Friday, August 03, 2012

សមមិត្តយ៉ែម ប្រកែកញ័រ មាត់តតាត់ ដល់គេចុចចំ

សមមិត្តយ៉ែម
លោក​ហោ​ណាំហុង ក៏​ជា​អ្នកទោស​ម្នាក់ ក្នុង​ជំរំអប់រំ​បឹងត្របែក

ថ្ងៃទី 3 សីហា 2012
ដោយ: លីនណា
Cambodia Express News

ភ្នំពេញ: ​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ កាលពី​ថ្ងៃទី​២ ខែសីហា ឆ្នាំ​២០១២ បានចេញ​លិខិត​យ៉ាងខ្លី​មួយ​ថា “​វា​ជា​រឿង​អកុសល​ណាស់​ថា អ្នក​ដែល​បន្ត​ការពារ​កេរដំណែល​របប​ខ្មែរក្រហម ខិតខំ​បង្វែរ​ការយកចិត្តទុកដាក់ ចេញពី​កេរ​មរតក​របស់​ខ្មែរក្រហម ក្នុង​ផលប្រយោជន៍​នៃ​ការការពារ​របស់គេ ដោយ​បង្វែរ​ទិស​ពី​ការយកចិត្តទុកដាក់​លើ​រឿង​របស់គេ ដោយ​បង្កហេតុ​ឲ្យ​មានការ​យល់ច្រឡំ​មកលើ​ឥស្សរជន​សាធារណៈ ដូចជា​រូបខ្ញុំ​”​។​

​លោក ហោ ណាំហុង បាន​បន្តថា “​ខ្ញុំ​ចង់​និយាយ​យ៉ាងខ្លី​ពី​ប្រវត្តិ​របស់ខ្ញុំ ដើម្បី​ជម្រះ​ឲ្យ​អស់​នូវ​ការខ្វែងគំនិត​ទាំងនេះ​។ របប​ខ្មែរក្រហម គឺជា​រឿង​សោកនាដកម្ម​មួយ ដែល​នៅតែ​ដក់​ជាប់​ក្នុង​អារម្មណ៍​ប្រជាជន​កម្ពុជា​រហូតដល់​សព្វថ្ងៃ​”​។​

​លោក​ឧបនាយករដ្ឋមន្ត្រី​បាន​បញ្ជាក់ថា “​ក្នុងនាម​ជា​អ្នកទោស​នៅ​ជំរុំ​អប់រំ​បឹងត្របែក ដែល​នៅ​ទីនោះ ខ្ញុំ​បាន​បាត់បង់​ប្អូនស្រី​ពីរ​នាក់ ព្រមទាំង​ស្វាមី និង​កូន​របស់គេ និង​ក្មួយ​ស្រី​ម្នាក់ ក៏ដូចជា​សហសេវិក​ជាច្រើន ខ្ញុំ​គ្មានអ្វី​ក្រៅពី​ការ​សោកសៅ និង​ការរំលែក​ទុក្ខលំបាក​របស់​ជនរងគ្រោះ និង​ក្រុមគ្រួសារ​គេ​។ សូម្បីតែ​មកដល់​សព្វថ្ងៃ​នេះ​ក្ដី ក៏​ប្រជាជន​កម្ពុជា​នៅតែ​បន្ត​រង​ទុក្ខ ដោយសារ​ឧក្រិដ្ឋកម្ម​របស់​របប​ខ្មែរក្រហម​”​។​


​លោក​បាន​បន្ថែមថា “​ពួក​ខ្មែរក្រហម​មិន​ត្រឹមតែ​បាន​បំផ្លាញ​ប្រជាជន​ខ្មែរ​អស់​មួយ​ជំនាន់​នោះទេ តែ​ក៏បាន​បំផ្លិចបំផ្លាញ​ស្ទើរតែ​ទាំងអស់​ផងដែរ នូវ​អរិយធម៌​ខ្មែរ ដែល​មកដល់ពេលនេះ យើង​កំពុងតែបន្ត​ស្ដារឡើងវិញ​”​។​

​លោក ហោ ណាំហុង បាន​លើកឡើងថា “​អង្គជំនុំជម្រះ​វិសាមញ្ញ ក្នុង​តុលាការ​កម្ពុជា គឺជា​តុលាការ​ច្បាប់ មិនមែនជា​វេទិកា​នយោបាយ​នោះទេ​។ ខ្ញុំ​ជឿជាក់ថា ការប៉ុនប៉ង​ធ្វើ​នយោបាយ​ភាវូបនីយកម្ម​តុលាការ​នេះ ឬ​ការបង្ក​ឲ្យ​មានការ​ខ្វែងគំនិត​គ្នា គឺជា​ទង្វើ​មិន​សមស្រប​ទេ​”​។​

