ដោយ វិជ័យ អានន្ទ 2012-08-05
អ្នកភូមិម្នាក់ដែលគេសង្ស័យថា ត្រូវថ្នាំពុលរបស់ជនជាតិវៀតណាម នៅស្រុកមុខកំពូល ខេត្តកណ្ដាល ត្រូវគេបញ្ជូនដល់ផ្ទះសាច់ញាតិនាភូមិថ្មី ឃុំស្វាយអំពា វិញហើយ ហើយអាការៈជំងឺលោកមិនទាន់បានសះស្បើយនៅឡើយ។
លោក ម៉ាត់ ផល្លី ដែលអ្នកភូមិអះអាងថា ត្រូវថ្នាំពុលនោះ បានចាកចេញពីភូមិថ្មី ឃុំស្វាយអំពា កាលពីថ្ងៃទី៣ សីហា ជាកន្លែងកើតហេតុ ត្រូវសាច់ញាតិនាំមកដល់ភូមិកំណើតខ្លួនវិញហើយ ហើយលោកកំពុងស្នាក់នៅផ្ទះបងបង្កើតរបស់គាត់។
អ្នកស្រី សយ គុន្ធា ជាភរិយាលោក មាត់ ផល្លី អះអាងថា អាការៈជំងឺប្ដីរបស់អ្នកស្រីហាក់មិនបានធូរស្បើយឡើយ នៅថ្ងៃទី៤ សីហា នេះ។ ផ្ទុយទៅវិញអាការៈជំងឺរបស់គាត់កាន់តែធ្ងន់ធ្ងរទៅៗ បន្ទាប់ពីគាត់ត្រឡប់ពីមន្ទីរពេទ្យមកវិញនោះ។
អ្នកស្រីឲ្យដឹងបន្តថា ប្ដីអ្នកស្រីក្អួតចង្អោរញឹកញាប់ជាងកាលពីថ្ងៃទី៣ សីហា កន្លងទៅ ព្រោះឥឡូវគាត់ក្អួត ៥នាទីម្ដង ឬ ៣នាទីម្ដង ហើយតាំងពីថ្ងៃទី៣ សីហា មក គាត់មិនទាន់បានហូបបាយបានបន្តិចបន្តួចនៅឡើយ៖ «គាត់កំពុងតែក្អួត ក្អួតញឹកញាប់ណាស់ឥឡូវ»។
អ្នកស្រី ភូ វន ជាម្ដាយលោក ម៉ាត់ ផល្លី ដែលនៅថែទាំលោក មាត់ ផល្លី នៅឯមន្ទីរពេទ្យ អ្នកស្រីបង្ហាញការងឿងឆ្ងល់ថា មិនដឹងមកពីមូលហេតុអ្វីបានជាកូនអ្នកស្រីចេះតែក្អួតរហូតឥតឈប់ ឈរ តាំងពីបញ្ជូនដល់មន្ទីរពេទ្យកាល់ម៉ែត។
អ្នកស្រីបន្តថា បន្ទាប់ពីបានចូលដល់មន្ទីរពេទ្យកាល់ម៉ែតបានមួយយប់ លុះព្រឹកឡើងនៅថ្ងៃទី៤ សីហា អ្នកស្រីត្រូវបង្ខំចិត្តបញ្ជូនកូនចេញពីមន្ទីរពេទ្យនោះ បើទោះបីកូនអ្នកស្រីនៅមិនទាន់ធូរស្បើយពីជំងឺក៏ដោយ ព្រោះអ្នកស្រីគ្មានលុយឲ្យថ្លៃថ្នាំពេទ្យ៖ «ខ្ញុំសុំគេយកមកផ្ទះ ព្រោះអត់លុយមើល»។
លោក ម៉ាត់ ផល្លី ត្រូវគេសង្ស័យថា លោកត្រូវថ្នាំពុលរបស់ជនជាតិវៀតណាមម្នាក់ ដែលអ្នកភូមិអះអាងថា ជាមនុស្សចម្លែកដែលចូលទៅក្នុងភូមិថ្មី ហើយមានបំណងចង់ចាប់ក្មេងកំពុងឃ្វាលគោក្បែរភូមិនោះ បន្ទាប់ពីលោកបានរត់ទៅជួយឃាត់បុរសជនជាតិវៀតណាម ឲ្យឈប់ដេញក្មេងៗទាំងនោះ។
ទោះយ៉ាងណាអាជ្ញាធរមានសមត្ថកិច្ចមិនទាន់អាចបញ្ជាក់ឲ្យបាន ច្បាស់លាស់នៅឡើយ ទាក់ទងនឹងការសង្ស័យរបស់អ្នកភូមិថា លោក ម៉ាត់ ផល្លី ត្រូវថ្នាំពុល ឬយ៉ាងណានោះទេ។ ចំណែកឯក្រុមគ្រូពេទ្យកាល់ម៉ែត ដែលសាច់ញាតិលោក ម៉ាត់ ផល្លី បាននាំយកទៅនោះ ក៏មិនបានបញ្ជាក់ថា លោក ម៉ាត់ ផល្លី ត្រូវថ្នាំ ឬយ៉ាងណានៅឡើយដែរ។
កាលពីថ្ងៃទី៣ សីហា ឆ្នាំ២០១២ អ្នកភូមិនៅឃុំស្វាយអំពា ស្រុកមុខកំពូល ខេត្តកណ្ដាល បានផ្អើលឆោឡោថា មានជនជាតិវៀតណាម ដេញចាប់ក្មេង ហើយអ្នកភូមិទាំងនោះបានព័ទ្ធចាប់ជនជាតិវៀតណាមរូបនោះ ហើយវាយយ៉ាងខ្លាំងរហូតបុរសជនជាតិវៀតណាម នោះសន្លប់។
អ្នកភូមិអះអាងថា ជនជាតិវៀតណាមរូបនោះបានប្រើថ្នាំពុលបាញ់លើអ្នកភូមិ ហើយអ្នកភូមិដែលត្រូវថ្នាំពុលខ្លាំងជាងគេ គឺលោក ម៉ាត់ ផល្លី ដោយហេតុថា គាត់បានចូលកៀកនឹងជនជាតិវៀតណាម នោះជាងគេ។
ទាក់ទងនឹងរឿងរ៉ាវល្បីថា មានមនុស្សចាប់ក្មេងនេះ អ្នកភូមិថ្មី ឃុំស្វាយអំពា ស្រុកមុខកំពូល មួយចំនួននៅតែព្រួយបារម្ភចំពោះករណីនេះ បើទោះបីជាមានអាជ្ញាធរធ្លាប់បានបញ្ជាក់ថា គ្មានករណីនេះកើតឡើងក៏ដោយ៕
3 comments:
ពួកអាជ្ញាធរជាសាសន៍អ្វី?
កាន់អាវុធការពារនរណា?
ពួកអាជ្ញាធរជាសាសន៍ 1/2 Chea Kioum Beurm Reur Pouk Youn. Khmers will be die softly step by step and that is no doubt.
He is the Viet agence, Khmers polices can never against them, believe me in a few days later this Viet agence will be free. That is Cambodia today when this Viet as Thai or the other countrymen, police will find his guilty very quickly.
Post a Comment