Wednesday, July 18, 2012

The US supports the merger of the SRP and the HRP for political stability in Cambodia

អាមេរិក គាំទ្រ សម រង្ស៊ី និង កឹម សុខា ច្របាច់ចូលគ្នា ដើម្បីស្ថិរភាព នយោបាយ​ នៅកម្ពុជា

Wednesday, 18 July 2012
ដោយៈ បាន ចក់
DAP-news

ភ្នំពេញ៖ រដ្ឋាភិបាល អាមេរិក បានអះអាងថា ការច្របាច់បញ្ចូលគ្នា រវាង គណបក្សប្រឆាំងពីរ នៅកម្ពុជា គឺគណ បក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស ជាការល្អប្រសើរមួយ ដើម្បីការពារស្ថិរភាពនយោបាយ របស់កម្ពុជាឲ្យកាន់តែ មានភាពល្អប្រសើរថែមទៀត ជាពិសេសគឺ លទ្ធិប្រជាធិបតេយ្យ

មន្ត្រីចាត់ការសាធារណៈ និងជាអ្នកនាំពាក្យរបស់ស្ថានទូតអាមេរិកមេរិកប្រចាំនៅកម្ពុជា លោក
Sean McIntosh ហៅ សំ ណាង បានមានប្រសាសន៍ប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលតាមសារ អេឡិច ត្រូនិចនាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១២ថា អាមេរិកមានការលើកទឹកចិត្ត ចំពោះគណបក្ស នយោបាយកម្ពុជា ក្នុងការបង្រួបបង្រួម គ្នាតែមួយ ដើម្បីផលប្រយោជន៍ជាតិ និងប្រជាជនរបស់ខ្លួន

លោក Sean McIntosh បានបញ្ជាក់ថា «សហរដ្ឋអាមេរិកលើកទឹកចិត្តឲ្យមានបរិកាសមួយ ដែលផ្តល់សំឡេង ដល់អ្នកចូលរួមនយោបាយទាំងអស់ និងថែរក្សាសេរីភាពនយោបាយ និងគោលការណ៍លទ្ធិប្រជាធិបតេយ្យ»

កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១២កន្លងទៅនេះ មេដឹកនាំគណបក្សប្រឆាំងទាំងពីរ គណបក្ស សម រង្ស៊ី ដឹក នាំដោយលោក សម រង្ស៊ី ដែលបច្ចុប្បន្ន កំពុងនិរទេសខ្លួន នៅក្រៅប្រទេស ដើម្បីគេចវេសពីការចាប់ ខ្លួនរបស់ តុលាការកម្ពុជា និងគណបក្សសិទ្ធិមនុស្ស ដែលដឹកនាំដោយលោក កឹម សុខា បានប្រកាស ជាសាធារណៈថា ខ្លួននឹងបង្កើតគណបក្សថ្មីមួយ ដើម្បីស្រោចស្រង់ប្រទេសជាតិ និងផ្លាស់ប្តូរ រដ្ឋាភិបាលថ្មី របស់គណបក្សប្រជាជន ដោយ អ្នកទាំងពីរបានចោទថា ការដឹកនាំរបស់គណបក្សប្រជាជននេះ ដឹកនាំបែបកុម្មុយនីស្ត និងផ្តាច់ការ បម្រើបរទេស


លោក សម រង្ស៊ី និង លោក កឹម សុខា បានមានប្រសាសន៍តាមរយៈវីដេអូខខុនហ្វើរិន ពីប្រទេសហ្វីលីពីន មកថា ការច្របាច់បញ្ចូលគ្នានេះ គឺជាការត្រឹមត្រូវ ហើយជាប្រវត្តិសាស្រ្តទៀតផង ។ លោក សម រង្ស៊ីបាន បញ្ចាក់ថា «យើងបានសម្រេច ជាប្រវត្តិសាស្រ្តចាប់ពីថ្ងៃនេះ ទៅឆាកនយោបាយ នៅ ប្រទេសកម្ពុជា មានការផ្លាស់ ប្តូរដ៏សំខាន់។ សេចក្តីសម្រេចនេះ ជាការ សម្រេចរវាងគណបក្សទាំងពីរ ដែលប្តេជ្ញាចិត្តបំពេញបេសកកម្មស្រោច ស្រង់ ប្រទេសជាតិជាមួយគ្នា….»។

