![]() |
តម្រូវឲ្យមើលអញ អញ្ចឹងនែ៎! |
ថ្ងៃទី 7 សីហា 2012
ដោយ: សុខ ភក្តី
Cambodia Express News
ភ្នំពេញ: រាជរដ្ឋាភិបាលកម្ពុជា តាមរយៈទីស្តីការគណៈរដ្ឋមន្ត្រី បានជូនដំណឹងដល់រដ្ឋមន្ត្រី រដ្ឋលេខាធិការគ្រប់ក្រសួងស្ថាប័ន និងអភិបាលខេត្តរាជធានី ទូទាំងប្រទេស អំពីការអនុញ្ញាតជូនមន្ត្រីរាជការគ្រប់ក្រសួង ស្ថាប័ន និងអាជ្ញាធរដែនដីទាំងអស់ ព្រមទាំងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ នៅទូទាំងប្រទេស បានតាមដានការបកស្រាយរបស់សម្តេចហ៊ុនសែន នាយករដ្ឋមន្ត្រី ស្តីពី ការងារបោះបង្គោលខណ្ឌសីមាព្រំដែនគោក និងការកំណត់ព្រំដែនសមុទ្រ រវាងកម្ពុជា និងវៀតណាម ក្នុងកិច្ចប្រជុំពេញអង្គរដ្ឋសភា នាថ្ងៃទី៩ ខែសីហា ឆ្នាំ២០១២។
ក្នុងលិខិតចុះថ្ងៃទី៧ ខែសីហា ឆ្នាំ២០១២ ដែលលោក ប្រាក់ សុខុន រដ្ឋលេខាធិការ ចុះហត្ថលេខាជួសឲ្យរដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី គឺលោកឧបនាយករដ្ឋមន្ត្រី សុខអាន បានបង្ហាញថា យោងតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុនសែន នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១២ ទីស្តីការគណៈរដ្ឋមន្ត្រី សូមជំរាបជូនឯកឧត្តម លោកជំទាវ មេត្តាជ្រាបថា ដោយនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០១២ ចាប់ពីម៉ោង ៨ ព្រឹក នៅរដ្ឋសភា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុនសែន នឹងថ្លែងបកស្រាយ អំពី ការងារបោះបង្គោលខណ្ឌសីមាព្រំដែនគោក និងការកំណត់ព្រំដែនសមុទ្រ រវាងកម្ពុជា និងវៀតណាម ដែលជាបញ្ហាមានសារសំខាន់ សម្រាប់អាយុជីវិតរបស់ជាតិទាំងមូលនោះ រាជរដ្ឋាភិបាល បានសំរេចអនុញ្ញាតជូនមន្ត្រីរាជការគ្រប់ក្រសួងស្ថាប័ន អាជ្ញាធរដែនដីទាំងអស់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ នៅទូទាំងប្រទេស បានជួបជុំគ្នា តាមក្រសួង ស្ថាប័ន ទីកន្លែងធ្វើការរៀងៗខ្លួន ដើម្បីតាមដានការផ្សាយបន្តផ្ទាល់ តាមវិទ្យុ និងទូរទស្សន៍ នូវការបកស្រាយរបស់សម្តេចនាយករដ្ឋមន្ត្រី។
សេចក្តីប្រកាសដដែល ក៏បានលើកឡើងថា កងកំលាំងប្រដាប់អាវុធគ្រប់ប្រភេទ លើកលែងតែកងកំលាំង ដែលជាប់បំពេញកិច្ចប្រតិបត្តិការការពារទឹកដី សន្តិសុខ និងសណ្តាប់ធ្នាប់សង្គមនោះ ក៏ត្រូវបានអនុញ្ញាតឲ្យតាមដានព្រឹត្តិការណ៍នេះ ដូចគ្នាដែរ។
សេចក្តីប្រកាស ក៏បានលើកឡើងថា ចំពោះយុវជនស្ម័គ្រចិត្តសម្តេចតេជោ ដែលកំពុងបំពេញការងារតាមខេត្តនានានោះ ក្រុមការងារត្រូវសំរួលឲ្យទៅប្រមូលផ្តុំនៅទីកន្លែង ដែលអាចធ្វើការតាមដាននេះបាន។ ចំពោះស្ថាប័នណា និងទីកន្លែងណា ដែលមានលទ្ធភាពនោះ ត្រូវថតចំលងការបកស្រាយនេះទុកជាឯកសារ ទៅថ្ងៃក្រោយ៕
6 comments:
ថៃ្ង 9 សីហា គួរតែប្រកាស ជាថ្ងៃឈប់ ដើម្បីខ្មែរទាំងអស់បានស្តាប់
ព្រេាះជា ប្រវត្តិសាស្រ្តហើយ ដែល នាយករដ្ធ្ធ មន្ត្រីបាន មក ឆ្លើយមុខសភា ហើយ
រាល់ៗ ថ្ងៃ9 នេះ នាយករដ្ធមន្ត្រី ត្រូវមក អោយ តំណាងរាស្ត្រ សូរ រាល់ឆ្នាំ ។
បកស្រាយអី បើយួនយកអស់ហើយហ្នឹង
GOT iPhone 5G?
Confused
Bork sray heuy teth beu Youn leaving said that Cambodia belong to Vietnam.
muk ah niss douch sva jing vey
When his bark none stop who going to make a question ?this dog so famous for bitten every one who again his way. his blood hi presser since we pray him let him blind and crazy untill his resign from priminister or someone close to him kill him right away.
Post a Comment