2012-08-02
http://www.rfa.org/khmer/
សហគមន៍អន្តរជាតិអះអាងថា មូលហេតុនៃការចាប់ខ្លួនលោក ម៉ម សូណង់ដូ ប្រធានវិទ្យុសំបុកឃ្មុំ (FM ១០៥) អាចបណ្ដាលមកពីការផ្សព្វផ្សាយអំពីដំណើរការដាក់ពាក្យបណ្ដឹងរបស់ ក្រុមមួយ ដែលមានឈ្មោះថា ចលនាអំណាចពលរដ្ឋខ្មែរ។
បណ្ដឹងនេះ គឺប្ដឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ទៅតុលាការព្រហ្មទណ្ឌអន្តរជាតិក្នុងទីក្រុងឡាអេ។ ប៉ុន្តែមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាល អះអាងថា ការចាប់ខ្លួនលោក ម៉ម សូណង់ដូ ធ្វើឡើងស្របទៅតាមនីតិវិធីច្បាប់ និងភស្តុតាងគ្រប់គ្រាន់។
អង្គការឃ្លាំមើលសិទ្ធិមនុស្សចំនួនបី មានអង្គការ Article 19 អង្គការ Forum Asia និងអង្គការ SEAPA កាលពីថ្ងៃទី៣០ ខែកក្កដា បានឲ្យដឹងថា គេមានការសង្ស័យអំពីមូលហេតុចម្បង ដែលនាំអោយមានការចាប់ខ្លួនលោក ម៉ម សូណង់ដូ ប្រធានវិទ្យុសំបុកឃ្មុំ និងជាប្រធានសមាគមអ្នកប្រជាធិបតេយ្យស្ថិតនៅជាចំណោទនៅឡើយ។
មន្ត្រីសិទ្ធិមនុស្សក្នុងស្រុកនិយាយថា ប្រសិនបើលោក ហ៊ុន សែន ចាប់លោក ម៉ម សូណង់ដូ ដោយសារការផ្សាយអំពីដំណើរការប្ដឹងរូបលោក ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិមែននោះ មជ្ឈដ្ឋានជាច្រើននឹងចោទលោកថា រំលោភដល់សេរីភាពក្នុងការផ្សាយព័ត៌មាន ឬសិទ្ធិក្នុងការបញ្ចេញមតិ ហេតុដូច្នេះហើយ ទើបលោក ហ៊ុន សែន ចោទប្រកាន់លោក ម៉ម សូណង់ដូ ពីបទមេខ្លោងនៅពីក្រោយការញុះញង់ប្រជាពលរដ្ឋអោយកាន់អាវុធក្នុង រឿងជម្លោះដីធ្លីទៅវិញ។
ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក អ៊ូ វិរៈ បានវាយតម្លៃថា ការចាប់ខ្លួនលោក ម៉ម សូណង់ដូ ធ្វើឡើងក្នុងហេតុផលផ្ទាល់ខ្លួនរបស់លោកនាយករដ្ឋមន្ត្រី រួមនិងការភ័យខ្លាចអំពីបដិវត្តន៍នៅកម្ពុជា អាចផ្ទុះឡើងតាមរយៈជម្លោះដីធ្លី ដែលគ្មានដំណោះស្រាយសមរម្យជូនពលរដ្ឋ។
សហគមន៍អន្តរជាតិអះអាងថា កាលពីថ្ងៃទី២២ ខែមិថុនា លោក ម៉ម សូណង់ដូ បានទៅយកព័ត៌មានផ្ទាល់អំពីក្រុមចលនាអំណាចពលរដ្ឋខ្មែរ ដែលបានយកពាក្យបណ្ដឹងទៅដាក់ជូនព្រះរាជអាជ្ញានៃតុលាការព្រហ្មទណ្ឌ អន្តរជាតិ ក្នុងទីក្រុងឡាអេ ចោទប្រកាន់រដ្ឋាភិបាលកម្ពុជា ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។