វាជាការល្អចំពោះការវេញបញ្ចូលគ្នារវាងគណបក្សទាំងពីរ តែវាក៏អាចមានភាពផុយស្រួចងាយនឹងបាក់បែកទៅ វិញផងដែរ ដោយសារតែគណបក្សទាំងពីរ ពុំទាន់មានឈ្មោះច្បាស់លាស់ និងរចនាសម្ព័ន្ធបក្សត្រឹមត្រូវផង ស្រាប់ តែបែងចែកអំណាច់គ្នារួចទៅហើយនោះ នេះបើតាមការវិភាគរបស់អ្នកវិភាគ ដ៏ល្បីឈ្មោះម្នាក់នៅកម្ពុជា។

សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យខេមរៈ និងជាអ្នកវិភាគឯករាជ្យនៅកម្ពុជាគឺ លោកបណ្ឌិត សុខ ទូច បាន មានប្រសាសន៍ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល តាមទូរស័ព្ទថា វាជាការល្អហើយរវាងលោក សម រង្ស៊ី និងលោក កឹម សុខា ដែលបានច្របាច់បញ្ចូលគ្នា ដើម្បីឲ្យមានកម្លាំងកាន់តែធំក្នុងការប្រកួតប្រជែងជាមួយគណ បក្សប្រជាជននោះ ក៏ប៉ុន្តែការបញ្ចូលគ្នានេះ មានបំណងតែមួយ ឬទេ? ពីព្រោះថា លទ្ធផលមិនទាន់បានអ្វីផង ស្រាប់តែគណបក្សទាំងពីបែងចែក អំណាចទៅ ហើយនោះ ជាពិសេសគឺអ្នកនាំពាក្យរហូតដល់តែពីរ ម្ខាងជាអ្នកនាំ ពាក្យ មកពីបក្ស សម រង្ស៊ី និងម្ខាងទៀតជាអ្នកនាំពាក្យមកពីគណបក្សរបស់លោក កឹម សុខា។

លោកបណ្ឌិត សុខ ទួច បានបញ្ចាក់ថា «យើងឃើញទិដ្ឋភាពពីរ ទិដ្ឋភាពមួយមានលក្ខណៈដូចចែកកូតាអីចឹង សម រង្ស៊ី ប្រធាន, កឹម សុខា អនុប្រធាន ដល់ពេលអ្នកនាំពាក្យខាង សម រង្ស៊ីមួយ ខាងកឹម សុខាមួយ អីចឹង មានន័យថា បែងចែកអំណាចគ្នានៅពេលមិនទាន់ឈ្នះ មួយទៀតអ្នកបង្រួបបង្រួមគ្នា មិនគិតផលប្រយោជន៍អ្វីទេ គិតតែមួយគឺអំណាច។ ខ្ញុំគិតថា ពួកគេនៅប្រកួតប្រជែកក្នុងបក្សទៀត គឺទិដ្ឋភាពនេះហើយ ដែលខ្ញុំឃើញភាព ផុយស្រួយ បើមានពីរ (អ្នកនាំពាក្យ) អីចឹងគឺមានន័យថា អត់ទុកចិត្តគ្នាទេ»។

កាលពីអំឡុងខែមករា ឆ្នាំ២០០៩ គណបក្សទាំងពីរ បានចុះហត្ថលេខា ជាមួយគ្នាម្តងរួចទៅហើយ ដើម្បីចង សម្ព័ន្ធភាពនឹងគ្នា បន្ទាប់មកស្រាប់តែប្រេះស្រាំ បែកបាក់ទៅវិញដោយភាគីម្ខាងៗមិនទុកចិត្តគ្នា។ រហូតដល់ថ្ងៃ ទី១៧ ខែកក្កដា ឆ្នាំ២០១២ គណបក្សទាំងពីរបានក្រកាសជាថ្មីម្តងទៀតថា ពួកខ្លួនឯកច្ឆន្ធគ្នាថា នឹងបង្កើតគណ បក្សថ្មីមួយទៀត ដើម្បីស្របទៅតាមការទាមទាររបស់ប្រជាពលរដ្ឋខ្មែរ ប៉ុន្តែពុំបានបញ្ជាក់ច្បាស់លាស់នូវពេល វេលាឡើយ។ បច្ចុប្បន្នគណបក្សទាំងពីរបានយកពាក្យ «ចលនាប្រជាធិបតេយ្យសង្រ្គោះជាតិ» ដើម្បីផ្តុំកម្លាំងខ្មែរ ស្នេហាជាតិ និងកម្លាំងប្រជាធិបតេយ្យ ជាធ្លុងមួយបណ្តោះអាសន្នសិន។

រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ នៃទីស្តីការគណៈរដ្ឋមន្រ្តីលោក ផៃ ស៊ីផាន បានមានប្រសាសន៍ថា គណបក្ស ប្រជាជនមិនមានការព្រួយបារម្ភសូម្បីតែបន្តិចឡើយ ចំពោះការបញ្ចូលគ្នារបស់គណបក្សសម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្សនោះ ពីព្រោះលោកចាត់ទុកថា សំឡេងទាំងពីរគណបក្សនោះ មិនបានស្មើនឹងពាក់កណ្តាល នៃគណ បក្សប្រជាជនឡើយ៕

20 comments:

Anonymous said...

Thanks to USA.

Anonymous said...

ខ្ញុំថាអាមេរិកលែងខ្វល់ពីកម្ពុជា ព្រោះវាជារបស់យួនរួច
ទៅហើយ ដូច្នោះរឿងអ្វីកើតឡើង ចំពោះអាមេរិកគឺ
មានតែពាក្យសរសើរដល់កម្ពុជាប៉ុណ្ណោះ ព្រោះអាមេរិក
បានសន្យាជួយយួនគ្រប់បែបយ៉ាងដើម្បីប្រឆាំងនឹងចិន។
យើងមើល UN ក៏នៅក្នុងកណ្ដាប់ដៃអាមេរិក សរុប
បើ អាមេរិក ជួយយួន ហើយ រឿងអីវាទៅជួយដោះ
ស្រាយបញ្ហាការរួមបញ្ចូលគ្នានៃគណបក្សប្រឆាំងទាំង
ពីនោះ គឺវាគ្រាន់តែម៉ាៗយកតាសូងរួចខ្លួនបាត់។
សូមខ្មែរគ្រប់ទីកន្លែងទាំងអស់ កុំភ្លេចនិងចងចាំជានិច្ច
ថា អាមេរិក+យួន=សម្លាប់ខ្មែរជិត២លាននាក់៕

Anonymous said...

ចំណែកខ្ញុំ មើលឃើញថាការរួបរួមនៃមេបក្សប្រ
ឆាំងទាំងពីរ ដូចគ្មានអ្វីគួរឱ្យចាប់អារម្មណ៍សោះ
គ្រាន់តែដឹងតិចៗថាវាជាឆាកល្ខោនដែលគេចាប់
តម្រូវឱ្យអ្នកទាំងពីរសម្ដែងដូចដែលគេធ្លាប់បោក
ប្រាសរួចមកហើយ៕

Anonymous said...

Dear KI MEDIA,

Once again, please have the article like this translated into English.
What are shown just bunches of rectangulars.
I do read and write Khmer.
I am sure a lot of other readers would appreciate it also.
Thank you

Anonymous said...

