Wednesday, August 08, 2012

រោងចក្រកាឡា​ខេមធ្វើកូដ​កម្ម

នៅព្រឹកថ្ងៃទី08/08/2012 កម្មករ-កម្មការិនី​ដែលបម្រើការងារនៅក្រុមហ៊ុន
កាឡាខេម​ដែលមានទីតាំងស្ថិតនៅភូមិព្នៅ ឃុំត្រពាំងគង ស្រុកសំរោងទង
ខេត្តកំពង់ស្ពឺ​បាននាំគ្នាធ្វើកូដកម្មទាមទាលក្ខខណ្ឌការងារមួយចំនួនដូចខាងក្រោម

១-​ ស្នើប្រាក់រង្វាន់ទៀងទាត់ចំនួន១៥ដុល្លារ/១ខែ
២- ស្នើសុំក្រុមហ៊ុនបើកប្រាក់ថ្លៃបាយមួយសប្តាហ៍ម្តង
៣- ស្នើសុំប្រាក់ធ្វើដំណើ​ ឬប្រាក់ស្នាក់នៅចំនួន១០ដុល្លារ/១ខែ
៤- ស្នើសុំប្រាក់ថ្លៃបាយ ពេលថ្ងៃត្រង់ចំនួន២០០០រៀល/១ថ្ងៃ
៥- ស្នើសុះអោយមានរោងបាយសម្រាប់កម្មករ
៦-​ ស្នើអោយមានពេទ្យប្រចាំក្រុមហ៊ុន​ រៀងរាល់ម៉ោងធ្វើការ
៧- ស្នើអោយមានសាប៊ូគ្រប់គ្រាន់សម្រាប់កម្មករ​ លាងដៃ លាងជើង
៨- ស្នើសុំកម្មករធម្មតា​ ១ខែពេញសិទ្ធិ
៩- ក្រុមហ៊ុនមិនត្រូវបញ្ឈប់កម្មករណាម្នាក់ដោយគ្មានមូលហេតុ
១០- ស្នើសុំអោយក្រុមហ៊ុនបើកទ្វា សម្រាប់កម្មករចេញ​ចូល​(កុំចាក់សោ)
១១- ក្រុមហ៊ុនមិនត្រូវកាត់ប្រាក់ឈ្នួលកម្មករ-កម្មការិនីដែលសុំច្បាប់សំរាកឈឺ
១២- កម្មករ-កម្មការិនី​ដែលសុំច្បាប់មានធុរៈ
ស្នើកាត់ប្រាក់រង្វាន់ទៀងទាត់តាមសមាមាត្រ
១៣- ស្នើអោយក្រុមហ៊ុនបញ្ឈប់មេការចិនផ្នែកវិចខ្ចប់
១៤- នៅពេលឡានខូច​ ក្រុមហ៊ុនមិនត្រូវកាត់ប្រាក់ឈ្នួល និងប្រាក់រង្វាន់ទៀងទាត់
១៥-​ ស្នើសុំក្រុមហ៊ុនកុំកាត់ប្រាក់ឈ្នួល
នឹងប្រាក់រង្វាន់ទៀងទាត់ចំពោះថ្ងៃធ្វើកូដកម្ម

សូមទំនាក់ទំនងលោក
យ៉ាន់​ រត្នកែវពិសី 012 72 44 50
កម្មការិនី 012​ 343 925

No comments: