Thursday, July 19, 2012

កម្ពុជា​បង្ក​ការអាក់​អន់​ចិត្ត​ក្នុង​អាស៊ាន​ហើយ​ងាក​ទៅ​រក​ចិន​ (Asean Woes Signal Cambodian Shift Toward China, Analysts Say) - Khmer & English

រដ្ឋមន្ត្រី​ការបរទេស​វៀតណាម Pham Gia Khiem (ឆ្វេង) និយាយ​ទៅ​កាន់​រដ្ឋមន្ត្រី​ការ​បរទេស​ឥណ្ឌូនេស៊ី Marty Natalegawa (R) នៅ​ក្នុង​ពិធី​ចុះ​ហត្ថលេខា​របស់​អាស៊ាន​នៅ​ក្នុង​ទី​ក្រុង​ហាណូយ​កាល​ពី​ថ្ងៃ​ទី​២៧​ខែ​តុលា​ឆ្នាំ​២០១០។

សុខ ខេមរា វីអូអេ ខ្មែរ

VOA Khmer / 19 កក្កដា 2012

កម្ពុជា ​ហាក់​ដូច​ជា​ហ៊ាន​ប្រថុយ​នឹង​ការរិះគន់​ជា​អន្តរជាតិ ​និង​ពី​ប្លុកអាស៊ាន​ដើម្បី​ធ្វើ​តាម​បំណង​ប្រាថ្នា របស់​ចិន​ដែល​មិន​ចង់ឲ្យ​អាស៊ាន​មាន​សំឡេង​តែមួយ​ដើម្បី​តវ៉ា​ជាមួយ​ចិន​រឿង ​ជម្លោះ​ដែនទឹក​ត្រួត​ស៊ីគ្នា ភាគ​ខាងត្បូង​ប្រទេស​ចិន។​ កម្ពុជា​ដែល​ជា​ប្រធាន​អាស៊ាន​ប្តូរវេន​ឆ្នាំ​នេះ​ ទុកចោល​វៀតណាម​ដែល កម្ពុជា​ជារឿយៗ​ចាត់ទុកថា​ជា​មិត្ត​ល្អ​នោះ​ ឲ្យ​អាក់អន់​ចិត្ត​ទាក់ទិន​នឹង​ជម្លោះ​ដែន​ទឹក​ជាមួយចិន។

កម្ពុជា ​ធ្វើឲ្យ​ខកខាន​ក្នុងការ​ដាក់​បញ្ហា​នានា​របស់​វៀតណាម​និង​ប្រទេស​សមាជិក​ អាស៊ាន​ផ្សេង​ទៀត​ ក្នុង​សេចក្តី​ថ្លែងការណ៍​រួម​របស់​អាស៊ាន​ដែល​ចេញ​មិនរួច។​ ក្រុម​អ្នកវិភាគ​ខ្លះ​និយាយ​ថា​ផល​ប្រយោជន៍​ ជាតិ​ជា​កត្តា​ចម្បង​ធ្វើឲ្យ​កម្ពុជា​ បែរ​ចេញ​ពី​ វៀតណាម​យ៉ាង​ច្បាស់​លាស់​នៅពេល​នេះ ​ហើយ​ចាប់​យក ចិន​ជា​មហា​អំណាច​ដ៏ធំ ។

លោក ផាត់ កុសល ​អ្នក​ស្រាវជ្រាវ​តំបន់​អាស៊ី​នៃ​សាកលវិទ្យាល័យ​ Southern California​សហរដ្ឋ ​អាមេរិក​បាន​កត់​សម្គាល់ថា​កម្ពុជា​មិន​បាន​ធ្វើតាម​ជំហរ​វៀតណាម​ក្នុង​ កិច្ចប្រជុំអាស៊ាន​ព្រោះ​កម្ពុជា ត្រូវការ​ជំនួយ​ពីចិន​ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ​និង​គម្លាត​សេដ្ឋកិច្ច​ របស់​ខ្លួន។​ បន្ថែម​លើ​នេះ​ ចិន​ផ្តល់ ជំនួយ​គ្មាន​ទាមទារអ្វី​ជា​លក្ខខណ្ឌ។

