប្រជុំអាស៊ានស្តីពីសន្តិសុខ ដែលវៀតណាមខកខានក្នុងការទាមទារឲ្យដាក់ តំបន់សេដ្ឋកិច្ចពិសេសនិងដាក់បញ្ហាជម្លោះដែនទឹកភាគខាងត្បូងប្រទេសចិនក្នុង សេចក្តីថ្លែងការណ៍រួម ដែលជាប់គាំងចេញមិនរួច។ ការខកខានជជែកចេញសេចក្តីប្រកាសរួមនេះ បង្ហាញពីការបែកសំឡេង អាស៊ានដែលរឿងនេះជាបំណងប្រាថ្នារបស់ចិនដែលមិនចង់ចរចាពហុភាគី ជាមួយដៃគូជម្លោះ ជាមួយប្រទេសវៀតណាម ហ្វ៊ីលីពីន ប៊្រុយណេ និងម៉ាឡេស៊ី។
លោក Brad Adams បានថ្លែងថា៖
«តែជារឿង ច្បាស់ណាស់តាមរយៈរឿងនេះដែលថាលោកហ៊ុន សែនចាប់ដៃជាមួយចិនប្រឆាំង វៀតណាម។ ដូច្នេះគំនិតនេះគឺថាពលរដ្ឋដែលហៅលោក ហ៊ុន សែនជាអាយ៉ងរបស់វៀតណាមនោះគឺខ្ញុំគិតថាជារឿងអស់សំណើច។ ភាសាដូច្នេះក្នុងប្រទេសកម្ពុជានឹងបញ្ចប់ ហើយពុំមានកន្លែង សម្រាប់ភាសាដូច្នេះទៀតទេ»។
រដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ខំនិយាយការពារខ្លួនថាការខកខានរឿងចេញ សេចក្តី ថ្លែងការណ៍នេះជាការបរាជ័យ របស់អាស៊ានទាំងមូល។ ហើយកម្ពុជាព្យាយាមគេចចេញពីការទទួល ខុសត្រូវនិងគេចចេញពីការរិះគន់ថាធ្វើតាមចិនផងដែរ។
ទោះជាយ៉ាងណាក៏ដោយអ្វីដែលលោក Adams ព្រួយបារម្ភគឺពីការរំលោភសិទ្ធិមនុស្ស កាន់តែធ្ងន់ធ្ងរ នៅពេលកម្ពុជាមានទំនាក់ទំនងជាមួយចិននិងមានជំនួយពីប្រទេសចិនដែល ឥតលក្ខខណ្ឌនោះ។តែលោក អះអាងថាការគិតថាលោក ហ៊ុន សែន ចាប់ដៃជាមួយចិនជានិច្ចជាកាលនោះ ក៏អាចជា ការខុស។ លោក ហ៊ុន សែនអាចចាប់ដៃជាមួយវៀតណាមវិញហើយប្រឆាំងនឹងចិន ឬក៏ប្រឆាំង ប្រទេសណាមួយនៅថ្ងៃអនាគត។
លោក អ៊ូ វីរៈ នាយកមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានអះអាងថាការបែក សំឡេងក្នុងសមាគម អាស៊ាន គឺបណ្តាលមកពីបញ្ហាដែនទឹកត្រួតស៊ីគ្នានៅភាគខាងត្បូងប្រទេសចិននេះ គ្មានការសម្រប សម្រួលបានដោយសារតែកម្ពុជាបានព្យាយាម រារាំងមិនឲ្យលើកយកមកដាក់ក្នុងសេចក្តីថ្លែង ការណ៍រួមរបស់អាស៊ាន។រឿងនេះធ្វើឲ្យប្រទេសក្នុងតំបន់ អាស៊ានរួមទាំងវៀតណាមខកចិត្ត។
«ទោះបីជា យ៉ាងម៉េចក៏ដោយខ្ញុំមើលទៅបញ្ហាបច្ចុប្បន្ននេះប្រទេសវៀតណាមមិន សប្បាយចិត្តជាមួយ នឹងប្រទេសកម្ពុជាដោយសារកម្ពុជាមិនបានជំរុញឲ្យបញ្ហាជម្លោះសមុទ្រ ភាគខាងត្បូងប្រទេសចិន ទៅជា បញ្ហាមួយដែលត្រូវបានជជែកគ្នាដោយលម្អិតនៅក្នុងកិច្ចប្រជុំអាស៊ាន ផងដែរ។ ដូច្នេះជារឿងមួយដែលខ្ញុំមើលទៅភាគីជម្លោះដែលជាសមាជិកអាស៊ានមិន សប្បាយចិត្តនឹងកម្ពុជា ដែលជាប្រធានអាស៊ានទេ»។
