Tuesday, August 07, 2012

តំណាងរាស្ត្រ​គណបក្ស​សមរង្ស៊ី ស្នើ​ឲ្យមាន​ការជជែក​ពិភាក្សា ក្នុង​រដ្ឋសភា រឿង​ព្រំដែន​កម្ពុជា​-​វៀតណាម​



ថ្ងៃទី 7 សីហា 2012
ដោយ: សុខ ភក្តី
Cambodia Express News
ហ៊ុន​សែន ក៏​បាន​ប្រកាស​កាលពី​ថ្ងៃ​ទី​២​សីហា ឆ្នាំ​២០១២ នៅ​ចំពោះមុខ​និស្សិត​បញ្ចប់​ការសិក្សា​ផ្នែក​ច្បាប់ និង​សេដ្ឋកិច្ច​ថា សម្តាចម៏​អាចធ្វើ​បទ​អន្តរាគមន៍ ដោយ​គ្មាន​ឈប់ បាន​រយៈពេល ៧ ម៉ោង ក៏​បាន​ដែរ​។ (គឺដែកចោរ ចង់ចេញយក្ស ម្នាក់ឯង ឲ្យបែក ពពុះមាត់ មិនឲ្យ គេសួរ ដេញដោល បាន)
ភ្នំពេញ: ក្រុម​អ្នកតំណាងរាស្ត្រ​គណបក្ស​សមរង្ស៊ី បាន​សរសេរ​លិខិត​ទៅកាន់​សម្តេច​ហេង​សំរិន ប្រធានរដ្ឋសភា ដើម្បី​ស្នើ​ឲ្យមាន​ការជជែក​ពិភាក្សា រវាង​អ្នកតំណាងរាស្ត្រ និង​តំណាង​រាជរដ្ឋាភិបាល លើ​ការងារ​បោះបង្គោល​ព្រំដែន រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​ប្រជាមានិត​សង្គមនិយម​វៀតណាម​។ លិខិត​របស់​ក្រុម​អ្នកតំណាង​រាស្ត្រ​គណបក្ស​សមរង្ស៊ី បាន​ធ្វើឡើង ខណៈ​ដែល​សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​កំណត់​ថា នឹង​ចូល​ឆ្លើយបំភ្លឺ​រដ្ឋសភា ពី​រឿង​ព្រំដែន​កម្ពុជា​-​វៀតណាម នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​៩​សីហា ឆ្នាំ​២០១២​។​

​លិខិត ចុះ​ថ្ងៃ​ទី​៦ ខែ​សីហា ឆ្នាំ​២០១២ និង​ត្រូវបាន​ផ្សព្វផ្សាយ​តាម​គេហទំព័រ​របស់​គណបក្ស​សមរង្ស៊ី នៅ​ព្រឹក​ថ្ងៃទី​៧​សីហា ឆ្នាំ​២០១២ បាន​បង្ហាញ​នូវ​ឈ្មោះ និង​ហត្ថលេខា​របស់​អ្នកតំណាងរាស្ត្រ​គណបក្ស​សមរង្ស៊ី ចំនួន ៩ រូប​។​

​ក្នុង​លិខិត បាន​លើកឡើង​ថា "​យើងខ្ញុំ​បាន​ទទួលដំណឹង​ថា តំណាង​រាជរដ្ឋាភិបាល នឹង​អញ្ជើញ​មក​កាន់​រដ្ឋសភា ដើម្បី​ឆ្លើយបំភ្លឺ​ដោយ​ផ្ទាល់មាត់ លើ​ការងារ​បោះបង្គោល​ព្រំដែន រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​ប្រជាមានិត​សង្គមនិយម​វៀតណាម នា​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០១២​។ នៅក្នុង​អំឡុងពេល នៃ​ការឆ្លើយបំភ្លឺ​នេះ យើងខ្ញុំ​ស្នើសុំ​ឲ្យមាន​ការជជែក​ពិភាក្សា ផ្លាស់ប្តូរ​យោបល់​គ្នា រវាង​អ្នកតំណាងរាស្ត្រ និង​តំណាង​រាជរដ្ឋាភិបាល​"​។​


​ក្រុម​អ្នកតំណាងរាស្ត្រ​គណបក្ស​សមរង្ស៊ី បាន​លើកឡើង​ថា "​ការជជែក​ពិភាក្សា​នេះ នឹង​ផ្តល់​ព័ត៌មាន​កាន់តែច្បាស់​លើ​ការបោះបង្គោល​ព្រំដែន​ខាង​លើ ដល់​ប្រជាពលរដ្ឋ​យើង ដែល​ជា​ម្ចាស់​ប្រទេស និង​បង្ហាញ​ពី​ការទទួលខុសត្រូវ​របស់​ស្ថាប័ន​នីតិបញ្ញត្តិ និង​ស្ថាប័ន​នីតិប្រតិបត្តិ ចំពោះមុខ​ប្រទេសជាតិ​។​