«ខ្ញុំ ​គិត​ថា​វាប៉ះពាល់​មាន​ការ​អាក់អន់​ចិត្ត​ប៉ុន្តែ​វា​មិនដល់​ថ្នាក់​មាន​ ការបែក​បាក់គ្នា​ទៅ​ថ្ងៃ​ក្រោយ​ទេ ពីព្រោះ ​វៀតណាម​គេដឹង​ថា​កម្ពុជា​មិនអាច​ធ្វើអ្វី​បានទេ​ ពីព្រោះ​ក្រោមសម្ពាធ​របស់​ចិន​ខ្លាំងណាស់ ដោយសារ​កម្ពុជា​ត្រូវការ​ ជំនួយ​ដើម្បី​ដោះសា្រយ​បញ្ហា​សេដ្ឋកិច្ច»

លោក ផាត់ កុសល


ប្រទេស ​ចិន​បានផ្តល់​ជំនួយ​និង​កម្ចី១ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ​ដល់​ កម្ពុជា​ ហើយ​ជា​អ្នកវិនិយោគ​ដ៏ ធំ​ជាង​គេ​សម្រាប់​កម្ពុជា​បន្ថែម​ពីលើ​ចំណង​មិត្តភាព​ដ៏ខ្លាំងក្លា​សម្រាប់ ​ប្រទេស​កម្ពុជា​ ដែល​ជា​ប្រទេស​ ក្រីក្រ​មួយ​ក្នុង​ពិភពលោក​ដោយសារ​សង្គ្រាម​៣ទសវត្សរ៍​នេះ។​

លោក ផាត់ កុសល​បាន​បន្ថែម​ថា វៀតណាម​ ក៏ទំនង​ជា​មានការ​យោគយល់​កម្ពុជា​ដែរ ដោយសារ​កម្ពុជា​ មានសម្ពាធ​ពីចិន​ ហើយ​កម្ពុជា ក៏មិន​អាច​ដោះស្រាយ​អ្វីបាន​ចំពោះ​ជម្លោះ​ប្រវត្តិសាស្ត្រ​ចាប់ផ្តើម​តាំង​ ពីឆ្នាំ​១៩៥៨​មក​នោះ។

លោក Joel Brinkley ​សាស្រ្តាចារ្យ​ផ្នែក​សារព័ត៌មាន​នៅសកលវិទ្យាល័យ​ Stanford ​ហើយ​ជា​អ្នក និពន្ធ ​សៀវភៅ​បណ្តាសា​របស់​កម្ពុជា ​ឬ Cambodia’s Curse ​ បានថ្លែងថា​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ពី​ដំបូង​មក​ធ្លាប់​មានការស្ម័គ្រស្មោះ​ជាមួយ​ប្រទេស​វៀតណាម​ដែលបាន​ ផ្តល់អំណាច​ដល់​លោក ក្រោយពេល​បរាជ័យរបប​ខ្មែរក្រហម។​ តែលោកកត់សម្គាល់​ពីការកែប្រែជំហរ​របស់លោក​ ហ៊ុន សែន ងាកទៅ​ប្រទេសចិន​ដែលជាប្រទេស​ផ្តល់ជំនួយនិង​វិនិយោគដ៍ធំវិញ។

«
គាត់នៅតែរក្សា​សម្ព័ន្ធភាព​ជាមួយប្រទេស​ដែលផ្តល់ថវិការ​យ៉ាងច្រើនជាជាង​ប្រទេសដែលបាន ដាក់គាត់ឲ្យ​កាន់អំណាច»

អ្នកវិភាគ​ម្នាក់​ក្នុង​ប្រទេស​កម្ពុជា​បានថ្លែង​ក្នុង​លក្ខខណ្ឌ​ពុំឲ្យ​បញ្ចេញ​ឈ្មោះ​