នៅថ្ងៃទី២៥ ខែមិថុនា លោក ម៉ម សូណង់ដូ បានផ្សាយអំពីដំណើរការប្ដឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នេះ នៅលើវិទ្យុសំបុកឃ្មុំរបស់លោក។ ហើយមួយថ្ងៃបន្ទាប់ពីការផ្សាយដំណឹងនេះរួច លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាជាសាធារណៈថា ត្រូវតាមចាប់ខ្លួនលោក ម៉ម សូណង់ដូ ពីបទធ្វើអបគមន៍ឲ្យទាល់តែបាន ទោះរត់ទៅដល់ទីណាក៏ដោយ។
នៅថ្ងៃទី១២ ខែកក្កដា លោក ម៉ម សូណង់ដូ បានវិលពីក្រៅប្រទេស ចូលទៅកម្ពុជាវិញដោយស្ម័គ្រចិត្ត ហើយថាលោកមិនខ្លាចការចាប់ខ្លួននោះទេ ពីព្រោះលោកគ្មានកំហុស ហើយក៏គ្មានអ្នកប្ដឹងរូបលោកថែមទៀត។
ក្រុមអង្គការសិទ្ធិមនុស្សអន្តរជាតិ ឲ្យដឹងថា ការចោទប្រកាន់លោក ម៉ម សូណង់ដូ ពីបទញុះញង់ប្រជាពលរដ្ឋអោយកាន់អាវុធទាក់ទងនឹងជម្លោះដីធ្លីនៅ ក្នុងខេត្តក្រចេះ នោះ មិនបានផ្អែកលើមូលដ្ឋាន និងភស្តុតាងច្បាស់លាស់។
មេធាវីរបស់លោក ម៉ម សូណង់ដូ ក៏បានបញ្ជាក់ថា លោក ម៉ម សូណង់ដូ មិនមានការពាក់ព័ន្ធដូចការចោទប្រកាន់របស់រដ្ឋាភិបាលនោះទេ។ ក្រុមអង្គការទាំងនេះ ក៏បានបញ្ជាក់ថា ព្រឹត្តិការណ៍កាលពីខែឧសភា ក្នុងខេត្តក្រចេះ នោះ គឺជាការប្រឈមមុខដាក់គ្នារវាងអ្នកភូមិ និងកងប្រដាប់អាវុធរបស់រដ្ឋាភិបាល ដោយសាររឿងជម្លោះដីធ្លី មិនមែនជារឿងបំបែកខ្លួនជាតំបន់អបគមន៍ ដូចការអះអាងរបស់រដ្ឋាភិបាលឡើយ។
អ្នកនាំពាក្យនៃទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មានប្រសាសន៍ថា តុលាការកម្ពុជាកំពុងធ្វើកិច្ចការរបស់ខ្លួនស្របតាមនីតិវិធីច្បាប់ ហើយក្រុមអ្នករិះគន់អំពីការចាប់ខ្លួនលោក ម៉ម សូណង់ដូ នេះ គឺជាក្រុមដែលមិនយល់អំពីដំណើរការនីតិរដ្ឋ។
អ្នកវិភាគឯករាជ្យ លោកបណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍ថា រហូតមកទល់ពេលនេះ គេនៅមិនទាន់ឃើញតុលាការទីក្រុងភ្នំពេញបង្ហាញភស្តុតាងជាក់ស្តែង អំពីបទអបគមន៍ ដែលរដ្ឋាភិបាលបានចោទទៅលើលោក ម៉ម សូណង់ដូ ឡើយ។
លោកបន្តថា ប្រសិនបើសមត្ថកិច្ចចាប់ខ្លួនលោក ម៉ម សូណង់ដូ ដោយគ្រាន់តែលោកបានផ្សព្វផ្សាយអំពីដំណើរការប្ដឹងលោក ហ៊ុន សែន ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិមែននោះ វាគឺជាការរឹតត្បិត និងគាបសង្កត់ដល់សេរីភាពក្នុងការផ្សាយព័ត៌មាន។
លោក ម៉ម សូណង់ដូ អាយុ ៧០ឆ្នាំ ត្រូវបានសមត្ថកិច្ចទីក្រុងភ្នំពេញចាប់ខ្លួន កាលពីថ្ងៃទី១៥ ខែកក្កដា ពីបទប៉ុនប៉ងបង្កើតចលនាឧទ្ទាម ក្រោយពីលោកនាយករដ្ឋមន្ត្រីប្រកាសរួច កាលពីថ្ងៃទី២៦ ខែមិថុនា កន្លងទៅ។