​លោក​បានបញ្ជាក់​ចុងក្រោយ​ថា “​ការសង្ឃឹម​ដ៏​ធំធេង​របស់ខ្ញុំ គឺថា នៅ​ថ្ងៃ​ណាមួយ នឹង​រកឃើញ​នូវ​យុត្តិធម៌ និង​កេរដំណែល​របស់​ខ្មែរ​ហ្រ​ម ដែល​នឹងត្រូវ​បោះចោល​ទៅក្នុង​ធុងសំរាម​ប្រវត្តិសាស្ដ្រ ដោយ​លែងមាន​អ្នកការពារ ឬ​ការខ្វែងគំនិត​គ្នា​ទៀត​”៕

6 comments:

Anonymous said...

អញ្ចឹងរឿងហ្នឹងមិនបាច់ចាំទៅប្តឹងឯណា នាំតែខាតពេលទេ ! អញ្ជើញលោកស្អាតស្អំឡើងទៅតវា
នៅតុលាការអន្តរជាតិនេះតែម្តងជាការស្រេច នៅខ្លាំងក្រៅសង់វៀនអញ្ចឹងមិនចេះខ្មាសក្មេងជំនាន់
ក្រោយ ទេអី ?។ ឆ្លើយយកត្រូវតែម្នាក់ឯង ដោយគ្មានមេធាវីចោទឆ្លើយ ធ្វើដូចគ្រាន់ ដល់មែនទែន ទៅ គេឲឡើងជ្រុញ តាំងនៅច្រេមច្រុំ ។ 
បើអញ្ចឹងពួកស្វាប៉ាហុីនៅតុលាកាភ្នំពេញ ដាក់ទោសលោកសម រង្សី គិតយកគូថទៅលាក់ឯណា
ទៅ ? ខ្មាសគេណាស់លោកអើយ ខំអួតជាង៣០ឆ្នាំ ពេញពភពលោកថា ៧ មករា ១៩៧៩
បានរំដោះខ្មែរឲរួចពី " បនប្រល័យពូជសាសន៍ " តាមពិតមានបានរំដោះឯណា ពួកអាប្រល័យពូជ
សាសន៍នៅលក់ជាតិ មានបាន នៅក្នុងជួរអ្នកដឹកនាំធំៗសោះ  ! ហួសចិត្ត !

Anonymous said...

យើងទំរាំដឹងថាអាមួយនេះឆ្លៀតពងសម្លាប់ខ្មែរជិត
២លាននាក់ ក្នុងសម័យប៉ុលពត។ហេតុអ្វីអង្គការ
សហប្រជាជាតិមិនចាប់ខ្លួនវាយកទៅដាក់គុកនៅឯ
ទីក្រុងឡាអេ?នេះហើយមកពីឪអាងភ្លេចខ្លួន ចេះ
សាសន៍ចិនយួនភ្លេចខ្មែរយើងអស់៕

Anonymous said...

............សូម្បីតែ​មកដល់​សព្វថ្ងៃ​នេះ​ក្ដី ក៏​ប្រជាជន​កម្ពុជា​នៅតែ​បន្ត​រង​ទុក្ខ ដោយសារ​ឧក្រិដ្ឋកម្ម​របស់​របបអាយ៉ងឆ្កែបំរើយួន-អាខ្វាក់ក្បត់ជាតិ ហ៊ុន សែន​ អតិតខ្មែរក្រហម​ ???”​។.....អញ្ចឹងឬ ?

ហោ (ណាម)ហុង.....យួនក្រហម

Anonymous said...

អាឆ្កួតមេគុក ហូ ណាមហុង !
បន្លំខ្លួនជាមនុស្សស្មែរ !
អាឆ្កែយួនក្រហម!

Anonymous said...

This cock sucker never tell the truth. He is a big liar bustard. Even tough his boss Nuon Chea, Khieu Samphon and Ieng Sary etc. never admit of any killing.

Anonymous said...

Can someone e-mail him how people from America are fraustrated with their incompetent leadership..

Cambodian cities are so filthy and people throw left over food on the sidewalk and the public street.

Wonder why people are dyingleft and right.