សមមិត្តយ៉ែម |
លោកហោណាំហុង ក៏ជាអ្នកទោសម្នាក់ ក្នុងជំរំអប់រំបឹងត្របែក
ថ្ងៃទី 3 សីហា 2012
ដោយ: លីនណា
Cambodia Express News
ភ្នំពេញ: លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០១២ បានចេញលិខិតយ៉ាងខ្លីមួយថា “វាជារឿងអកុសលណាស់ថា អ្នកដែលបន្តការពារកេរដំណែលរបបខ្មែរក្រហម ខិតខំបង្វែរការយកចិត្តទុកដាក់ ចេញពីកេរមរតករបស់ខ្មែរក្រហម ក្នុងផលប្រយោជន៍នៃការការពាររបស់គេ ដោយបង្វែរទិសពីការយកចិត្តទុកដាក់លើរឿងរបស់គេ ដោយបង្កហេតុឲ្យមានការយល់ច្រឡំមកលើឥស្សរជនសាធារណៈ ដូចជារូបខ្ញុំ”។
លោក ហោ ណាំហុង បានបន្តថា “ខ្ញុំចង់និយាយយ៉ាងខ្លីពីប្រវត្តិរបស់ខ្ញុំ ដើម្បីជម្រះឲ្យអស់នូវការខ្វែងគំនិតទាំងនេះ។ របបខ្មែរក្រហម គឺជារឿងសោកនាដកម្មមួយ ដែលនៅតែដក់ជាប់ក្នុងអារម្មណ៍ប្រជាជនកម្ពុជារហូតដល់សព្វថ្ងៃ”។
លោកឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា “ក្នុងនាមជាអ្នកទោសនៅជំរុំអប់រំបឹងត្របែក ដែលនៅទីនោះ ខ្ញុំបានបាត់បង់ប្អូនស្រីពីរនាក់ ព្រមទាំងស្វាមី និងកូនរបស់គេ និងក្មួយស្រីម្នាក់ ក៏ដូចជាសហសេវិកជាច្រើន ខ្ញុំគ្មានអ្វីក្រៅពីការសោកសៅ និងការរំលែកទុក្ខលំបាករបស់ជនរងគ្រោះ និងក្រុមគ្រួសារគេ។ សូម្បីតែមកដល់សព្វថ្ងៃនេះក្ដី ក៏ប្រជាជនកម្ពុជានៅតែបន្តរងទុក្ខ ដោយសារឧក្រិដ្ឋកម្មរបស់របបខ្មែរក្រហម”។
លោកបានបន្ថែមថា “ពួកខ្មែរក្រហមមិនត្រឹមតែបានបំផ្លាញប្រជាជនខ្មែរអស់មួយជំនាន់នោះទេ តែក៏បានបំផ្លិចបំផ្លាញស្ទើរតែទាំងអស់ផងដែរ នូវអរិយធម៌ខ្មែរ ដែលមកដល់ពេលនេះ យើងកំពុងតែបន្តស្ដារឡើងវិញ”។
លោក ហោ ណាំហុង បានលើកឡើងថា “អង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា គឺជាតុលាការច្បាប់ មិនមែនជាវេទិកានយោបាយនោះទេ។ ខ្ញុំជឿជាក់ថា ការប៉ុនប៉ងធ្វើនយោបាយភាវូបនីយកម្មតុលាការនេះ ឬការបង្កឲ្យមានការខ្វែងគំនិតគ្នា គឺជាទង្វើមិនសមស្របទេ”។
លោកបានបញ្ជាក់ចុងក្រោយថា “ការសង្ឃឹមដ៏ធំធេងរបស់ខ្ញុំ គឺថា នៅថ្ងៃណាមួយ នឹងរកឃើញនូវយុត្តិធម៌ និងកេរដំណែលរបស់ខ្មែរហ្រម ដែលនឹងត្រូវបោះចោលទៅក្នុងធុងសំរាមប្រវត្តិសាស្ដ្រ ដោយលែងមានអ្នកការពារ ឬការខ្វែងគំនិតគ្នាទៀត”៕
6 comments:
អញ្ចឹងរឿងហ្នឹងមិនបាច់ចាំទៅប្តឹងឯណា នាំតែខាតពេលទេ ! អញ្ជើញលោកស្អាតស្អំឡើងទៅតវា
នៅតុលាការអន្តរជាតិនេះតែម្តងជាការស្រេច នៅខ្លាំងក្រៅសង់វៀនអញ្ចឹងមិនចេះខ្មាសក្មេងជំនាន់
ក្រោយ ទេអី ?។ ឆ្លើយយកត្រូវតែម្នាក់ឯង ដោយគ្មានមេធាវីចោទឆ្លើយ ធ្វើដូចគ្រាន់ ដល់មែនទែន ទៅ គេឲឡើងជ្រុញ តាំងនៅច្រេមច្រុំ ។
បើអញ្ចឹងពួកស្វាប៉ាហុីនៅតុលាកាភ្នំពេញ ដាក់ទោសលោកសម រង្សី គិតយកគូថទៅលាក់ឯណា
ទៅ ? ខ្មាសគេណាស់លោកអើយ ខំអួតជាង៣០ឆ្នាំ ពេញពភពលោកថា ៧ មករា ១៩៧៩
បានរំដោះខ្មែរឲរួចពី " បនប្រល័យពូជសាសន៍ " តាមពិតមានបានរំដោះឯណា ពួកអាប្រល័យពូជ
សាសន៍នៅលក់ជាតិ មានបាន នៅក្នុងជួរអ្នកដឹកនាំធំៗសោះ ! ហួសចិត្ត !
យើងទំរាំដឹងថាអាមួយនេះឆ្លៀតពងសម្លាប់ខ្មែរជិត
២លាននាក់ ក្នុងសម័យប៉ុលពត។ហេតុអ្វីអង្គការ
សហប្រជាជាតិមិនចាប់ខ្លួនវាយកទៅដាក់គុកនៅឯ
ទីក្រុងឡាអេ?នេះហើយមកពីឪអាងភ្លេចខ្លួន ចេះ
សាសន៍ចិនយួនភ្លេចខ្មែរយើងអស់៕
............សូម្បីតែមកដល់សព្វថ្ងៃនេះក្ដី ក៏ប្រជាជនកម្ពុជានៅតែបន្តរងទុក្ខ ដោយសារឧក្រិដ្ឋកម្មរបស់របបអាយ៉ងឆ្កែបំរើយួន-អាខ្វាក់ក្បត់ជាតិ ហ៊ុន សែន អតិតខ្មែរក្រហម ???”។.....អញ្ចឹងឬ ?
ហោ (ណាម)ហុង.....យួនក្រហម
អាឆ្កួតមេគុក ហូ ណាមហុង !
បន្លំខ្លួនជាមនុស្សស្មែរ !
អាឆ្កែយួនក្រហម!
This cock sucker never tell the truth. He is a big liar bustard. Even tough his boss Nuon Chea, Khieu Samphon and Ieng Sary etc. never admit of any killing.
Can someone e-mail him how people from America are fraustrated with their incompetent leadership..
Cambodian cities are so filthy and people throw left over food on the sidewalk and the public street.
Wonder why people are dyingleft and right.
Post a Comment