Friday, July 20, 2012

សុភមង្គល ​ដ៏​ពិត​ប្រាក - Psalm 1



សុភមង្គល ​ដ៏​ពិត​ប្រាក


មាន​សុភមង្គល​ហើយ,
អ្នក ​ដែល​មិន​ដើរ​តាម ​ដំបូន្មាន ​របស់​មនុស្ស​ពាល,
មិន​ឈរ​ក្នុង​មាគ៌ា ​របស់​មនុស្ស​បាប,
ហើយ​ ក៏​មិន​អង្គុយ​រួម​ ជា​មួយ​ពួក​អ្នក​ចំអក​ឡកឡឺយ
ផ្ទុយ​ទៅ​វិញ, គេ​ ចូល​ចិត្ត​ នឹង​ក្រឹត្យវិន័យ ​របស់ ព្រះអម្ចាស់
ព្រម​ទាំង​សញ្ជឹង​គិត​ អំពី​ក្រឹត្យវិន័យ របស់​ព្រះអង្គ ​ទាំង​យប់, ​ទាំង​ថ្ងៃ។
អ្នក​នោះ ​ប្រៀប​បាន ​នឹង​ដើម​ឈ ដុះ​នៅ​ក្បែរ​ផ្លូវ​ទឹក
ដែល​ផ្ដល់​ផល​ផ្លែ​ តាម​រដូវ​កាល,
ហើយ​ មាន​ស្លឹក​ មិន​ចេះ​ស្លោក​ស្រពោន
អ្វីៗ​ដែល​គាត់​ធ្វើ​ សុទ្ធ​តែ​បាន​ចំរុង​ចំរើន​ ទាំង​អស់។

រីឯ ​មនុស្ស​ពាល​វិញ ​មិន​ដូច្នោះ​ទេ!
​ពួក​គេ ​ប្រៀប​បាន ​នឹង​អង្កាម
ដែល​ត្រូវ​ខ្យល់​ ផាត់​បាត់​ទៅ។
នៅ​ថ្ងៃ​ព្រះជាម្ចាស់ ​វិនិច្ឆ័យ​ទោស,
មនុស្ស​ពាល ​ពុំ​អាច​ក្រោក​ឈរ ​បាន​ឡើយ,
ហើយ ​មនុស្ស​បាប ​ក៏​ពុំ​អាច​ស្ថិត​នៅ ​ក្នុង​ចំណោមមនុស្ស​សុចរិត ​បាន​ដែរ។

ដ្បិត​ព្រះអម្ចាស់ស្គាល់​មាគ៌ា ​របស់​មនុស្ស​សុចរិត,
រីឯ​ មាគ៌ា ​របស់​មនុស្ស​ពាល​វិញ នាំ​អោយ​ខ្លួន​ វិនាស​អន្តរាយ។ 

 Calligraphy by Ms. Theary C. Seng


4 comments:

Anonymous said...

I did not realize that our Famous Lawyer THEARY SENG is a Christian , Respectfully , I do not blame her for what she has been converted due to her parents were killed by KHMER ROUGE and she was an orphan at very young age .
The KHMER BUDDHIST for life and still have symphaty to her aprents and entire ancestors

Anonymous said...

Very good Theary Seng for Psalm 1

Anonymous said...

"Blessed is the man.."

i am that man!

Anonymous said...

Theary, I realy appreciate your effort to share this invaluable bible in Khmer. I have been searching for the text in electronic for a long time. Can you tell me is there a source that i can download it?