តុលាការក្រុងភ្នំពេញបានចោទប្រកាន់បទល្មើសចំនួនបួនចំណុច ដោយផ្អែកលើដីការបស់តុលាការខេត្តក្រចេះ ក្នុងនោះរួមមាន អ្នកផ្ដើមគំនិតប្រឆាំងរាជការសាធារណៈ ធ្វើកុបកម្ម ជ្រៀតជ្រែកដោយខុសច្បាប់ក្នុងការបំពេញការងារសាធារណៈ និងញុះញង់ឲ្យប្រជាពលរដ្ឋប្រឆាំងអាជ្ញាធរស្របច្បាប់ ដែលបទចោទទាំងនេះ អាចនាំឲ្យលោក ម៉ម សូណង់ដូ ជាប់ពន្ធនាគាររហូតដល់ទៅ ៣០ឆ្នាំ។ នេះមិនមែនជាលើកទីមួយទេ សម្រាប់ការចាប់ខ្លួនលោក ម៉ម សូណង់ដូ ដោយរដ្ឋាភិបាល។
កាលពីឆ្នាំ២០០៣ ប្រធានវិទ្យុសំបុកឃ្មុំរូបនេះ ត្រូវបានចាប់ខ្លួនពីបទផ្សាយព័ត៌មានមិនពិត និងញុះញង់ឲ្យមានការរើសអើង នាំអោយមានបាតុកម្មមហាជនវាយកម្ទេចស្ថានទូតថៃ។
នៅឆ្នាំ២០០៥ ត្រូវបានចាប់ខ្លួនម្តងទៀត ពីបទបរិហារកេរ្តិ៍ញុះញង់ និងបទផ្សាយព័ត៌មានមិនពិតអំពីបញ្ហាព្រំដែន បន្ទាប់ពីលោកផ្សាយបទសម្ភាសន៍ ស្ដីពីបញ្ហាព្រំដែនវៀតណាម-កម្ពុជា ជាមួយលោក ស៊ាង ប៉េងសែ ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា ដែលមានទីស្នាក់ការនៅប្រទេសបារាំង។
អង្គការ Article 19 អង្គការ Forum Asia និងអង្គការ SEAPA បានអះអាងថា ការចាប់ខ្លួនលោក ម៉ម សូណង់ដូ គ្មានអ្វីលើសពីការផ្សាយព័ត៌មានអំពីដំណើរប្ដឹងលោក ហ៊ុន សែន ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនោះទេ ហើយបញ្ហានេះ កម្ពុជាកំពុងរំលោភដល់អនុសញ្ញាស្ដីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ដែលខ្លួនជាម្ចាស់ហត្ថលេខី។ អនុសញ្ញាអន្តរជាតិមួយនេះ គឺតម្រូវឲ្យរដ្ឋាភិបាលកម្ពុជា គោរពសិទ្ធិក្នុងការបញ្ចេញមតិ ដែលថែមទាំងមានចែងក្នុងរដ្ឋធម្មនុញ្ញរបស់ខ្លួនផងនោះ៕
11 comments:
លោក ផៃស៊ីផោម គួរឈប់ប្រើភាសាបោកប្រាស
ពលរដ្ឋខ្មែរទៀតទៅ។លោកគិតខុសថា ប្រចាពល
រដ្ឋខ្មែរយលងខ្ញុំ ល្ងង់មិនដឹងខ្យល់ហើយមើលទៅៈ
លោកថា "តុលាការកម្ពុជាកំពុងធ្វើកិច្ចការរបស់ខ្លួន
ស្របតាមនីតិវិធីច្បាប់ ហើយក្រុមអ្នករិះគន់អំពីការ
ចាប់ខ្លួនលោក ម៉ម សូណង់ដូ នេះ គឺជាក្រុមដែល
មិនយល់អំពីដំណើរការនីតិរដ្ឋ"ការរដោះស្រាយរបស់
លោកមិនត្រូវនឹងព្រេត្តិការណ៍ដែលបានកើតឡើង
បន្តិចសោះ។តែដោយលោកធ្វើការបំរើហ៊ុនសែនដាច់
ថ្លៃ លោកចេះតែនិយាយឱ្យរួចពីមាត់ ដើម្បីប្រាក់
ខែតែប៉ុណ្ណោះ ទោះខុសក្ដីត្រូវក្ដីលោកមិនខ្វល់ទាំង
អស់ សរុប មកជាសត្វសេកដែលត្រូវគេបង្គាប់
យ៉ាងរត់មាត់ តែមិនដឹងមានន័យដូចម្ដេច?