លោក អ៊ូ វីរៈបន្ថែមថាអាស៊ានត្រូវការយន្តការនិង របៀប ធ្វើការមួយជាក់លាក់ដើម្បីធ្វើឲ្យស្ថាប័ននេះ មានការរីកចម្រើនទាំងសេដ្ឋកិច្ច នយោបាយនិង សន្តិសុខដូចក្នុងសហភាពអឺរ៉ុប។
ក្រុម អ្នកវិភាគព្រួយបារម្ភខ្លាចថាការជាប់គាំងមិនអាចសម្រេចអ្វីបាន ក្នុងប្លុកអាស៊ានក្នុងពេលប្រជុំស្តីពី សន្តិសុខតំបន់នេះជាពិសេសការទាមទារ របស់ហ្វ៊ីលីពីន និងវៀតណាមនោះអាចប៉ះពាល់ ដល់កិច្ច ប្រជុំអាស៊ាននៅខែវិច្ឆិកាជាពិសេស វត្តមានរបស់មេដឹកនាំកំពូលៗពិភពលោក។ការជាប់គាំងទៀត សោតក៏អាចនឹងផ្តល់សេរីភាព ដល់ចិនរួចផុតកាត្វកិច្ចគោរពតាមការអនុវត្តសេចក្តីថ្លែងការណ៍ ប្រតិបត្តិ ឌីអូស៊ីឆ្នាំ២០០២ ដែលតម្រូវឲ្យភាគីជម្លោះដោះស្រាយបញ្ហា ដោយសន្តិវិធី និងគម្រោងការ តាក់តែងសេចក្តីព្រាងក្រមប្រតិបត្តិ ស៊ីអូស៊ី ដែលចិនមិនចង់បាននោះ។
តំបន់ ព្រំដែនទឹកត្រួតស៊ីគ្នារវាងចិននិងប្រទេសអាស៊ាន៤ក្នុងចំណោម១០ ប្រទេសនោះជាពិសេសកោះ ស្ព្រាតលី និងកោះ ប៉ារ៉ាសែលត្រូវគេចាត់ទុកថាជាតំបន់សេដ្ឋកិច្ចសំខាន់ក្នុងតំបន់និង ជាច្រកចេញចូលទំនិញដ៏ធំជាងគេក្នុងពិភពលោក និង សម្បូរណ៍ទៅដោយធនធានធម្មជាតិចម្រុះ៕
Asean Woes Signal Cambodian Shift Toward China, Analysts Say
China has given billions of dollars in aid to Cambodia in recent years, making it the top donor.
It was the first time in 45 years the bloc of 10 Southeast Asian nations failed to issue a joint statement at the end of a meeting.
Sok Khemara, VOA Khmer
18 July 2012
WASHINGTON DC - Asean’s failure to sign a joint communique following meetings last week was due to Cambodia’s close siding with China, shunning its traditional ally, Vietnam, analysts say.
It was the first time in 45 years the bloc of 10 Southeast Asian nations failed to issue a joint statement at the end of a meeting, highlighting growing pressure within the grouping.
Phat Kosal, a researcher of Asian affairs at the University of Southern California, said Cambodia needs China’s aid to help it climb from poverty.