​មិនទាន់​មាន​ការ​ឆ្លើយ​តប​បែប​ណា​ពី​សម្តេច​ហេង​សំរិន ប្រធានរដ្ឋសភា ចំពោះ​លិខិត​របស់​ក្រុម​អ្នកតំណាងរាស្ត្រ​គណបក្ស​សមរង្ស៊ី នៅឡើយ​ទេ​។ ក៏ប៉ុន្តែ​ជា​ទូទៅ ក្នុងពេល​តំណាង​រាជរដ្ឋាភិបាល ចូល​ឆ្លើយបំភ្លឺ​រដ្ឋសភា ដូចជា ករណី​ពលករ​ចំណាកស្រុក ទៅ​ធ្វើការ​នៅ​ក្រៅប្រទេស និង​ដំណើរការ​បោះបង្គោល​ព្រំដែន​កម្ពុជា​-​វៀតណាម ដែល​មាន​លោក​ទេសរដ្ឋមន្ត្រី វ៉ា គឹមហុង ចូល​បំភ្លឺ​ក្នុង​រដ្ឋសភា នា​ពេលកន្លងមក គឺ​សម្តេច​ហេង​សំរិន ប្រធានរដ្ឋសភា មិន​បាន​បើក​ឱកាស​ឲ្យមាន​ការសួរដេញដោល​អ្វី​ឡើយ​។​

​យ៉ាងណាក៏ដោយ សម្រាប់​លើក​នេះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​រួច​ហើយ​ថា សម្តេច​នឹង​ចូល​បំភ្លឺ​ដោយ​ផ្ទាល់មាត់ ដើម្បី​ពន្យល់​បំភ្លឺ​ពី​ដំណើរការ​បោះបង្គោល​ព្រំដែន​កម្ពុជា​-​វៀតណាម ដើម្បី​អ្វី​ដែល​សម្តេច​ថា ឲ្យដឹង​ស​ខ្មៅ និង​ជ្រះ​ស្រលះ កុំ​ឲ្យ​គណបក្សប្រឆាំង និង​សកម្មជន​ព្រំដែន​មួយ​ចំនួន ចោទប្រកាន់​រដ្ឋាភិបាល​កម្ពុជា​របស់​សម្តេច​ថា បាន​កាត់​ទឹកដី ទៅ​ឲ្យ​ប្រទេស​វៀតណាម​។​

​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ត្រូវការ​ពេលវេលា ៤ ម៉ោង និង​ស្នើ​ឲ្យមាន​ការ​ផ្សាយ​​បន្តផ្ទាល់​តាមប៉ុស្តិ៍​ទូរទស្សន៍​ក្នុង​ស្រុក​ទាំងអស់ អំពី​បទ​អន្តរាគមន៍​របស់​សម្តេច នៅក្នុង​រដ្ឋសភា ស្តីពី​ដំណើរការ​បោះបង្គោល​កំណត់​ព្រំដែន​នោះ​។​

​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន​សែន ក៏​បាន​ប្រកាស​កាលពី​ថ្ងៃ​ទី​២​សីហា ឆ្នាំ​២០១២ នៅ​ចំពោះមុខ​និស្សិត​បញ្ចប់​ការសិក្សា​ផ្នែក​ច្បាប់ និង​សេដ្ឋកិច្ច​ថា សម្តេច​អាចធ្វើ​បទ​អន្តរាគមន៍ ដោយ​គ្មាន​ឈប់ បាន​រយៈពេល ៧ ម៉ោង ក៏​បាន​ដែរ​។ ដូច្នេះ សម្តេច​នាយក​រដ្ឋមន្ត្រី ដែល​មាន​ងារ​ជា​បុរស​ខ្លាំង​របស់​កម្ពុជា នឹង​មិន​រុញ​រា ដើម្បីបើកវេទិកា​ជជែក​ពិភាក្សា ដោយ​ផ្ទាល់មាត់ ជាមួយនឹង​តំណាងរាស្ត្រ​គណបក្ស​សមរង្ស៊ី​ឡើយ ក្នុង​ពេល​សម្តេច​ចូល​រដ្ឋ​សភា នា​ព្រឹក​ថ្ងៃទី​៩​សីហា ឆ្នាំ​២០១២​។​

​គឺ​នៅ​ពេល​នោះ​ហើយ ដែល​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវ​ប្រើ​វេទិកា​រដ្ឋសភា ដើម្បី​បន្សាប​ព័ត៌មាន​ឃោសនា​លើ​ប្រធានបទ​ព្រំដែន សម្រាប់​យុទ្ធសាស្ត្រ​វែងឆ្ងាយ ឈានទៅរក​ការបោះឆ្នោតជាតិ ឆ្នាំ​២០១៣​។

នោះ​គឺ លែង​ឲ្យ​គណបក្សប្រឆាំង ជ្រើស​យក​​ប្រធានបទ​ព្រំដែន ទៅ​ឃោសនា​បោះឆ្នោត ដូចពេលមុនៗ​តទៅទៀត។

5 comments:

Anonymous said...

អាឆ្កែឆ្កួតហ៊ុន សែន និយាយ ៧ ម៉ោងក៏បាន
តែមិនឲ្យគេសួរ។គ្មានអ្នកណាអង្គុយស្ដាប់អាឆ្កែ
ព្រុស ៧ ម៉ោងទេ។

Anonymous said...

សង្ឍឹមថា អាឆ្កែខ្វាក់កញ្ជះយួននេះច្បាស់ជាជួយការពារកិត្តិយសអ្នកថែរឆ្កែខ្វាក់នេះ(ផៃ​ ស៊ីផាន
នឹងហូ​សិទ្ធ) ដែលបានខំអះអាងការពារថាម្ចាស់វាច្បាស់វានឹងធ្វើតាមនិតិជាធរមាន។ ដូច្នេះអាខ្វាក់ឯងត្រូវតែ
ចាំជានិច្ច៕

Anonymous said...

ហ៊ុនសែនចង់បកស្រាយរឿងទល់ដែននេះឲ្យឃើញសខ្មៅម្តង ហើយឲ្យរាស្រ្តវិនិច្ឆ័យថាអ្នកណាជា
អ្នកក្បត់ជាតិនឹងអ្នកណាជាអ្នកស្នេហាជាតិ។ច្បាស់លាស់របស់គេណាស់ម្តងនេះ។រាស្រ្តខ្មែរអើយចាំជួយស្តាប់ផង វិចបាយ ដាក់ទឺកបំពុង ហើយយកកន្ថោអាច់មកផងព្រោះប្រសាសន៏របស់សម្តេចនាយកមានខ្លឹមសារនឹងមានអត្តន័យជាគតិបណ្ឌឹតដែលគួរឲ្យត្រងត្រាប់ណាស់ហើយប្រើពេលវេលាដល់ទៅ៤ទៅ៧ម៉ោងផង។ឪព្រះម្ចាស់
ថ្លៃអើយ បើលឺថាហ៊ុនសែននិយាយតាមទូរទស្សខ្ញុំ
បឹតភ្លាមមិនឲ្យលើសពី២ម៉ាត់ឡើយ។
ប៉ន្តែម្តងនេះខ្ញុំខំទ្រាំស្តាប់ម្តងចុះ។ប៉ុន្តែខ្ញុំសុំបោះ
ឆ្នោតមុនថាហ៊ុនសែនក្បត់ជាតិពឹតប្រាកដ​ដែលមិនអាចប្រកែកបាន។

Anonymous said...

Hun Sen is a traitor or not I don't listen to what he says but I look at what he has done, and I have seen his action as a traitor as follow:

1. Inflowing millions of illegal yuon both militaries and civilians into Cambodia to ethnics Cambodian.

2. Immplemenitng Genocide for yuon Hanoi under the name of lands grab, 99 years contraction for youn campanies in Cambodia and muche more?

3. Hun Sen, Chea Sim, Heng Samrin and Hor Namhong have killed so many Cambodian between 1975-1979 and after 1979 known as K 5 plan.

So th so-called Hun Sen regime is only a puppet of yuon Hanoi to immplementation genocide strategies in Cambodia after yuon Hanoi did to Champa, Prey Norkhor, Kampuchea-Krom, Lao and now in Cambodia.

I compare Hun Sen Pol Pot I do as follow:

1. Hun Sen more than a traitor.

2. Pol Pot was a Hero ( I know very well some of my Camgodian fellow disagree with me by calling Pol Pot was a hero , but as I said above I look at their action and seen as such, thank you.

Anonymous said...

Correction from 8:27 AM,

1. Inflowing millions of illegal yuon both militaries and civilians into Cambodia to exterminate ethnics Cambodian.