ហុន សែនក្បត់ជាតិអត់មានននាចាប់ដាក់គុកសោះ គ្រាន់តែលោក ម៉ម សូណង់ដូ ដើរលេងក្រៅប្រទេសប៉ុន្មានខែក៏ខុសច្បាប់ដែរ ចាប់គាត់ដាក់គុក។ លោក ហុន សែនអើយខ្ញុំអង្វរសូមលោករៀនដេកគុកខ្លះទៅ ដេកលើពូកយូរបន្តាលអោយឈឺខ្នង។
មេឃ្មុំគឺ បីន ខ្លាចមេរុយ។
នេះជារឿងនយោបាយរបស់អាឆ្កែយួនហ៊ុន សែនដែលយក ដំរីស្រុក ទាក់ដំរីព្រៃទេ...
ពួកបណ្ឌិតបណ្ឌិតសុទ្ធតែចាញ់បោកអាសួន សេរីរដ្ឋាទាំងអស់។ អានេះវានាំអ្នកស្នេហាជាតិឲ្យចូលអន្ទាក់CPP នរណាគាំទ្រវា នរណាឧបត្ថម្ភវា នរណានៅជិតវា មិនយូរទេ វានឹងរាយការណ៍ទៅCPPឲ្យចាប់ដាក់គុកមិនខាន។ អាសារ៉ាត់ សាយ នៅរ៉ូតអាយឡិន និង អាប៊ូ ជឿននៅហ្វ៊ីឡា ក៏ជាមេគ្រោះថ្នាក់ខ្លាំងណាស់ដែរ ព្រោះពួកវាជាអ្នកគាំទ្រអាសួន សេរីរដ្ឋាតាំងពីណាពីណីមក ដល់សព្វថ្ងៃ។
បណ្ឌិតទាំងឡាយ ឈប់ជឿតាមអាសួន សេរីរដ្ឋានិងដៃជើងវាទៅ អាក្មេងម្នាក់នេះជាមេគ្រោះថ្នាក់ខ្លាំងណាស់៕
យួនមានពាក្យស្លោក១ឃ្លាថា :
<< បណ្ឌិតខ្មែរ១០ មិនបានយួនឡប់១ >>
ពីខ្មែរអូស្រ្តាលី
When you really listen to them you know what I mean. They are not true independent broadcaster as they claim.
There's a different when you are truelly nuetral or pretend to be nuetral. I think they pretend to be....
Their Jobs are to target to divide and/or take over Temples, Businesses, Communities, Party and send back informations to Hun Sen HQs in Pnom Penh.
Secret source in PP.
Soun Sarei Ratha is Khmer divider along with Meach Sovannara, The Khmer Post Radio News. I Knew this two heads only have been in US about three-four years ago at about the same time. Perhaps, Hun Sen might sent them here as spy and as propagandist (Meach Sovannara) and divider (Soun Sarei Ratha).
Because, in 2009 they were fighting about the money in the amount of $40,000 split an half .
Mam Sonando + ម៉ម សូណង់ដូ ...
"អន់ណាស់..អន់ម្ហាសែនអន់!
យ៉ឺស អួតសុទ្ធតែជើងស្រុកបារាំងតាំងពីឆ្នាំ១៩៦៤
បែរជាឱ្យពួកអាកូនក្មេងឃ្វាលគោម្ដុំជើងភ្នំសំពៅ
ឈ្មោះបោកអាសួន សេរីរដ្ឋា និងអាកែកប៊ូ ជឿន បោកអស់សក់ក្បាលបាន..."
ហាសហាហាហាហា....
ខ្ញុំនិងមិត្តភក្តិកន្លងមកមិនបានដឹងថាមានគេដាក់ពាក្យប្តឹងហុ៊ន សែននៅតុលាការអន្តរជាតិទេ ឥឡូវទើបដឹង ។
ហុ៊ន សែន ចាប់លោកម៉ម សូណន់ដូ គឺដូចជាជីករណ្តៅកប់ខ្លួនឯង :
- គាត់ដូចជាកំពុងជួយវិទ្យុសំបុកឃ្មុំ ផ្សព្វផ្សាយដំណឹងថាគាត់ត្រូវបានគេប្តឹងនៅតុលាការឡាអេ ឥឡូវនេះមានខ្មែរភាគច្រើនដឹងរឿងនេះ ហើយ ក៏មានចឹត្តសង្ស័យថា ប្រហែលជាគាត់បានប្រព្រឹត្តអំពើឧក្រឹដ្ឋនេះមែនទើបច្រឡោត ធ្វើឲគេឯងដឹងពេញនគរ ។
- តុលាការក្រុងឡាអេ បានទទួលពាក្យបណ្តឹង ប៉ុន្តែគេបានទុកសំណុំរឿងនៅក្រោមពាក្យបណ្តឹងដទៃទៀត មិនទាន់ចាត់ការ
ដល់ឥឡូវនេះ គាត់ចាប់លោកម៉ម សូណន់ដូ គឺដូចជាគាត់ទៅដាស់តឿនតុលាការអន្តរជាតិឲឆាប់ស្រាវជ្រាវអំពីឧក្ឹដ្ឋកម្មរបស់គាត់ ។
នេះជានយោបាយចាស់ តាំងពីបុរមបុរាណមក បស់យួន និង សៀម ដែលព្យាយាមប្រើខ្មែរកំរោលស្រឡាញ់អំណាច ឲកំចាត់ខ្មែរស្នេហាជាតិ ដើម្បីលេបយកទឹកដីខ្មែរ ។ គ្រប់ជំនាន់ខ្មែរតែងតែជួយខ្លួនឯងបានផុតពីការបុ៉នប៉ងនេះ ឥឡូវនេះទៀតខ្មែរ
ត្រូវតែក្រោកឡើង ជួយខ្លួនឯង ដោយទុកការរកាំរកុះមួយឡែក រួមគ្នាសិន ។
ខ្មែរក្រោក
មកពីគ្នាមានបាន ដោយសារតែគុណបុណ្យរបស់ព្រះអាទិទេព ទើបបានជាមានរឿងអីក៏ដោយ ក៏គ្នាសុខចិត្តបិទភ្នែក និយាយអ្វីៗដែល មិនមែនជាចេញពីសណ្ដានចិត្តរបស់គ្នាដែរ ។ ពោល! គឺគ្នា គ្រាន់តែមានប្រតិកម្ម ម៉ាៗយក តែសូង ដើម្បីផ្គាប់ចិត្តមេៗ របស់គ្នាតែប៉ុណ្នោះ! នៅថ្ងៃណាមួយ គ្នានឹងដាកមេផាយ ជាមិនខាន នៅពេលណាដែលមេរបស់គ្នា អស់លក្ខណ៍!
@ 2:22 AM,
Well, that's not matter, the matter is that he helps poor Cambodian farmers, and he's not taking any people lands like ah Hun Sen.
So in this case, he still a hero, not like ah Hun Sen -ZERO. Think about it brother.
ការចាប់ខ្លួនលោក ម៉មសូណង់ដូ លើកទីបីនេះមាន
សភាពខុសពីមុនៗ ដោយឡែកថា ទោសកម្រិតនោះ
ដូចមានសភាពធ្ងន់អាចរហូតដល់ទៅ៣០ឆ្នាំ ប៉ុន្ដែ
តុលាការក្រុងភ្នំពេញនៅពុំទាន់រកភស្ដុតាងឃើញ
ច្បាស់ផងចំពោះការចាប់ខ្លួននោះ...ពួកអាតុលាការ
ឱ្យតែហ៊ុនសែនបញ្ជាទោះឱ្យទៅស៊ីអាចម៍ក៏ពួកវា
ទៅឬមិនទៅ?វា សឱ្យឃើញច្បាស់ក្រឡែតៗកេរ
អាសោចន៍របស់ខ្លួន មិនទាំងចេះលាក់កម្បាំងផង
ដំបៅមិនឈឺទៅយកឈើចាក់ឱ្យឈឺចាក់ឆ្កិះខ្លួនឯង
ឥឡូវនេះនរណាក៏ដឹងដែរថាករណីចាប់ខ្លួនរបស់
លោកម៉មសូណង់ដូ គឺជាប់ពាក់ពន័្ធទៅលើឧក្រឹដ្ឋកម្ម
ដែលហ៊ុនសែនបាននិងកំពុងប្រព្រឹត្តិយ៉ាងសាហាវ
យង់ឃ្នង រយៈកន្លងមក។បើស្ដាប់សំដីគេពេលចែក
សញ្ញាបត្រ័ឱ្យនិស្សិតម្ដងៗ ចេញមកទាំងដុំៗដូចគេ
យកមេឃមកទ្រាប់អង្គុយ សឹងគ្មាននរណាចេះដូច
តែគេអួតខ្លួនឯងថាជាក្មេងវត្តសោះ៕
Hun and his clan know only how to rob, steal and kill. Black is white and which is black. they put innocents in jail and they the criminals go free. They control the court system and let the criminals go free and why? because they too are criminals and off course they can not sent crimimals to jail, it is like sending one of their own weak people. so, their job is to put the innocents in jail, end of a story.
Post a Comment