There will be “resentment” from Vietnam, he said, “but it does not break [the relationship] in the future, because Vietnam knows that Cambodia cannot do anything, as it is under the strong pressure of China, and because Cambodia needs assistance to solve its economic problems.”
China has given billions of dollars in aid to Cambodia in recent years, making it the top donor. Asean leaders failed to agree on a code of conduct that would help reduce tension in the South China Sea, where four Asean states, including Vietnam, have overlapping claims with China. At the center of the deadlocks was Cambodia, the current head of Asean, signaling strong political influence by China to keep Asean from uniting on the issue.
Joel Brinkley, author of “Cambodia’s Curse,” a book on modern Cambodia, says Prime Minister Hun Sen has chosen to be allied “with a country that provides a lot of money rather than the country that put him into power.”
Brad Adams, Asia director for Human Rights Watch, said Hun Sen is not putting the country’s interests first.
“Hun Sen is showing that he is going to make alliances with the people he thinks serve his interests the best,” Adams said. That plays into China’s desires to keep Asean disjointed, he said, but it doesn’t mean Hun Sen won’t back another helpful party in the future.
Ou Virak, head of the Cambodian Center for Human Rights, said the failure on the communique, which meant that South China Sea discussions will not be part of its official record, and failure to help calm the South China Sea issue through a code of conduct likely do not sit well with Vietnam or the other Asean claimants to the sea: Brunei, Malaysia and the Philippines.
“Claimant parties that are Asean members are disappointed with Cambodia as the Asean chair,” he said.
It remains to be seen how that disappointment will play out when Cambodia hosts a major Asean summit in November.
13 comments:
តាមការវិភាគ រឿងរ៉ាវទាំងឡាយនេះ ប្រសិនបើ
ហ៊ុនសែន ងាកបែរដោយពិតប្រាកដទៅរកចិន
មែននោះ ហ្នឹងហើយវាស្នាព្រះហស្ថរបស់ព្រះ
មហាវីរក្សត្រ ដែលមានសន្តានចិត្តដ៏មហិមា
ស្មោះស្ម័គ្រឥតប្រួលប្រែជាមួយបក្សកុម្មុយនិស្ដ
តាំងពី១៩៦០មកម៉្លេះ។បើដូច្នោះទៅអនាគត
យួនមិនអាចឈ្លានពានលេបទឹកដីកម្ពុជាបាន
ជាដាច់ខាត ល្ខោនរឿងព្រេងខ្មែរ ចំណាំឃើញ
ភាពកំសត់ តាំងតែពីដំបូង លុះដល់ចុងបញ្ចប់
អ្វីៗទាំងឡាយប្រែក្លាយដូចភាពដើមវិញជា
ប្រាកដ ត្រកុំត្រកាលសម្បូរំសប្បាយរីករាយ
ក្នុងព្រះនគរដូចដែលរាស្រ្តប៉ងប្រាថ្នា៕
ប៉ុន្ដែ ពលរដ្ឋខ្មែរនៅតឬមានក្ដីបារម្ភចំពោះ
យួន តើ វាអាចលេបទឹកដីកម្ពុជាបានឬអត់?
តើចិន បណ្ដោយឱ្យយួន ធ្វើអ្វីតាមតែចិត្ត
មកលើកម្ពុជាដែរឬទេ????
យួនវាមិនអាចលេបទឹកដីខ្មែរបានទេ ត្បិតអីគឺ បំពង ក វានៅតូចនៅឡើយ ហើយ ចាប់ពីពេលនេះតទៅកន្លងមក យួន មាននៅគ្រប់ទីតំបន់អស់ហើយ ដូច្នេះសូមលោក 3:28 PM ជឿទុកចិត្តចុះចំពោះ យួន លេប ឬ មិនលេប ?
បើយួននៅពេញពាស់ទឹកដីខ្មែររួចហើយនោះបាន
ន័យថា យួនលេបយកដីខ្មែររួចបាត់ទៅហើយ៕
Do ASEAN have mention in it previous communique the dispute for Preah Vihear ?
Why do they want the communique to mention the territorial dispute of Asean with China ? Asean is just an economic group but never set up to be politico-military group .
This is what I don't understand when some stupid analysts accused Cambodia of siding with China and they used economic aid from China as their base for argument and it is like comparing orange and apple!
This is a real life example and real life experience for Cambodia in dealing with similar disputes as the South China Sea Disputes! When Thailand invaded Cambodia and Cambodia did use the ASEAN platform to solve Thailand invasion of Cambodian sovereignty but the whole ASEAN forced Cambodia to deal with Thailand as a bilateral issue! And so what did Cambodia do next? Cambodia went straight to United Nations and to the International Court of Justice to deal with Thailand invasion of Cambodia!
This is the fact! Please no more stupid analysis and speculation!
The Philippine should convince the evil doer Vietnam to give Koh Trol island and other islands surrounded it to Cambodia first to validate the international law regarding islands.
If Philippine cannot do that, stop whining about China in the South China Sea.
China has something to give you while Vietnam trying to take away from you. Wouldn't you do the same as well?
What do you expect? Of course, dogs go where the bigger bones are
If Hun Sen is not going to watch out the YUON, he fate will be liked Pol Pot. First Pol Pot was supported by YUON to defeat Lon Nol, when Pol Pot acted too fast to rid YUON, Yuon created border clashes off and on to lure Pol Pot into their trap and made them to invade Pol Pot and ousted him.
Hun Sen needs to review this closely. Make sure if he sides with China, he must really really staying close to China and must buy a good assurance from China.
ASEAN was set up in 1967 with only 5 members . Its goal was anti
Communism , politically , economically & militarily . At last year ' meeting of ASEAN ,Mr Hor Nam Hong and Mr Hun Sen did raise the issue of Preah Vihear . Mr Maty Natalegawa , Chairman of ASEAN did discuss this case with both sides of conflict . The issues of Preah Vihear and South
China Sea are totally different : the former involved two countries that are
members of ASEAN , whereas the later the conflict is between a non
member of ASEAN , China and four member of ASEAN . Don't get
them mixed up .
NO FREE LUNCH ! China give you 1 , China will take 100 from you. .
You will not be able to live to see your grandchildren paying debt to
China . ខ្មែរគិតតែពីកិន ចិនគិតតែពីកត់ ដល់កំណត់ប្រគល់ស្រុកអោយចិន ធ្វើខ្ញុំចិនផ្តាច់មុខ ។ អាត្រង់ហ្នឹង
ហើយដែលរាស្ត្រត្រូវកំចាត់អាពតចេញ ព្រោះវាជាប់អន្ទាក់ចិន មកច្របាច់កខ្មែរ យកស្រូវអង្ករ និងភោគផលធម្មជាតិ
ខ្មែរលក់អោយចិនថោកៗជាងតម្លៃទីផ្សារអន្តរជាតិ ១ ជា ១០ ធ្វើអោយរាស្ត្រអត់បាយស្លាប់ ឈឺស្លាប់ ។ អីចឹងហើយបានជាយួន និងសៀមឆ្លាតណាស់ មិន ផ្កាប់មុខតែជំនួយចិននោះទេព្រោះគេមើលឃើញអនាគតវែងឆ្ងាយណាស់ សម្រាប់ស្រុករបស់គេ ។
Sorry! No insurance . When Vietnam invaded Democratic Kampuchea ,
Pol Pot sent his defend minister , Son Sen to beg China for troop
reinforcement but he got only China refusal and advised them to pack
and leave Phnom Penh . China did not want to take risk of confronting
with Soviet Union by sending troop to protect Cambodia . Son Sen , with
tear on his face , said good bye to China , empty hand .
First duty for opposition parties now is helping citizens to have id cards for general election....all Khhum sankat counselors of opposition parties must go te search people door to door for statistics for id- card -having citizens.
it is the point for success
Post a Comment