Wednesday, August 08, 2012

បញ្ជាឲ្យស្តាប់ ហ៊ុនសែន ភូតកុហក រឿងព្រំដែន ថ្ងៃស្អែក

តម្រូវឲ្យមើលអញ អញ្ចឹងនែ៎!
រដ្ឋាភិបាល តម្រូវ​ឲ្យ​មន្ត្រីរាជការ អាជ្ញាធរ​ដែនដី កងកម្លាំង ប្រដាប់អាវុធ គ្រប់​ក្រសួង ស្ថាប័ន តាមដាន​ការបកស្រាយ​របស់​សម្តេច​ហ៊ុន​សែន ក្នុង​រឿង​ព្រំដែន​កម្ពុជា​-​វៀតណាម​

ថ្ងៃទី 7 សីហា 2012
ដោយ: សុខ ភក្តី 
Cambodia Express News

ភ្នំពេញ: ​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​ជូនដំណឹង​ដល់​រដ្ឋមន្ត្រី រដ្ឋលេខាធិការ​គ្រប់​ក្រសួង​ស្ថាប័ន និង​អភិបាលខេត្ត​រាជធានី ទូទាំង​ប្រទេស អំពី​ការ​អនុញ្ញាត​ជូន​មន្ត្រីរាជការ​គ្រប់​ក្រសួង ស្ថាប័ន និង​អាជ្ញាធរ​ដែនដី​ទាំងអស់ ព្រមទាំង​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ នៅ​ទូទាំង​ប្រទេស បាន​តាមដាន​ការបកស្រាយ​របស់​សម្តេច​ហ៊ុន​សែន នាយករដ្ឋមន្ត្រី ស្តីពី ការងារ​បោះបង្គោល​ខណ្ឌ​សីមា​ព្រំដែន​គោក និង​ការកំណត់​ព្រំដែន​សមុទ្រ រវាង​កម្ពុជា និង​វៀតណាម ក្នុង​កិច្ចប្រជុំពេញអង្គ​រដ្ឋសភា នា​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០១២​។​

​ក្នុង​លិខិត​ចុះ​ថ្ងៃ​ទី​៧ ខែ​សីហា ឆ្នាំ​២០១២ ដែល​លោក ប្រាក់ សុខុន រដ្ឋលេខាធិការ ចុះហត្ថលេខា​ជួស​ឲ្យរដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី គឺលោក​ឧបនាយករដ្ឋមន្ត្រី សុខ​អាន បានបង្ហាញ​ថា យោងតាម​ប្រសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន​សែន នា​ថ្ងៃ​ទី​៧ ខែកក្កដា ឆ្នាំ​២០១២ ទីស្តីការគណៈរដ្ឋមន្ត្រី សូម​ជំរាប​ជូន​ឯកឧត្តម លោកជំទាវ មេត្តា​ជ្រាប​ថា ដោយ​នៅ​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០១២ ចាប់ពី​ម៉ោង ៨ ព្រឹក នៅ​រដ្ឋសភា សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន​សែន នឹង​ថ្លែង​បកស្រាយ អំពី ការងារ​បោះបង្គោល​ខណ្ឌ​សីមា​ព្រំដែន​គោក និង​ការកំណត់​ព្រំដែន​សមុទ្រ រវាង​កម្ពុជា និង​វៀតណាម ដែល​ជា​បញ្ហា​មាន​សារសំខាន់ សម្រាប់​អាយុជីវិត​របស់​ជាតិ​ទាំងមូល​នោះ រាជរដ្ឋាភិបាល បាន​សំរេច​អនុញ្ញាត​ជូន​មន្ត្រីរាជការ​គ្រប់​ក្រសួង​ស្ថាប័ន អាជ្ញាធរ​ដែនដី​ទាំងអស់ កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ នៅ​ទូទាំង​ប្រទេស បាន​ជួបជុំគ្នា តាម​ក្រសួង ស្ថាប័ន ទី​កន្លែង​ធ្វើការ​រៀងៗ​ខ្លួន ដើម្បី​តាមដាន​ការផ្សាយ​បន្ត​ផ្ទាល់ តាម​វិទ្យុ និង​ទូរទស្សន៍ នូវ​ការបកស្រាយ​របស់​សម្តេច​នាយករដ្ឋមន្ត្រី​។​


​សេចក្តីប្រកាស​ដដែល ក៏បាន​លើកឡើង​ថា កងកំលាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ លើកលែង​តែ​កងកំលាំង ដែល​ជាប់​បំពេញ​កិច្ចប្រតិបត្តិការ​ការពា​រ​ទឹកដី សន្តិសុខ និង​សណ្តាប់ធ្នាប់​សង្គម​នោះ ក៏​ត្រូវបាន​អនុញ្ញាត​ឲ្យ​តាមដាន​ព្រឹត្តិការណ៍​នេះ ដូចគ្នា​ដែរ​។

​សេចក្តីប្រកាស ក៏បាន​លើកឡើង​ថា ចំពោះ​យុវជន​ស្ម័គ្រចិត្ត​សម្តេច​តេជោ ដែល​កំពុង​បំពេញ​ការងារ​តាម​ខេត្ត​នានា​នោះ ក្រុមការងារ​ត្រូវ​សំរួល​ឲ្យទៅ​ប្រមូលផ្តុំ​នៅ​ទីកន្លែង ដែល​អាច​ធ្វើ​ការតាមដាន​នេះ​បាន​។ ចំពោះ​ស្ថាប័ន​ណា និង​ទីកន្លែង​ណា ដែល​មាន​លទ្ធភាព​នោះ ត្រូវ​ថតចំលង​ការបកស្រាយ​នេះ​ទុក​ជា​ឯកសារ ទៅ​ថ្ងៃក្រោយ​៕

6 comments:

Anonymous said...

ថៃ្ង 9 សីហា គួរតែប្រកាស ជាថ្ងៃឈប់ ដើម្បីខ្មែរទាំងអស់បានស្តាប់
ព្រេាះជា ប្រវត្តិសាស្រ្តហើយ ដែល នាយករដ្ធ្ធ មន្ត្រីបាន មក ឆ្លើយមុខសភា ហើយ
រាល់ៗ ថ្ងៃ9 នេះ នាយករដ្ធមន្ត្រី ត្រូវមក អោយ តំណាងរាស្ត្រ សូរ រាល់ឆ្នាំ ។

Anonymous said...

បកស្រាយអី​ បើយួនយកអស់ហើយហ្នឹង

Anonymous said...

GOT iPhone 5G?

Confused

Anonymous said...

Bork sray heuy teth beu Youn leaving said that Cambodia belong to Vietnam.

Anonymous said...

muk ah niss douch sva jing vey

Anonymous said...

When his bark none stop who going to make a question ?this dog so famous for bitten every one who again his way. his blood hi presser since we pray him let him blind and crazy untill his resign from priminister or someone close to him kill him right away.