Sunday, August 05, 2012

លោក រ៉ុង ឈុន អំពាវនាវឲ្យក្រសួងអប់រំទប់ស្កាត់អំពើពុករលួយ ពេលប្រឡងសញ្ញាបត្រទុតិយភូមិ


 

(Photo: Mr. Rong Chhun attending ILO Map Project, June 2012, ILO Building, Geneva)

(ថ្ងៃទី 5 សីហា 2012, ម៉ោង 11:07:AM) | ដោយ: រតនា
ប្រភព៖ CEN
ភ្នំពេញ: ​លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ បានធ្វើ​សេចក្តីអំពាវនាវ​ឲ្យ​លោក អ៊ឹម សិទ្ធី រដ្ឋមន្ត្រីក្រសួង​អប់រំ ធ្វើការ​ទប់ស្កាត់​កុំ​ឲ្យ​មាន​អំពើពុករលួយ ស៊ីសំណូកសូកប៉ាន់ នៅក្នុង​ការប្រឡង​សញ្ញាប​ត្រ​ទុតិយភូមិ (​ប្រឡង​បាក់​ឌុប​) ដែល​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី​៦ ខែសីហា ឆ្នាំ​២០១២​នេះ​។​

​លោក រ៉ុង ឈុន បាន​អះអាងថា ការទប់ស្កាត់​អំពើពុករលួយ​នៅក្នុង​ការប្រឡង​នោះ រួមទាំង​ការប្រមូល​លុយ​នៅក្នុង​ការប្រឡង គឺ​ដើម្បី​ពង្រឹង​នូវ​គុណភាព និង​សមត្ថភាព​របស់​សិស្សានុសិស្ស ដែល​បានបញ្ចប់​ការសិក្សា​ថ្នាក់​ទុតិយភូមិ ហើយ​និង​ពង្រឹង​ធនធានមនុស្ស ដែល​ពួកគេ​នឹង​បន្ត​ការសិក្សា​ទៅដល់​ថ្នាក់​ឧ​ត្ត​មសិ​ក្សា ក្រោយពេល​បញ្ចប់​ការប្រឡង​សញ្ញាបត្រ​ទុតិយភូមិ​រួច​។​

​នៅមុន​ពេល​ប្រឡង​សញ្ញាបត្រ​ទុតិយភូមិ​នេះ មាន​ការលក់​វិញ្ញាសា​ជាច្រើន ដែល​ធ្វើ​ឲ្យ​មាតាបិតា​សិស្ស រួមទាំង​សិស្ស បាននាំគ្នា​ទៅ​ទិញ​វិញ្ញាសា ដោយ​ពួកគេ​មិនបាន​សង្ឃឹម​ទៅលើ​សមត្ថភាព​កូន និង​សមត្ថភាព​ខ្លួនឯង ដោយ​គិតតែ​ពឹងផ្អែក​ទៅលើ “​ព្រី​យ៉ុង​” ដែល​ការរំពឹង គឺជា​ការរំពឹងទុក​អត់​ប្រយោជន៍​៕

No comments: