Tuesday, August 21, 2012

ឲ្យបង្កើតច្បាប់គ្រប់គ្រងម្តេចទៅបើគណបក្សអាច្រីលើកជើងវាយកលុយពុករលួយក្បត់ជាតិដើរទិញសន្លឹកឆ្នោតម្តងៗរាប់សិបលានដុល្លារ ?

អង្គការ៤អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​បង្កើត​ច្បាប់​ហិរញ្ញវត្ថុ​បក្សនយោបាយ

(អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ 21-08-2012, 11:40 am) | ដោយ សេង សេរីរត្ន័
http://www.thmeythmey.com


ភ្នំពេញ៖ អង្គការ ​ចំនួន៤បានចេញ​សេចក្តីអំពាវនាវ​ឲ្យ​រដ្ឋាភិបាល​បង្កើត​ច្បាប់​ស្តីពី ហិរញ្ញវត្ថុ​នយោបាយ​ឲ្យ​បាន​ឆាប់រហ័ស សម្រាប់​ធានា​ការប្រកួតប្រជែង​ការបោះឆ្នោត​ឲ្យ​មាន​តម្លាភាព។
អង្គការ ខុមហ្វ្រែល(COMFREL) និក​ហិ្វ​ច (NICFEC) ប្រជាធិបតេយ្យ និង​សិ​ទិ្ធ​មនុស្ស​ក្នុង​ប្រតិ​ប​តិ្ត​ការ (DHRAC) និង​សម្ព័ន្ធ​ស​ដើម្បី​សុចរិត​ភាព និង​គណនេយ្យភាព​សង្គម (CISA) បាន​ទទូច​ឲ្យ​រដ្ឋាភិបាល​អនុម័ត​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ នយោបាយ​អោយបាន​ឆាប់ ដើម្បី​ធានា​ឲ្យ​មាន​សមភាព យុត្តិធម៌ តម្លាភាព និង​សុ​ចរិតភាព​នៅក្នុង​ការ​ប្រកួតប្រជែង របស់​គណបក្សនយោបាយ​ក្នុងពេល​បោះឆ្នោត និង​ដើម្បី​ទប់ស្កាត់ អំពើពុករលួយ​នៅក្នុង​វិស័យ​នយោបាយ​ដែល​នាំ​ឲ្យ​ជះ​ឥ​ទិ្ធ​ពល​អវិជ្ជា​មាន​ ដល់​លទ្ធផល​នៃ​ការបោះឆ្នោត ដោយសារ ប្រទេស​កម្ពុជា​មិនទាន់​មានច្បាប់​សម្រាប់​អនុវត្ត​នៅឡើយ។
នៅក្នុង​សេចក្តីថ្លែងការណ៍​រួម​ដែល​ចេញផ្សាយ​ជា​សាធារណៈ អង្គការ​ទាំង៤បាន​សុំ​ឲ្យ​រដ្ឋាភិបាល និង​ស្ថាប័ន​នីតិបញ្ញត្តិ រៀបចំ​ច្បាប់​នេះ​ឲ្យ​បាន​ឆាប់​ដើម្បី​ឲ្យ​ការបោះឆ្នោត​មាន​តម្លាភាព និង​យុត្តិធម៌ ស្របតាម​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ គណបក្សនយោបាយ និង​ភាគី​ពាក់​ព​ន្ធ័​នានា។
សូមបញ្ជាក់ថា គណបក្សនយោបាយ​ភាគច្រើន​ដែលមាន​អ​សនៈ​នៅក្នុង​រដ្ឋសភា​បាន បង្ហាញ​ពី​ឆន្ទៈ ចង់​ឲ្យ​មានច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​ឃោ​នា នយោបាយ ដើម្បី​ចូលរួមចំណែក​លើកកម្ពស់​ការបោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​ពិតប្រាកដ​នៅក្នុង​ប្រទេស​កម្ពុជា៕

No comments: