ថ្ងៃទី 7 សីហា 2012
ដោយ: សុខ ភក្តី
Cambodia Express News
ហ៊ុនសែន ក៏បានប្រកាសកាលពីថ្ងៃទី២សីហា ឆ្នាំ២០១២ នៅចំពោះមុខនិស្សិតបញ្ចប់ការសិក្សាផ្នែកច្បាប់ និងសេដ្ឋកិច្ចថា សម្តាចម៏អាចធ្វើបទអន្តរាគមន៍ ដោយគ្មានឈប់ បានរយៈពេល ៧ ម៉ោង ក៏បានដែរ។ (គឺដែកចោរ ចង់ចេញយក្ស ម្នាក់ឯង ឲ្យបែក ពពុះមាត់ មិនឲ្យ គេសួរ ដេញដោល បាន)ភ្នំពេញ: ក្រុមអ្នកតំណាងរាស្ត្រគណបក្សសមរង្ស៊ី បានសរសេរលិខិតទៅកាន់សម្តេចហេងសំរិន ប្រធានរដ្ឋសភា ដើម្បីស្នើឲ្យមានការជជែកពិភាក្សា រវាងអ្នកតំណាងរាស្ត្រ និងតំណាងរាជរដ្ឋាភិបាល លើការងារបោះបង្គោលព្រំដែន រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតសង្គមនិយមវៀតណាម។ លិខិតរបស់ក្រុមអ្នកតំណាងរាស្ត្រគណបក្សសមរង្ស៊ី បានធ្វើឡើង ខណៈដែលសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានកំណត់ថា នឹងចូលឆ្លើយបំភ្លឺរដ្ឋសភា ពីរឿងព្រំដែនកម្ពុជា-វៀតណាម នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៩សីហា ឆ្នាំ២០១២។
លិខិត ចុះថ្ងៃទី៦ ខែសីហា ឆ្នាំ២០១២ និងត្រូវបានផ្សព្វផ្សាយតាមគេហទំព័ររបស់គណបក្សសមរង្ស៊ី នៅព្រឹកថ្ងៃទី៧សីហា ឆ្នាំ២០១២ បានបង្ហាញនូវឈ្មោះ និងហត្ថលេខារបស់អ្នកតំណាងរាស្ត្រគណបក្សសមរង្ស៊ី ចំនួន ៩ រូប។
ក្នុងលិខិត បានលើកឡើងថា "យើងខ្ញុំបានទទួលដំណឹងថា តំណាងរាជរដ្ឋាភិបាល នឹងអញ្ជើញមកកាន់រដ្ឋសភា ដើម្បីឆ្លើយបំភ្លឺដោយផ្ទាល់មាត់ លើការងារបោះបង្គោលព្រំដែន រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតសង្គមនិយមវៀតណាម នាថ្ងៃទី៩ ខែសីហា ឆ្នាំ២០១២។ នៅក្នុងអំឡុងពេល នៃការឆ្លើយបំភ្លឺនេះ យើងខ្ញុំស្នើសុំឲ្យមានការជជែកពិភាក្សា ផ្លាស់ប្តូរយោបល់គ្នា រវាងអ្នកតំណាងរាស្ត្រ និងតំណាងរាជរដ្ឋាភិបាល"។
ក្រុមអ្នកតំណាងរាស្ត្រគណបក្សសមរង្ស៊ី បានលើកឡើងថា "ការជជែកពិភាក្សានេះ នឹងផ្តល់ព័ត៌មានកាន់តែច្បាស់លើការបោះបង្គោលព្រំដែនខាងលើ ដល់ប្រជាពលរដ្ឋយើង ដែលជាម្ចាស់ប្រទេស និងបង្ហាញពីការទទួលខុសត្រូវរបស់ស្ថាប័ននីតិបញ្ញត្តិ និងស្ថាប័ននីតិប្រតិបត្តិ ចំពោះមុខប្រទេសជាតិ។
មិនទាន់មានការឆ្លើយតបបែបណាពីសម្តេចហេងសំរិន ប្រធានរដ្ឋសភា ចំពោះលិខិតរបស់ក្រុមអ្នកតំណាងរាស្ត្រគណបក្សសមរង្ស៊ី នៅឡើយទេ។ ក៏ប៉ុន្តែជាទូទៅ ក្នុងពេលតំណាងរាជរដ្ឋាភិបាល ចូលឆ្លើយបំភ្លឺរដ្ឋសភា ដូចជា ករណីពលករចំណាកស្រុក ទៅធ្វើការនៅក្រៅប្រទេស និងដំណើរការបោះបង្គោលព្រំដែនកម្ពុជា-វៀតណាម ដែលមានលោកទេសរដ្ឋមន្ត្រី វ៉ា គឹមហុង ចូលបំភ្លឺក្នុងរដ្ឋសភា នាពេលកន្លងមក គឺសម្តេចហេងសំរិន ប្រធានរដ្ឋសភា មិនបានបើកឱកាសឲ្យមានការសួរដេញដោលអ្វីឡើយ។
យ៉ាងណាក៏ដោយ សម្រាប់លើកនេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសរួចហើយថា សម្តេចនឹងចូលបំភ្លឺដោយផ្ទាល់មាត់ ដើម្បីពន្យល់បំភ្លឺពីដំណើរការបោះបង្គោលព្រំដែនកម្ពុជា-វៀតណាម ដើម្បីអ្វីដែលសម្តេចថា ឲ្យដឹងសខ្មៅ និងជ្រះស្រលះ កុំឲ្យគណបក្សប្រឆាំង និងសកម្មជនព្រំដែនមួយចំនួន ចោទប្រកាន់រដ្ឋាភិបាលកម្ពុជារបស់សម្តេចថា បានកាត់ទឹកដី ទៅឲ្យប្រទេសវៀតណាម។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវការពេលវេលា ៤ ម៉ោង និងស្នើឲ្យមានការផ្សាយបន្តផ្ទាល់តាមប៉ុស្តិ៍ទូរទស្សន៍ក្នុងស្រុកទាំងអស់ អំពីបទអន្តរាគមន៍របស់សម្តេច នៅក្នុងរដ្ឋសភា ស្តីពីដំណើរការបោះបង្គោលកំណត់ព្រំដែននោះ។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុនសែន ក៏បានប្រកាសកាលពីថ្ងៃទី២សីហា ឆ្នាំ២០១២ នៅចំពោះមុខនិស្សិតបញ្ចប់ការសិក្សាផ្នែកច្បាប់ និងសេដ្ឋកិច្ចថា សម្តេចអាចធ្វើបទអន្តរាគមន៍ ដោយគ្មានឈប់ បានរយៈពេល ៧ ម៉ោង ក៏បានដែរ។ ដូច្នេះ សម្តេចនាយករដ្ឋមន្ត្រី ដែលមានងារជាបុរសខ្លាំងរបស់កម្ពុជា នឹងមិនរុញរា ដើម្បីបើកវេទិកាជជែកពិភាក្សា ដោយផ្ទាល់មាត់ ជាមួយនឹងតំណាងរាស្ត្រគណបក្សសមរង្ស៊ីឡើយ ក្នុងពេលសម្តេចចូលរដ្ឋសភា នាព្រឹកថ្ងៃទី៩សីហា ឆ្នាំ២០១២។
គឺនៅពេលនោះហើយ ដែលសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវប្រើវេទិការដ្ឋសភា ដើម្បីបន្សាបព័ត៌មានឃោសនាលើប្រធានបទព្រំដែន សម្រាប់យុទ្ធសាស្ត្រវែងឆ្ងាយ ឈានទៅរកការបោះឆ្នោតជាតិ ឆ្នាំ២០១៣។
នោះគឺ លែងឲ្យគណបក្សប្រឆាំង ជ្រើសយកប្រធានបទព្រំដែន ទៅឃោសនាបោះឆ្នោត ដូចពេលមុនៗតទៅទៀត។
5 comments:
អាឆ្កែឆ្កួតហ៊ុន សែន និយាយ ៧ ម៉ោងក៏បាន
តែមិនឲ្យគេសួរ។គ្មានអ្នកណាអង្គុយស្ដាប់អាឆ្កែ
ព្រុស ៧ ម៉ោងទេ។
សង្ឍឹមថា អាឆ្កែខ្វាក់កញ្ជះយួននេះច្បាស់ជាជួយការពារកិត្តិយសអ្នកថែរឆ្កែខ្វាក់នេះ(ផៃ ស៊ីផាន
នឹងហូសិទ្ធ) ដែលបានខំអះអាងការពារថាម្ចាស់វាច្បាស់វានឹងធ្វើតាមនិតិជាធរមាន។ ដូច្នេះអាខ្វាក់ឯងត្រូវតែ
ចាំជានិច្ច៕
ហ៊ុនសែនចង់បកស្រាយរឿងទល់ដែននេះឲ្យឃើញសខ្មៅម្តង ហើយឲ្យរាស្រ្តវិនិច្ឆ័យថាអ្នកណាជា
អ្នកក្បត់ជាតិនឹងអ្នកណាជាអ្នកស្នេហាជាតិ។ច្បាស់លាស់របស់គេណាស់ម្តងនេះ។រាស្រ្តខ្មែរអើយចាំជួយស្តាប់ផង វិចបាយ ដាក់ទឺកបំពុង ហើយយកកន្ថោអាច់មកផងព្រោះប្រសាសន៏របស់សម្តេចនាយកមានខ្លឹមសារនឹងមានអត្តន័យជាគតិបណ្ឌឹតដែលគួរឲ្យត្រងត្រាប់ណាស់ហើយប្រើពេលវេលាដល់ទៅ៤ទៅ៧ម៉ោងផង។ឪព្រះម្ចាស់
ថ្លៃអើយ បើលឺថាហ៊ុនសែននិយាយតាមទូរទស្សខ្ញុំ
បឹតភ្លាមមិនឲ្យលើសពី២ម៉ាត់ឡើយ។
ប៉ន្តែម្តងនេះខ្ញុំខំទ្រាំស្តាប់ម្តងចុះ។ប៉ុន្តែខ្ញុំសុំបោះ
ឆ្នោតមុនថាហ៊ុនសែនក្បត់ជាតិពឹតប្រាកដដែលមិនអាចប្រកែកបាន។
Hun Sen is a traitor or not I don't listen to what he says but I look at what he has done, and I have seen his action as a traitor as follow:
1. Inflowing millions of illegal yuon both militaries and civilians into Cambodia to ethnics Cambodian.
2. Immplemenitng Genocide for yuon Hanoi under the name of lands grab, 99 years contraction for youn campanies in Cambodia and muche more?
3. Hun Sen, Chea Sim, Heng Samrin and Hor Namhong have killed so many Cambodian between 1975-1979 and after 1979 known as K 5 plan.
So th so-called Hun Sen regime is only a puppet of yuon Hanoi to immplementation genocide strategies in Cambodia after yuon Hanoi did to Champa, Prey Norkhor, Kampuchea-Krom, Lao and now in Cambodia.
I compare Hun Sen Pol Pot I do as follow:
1. Hun Sen more than a traitor.
2. Pol Pot was a Hero ( I know very well some of my Camgodian fellow disagree with me by calling Pol Pot was a hero , but as I said above I look at their action and seen as such, thank you.
Correction from 8:27 AM,
1. Inflowing millions of illegal yuon both militaries and civilians into Cambodia to exterminate ethnics Cambodian.
Post a Comment