ដោយចាត់ ​ទុកថា​ជារឿង រសើប​អាច​មាន​ការធ្វើទុក្ខ​បុកម្នេញ​ក្នុង​ការនិយាយ​ជា​ចំហរនោះ​អះអាង​ថា​ កម្ពុជា​និង​ វៀតណាម​មាន ទំនាក់ទំនង​ជ្រាលជ្រៅ​ណាស់​ដែលពិបាកឲ្យគេ​ជឿថា ​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន​ព្រលែង​ដៃ​ពី វៀតណាម​បានដោយ​ងាយងាយ​ឬដោយគ្មាន​ការយល់ព្រម​ ពី​វៀតណាម។

តែ​ចំពោះ​លោក ​Brad Adams ​នាយក​អង្គការ​សិទ្ធិមនុស្ស​ Human Rights Watchប្រចាំ ​តំបន់​អាស៊ី មិន​ជឿថា​មាន​ជាប់ពាក់ព័ន្ធ​នឹង​ប្រយោជន៍​ជាតិ​ចំពោះ​ការផ្លាស់ប្តូរ​ជំហរ​ របស់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​ទៅ​រក​ចិន។

«លោកហ៊ុន សែន​កំពុង​បង្ហាញ​ថា​គាត់​កំពុង​បង្កើត​សម្ព័ន្ធភាព​ជាមួយអ្នកណា​ដែលផ្តល់​ ផលប្រយោជន៍ ដល់គាត់ដ៏​ធំធេង។​ ខ្ញុំមិនគិតថា​គាត់បង្កើតសម្ព័ន្ធភាព​ ហើយគិតពី​ប្រយោជន៍ជាតិជា​ធំទេ។ ​ខ្ញុំគិតថា វាជារឿង​ផលប្រយោជន៍​នយោបាយ​និងផលប្រយោជន៍​ផ្ទាល់ខ្លួនរបស់គាត់​ជាធំ»

លោក ថ្លែង​យ៉ាង​ដូច្នេះ​បន្ទាប់ពីកិច្ច​ប្រជុំអាស៊ាន​ស្តីពី​សន្តិសុខ ​ដែលវៀតណាម​ខកខាន​ក្នុងការ​ទាមទារ​ឲ្យ​ដាក់​ តំបន់សេដ្ឋកិច្ចពិសេស​និងដាក់បញ្ហាជម្លោះ​ដែនទឹកភាគខាងត្បូង​ប្រទេសចិនក្នុង សេចក្តី​ថ្លែងការណ៍​រួម​ ដែល​ជាប់​គាំង​ចេញ​មិនរួច។ ​ការខកខាន​ជជែក​ចេញ​សេចក្តី​ប្រកាស​រួម​នេះ បង្ហាញ​ពី​ការ​បែក​សំឡេង​ អាស៊ាន​ដែល​រឿង​នេះ​ជាបំណង​ប្រាថ្នា​របស់​ចិន​ដែល​មិនចង់​ចរចា​ពហុភាគី ​ជាមួយ​ដៃគូ​ជម្លោះ​ ជាមួយ​ប្រទេស​វៀតណាម ​ហ្វ៊ីលីពីន ​ប៊្រុយណេ ​និងម៉ាឡេស៊ី។​

លោក Brad Adams ​បានថ្លែងថា៖
«
តែជារឿង ​ច្បាស់ណាស់​តាមរយៈរឿង​នេះ​ដែលថា​លោក​ហ៊ុន សែន​ចាប់ដៃ​ជាមួយ​ចិន​ប្រឆាំង​ វៀតណាម។​ ដូច្នេះ​គំនិត​នេះ​គឺថា​ពលរដ្ឋ​ដែល​ហៅ​លោក ហ៊ុន សែន​ជាអាយ៉ង​របស់​វៀតណាម​នោះ​គឺ​ខ្ញុំគិត​ថា​ជា​រឿង​អស់​សំណើច។​ ភាសា​ដូច្នេះ​ក្នុង​ប្រទេស​កម្ពុជា​នឹង​បញ្ចប់​ ហើយ​ពុំមាន​កន្លែង សម្រាប់​ភាសា​ដូច្នេះ​ទៀត​ទេ»