5:17 pm និយាយដូចទើបចុះពីលើមេឃ ភ្លេចថាចិននៅពីក្រោយអាពតតាំងពីដើមដល់ចប់នៃការកាប់សម្លាប់់2 លាននាក់ ។
អាមេរិកមកស្រុកយួន ក៏ព្រោះតែមិនចង់អោយតំបន់នេះធ្លាក់ក្នុងកណ្តាប់ដៃកុម្មុយនិស តែ ស្តេចសីហនុទាត់អាមេរិកចោល 
ទៅកៀកស្មាជាមួយចិនកុម្មុយនីស ដឹកអាវុធអោយយួន នាំភ្លើងសង្គ្រាមចូលស្រុកខ្មែរ ។  អាមេរិកឃាត់មិនឈ្នះ ក៏ចាកចេញ
លែងរវីរវល់រឿងអិនឌូចិនទៀត ទើបមានការកាប់សម្លាប់ក្នុងរបបប៉ុល ពត តាមក្រោយ ដែលមានចិនគាំទ្ររហូតដល់របបវិនាសក្នុងព្រៃ ។
ទោះបីជាអាពតត្រូវបានដេញ ៧ មករា ១៩៧៩ ក៏ខ្មែរឋិតនៅក្រោមកុម្មុយនិសយួន គាំទ្រដោយសហភាពសូវៀត បន្តមកទៀត ។ ខ្មែរ
នៅតែស្លាប់រាល់ថ្ងៃ ក្រោមភ្លើងសង្គ្រាម ម្ខាងគាំទ្រដោយសូវៀត ម្ខាងមានចិន និងអាមេរិក ។
អាមេរិកដឹកនាំដោយប្រធានាធិបតី រ៉េ ហ្គិន ( Reagan ) រកមធ្យោបាយបំបែកសូវៀតអោយទៅជាសេរី ដោយជោគជ័យ ហើយ
រុស្សី ក៏បន្ថយជំនួយពីយួន ទើបយួនបង្ខំចិត្តដកទ័ពចេញពីទឹកដីខ្មែរ ឆ្នាំ ១៩៨៩ .....តមកទៀតអាមេរិកក៏បានជួយជ្រោមជ្រែង និង
ចូលរួមរកសេចក្តីសុខ សន្តិភាពអោយខ្មែរ រហូតដល់មាន កិច្ចព្រមព្រៀងក្រុងប៉ារីស ......សារុបសេចក្តីទៅ អាមេរិកធ្វើសង្គ្រាម
នៅវៀតណាមក្តី នៅស្រុកខ្មែរក្តី ព្រោះតែចង់កាពារ មិនអោយរាស្ត្រនៅក្នុងតំបន់ទៅចូលកុម្មុយនីស តែពួកមេ មមាចនាំកូនចៅចូល
ភ្លើង ទាល់តែបាន ...

Anonymous said...

ការពិតទៅយួន ឆ្លាតជាងអាមេរិក វាចែកជាពីរ
រួចហើយ អាយួនខាងត្បូងបោកអាមេរិក មកឱ្យ
ជួយវៃ អាខាងជើង ទីបំផុត យើអឃើញតែខ្មែរ
ក្រហមសម័យនោះទទួលការទម្លាក់គ្រាប់បេ៥២
ស្លាប់អស់ យើងឃើញកូនទាហានខ្មែរក្រហម
ស្ពាយកំភ្លើងមិនផុតដី ចូលស្រុក ព្រោះអាយួន
ខាងត្បូងវាឱ្យអាមេរិក ទម្លាក់គ្រាប់បែកលើ
ទាហានចាស់ៗខ្មែរក្រហមស្លាប់អស់គ្មានសល់
ហ្នឹងហើយ ដែលយើងហៅថា អាមេរិក+យួន
សម្លាប់ខ្មែរ។ការពិតអាមេរិក វាមកជួយខ្មែរពិត
តែចាញ់ល្បិចយួនទាំងពីរ បានន័យថា អាយួន
ខាងជើង ក៏ដូចតែអាខាងត្បូង គ្មានបំណងល្អ
ដើម្បីខ្មែរទេ អស់លោក លោក​ស្រី អ្នកនាង
កញ្ញា ដ៏ជាទីរាប់អាន។ កាលនោះយួនវាធ្វើ
ជាច្បាំងគ្នាដើម្បី បោកចិន​និងអាមេរិកប៉ុណ្ណោះ។
អ្វីដែលវាចង់បានគឺ វាបង្កើតខ្មែរក្រហមឱ្យសីហនុ
និងយៀកមិញឱ្យសម្លាប់គ្នា យួន ចាំតែយកកម្រៃ
ពីលើអ្នកដឹកនាំខ្មែរឡប់ៗទាំងនោះ។ឱ!ខ្មែរអើយ
ខ្មែរ អីក៏វេទនាម៉្លេះ?សង្ឃឹមថា កូនខ្មែរនឹងបាន
យល់ពី អាមេរិកនិងយួនសម្លាប់ខ្មែរជិត២លាននាក់
ច្បាស់ហើយ៕

Anonymous said...

ការច្របាច់បញ្ចូលគ្នា គួរសរសេរថា៖ ការរួបរួមគ្នា
វិញទៅ វាងាយស្តាប់បន្តិច និងមានអត្ថន័យល្អផង។
អ្នកកាសែតខ្មែរ អីក៏យ៉ាប់ម្លេះ !!!!

Anonymous said...

Congratulation!!

Your joint statement has explicitly hit the right target - the National Election Committee - that will enable both parties to have a fair election, but both parties still have a difficult task ahead of them because of the mass influx of the Vietnamese who have the right to vote.

Here is my suggestion to whether the storm that will hit the new coalition and try to break it up:

1- Again, the CPP will attempt to create "suspicion" within the newly created party. So be cool and understand that if Sam Rainsy and/or Kem Sokha are/is the puppet of the CPP, then Cambodia will not have anymore Khmer Nationalists. Subsequently, Cambodia will be ready to become part of Vietnam. Therefore, stop accusing each other of being the puppet of the puppet because it will only benefit Vietnam.

2- They will try to elevate one party and put down another party, to make both parties feel uncomfortable of each other.
For example, look at some comments of the bloggers.. So, again be cool to this kind of tactic.

3- They will use their elements to do something unlawful and blame the new coalition. For example, Mam Sonando’s case. The new coalition must inform the international community, especially the UN about this dirty tactic. By informing the international community in advance, you have created an obstacle for the puppet government to deploy such trick. It will backfire if the puppet government persists on doing it.

4- The new coalition should bear the name “ SAM RAINSY HUMAN RIGHT PARTY”. By keeping both names, you make all of your members, and especially Khmer people feel comfortable and familiar with it. Furthermore, it is difficult for the puppet government to break it up.
Learn from the history why Son Sann party, Funcinpec party, Cheat Khmer party were broken up. So, give the right name to avoid wasting your time to fight the problem that you don’t need to. By incorporating the name Sam Rainsy in the new party, it will provide a self defense mechanism for the new party – CPP cannot use its elements inside the new party to disintegrate it.

Your compromise and understanding have given Khmer people hope and Cambodia a chance to survive this neocolonialist Vietnam. Both parties must be mature at resolving any problems that will arise….

Best wishes and Good Luck to the new coalition!!

Bun Thoeun

Anonymous said...

សូមខ្មែរគ្រប់រូបបែងចែកឲ្យបានច្បាស់លាស់
ថា តើហ៊ុន សែន កំពុងធ្វើអ្វី?តើហ៊ុន សែន
ជាអ្នកណា? តើបក្សប្រជាជន អ្នកណាជាអ្នក
បង្កើត? តើរបបហ៊ុន សែនជារបបអ្វី? តើហ៊ុន
សែន បំរើអ្នកណា? តើហ៊ុន សែន ជួយរាស្ត្រ
ខ្មែរ ឬ ជួយរាស្រ្តយួន? តើជន់ជាតិណាត្រួតខ្មែរ
សព្វថ្ងៃ?
តើខ្មែរឃើញជាតិយួន ៧ លាននាក់ទេ?
តើចំការកៅស៊ូយួនប៉ុន្មាន?
បើមិនដឹងទេ កុំមកបំបែកបំបាក់ខ្មែរតទៅទៀត
ល្មមឈប់មិនទុកចិត្តគ្នា។ សាមគ្គីគ្នាឡើង។
បើលើកនេះ ខ្មែរនៅតែបែកបាក់ ខ្មែរជាកើត
ប្រទេសចាម ខ្មែរក្រោម ឬលាវជាមិនខាន។

សូមឈប់លាបពណ៌មុខដាក់គ្នាទៅ។
បើចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ខ្មែរ
ចេះជួយកែកំហុសទៅវាជាការស្រេច។
សូមកុំមើលបំណាំគ្នា។ សូមចេះនិយាយស្រប
គ្នាខ្លះទៅ។ តើឲ្យព្រះណាមកជួយខ្មែរ បើខ្មែរ
មិនជួយខ្មែរនោះ?

Anonymous said...

Don't pop the champaign yet, ah yuons have more tricks in their bag.

Anonymous said...

You're right,brother! Everything happened in our country can't blame on others... they did for their own interests...Only people to blame is ourself and our dumb ass leaders and their dumb shit mother fucker leadership. BUT one thing in my understanding about sihanouk, perhaps he didn't trust the white folks like french and american, so he prefered to go along with chin and youn because these 2 are our next door neighbor.... he didn't think this tiger and crocodile are a vicious animal. It's hard to blame totally on SIHANOUK.

Anonymous said...

Good comments my elderly brother.... tell me more...