រដ្ឋាភិបាល ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ ខំ​និយាយ​ការពារ​ខ្លួន​ថា​ការខកខាន​រឿង​ចេញ​ សេចក្តី​ ថ្លែងការណ៍​នេះ​ជាការបរាជ័យ ​របស់​អាស៊ាន​ទាំងមូល​។ ហើយ​កម្ពុជា​ព្យាយាម​គេច​ចេញពី​ការទទួល ខុសត្រូវ​និង​គេច​ចេញ​ពីការរិះគន់ថា​ធ្វើ​តាម​ចិន​ផង​ដែរ។

ទោះជា​យ៉ាងណា​ក៏​ដោយ​អ្វី​ដែល​លោក​ Adams ​ ព្រួយ​បារម្ភ​គឺ​ពីការរំលោភ​សិទ្ធិមនុស្ស​ កាន់តែ​ធ្ងន់ធ្ងរ នៅពេល​កម្ពុជា​មាន​ទំនាក់ទំនង​ជាមួយ​ចិន​និង​មានជំនួយ​ពី​ប្រទេស​ចិន​ដែល​ ឥតលក្ខខណ្ឌ​នោះ។តែលោក ​អះអាង​ថា​ការគិត​ថា​លោក ហ៊ុន សែន​ ចាប់ដៃ​ជាមួយចិន​ជានិច្ច​ជាកាលនោះ​ ក៏អាចជា ការខុស។​ លោក ហ៊ុន សែន​អាចចាប់ដៃ​ជាមួយ​វៀតណាម​វិញ​ហើយ​ប្រឆាំង​នឹង​ចិន​ ឬក៏​ប្រឆាំង ប្រទេស​ណាមួយ​នៅ​ថ្ងៃ​អនាគត។

លោក អ៊ូ វីរៈ​ នាយក​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​អះអាងថា​ការបែក ​សំឡេង​ក្នុង​សមាគម អាស៊ាន​ គឺ​បណ្តាល​មកពី​បញ្ហា​ដែន​ទឹកត្រួត​ស៊ីគ្នា​នៅភាគ​ខាងត្បូង​ប្រទេស​ចិន​នេះ​ គ្មាន​ការសម្រប សម្រួល​បាន​ដោយសារ​តែ​កម្ពុជា​បាន​ព្យាយាម​ រារាំង​មិន​ឲ្យ​លើក​យក​មក​ដាក់​ក្នុង​សេចក្តី​ថ្លែង​ ការណ៍​រួម​របស់​អាស៊ាន។​រឿង​នេះ​ធ្វើឲ្យ​ប្រទេស​ក្នុង​តំបន់​ អាស៊ាន​រួម​ទាំង​វៀតណាម​ខកចិត្ត។​

«ទោះបីជា ​យ៉ាង​ម៉េច​ក៏​ដោយ​ខ្ញុំមើល​ទៅ​បញ្ហា​បច្ចុប្បន្ន​នេះ​ប្រទេស​វៀតណាម​មិន​ សប្បាយ​ចិត្ត​ជាមួយ​ នឹង​ប្រទេស​កម្ពុជា​ដោយសារ​កម្ពុជា​មិន​បាន​ជំរុញឲ្យ​បញ្ហា​ជម្លោះ​សមុទ្រ​ ភាគ​ខាងត្បូង​ប្រទេស​ចិន ទៅ​ជា ​បញ្ហា​មួយ​ដែល​ត្រូវ​បានជជែកគ្នា​ដោយ​លម្អិត​នៅ​ក្នុង​កិច្ច​ប្រជុំ​អាស៊ាន ​ផង​ដែរ។​ ដូច្នេះ​ជារឿង​មួយ​ដែល​ខ្ញុំ​មើល​ទៅ​ភាគី​ជម្លោះ​ដែល​ជា​សមាជិក​អាស៊ាន​មិន​ សប្បាយ​ចិត្ត​នឹង​កម្ពុជា ​ដែលជា​ប្រធាន​អាស៊ាន​ទេ»

លោក អ៊ូ វីរៈ​បន្ថែម​ថា​អាស៊ាន​ត្រូវការ​យន្តការ​និង​ របៀប​ ធ្វើការ​មួយ​ជាក់លាក់​ដើម្បី​ធ្វើឲ្យ​ស្ថាប័ន​នេះ មាន​ការរីក​ចម្រើន​ទាំង​សេដ្ឋកិច្ច ​នយោបាយ​និង ​សន្តិសុខ​ដូច​ក្នុង​សហភាព​អឺរ៉ុប។

ក្រុម ​អ្នកវិភាគ​ព្រួយ​បារម្ភ​ខ្លាច​ថា​ការជាប់គាំង​មិនអាច​សម្រេច​អ្វី​បាន​ ក្នុង​ប្លុក​អាស៊ាន​ក្នុងពេល​ប្រជុំ​ស្តីពី សន្តិសុខ​តំបន់​នេះ​ជាពិសេស​ការ​ទាមទារ​ របស់​ហ្វ៊ីលីពីន​ និង​វៀតណាម​នោះ​អាច​ប៉ះពាល់​ ដល់​កិច្ច ប្រជុំ​អាស៊ាន​នៅ​ខែវិច្ឆិកា​ជាពិសេស​ វត្តមាន​របស់​មេដឹកនាំ​កំពូលៗ​ពិភពលោក។​ការជាប់គាំង​ទៀត សោត​ក៏​អាច​នឹង​ផ្តល់​សេរីភាព ​ដល់​ចិន​រួចផុត​កាត្វកិច្ច​គោរព​តាម​ការអនុវត្ត​សេចក្តី​ថ្លែងការណ៍​ ប្រតិបត្តិ​ ឌីអូស៊ី​ឆ្នាំ​២០០២ ​ដែល​តម្រូវ​ឲ្យ​ភាគី​ជម្លោះ​ដោះស្រាយបញ្ហា​ ដោយ​សន្តិវិធី ​និង​គម្រោងការ តាក់តែង​សេចក្តី​ព្រាង​ក្រម​ប្រតិបត្តិ ​ស៊ីអូស៊ី​ ដែល​ចិន​មិនចង់​បាននោះ។

តំបន់ ​ព្រំដែន​ទឹក​ត្រួតស៊ីគ្នា​រវាង​ចិន​និង​ប្រទេស​អាស៊ាន៤​ក្នុង​ចំណោម​១០​ ប្រទេស​នោះ​ជាពិសេស​កោះ ស្ព្រាតលី ​និង​កោះ ប៉ារ៉ាសែល​ត្រូវ​គេ​ចាត់ទុក​ថា​ជា​តំបន់​សេដ្ឋកិច្ច​សំខាន់​ក្នុង​តំបន់​និង ​ជា​ច្រក​ចេញចូល​ទំនិញ​ដ៏​ធំ​ជាង​គេ​ក្នុង​ពិភពលោក ​និង ​សម្បូរណ៍​ទៅ​ដោយ​ធនធាន​ធម្មជាតិ​ចម្រុះ៕

Cambodia

Asean Woes Signal Cambodian Shift Toward China, Analysts Say

China has given billions of dollars in aid to Cambodia in recent years, making it the top donor.

It was the first time in 45 years the bloc of 10 Southeast Asian nations failed to issue a joint statement at the end of a meeting.

Sok Khemara, VOA Khmer

18 July 2012

WASHINGTON DC - Asean’s failure to sign a joint communique following meetings last week was due to Cambodia’s close siding with China, shunning its traditional ally, Vietnam, analysts say.

It was the first time in 45 years the bloc of 10 Southeast Asian nations failed to issue a joint statement at the end of a meeting, highlighting growing pressure within the grouping.

Phat Kosal, a researcher of Asian affairs at the University of Southern California, said Cambodia needs China’s aid to help it climb from poverty.

There will be “resentment” from Vietnam, he said, “but it does not break [the relationship] in the future, because Vietnam knows that Cambodia cannot do anything, as it is under the strong pressure of China, and because Cambodia needs assistance to solve its economic problems.”

China has given billions of dollars in aid to Cambodia in recent years, making it the top donor. Asean leaders failed to agree on a code of conduct that would help reduce tension in the South China Sea, where four Asean states, including Vietnam, have overlapping claims with China. At the center of the deadlocks was Cambodia, the current head of Asean, signaling strong political influence by China to keep Asean from uniting on the issue.

Joel Brinkley, author of “Cambodia’s Curse,” a book on modern Cambodia, says Prime Minister Hun Sen has chosen to be allied “with a country that provides a lot of money rather than the country that put him into power.”

Brad Adams, Asia director for Human Rights Watch, said Hun Sen is not putting the country’s interests first.

“Hun Sen is showing that he is going to make alliances with the people he thinks serve his interests the best,” Adams said. That plays into China’s desires to keep Asean disjointed, he said, but it doesn’t mean Hun Sen won’t back another helpful party in the future.

Ou Virak, head of the Cambodian Center for Human Rights, said the failure on the communique, which meant that South China Sea discussions will not be part of its official record, and failure to help calm the South China Sea issue through a code of conduct likely do not sit well with Vietnam or the other Asean claimants to the sea: Brunei, Malaysia and the Philippines.

“Claimant parties that are Asean members are disappointed with Cambodia as the Asean chair,” he said.

It remains to be seen how that disappointment will play out when Cambodia hosts a major Asean summit in November.


13 comments:

Anonymous said...

តាមការវិភាគ រឿងរ៉ាវទាំងឡាយនេះ ប្រសិនបើ
ហ៊ុនសែន ងាកបែរដោយពិតប្រាកដទៅរកចិន
មែននោះ ហ្នឹងហើយវាស្នាព្រះហស្ថរបស់ព្រះ
មហាវីរក្សត្រ ដែលមានសន្តានចិត្តដ៏មហិមា
ស្មោះស្ម័គ្រឥតប្រួលប្រែជាមួយបក្សកុម្មុយនិស្ដ
តាំងពី១៩៦០មកម៉្លេះ។បើដូច្នោះទៅអនាគត
យួនមិនអាចឈ្លានពានលេបទឹកដីកម្ពុជាបាន
ជាដាច់ខាត ល្ខោនរឿងព្រេងខ្មែរ ចំណាំឃើញ
ភាពកំសត់ តាំងតែពីដំបូង លុះដល់ចុងបញ្ចប់
អ្វីៗទាំងឡាយប្រែក្លាយដូចភាពដើមវិញជា
ប្រាកដ ត្រកុំត្រកាលសម្បូរំសប្បាយរីករាយ
ក្នុងព្រះនគរដូចដែលរាស្រ្តប៉ងប្រាថ្នា៕
ប៉ុន្ដែ ពលរដ្ឋខ្មែរនៅតឬមានក្ដីបារម្ភចំពោះ
យួន តើ វាអាចលេបទឹកដីកម្ពុជាបានឬអត់?
តើចិន បណ្ដោយឱ្យយួន ធ្វើអ្វីតាមតែចិត្ត
មកលើកម្ពុជាដែរឬទេ????

Anonymous said...

យួនវាមិនអាចលេបទឹកដីខ្មែរបានទេ​ ត្បិតអីគឺ​ បំពង ក វានៅតូចនៅឡើយ ហើយ ចាប់ពីពេលនេះតទៅកន្លងមក យួន មាននៅគ្រប់ទីតំបន់អស់ហើយ​ ​ដូច្នេះសូមលោក 3:28 PM ជឿទុកចិត្តចុះចំពោះ យួន លេប​ ឬ​​ មិនលេប ?

Anonymous said...

បើយួននៅពេញពាស់ទឹកដីខ្មែររួចហើយនោះបាន
ន័យថា យួនលេបយកដីខ្មែររួចបាត់ទៅហើយ៕

Anonymous said...

Do ASEAN have mention in it previous communique the dispute for Preah Vihear ?
Why do they want the communique to mention the territorial dispute of Asean with China ? Asean is just an economic group but never set up to be politico-military group .

Anonymous said...

This is what I don't understand when some stupid analysts accused Cambodia of siding with China and they used economic aid from China as their base for argument and it is like comparing orange and apple!

This is a real life example and real life experience for Cambodia in dealing with similar disputes as the South China Sea Disputes! When Thailand invaded Cambodia and Cambodia did use the ASEAN platform to solve Thailand invasion of Cambodian sovereignty but the whole ASEAN forced Cambodia to deal with Thailand as a bilateral issue! And so what did Cambodia do next? Cambodia went straight to United Nations and to the International Court of Justice to deal with Thailand invasion of Cambodia!

This is the fact! Please no more stupid analysis and speculation!

Anonymous said...

The Philippine should convince the evil doer Vietnam to give Koh Trol island and other islands surrounded it to Cambodia first to validate the international law regarding islands.

If Philippine cannot do that, stop whining about China in the South China Sea.

Anonymous said...

China has something to give you while Vietnam trying to take away from you. Wouldn't you do the same as well?

Anonymous said...

What do you expect? Of course, dogs go where the bigger bones are

Anonymous said...

If Hun Sen is not going to watch out the YUON, he fate will be liked Pol Pot. First Pol Pot was supported by YUON to defeat Lon Nol, when Pol Pot acted too fast to rid YUON, Yuon created border clashes off and on to lure Pol Pot into their trap and made them to invade Pol Pot and ousted him.
Hun Sen needs to review this closely. Make sure if he sides with China, he must really really staying close to China and must buy a good assurance from China.

Anonymous said...

ASEAN was set up in 1967 with only 5 members . Its goal was anti
Communism , politically , economically & militarily . At last year ' meeting of ASEAN ,Mr Hor Nam Hong and Mr Hun Sen did raise the issue of Preah Vihear . Mr Maty Natalegawa , Chairman of ASEAN did discuss this case with both sides of conflict . The issues of Preah Vihear and South
China Sea are totally different : the former involved two countries that are
members of ASEAN , whereas the later the conflict is between a non
member of ASEAN , China and four member of ASEAN . Don't get
them mixed up .

Anonymous said...

NO FREE LUNCH ! China give you 1 , China will take 100 from you. .
You will not be able to live to see your grandchildren paying debt to
China . ខ្មែរគិតតែពីកិន ចិនគិតតែពីកត់ ដល់កំណត់ប្រគល់ស្រុកអោយចិន ធ្វើខ្ញុំចិនផ្តាច់មុខ ។ អាត្រង់ហ្នឹង
ហើយដែលរាស្ត្រត្រូវកំចាត់អាពតចេញ ព្រោះវាជាប់អន្ទាក់ចិន មកច្របាច់កខ្មែរ យកស្រូវអង្ករ និងភោគផលធម្មជាតិ
ខ្មែរលក់អោយចិនថោកៗជាងតម្លៃទីផ្សារអន្តរជាតិ ១ ជា ១០ ធ្វើអោយរាស្ត្រអត់បាយស្លាប់ ឈឺស្លាប់ ។  អីចឹងហើយបានជាយួន និងសៀមឆ្លាតណាស់ មិន ផ្កាប់មុខតែជំនួយចិននោះទេព្រោះគេមើលឃើញអនាគតវែងឆ្ងាយណាស់ សម្រាប់ស្រុករបស់គេ ។

Anonymous said...

Sorry! No insurance . When Vietnam invaded Democratic Kampuchea ,
Pol Pot sent his defend minister , Son Sen to beg China for troop
reinforcement but he got only China refusal and advised them to pack
and leave Phnom Penh . China did not want to take risk of confronting
with Soviet Union by sending troop to protect Cambodia . Son Sen , with
tear on his face , said good bye to China , empty hand .

cambodian son said...

First duty for opposition parties now is helping citizens to have id cards for general election....all Khhum sankat counselors of opposition parties must go te search people door to door for statistics for id- card -having citizens.
it is the point for success