Anonymous said...

Trust me my comrade 1:24AM, sometimes, too much bad trick to some one over and over, it can return to yourself. Youn is too genius only for the bad deed... not genius of technology invention. How long have they spent their times doing this to others because of their ambition for the properties that belong to some one. This time YOUN will be disappear itself by china.

Anonymous said...

Yuon are not smart, they are tricky !!!

Anonymous said...

To 2:06 AM, I don't blame on everything, but I totally blame him for siding with the communists, especially khmer rough. He's the one that created khmer rough, and khmer rough created youn, that's the fact.
If you don't believe me, just read some history, my freind, you'll find out.

Anonymous said...

Do you know when and why Vietnam split into North and South Vietnam ?
Why American troops presented in Indochina ?
Vietnam was divided and recognized by UN at 17th parallel .....Do research
on Cambodia History .

Anonymous said...

Folks what you see is not the same as what has happened inside.

According to the problems behind, China, Soviet, and Cuba helped Vietnam against the US.

Vietnamese (Pham Van Dong and Ho Chi Minh) owed China so much from that Vietnam war. Vietnam ceded a lot of land to China, and two islands (Spratley and Paracel). Pham Van Dong wrote letters to Zhou a few times begging for helps. Yes China helped and Vietnam is still in debt (highest price). Without US and China agrred to stop that War, may be half of Vietnam ended up dead. Kissinger and Zhou En Lai both were good friends, and they both agreed to end. Vietnam got South and North united but the price is too high, because China is the real owner of South VN, and Vietnam keeps paying the debt. (It is in a top secret document just released by George Washington University GWU).

Both China and US using Vietnam, and Vietnam is using this occasion to expand their land as you all see today. US and China see it but they ignored.

China wants to take Thailand through exPM Thaksin, but the US fought back (supporting Monarchy) to shut up all the red shirts.

Why now the US support Rainsy and Sokha? Because Hun Sen sides with China. Billion of dollars throwing to CPP is not just for CPP alone but to feed Viet army hiding inside Cambodia. China knew and so does the US. Hun Sen is in power because of Vietnam protects him. Why Cambodia is a good place for the superpower war? Within CPP there is no real Cambodian politicians to begin with.

Remember the US and China would never fight each other, but they use small nations to fight for them. Cambodia seems to be a good place (pawn) for their war.


You will see more flip-flopping within this Geopolitics. It is about who rule the world economy. China or US?

Anonymous said...

7:51 AM
No Sihanouk did not create Khmer Rouge, he was caught in the middle, and he went with the strong current flow. You will be more understood about the Communists were created.

Read history online:
(1) Phan Boi Chau and The Dong-Du Movement (released by Yale Univ.)
(2) Thailand and the Southeast Asian networks of the Vietnamese Revolution 1885-1954.

Anonymous said...

@8:29 PM
ការច្របាច់បញ្ចូលគ្នាបង្រ្គប់កិច្ច ឬការច្របាច់ក្ដបញ្ចូលគ្នាបង្រ្គប់កិច្ច
គួរសរសេរថា៖
-ការរួបរួមគ្នា ប្រឆាំងនិងខ្មែរ
ទៅជួយអាយួន CPP និង
-ទៅជួយទ្រក្ដអារន្ទះបាញ់ហ៊ុន ​សែន ឲ្យ​ វាបាញ់ក្ដដាក់ក្បាល វិញទៅ វាងាយស្តាប់បន្តិច និងមានអត្ថន័យល្អហើយពិរោះពិសារ​ទៀតផង។

Anonymous said...

@8:29 PM

ការច្របាច់បញ្ចូលគ្នាបង្រ្គប់កិច្ច ឬការច្របាច់ក្ដបញ្ចូលគ្នាបង្រ្គប់កិច្ច
គួរសរសេរថា៖
-ការរួបរួមគ្នា ប្រឆាំងនិងខ្មែរ
ទៅជួយអាយួន CPP និង
-ទៅជួយទ្រក្ដអារន្ទះបាញ់ហ៊ុន ​សែន ឲ្យ​ វាបាញ់ទឹក​ក្ដដាក់ក្បាល វិញទៅ វាងាយស្តាប់បន្តិច និងមានអត្ថន័យល្អ ហើយពិរោះពិសារ​ទៀតផង។